Wednesday, February 20, 2013

អាមេរិក​ស្នើ​ឱ្យ​កម្ពុជា​ពង្រឹង​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស

 2013-02-20 RFA 
លោក ម៉ៃឃើល ផូសនើរ (Michael Posner) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ ធ្វើ​ទស្សនកិច្ច​មួយ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ ទស្សនកិច្ច​នេះ ជា​ទស្សនកិច្ច​លើក​ទី៣ ក្នុង​អាណត្តិ​ការងារ​របស់​លោក។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ លោក ម៉ៃឃើល ផូសនើរ បាន​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​គណបក្ស​នយោបាយ និង​មន្ត្រី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដែល​លោក​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​ទាំង​នោះ គឺ​ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស សេរីភាព​នយោបាយ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។ មុន​នឹង​បញ្ចប់​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​របស់​លោក​នៅ​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី១៩ កុម្ភៈ លោក​ឧបការី​រដ្ឋមន្ត្រី ម៉ៃឃើល ផូសនើរ ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជម្រាប​ជូន​អ្នក​សារព័ត៌មាន​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ លោក៕
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឡេង ម៉ាលី ដូច​តទៅ៖
http://www.youtube.com/watch?v=5F8SlXHRrpQ&feature=youtu.be

No comments: