Thursday, February 14, 2013

បើកុំតែបារមីហ៊ុនសែន កុំអីការថ្វាយព្រះភ្លើង ច្បាស់ជារលាយខ្សុលដូច អំបិលត្រូវទឹក មិនខានទេ៖ សយសុភាព

ព្រះមហាក្សត្រ សម្ដេចម៉ែ សម្ដេចសង្ឃរាជទាំងពីរ ថ្វាយព្រះភ្លើង៤លើក មិនឆេះ
លើកទី៥ បារមីភ្នែកទោល ដេក ជោរ បួងសួងសុំ ទើបថ្វាយព្រះភ្លើងឆេះ
 


ព័ត៌មានអភិនិហា​ ពេលថ្វាយព្រះភ្លើង​​ ត្រូវបាន ទម្លាយចេញ តេជោសែន បុត្រធម៌ ថ្វាយព្រះភ្លើង ផ្ទាល់ចុងក្រោយ

Wednesday, 13 February 2013
ដោយ ៖ សយ សុភាព
ដើមអម្ពិល
អ្នកដឹកនាំដ៏ខ្លាំងពូកែ មានតែពីរអង្គគត់គឺ សម្ដេចឪ ព្រះបិតាជាតិ ព្រះបិតាបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងសម្ដេចតេជោ ហ៊ុន សែន ដែលជាបុត្រធម៌ ដែលជាបិតា ស្ថាបនិកកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ (sic!)
ភ្នំពេញ៖ ក្រោយពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលបានចុះផ្សាយអត្ថបទរបស់លោក គុជ សុវណ្ណ ដែលមានចំ ណងជើងថា “បារមី របស់សម្ដេចតេជោ នៅពេលថ្វាយព្រះភ្លើង សម្ដេចព្រះនរោត្ដមសីហនុ” ដែលអត្ថបទ នេះ បានរៀប រាប់ថា សម្ដេចតេជោ ហ៊ុន សែន បានអធិដ្ឋាន លំឱនកាយថ្វាយបង្គំ បួងសួង ដោយការតាំងចិត្ដយ៉ាង មុតមាំ នៅទី បំផុតសម្ដេចតេជោ ថ្វាយព្រះភ្លើងក៏ឆាបឆេះភ្លាម ឡើងមួយរំពេច និងឆេះរហូតដល់នាទីចុងក្រោយ នៅសល់តែព្រះអដ្ឋិធាតុ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានខិត ខំស្វែងរកព័ត៌មានបន្ថែមទៀតថា ពិតជាមាន អភិនិហាបែបនេះ យ៉ាង ណានោះ ក៏ស្របពេលមានពាក្យចរចាមអារ៉ាម កើតចេញក្រោយ បន្ដិច ពេលថ្វាយព្រះភ្លើងសម្ដេចឪ ព្រះបរម សពព្រះ បរមរតនកោដ្ឋថា មានការប្រទាន ព្រះភ្លើងរហូតដល់ច្រើនដង ទើបឆេះនោះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលបាន ស្វះស្វែង រកព័ត៌មានដ៏អស្ចារ្យនេះ យកមកផ្សព្វផ្សាយជូនថា ពិត ឬមិនពិត?។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាច ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ បានទទួល នូវព័ត៌មានដែលគួរឱ្យទុក ចិត្ដពីមន្ដ្រីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ហើយបានឃើញ ហេតុការណ៍ផ្ទាល់នៅក្នុងពិធីថ្វាយព្រះភ្លើង ព្រះ បរមសព សម្ដេចឪ បានរៀបរាប់ថា

ពិត ជាមានអភិនិហាដ៏អស្ចារ្យនេះប្រាកដមែន ហើយបាននិយាយថា បារមី សម្ដេចឪ ព្រះបាទ នរោត្ដម សីហនុ ពិតជាខ្លាំងពូកែមែនហើយ តែថា ក៏នៅមាន បុត្រធម៌របស់ព្រះអង្គ គឺសម្ដេចតេជោ ហ៊ុន សែន ដែល មានរិទ្ធានុភាព បាន អធិដ្ឋាន សុំព្រះវិញ្ញាណក្ខន្ធសម្ដេចឪ ដើម្បី ព្រះវិញ្ញាណក្ខន្ធព្រះអង្គរាជានុញ្ញាតឱ្យសម្ដេច តេជោ ហ៊ុន សែន បានថ្វាយព្រះភ្លើង ហើយ ទីបំផុត គឺយ៉ាងដូច្នេះមែន។


មន្ដ្រីដែលបានចូលរួម ហើយបានឃើញ ផ្ទាល់ភ្នែកប្រាប់ឱ្យដឹងទៀតថា ការប្រទាន ភ្លើងសម្ដេចឪធ្វើឡើងរហូត ដល់៥ដង ទើបបានសម្រេចជាស្ថាពរ។

លើកទីមួយព្រះមហា ក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និង ព្រះមហាក្សត្រយានី នរោត្ដម មុនីនាថ សីហនុ បានថ្វាយព្រះភ្លើង ដោយផ្ទាល់ព្រះហស្ថ ហើយភ្លើងពិតជាបាន ឆេះមែន បន្ទាប់មកព្រះសង្ឃក៏បានចាប់ផ្ដើមសូត្រមន្ដបង្សុកូល តែទៀនក៏រលត់ទៅវិញ។

