ដោយ ដែន អយុធ្យា 2013-02-20 RFA
អ្នកវិភាគបញ្ហាសង្គមឯករាជ្យ អះអាងថា
រដ្ឋាភិបាលគួរធ្វើការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសជិត
ខាងឲ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ
និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅរស់នៅ ឬសង់លំនៅឋានឲ្យបានច្រើន
ដើម្បីទប់ស្កាត់ការលួចរំកិលបង្គោលព្រំដែនពីប្រទេសជិតខាង។
ការអះអាងនេះ កើតឡើងបន្ទាប់ពីមានពលរដ្ឋមួយចំនួន រស់នៅតាមព្រំដែនត្អូញត្អែរថា មានប្រទេសជិតខាងកម្ពុជា បានលួចរំកិលបង្គោលព្រំដែន ឬការបោះបង្គោលខណ្ឌសីមាព្រំដែន បានរំលោភចូលទឹកដីកម្ពុជា។
អ្នកវិភាគបញ្ហាសង្គម និងពលរដ្ឋអះអាងថា របងការពារព្រំដែនដែលរឹងមាំ គឺរបងដែលធ្វើឡើងពីមនុស្ស និងកន្លែងរស់នៅរបស់ពួកគេ។
លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម យល់ឃើញថា វិធានការការពារទឹកដីតាមព្រំដែនមិនឲ្យបរទេសរំលោភ ឬរំកិលព្រំដែនដែលមានប្រសិទ្ធភាព គឺរដ្ឋាភិបាលគប្បីជំរុញការអភិវឌ្ឍនៅតាមព្រំដែនឲ្យមានគ្រប់ ហេដ្ឋារចនាសម្ព័ន្ធ និងលើកទឹកចិត្តពលរដ្ឋឲ្យទៅរស់នៅ ឬសង់លំនៅឋានតាមព្រំដែនឲ្យបានច្រើន។
លោកថា ការអភិវឌ្ឍឲ្យមានប្រព័ន្ធទឹក ភ្លើង សាលារៀន ឬមន្ទីរពេទ្យតាមបន្ទាត់ព្រំដែន និងមានពលរដ្ឋរស់នៅច្រើន មានសេដ្ឋកិច្ចដំណើរការ គឺអាចទប់ស្កាត់ការលួចរំកិលព្រំដែនពីប្រទេសជិតខាង មានប្រសិទ្ធភាពជាងការបោះកំណត់បង្គោលថ្ម ដែលរដ្ឋាភិបាលកំពុងអនុវត្តសព្វថ្ងៃ។
ទាក់ទិនបញ្ហានេះ សម្រាប់ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឬព្រំដែនវៀតណាម បានអះអាងប្រហាក់ប្រហែលគ្នាថា សព្វថ្ងៃនេះរដ្ឋាភិបាល ពិសេសអាជ្ញាធរខ្មែរ ហាក់មិនបានលើកទឹកចិត្តឲ្យពលរដ្ឋទៅតាំងទីលំនៅតាមព្រំដែន ឬក៏ធ្វើការអភិវឌ្ឍតំបន់ព្រំដែនឲ្យមានសេដ្ឋកិច្ចដំណើរការទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានយកចិត្តទុកដាក់ ឬបានវិនិយោគដីធ្លីតាមព្រំដែនទៅឲ្យឈ្មួញ និងបណ្ដេញពលរដ្ឋចេញពីព្រំដែនទៅវិញទេ។ នេះជាការអះអាងរបស់ប្រជាពលរដ្ឋរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ម្តុំច្រកទ្វារជាំសាងុំា។
ដូចគ្នាដែរ លោក កែវ សុធារ៉ា ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋច្រើនទៀត រស់នៅច្រកព្រំដែនច្រកជាំសាងុំា ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏បានឲ្យដឹងថា តាមការអង្កេតក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ប្រទេសថៃ បានលួចរំកិលព្រំដែនចូលមកក្នុងទឹកដីខ្មែរ នៅម្តុំច្រកព្រំដែននេះប្រមាណ ២០០ម៉ែត្រ ហើយថា ការរំកិលព្រំដែននេះ អាជ្ញាធរខ្មែរមិនហ៊ានចេញមុខតវ៉ា ឬបញ្ចេញប្រតិកម្មជាមួយភាគីថៃ ម្តងណាទេ គឺថៃ ក្រឡុកតាមអំពើចិត្ត។
ពលរដ្ឋរូបនេះមើលឃើញថា កន្លងមកភាគីថៃ អាចអភិវឌ្ឍស្ថាបនាផ្លូវកៅស៊ូ ឬសំណង់រឹងមាំនៅតាមព្រំដែន តាមអ្វីដែលពួកគេចង់អភិវឌ្ឍ។ ប៉ុន្តែដោយឡែករដ្ឋាភិបាលកម្ពុជា ឬអាជ្ញាធរខ្មែរ នៅតាមព្រំដែន មិនអាចអភិវឌ្ឍដូចថៃ ទេ ព្រោះថៃ មិនអនុញ្ញាត ហើយអាជ្ញាធរខ្មែរខ្លាចមិនហ៊ានតវ៉ាជាមួយភាគីថៃ។ លោកថា សព្វថ្ងៃនេះនៅតាមច្រកព្រំដែន មិនថាតែប្រជាពលរដ្ឋសាមញ្ញទេដែលមិនអាចសង់លំនៅឋានរស់នៅ សូម្បីតែសមត្ថកិច្ចរដ្ឋាភិបាលតាមប៉ុស្តិ៍ព្រំដែន ក៏មិនហ៊ានសង់ប៉ុស្តិ៍ ឬកន្លែងធ្វើការឲ្យបានរឹងមាំដូចភាគីថៃ ទេ ព្រោះខ្លាចត្រូវថៃ គំរាម និងមិនហ៊ានប្រឈមមុខជាមួយថៃ។
ទាក់ទិនបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១២ មានប្រសាសន៍ថា ការអភិវឌ្ឍតាមព្រំដែន ពិតជាយុទ្ធសាស្ត្រមួយក្នុងការរក្សាអធិបតីភាព បូរណភាពទឹកដី កម្ពុជា មិនឲ្យបរទេសលួចរំកិលព្រំដែនពិតមែន។ ក្នុងនោះយុទ្ធសាស្ត្រសាងសង់កាស៊ីណូ តាមព្រំដែនជាប់ជាមួយប្រទេសជិតខាង ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រទប់ស្កាត់ការលួចរំកិលព្រំដែនពីបរទេស ចូលទឹកដីកម្ពុជា។
តាមលោក ហ៊ុន សែន រាជរដ្ឋាភិបាលបានគិតរួចហើយនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមព្រំដែន ដើម្បីទប់ស្កាត់ការលួចរំកិលបង្គោលព្រំដែនពីប្រទេសជិតខាងណាមួយ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគសង្គមឯករាជ្យ បានអះអាងថា បញ្ហាព្រំដែន រដ្ឋាភិបាលគួរឲ្យបើកការពិភាក្សាជាសាធារណៈ និងមានការចូលរួមពីផ្នែកពាក់ព័ន្ធ មានសង្គមស៊ីវិល ឬគណបក្សប្រឆាំងជាដើម បានរួមជាមតិយោបល់ ឬផ្តល់ឯកសារឲ្យបានទូលំទូលាយ។
បញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម យល់ថា របងការពារព្រំដែនដែលអាចទប់ស្កាត់ការលួចរំកិលព្រំដែន ឬមិនឲ្យបរទេសឈ្លានពានបាន គឺរដ្ឋាភិបាលគួរធ្វើការអភិវឌ្ឍតំបន់ព្រំដែន និងលើកទឹកចិត្តឲ្យពលរដ្ឋទៅសង់លំនៅឋានរស់នៅតាមព្រំដែនឲ្យបាន ច្រើន ជាជាងវិនិយោគ ឬលក់ដីទៅឲ្យឈ្មួញធ្វើការអភិវឌ្ឍ។
ពាក់ព័ន្ធការរំលោភឈ្លានពានទឹកដីកម្ពុជា ពីសំណាក់ប្រទេសជិតខាងនេះដែរ សម្រាប់កវីនិពន្ធក៏បានចងក្រងជាបទចំរៀងបង្ហាញពីការបាត់បង់ ទឹកដីនេះឡើង មានចំណងជើងថា "នាគព័ន្ធអស់ពិស"។ នាគព័ន្ធអស់ពិស ត្រូវបានអ្នកនិពន្ធរៀបរាប់ពីការបាត់បង់ទឹកដីកម្ពុជា ទៅឲ្យប្រទេសជិតខាង មានថៃ និងវៀតណាម ជាដើម។
ត្រង់ចំណុចនេះ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានទស្សនៈថា បញ្ហាព្រំដែន ឬការបោះកំណត់បង្គោលព្រំដែនជាមួយប្រទេសជិតខាង រដ្ឋាភិបាលត្រូវលើកយកទៅឲ្យអន្តរជាតិជួយរកដំណោះស្រាយ និងពិសេសត្រូវលើកយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ធ្វើជាមូលដ្ឋាន។
