Wednesday, February 20, 2013

យួនបញ្ចាឲ្យ ហ៊ុន សែន លួចប្លន់សន្លឹកឆ្នោតឲ្យឈ្នះគណបក្ស ប្រឆាំង ក្នុងការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ ដើម្បីបន្ត បំរើនយោបាយសម្លាប់ខ្មែរថែយួនតទៅទៀត

បក្សកុម្មយនីស្ត វៀតណាម ជូនពរ បក្សប្រជាជនកម្ពុជា ឲ្យទទួលបាន ជោគជ័យ ក្នុងការបោះឆ្នោត ឆ្នាំ២០១៣នេះ

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាអនុប្រធានគណៈកម្មាធិការ ត្រួតពិនិត្យមជ្ឈឹមបក្ស កុម្មុយនីស្ត វៀតណាម លោក ម៉ាយ ថេយឿង បានជូនពរគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៣នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ជឿនលឿនទៅមុខបន្ត ទៀត។
ការលើកឡើងរបស់លោក ម៉ាយ ថេយឿង បែបនេះ បានធ្វើឡើងនៅក្នុងជំនួបគ្នាមួយជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣នេះ នាវិមានរដ្ឋសភា។
ប្រធានខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា លោក គាំម កុសល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួប រវាងសម្តេចប្រធានរដ្ឋសភា និងលោក ម៉ាយ ថេយឿង ថា លោក ម៉ាយ ថេយឿង បានកោតសរសើរ ចំពោះការដឹកនាំ របស់សម្តេចប្រធានរដ្ឋសភាចំពោះស្ថាប័ននីតិបញ្ញត្តិ ក៏ដូចជាប្រទេសជាតិទាំងមូល ហើយលោកក៏បានជូនពរសម្តេច ឲ្យមានសុខភាពល្អ និងបន្តជោគជ័យឲ្យបានខ្លាំងក្លា ថែមទៀតជាពិសេសនៅក្នុងការបោះឆ្នោត ជ្រើសរើសតំណាង រាស្ត្រក្នុងឆ្នាំ២០១៣នេះ។
លោក គាំម កុសស បានបន្តថា«លោក(ម៉ាយ ថេយឿង)ក៏បានកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេច ទាំងជូន ស្ថាប័ននីតិបញ្ញត ក៏ដូចជាប្រទេសជាតិកម្ពុជាទាំងមូល ហើយលោកបានជូនពរសម្តេចឲ្យមានសុខភាពល្អ ហើយបន្ត ជោគជ័យខ្លាំងក្លាឡើងថែមទៀត ជាពិសេសក្នុងឱកាសបោះឆ្នោតសកលនាពេលខាងមុខនេះ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបនោះផងដែរ លោក ម៉ាយ ថេយឿង ក៏បានអញ្ជើញលោក នៃ ប៉េណា ប្រធាន គណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទៅបំពេញ បេសសកម្មដកបទពិសោធន៍នៅប្រទេសវៀតណាមនៅពេលឆាប់ៗខាងមុខនេះ៕

3 comments:

Anonymous said...

Stop the communist system in Kampuchea. In the past you belled that USA go home and now you must to know that VIET GO HOME!

Anonymous said...

ស្ដាយឆ្កែណាស់

Anonymous said...

the 2013 election, khmer will smash ah youn heads into pieces . Don't even dream ah srarkei yoeur.