Wednesday, February 20, 2013

កម្ពុជាមិនព្រមតាមការទាមទារ របស់អាមេរិក សុំឲ្យដោះលែងសម រង្ស៊ី និងម៉ម សូណង់ដូ ដែលនាំឲ្យ កម្ពុជាឈាន ទៅរក លទ្ធិ អណាធិបតេយ្យ

សមមិត្តយ៉ែម ហៅក្រៅថា ហោ 5 ហុង

ថ្ងៃទី 19 កុម្ភៈ 2013 | ដោយ: រតនា
Cambodia Express News
សមមិត្ត យ៉ែម (ហោ 5 ហុង) ​បានបញ្ជាក់​សហរដ្នអាមេរិក​ថា “លោក​រង្ស៊ី ទៅ​ដក​បង្គោល ព្រំប្រទល់​ដែលជា​បង្គោល​បោះ​ដោយ​ក្រុមការងារ​ចំរុះ រវាង​វៀតណាម និង​កម្ពុជា ដើម្បី​កំណត់​ជាបឋម ជា​គោល​សម្រាប់​ធ្វើ​ការវាស់វែង ព្រំប្រទល់ រវាង​ប្រទេស​ទាំងពីរ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ លោក​សម រង្ស៊ី ថែមទាំង​បំភ្លៃ និង​ក្លែង​ផែនទី​មិន​ពិតប្រាកដ​មួយ ឲ្យ​មានការ​យល់ច្រឡំហើយ​វៃ​ប្រហារ​លើ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​លក់​ដី​ឲ្យ​ទៅ​បរទេស​” (SIC!)​។
ភ្នំពេញ: លោក Michael Posner ឧបការី រដ្ឋមន្ត្រីការបរទេស​អាមេរិក ទទួលបន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​និង​ការងារ កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៣ ជួប ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​។​

​បន្ទាប់ពី​ជំនួប​នោះ លោក​អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា កិច្ចពិភាក្សារ​វាល​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ជាមួយ​លោក michael posner ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទទួលបន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ បាន​ផ្តោត​សំខាន់​ទៅលើ​ស្ថាន ភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​


​លោក​អ៊ុច បូរ​រិ​ទ្ធ បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា នៅក្នុង​កិច្ចពិភាក្សា​នៅ​ដែរ ភាគី​អាមេរិក បានទទួល​ស្គាល់​នៅ​ការរីកចំរើន នៅ​កម្ពុជា ក៏ដូចជា​ការខិតខំរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ធ្វើ​ឲ្យ​មានការ​រីកចំរើន​ល្អប្រសើរ លើ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​បញ្ហា​គោរព​សិទ្ធិមនុស្ស ។ ដោយឡែក​នៅក្នុង​កិច្ចពិភាក្សា​នោះ​ផងដែរ លោក michael posner ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទទួលបន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ បានលើកឡើង​នូវ​ករណី​ចំនួន​ពីរ​សំខាន់ គឺ ករណី​លោក​សម រង្ស៊ី និង​ករណី​លោក​ម៉ម សូណង់ដូ ដែល​ចំណុច​នេះ​ភាគី​អាមេរិក​នោះ គឺ​ចង់ឃើញ នៅពេល​បោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣ នៅ​កម្ពុជា មានការ​ចូលរួម ពី​សំណាក់ លោក​សម រង្ស៊ី ដែលជា​ប្រធាន​គណបក្សប្រឆាំង ហើយ​ភាគី​អាមេរិក​ក៏​លើក​យកមក​ពិភាក្សា​ផងដែរ ករណី​លោក​ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ដែលមាន​ការផ្សព្វផ្សាយ​ទូលំទូលាយ ពី​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវបាន​តុលាការ​ប្រទេស​កម្ពុជា កាត់ទោស ពីបទ​អុជអាល​ប្រជាជន ឲ្យ​ធ្វើការ​ផ្តាច់ខ្លួន ដោយ​បង្កើតជា​តំបន់អប្បគមន៍ និង អុជអាល​ប្រជាជន​ឲ្យ​មានការ​កាន់កាប់​ដីធ្លី​របស់​រដ្ឋ​។​

​លោក​អ៊ុច បូរ​រិ​ទ្ធ បាន​មានប្រសាសន៍​បន្តថា នៅក្នុង​ជំនួប​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បានធ្វើការ​បកស្រាយ​បំភ្លឺ​ទៅកាន់​ភាគី​អាមេរិក ដែល​យល់ថា ដើម្បី​ឲ្យ មាន​លទ្ធិប្រជាធិបតេយ្យ កាន់តែ​ល្អ ការគោរព​សិទ្ធិមនុស្ស កាន់តែ​ប្រសើរ គួរតែ​ឲ្យ​មាន​វត្តមាន នៃ​ការវិលត្រឡប់​របស់លោក​សម រង្ស៊ី និង​លោក​ម៉ម សូណង់ដូ ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង អ្នកតំណាងរាស្ត្រ ឆ្នាំ​២០១៣​។ លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍​បន្តថា ភាគី​អាមេរិក​ក៏បាន​ផ្សា​ភា្ជ​ប់​ផងដែរ ទៅ​និង​ការវិនិច្ឆ័យ ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិក និង​ព្រឹទ្ធសភា​អាមេរិក ដែលថា​រដ្ឋាភិបាល​កម្ពុ​ជា បានដាក់​ទោស​ក៏ដូចជា​ការ​កាត់​ទោ​សម៉​ម សូណង់ដូ និង​សម រង្ស៊ី នោះ​ថា វា​ដូច​ជាមាន​លក្ខណៈ​នយោបាយ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា ជាការ​ឆ្លើយតប​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ស្រាយ​បញ្ជាក់ប្រាប់​ដល់​ភាគី​អាមេរិក​វិញ​ថា ការកាត់ទោស​ក៍​ដូចជា ការដាក់ទណ្ឌកម្ម​ដោយ​តុលាការ ទៅលើ​លោក​សម រង្ស៊ី និង លោក​ម៉ម សូណង់ដូ មិនមែន​កាត់ទោស​លើ​បុគ្គល​ដែល​បំពេញ​សកម្មភាព​ការងារ​ក្នុង​ក្របខ័ណ្ឌ ការងារ​លទ្ធិប្រជាធិបតេយ្យ ឬមួយ​ការងារ​ទាមទារ​ដើម្បី​ការគោរព​សិទ្ធិមនុស្ស​ទេ ប៉ុន្តែ​ការកាត់ទោស​ជា​បុគ្គល​ម្នាក់​ដែល​ប្រព្រឹត្ត​ខុសច្បាប់​។ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​បានបញ្ជាក់សហរដ្នអាមេរិក​យ៉ាងច្បាស់​ថា “​លោក​រង្ស៊ី ទៅ​ដក​បង្គោល ព្រំប្រទល់​ដែលជា​បង្គោល​បោះ​ដោយ​ក្រុមការងារ​ចំរុះ រវាង​វៀតណាម និង​កម្ពុជា ដើម្បី​កំណត់​ជាបឋម ជា​គោល​សម្រាប់​ធ្វើ​ការវាស់វែង ព្រំប្រទល់ រវាង​ប្រទេស​ទាំងពីរ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ លោក​សម រង្ស៊ី ថែមទាំង​បំភ្លៃ និង​ក្លែង​ផែនទី​មិន​ពិតប្រាកដ​មួយ ឲ្យ​មានការ​យល់ច្រឡំហើយ​វៃ​ប្រហារ​លើ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​លក់​ដី​ឲ្យ​ទៅ​បរទេស​” (SIC!)​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា តើ​គណៈប្រតិភូ អាមេរិក ដែល​លើកឡើងថា​ការគោរព​សិទ្ធិ​ក៏ដូចជា​ប្រជាធិបតេយ្យ ចំពោះ​បុគ្គល​ម្នាក់​ដែល​រំលោភច្បាប់ នៅ​កម្ពុជា​មានច្បាប់ ដូច្នេះ​នរណា​ក៏ដោយ ត្រូវតែ​គោរព​ច្បាប់​មិនអាច​នៅលើ​ច្បាប់​បានទេ ទោះជា​អ្នកនយោបាយ ទោះជា​អ្នករកស៊ី ទោះជា​មន្ត្រី​ក៏ដោយ​ត្រូវតែ​គោរព​ច្បាប់ ចំ​បោះ​បុគ្គល​សម រង្ស៊ី តែ​ម្នាក់​ដែល​បាន ប្រព្រឹត្ត​នៅ​អំពើ​ដែល​ប៉ះពាល់ ដល់​ផលប្រយោជន៍​របស់​រដ្ឋ ផ្ទុយ​ច្បាប់ រំលោភ​លើ​ច្បាប់​។​