បញ្ហាឈ្លានពាននេះ មិនមែនកើតមានតែជាមួយថៃ ទេ ដោយឡែកបញ្ហាកើតមានជាមួយវៀតណាម ក៏មានលក្ខណៈស្រដៀងគ្នានឹងបញ្ហារំលោភបំពានកើតមានជាមួយថៃ ដែរ។ បញ្ហានេះក៏មានបកស្រាយនៅក្នុងអត្ថន័យនៃបទចំរៀង បកស្រាយដោយលោក ចឹង សៀងសំណង មានចំណងជើង "នាគព័ន្ធអស់ពិស" ផងដែរ។
បញ្ហានេះ ប្រជាពលរដ្ឋបានរិះគន់ថា អាជ្ញាធរខ្មែរនៅតាមព្រំដែនវៀតណាម និងថៃ ពិសេសរដ្ឋាភិបាលដែលបានបណ្តោយបរទេសចូលឈ្លានពានទឹកដីខ្មែរ មិនហ៊ានតវ៉ា ពិសេសសកម្មភាពបោះកំណត់ព្រំដែនកម្ពុជា-វៀតណាម របស់រដ្ឋាភិបាលកន្លងមក បាននាំឲ្យបាត់បង់ដីកសិកម្មដូនតាពួកគាត់ជាច្រើនហិកតារ និងមិនទាន់ឃើញមានថ្នូរជូនពួកគាត់ ដូចអ្វីដែលប្រមុខដឹកនាំបានលើកឡើងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
នេះជាមតិរបស់អ្នកវិភាគ៖ របងលំនៅឋានពលរដ្ឋអាចរក្សាព្រំដែនមិនឲ្យបរទេសឈ្លានពានបាន។ វាសម្រាប់តែប្រទេសដទៃទេ ចំពោះប្រទេសខ្មែរវាមិនអាចទៅរួចទេ បើនៅតែមានបក្សប្រជាជនជាអ្នកដឹកនាំ ព្រោះមានគំរូមានរួចទៅហើយដីភូមិនឹងផ្ទះរបស់ ហេង សំរឹន នៅតែគេកាត់ឲ្យទៅយួនបាន ។មានន័យថាបើនៅតែមានCPPរឿងព្រំដែនគឺនៅតែមានបញ្ហារហូត កុំថាឡើយយករាស្ត្រធ្វើរបង ទោះជាយកសាសនាធ្វើរបងក៏មិនជាប់ដែរ ព្រោះមានវត្តខ្មែរខ្លះមានអាយុរាប់ សិបឆ្នាំ នៅតាមព្រំដែនខ្មែរយួនត្រូវបានកាត់ឲ្យទៅយួនយ៉ាងរំភើយ ទោះបីរាស្ត្រខ្មែរប្រឹងស្រែក ក៏មេន្មែរធុនថោកស្តាប់មិនឮដែរ។បើមិនដូរចេញទេបញ្ហាព្រំដែនមិនចេះចប់ទេ ឯរឿងរំលោភដីធ្លីរស្រ្តក៏នៅតែបន្តមិនឈប់ដែរ៕ small voice
AH HUN SEN and his stupid Vietcong logic will be his down fall! The Vietcong mafias will take over AH HUN SEN casino!
Why AH HUN SEN Vietcong slave refuse to understand the nature of the Vietcong blind ambition? After the Vietcong invasion of Cambodia, the Vietcong injected million and millions of Youn people into Cambodia with disregard to Cambodian law! The Vietcong signed treaties, treaties, and more treaties to take what they want from Cambodia! What else the Vietcong want from Cambodia was deny under AH HUN SEN Vietcong slave leadership? None! What the Vietcong want and they got it from AH HUN SEN Vietcong slave!
Now AH HUN SEN use Casino as border post to protect Cambodian border from Youn? If AH HUN SEN is so fucken smart and why didn't he use the Casino in the first place! Why now? Why! Why!
It is a no mystery that Casino is used to move money! AH HUN SEN want to move money to do what? Now this is the real mystery! Move the money to what!
Post a Comment