​នៅក្នុង​ជំនួប​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ជា​សំណួរ​ថា ជាការ​គួរ​ឲ្យ​ឆ្ងល់​ដែរ ថា​យើង​តែងតែ​និយាយ​ទាមទារ​ឲ្យ​កម្ពុជា មិន​ជ្រៀតជ្រែក​ចូលទៅ​កិច្ចការ​ឯករាជ្យភាព របស់​តុលាការ ឥឡូវនេះ គេ​មក​ទាមទារ​ឲ្យ​យើង​ដោះលែង សម រង្ស៊ី ដើម្បី​រួចខ្លួន​ចូលមក​បោះឆ្នោត ហើយ​កាតព្វកិច្ច ដាក់ទោស នោះ​ជាការ​ងារ​របស់​តុលាការ វា​មិនមែន​កាតព្វកិច្ច​សមត្ថកិច្ច របស់​រាជរដ្ឋាភិបាល​ទេ ចឹ​ង​នៅពេលដែល គេ​ទាមទារ​ឲ្យ​យើង​ដោះលែង​សម រង្ស៊ី ដើម្បី​ចូលរួម​ការបោះឆ្នោត បានន័យថា សហរដ្ឋអាមេរិក កំពុងតែ​ទាមទារ​ឲ្យ​កម្ពុជា​ជ្រៀតជ្រែក​ចូលទៅ​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​? (SIC!)

ចំពោះ​ករណី​លោក​ម៉ម សូណង់ដូ ក៏​ដូចគ្នា​បញ្ហា​ដែល​តុលាការ​បាន​កាត់ទោស​គា​ត់ គឺ​ដោយសារ​តែមាន​ភ័ស្តុតាង​ច្បាស់លាស់ មាន​កស្សិណសាក្សី រួមទាំង​សមាជិក​សមាជិកា របស់លោក​សូ ណង់​ដូ បាន​ចូលមក​ឆ្លើយ​សារភាព និង​ភ័ស្តុតាង​ច្បាស់លាស់​ប្រជាជន​នៅ​មូលដ្ឋាន ហើយ​តុលាការ ធ្វើការ​កាត់ទោស​ទៅតាម​អ្វី​ដែលជា​ភាព​ពិត នៃ​ការប្រព្រឹត្ត​បទល្មើស​របស់លោក​ម៉ម សូណង់ដូ ក្នុងករណី​ហ្នឹង​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផងដែរ ថា​តើ​ករណី​ទាំងពីរ​នាក់​ជា​អ្នក​ដែល​បាន​រំលោភ​លើ​ច្បាប់ អ្នក​ដែល​ទទួលបាន​ការកាត់ទោស​ដោយ​តុលាការ ចឹ​ង​ក្នុងករណី​សហរដ្ឋអាមេរិក​បានស្នើ​ឲ្យ​ដោះលែង​អ្នក​ទាំងពីរ​នោះ វា​ជា​ករណី​មួយ​ដែល​ទាមទារ​ឲ្យ​កម្ពុជា​រំលោភច្បាប់​ខ្លួនឯង ជ្រៀតជ្រែក ចូល​កិច្ចការ​តុលាការ ឬ​យ៉ាងម៉េច​? ដៃ​ម្ខាង​ឲ្យ​យើង​គោរព​ច្បាប់ ដៃ​ម្ខាង​ឲ្យ​យើង​គោរព​ឯករាជ្យ​តុលាការ ប៉ុន្តែ​ដៃ​ម្ខាង​ទៀត​ទាមទារ​ឲ្យ​យើង​ជ្រៀតជ្រែក​កិច្ចការ​តុលាការ ទាមទារ​ឲ្យ​កម្ពុជា រំលោភ​លើ​ច្បាប់ ខ្លួនឯង​តើ​គេ​ចង់បាន​អី​នេះ​ជា​បញ្ហា ?

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៅកាន់​ភាគី​អាមេរិក​ទៀតថា លទ្ធិប្រជាធិបតេយ្យ​ក៏ដោយ សិទ្ធិមនុស្ស​ក៏ដោយ លទ្ធិប្រជាធិបតេយ្យ វា​ជា​បញ្ហា​ដែល​វា​នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​បើ​មិន​នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​ទេ វា​ទៅជា​អណាធិបតេយ្យ កម្ពុជា​យល់ថា ការអនុវត្ត​ច្បាប់​ជាការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជាការ​ប​ង្រឹ​ង​នូវ​ការគោរព​សិទ្ធិមនុស្ស បើសិនណា​គ្មាន​ការគោរព​ច្បាប់​ដូចដែល​គេ​ទាមទារ​ឲ្យ​យើង​ដោះលែង​អ្នក​ដែល​ជាប់ទោស ដូចដែល​គេ​ទាមទារ​ឲ្យ​យើង​ដោះលែង​សម រង្ស៊ី និង​ម៉ម សូណងដូ នោះ​ជាការ​ទាមទារ​ឲ្យ​យើង​បង្ក​ឲ្យ​មាន​ភាពអណាធិបតេយ្យ ដែល​កម្ពុជា​មិនអាច​ធ្វើទៅ​បានទេ ក្នុង​ជា​ប្រទេស​មាន​អធិបតេយ្យ​ជាតិ មាន​ឯករាជ្យភាព​របស់ខ្លួន កម្ពុជា​មិន​ព្រម​តាម​ការទាមទារ ដែល​នាំ​ឲ្យ​កម្ពុជា​ឈានទៅរក​លទ្ធិ​អនាធិបតេយ្យ​មួយ ដែល​គ្មាន​ការគោរព​ច្បាប់​ត្រឹមត្រូវ​នោះទេ​៕

9 comments:

Anonymous said...

Shut your gob! During Killing fields your hand has lots of Khmer blood. You make white to black and black to white but Khmer people know exactly who were the killers.

Anonymous said...

The USA is the biggest democratic country and the world model of human right protection country. I'm wondering whether the USA doesn't understand of Sam Rainsy and Mom Sanando cases or Hun Sen's government is trying to hide their guilty. The world doesn't forget Cambodia and Cambodian people should free from the traitors.

Anonymous said...

The reason why USA asked Hor5Hong to release this 2 gents, because USA knows about the real Hun Sen's Government. USA knows that the Hun Sen's Government owns the Judicial System in Cambodia.

Anonymous said...

US should send Hor Nam Hong and Hun Sen a drone. Pressure them through talk mean nothing to them.

Anonymous said...

to ah knhom Yuon:

1- pulled poles can be put back without costing money.
2-the map generated by satellite is true; rainsy cannot falsify.
3- criticizing the wrong doing of the government is the job of the khmer people's representative.

rainsy did the right job.
you are the traitor.

Anonymous said...

Hoa nam Hong (meaning flower five seasons),he is vietcong hiding ,secret agent of hanoi ,hanoi want destroy khmer nationalist ,so Hoa nam hong has no way to accept sam raing sy get back to cambodia.

Anonymous said...

Khmer people must drag ah Hor Nam Hong head to ICC. Ah niss chea meh keatakor krup chumnornn. Vea samlap khmers chhreun nass.

Anonymous said...

Yuons are very smart .They use khmer uniforms to kill millions of khmers and destroy Cambodia and
make khmer become so poor to control Cambodia.They also make
hundreds of thousands of khmers especially khmer orphans become
their puppets to govern Cambodia,
to avoid beinf condemned by the international community.

Anonymous said...

To all Khmers,
I've knew many years ago one of former two stars Gen. of North Vietnam who told me that he were the first shock troops to Phnom Penh in 1979 against Pol Pot and he's retired now. He told me that the Vietnam's goal is to control entire countries in Indochina (Vietnam, Laos and Cambodia). This goal should be achieved for a long ago, but the main obstacles was the Pol Pot regime between 1975-79, therefore the goal must be delayed until to the present. The 2nd phase of goal is to set up all the high officials in the government who have the Vietnamese descent, then Indochina forderation will be completely successfully.