លើកទី២ ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានថ្វាយព្រះភ្លើងម្ដងទៀត ពេលនោះភ្លើងទៀន ក៏បានឆេះខ្លាំង ជាងមុន តែមិនបានប៉ុន្មានផង ភ្លើងទៀននោះ ក៏ បានរលត់ម្ដងទៀត។

លើកទី៣ លោកអា ចារ្យ បាគូ ប្រចាំព្រះបរមរាជវាំង បានចាក់ អាល់កុល ដើម្បីងាយឱ្យឆេះពី លើទៀន ដោយចាប់ផ្ដើមចាក់ពីលើរហូតដល់ ក្រោម រួចហើយព្រះមហាក្សត្រនិងសម្ដេចម៉ែ បានថ្វាយព្រះភ្លើងម្ដងទៀត ភ្លើងក៏ឆេះទៀត ប៉ុន្ដែមិនបានប៉ុន្មានផង ភ្លើងនោះ ក៏បានរលត់ រហូតទៅដល់ក្រោម សូម្បីតែមានអាល់កុល ហើយក៏ដោយ ក៏ភ្លើងនោះ នៅតែរលត់ទាំង អស់តែម្ដង។ លើកទី៤ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ និងសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានកាន់ទៀនដុតថ្វាយព្រះភ្លើងសាជា ថ្មី តែមិនទាន់បាន ដុតផង ទៀនក៏រលត់ទៅ ទៀត រួមទាំងរលត់ទៀនសម្រាប់ចម្លងផង ដែរ

លើកទី៥ គឺជាលើកចុងក្រោយ ហើយ ក៏ជាលើកទទួលបានជោគជ័យ ក្នុង ការថ្វាយ ព្រះភ្លើងសម្ដេចឪ ដោយមុនការប្រទាន សម្ដេចតេជោ ហ៊ុន សែន តែម្នាក់ឯងគត់ ដែល បានយកទៀន ដែលរលត់ទាំងពីរនោះ យក មកហើយក៏បានលើកដៃ បួងសួងអធិដ្ឋានលំ ឱនកាយថ្វាយបង្គំសម្ដេចឪ រួចក៏ថ្វាយព្រះ ភ្លើង ហើយព្រះភ្លើងក៏បានឆេះ រហូតដល់ទី បញ្ចប់ ដែលអាចរំលាយ ព្រះសពសល់តែព្រះ អដ្ឋិ

មន្ដ្រីដដែលនោះ បាននិយាយប្រាប់ដើម អម្ពិលទៀតថា ពេលដែលលោកបានឃើញផ្ទាល់ គឺពិតជាអស្ចារ្យ ហើយ បានព្រឺក្បាលខ្ញាក ដោយពោលក្នុងអារម្មណ៍ថា ព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គពិតជាអស្ចារ្យ ហើយថា ក៏មានតែ សម្ដេចតេជោ ហ៊ុន សែន ម្នាក់គត់ ដែល ព្រះអង្គចាត់ទុកជាកូនធម៌ មានបុណ្យបារមី អាចធ្វើឱ្យព្រះវិញ្ញាណក្ខន្ធ របស់ ព្រះអង្គទទួល យកនូវការថ្វាយព្រះភ្លើង បន្ទាប់ពីសម្ដេច តេជោ បានអធិដ្ឋាន ដោយចិត្ដស្មោះស និង សេច ក្ដីគោរព ចំពោះព្រះវិញ្ញាណក្ខន្ធ និង ព្រះរាជបល្ល័ង្ក ។

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជា ការលើកឡើងរបស់មន្ដ្រីម្នាក់ ដែលបានមានភព្វសំណាងចូលរួមបុណ្យ ថ្វាយព្រះភ្លើងសម្ដេច ឪ កាលពីថ្ងៃទី៤ កុម្ភៈ កន្លងទៅ ហើយក៏បានឃើញព្រឹត្ដិការណ៍នេះ ដោយផ្ទាល់ផងដែរ។ មន្ដ្រីរូបនេះ ដែលនៅតែបដិសេធមិនឱ្យ បញ្ចេញឈ្មោះ ទោះបីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទូចសុំបញ្ចេញ ឈ្មោះយ៉ាងណា ក៏ដោយ បានមានប្រសាសន៍ទៀតថា អ្នកចូល រួមប្រាកដជាបានឃើញព្រឹត្ដិការណ៍នោះថា ហេតុ អ្វីបានជាពេលថ្វាយព្រះភ្លើងមិនបាញ់កាំ ភ្លើងដំណាលគ្នា ហើយវាំងននបាំងនៅព្រះ បរមរតនកោដ្ឋ ហើយទូរទ ស្សន៍ មិនថតឱ្យចំ ដោយសារតែមានអព្ភូតហេតុដូច បានរៀប រាប់ខាងលើ។ ដូច្នេះគេរំពឹងថា ព័ត៌មាននេះ អាច នឹងមានការពន្យល់ជាសាធារណៈនាពេលណាមួយពីថ្នាក់ដឹកនាំគណៈកម្មការបុណ្យ ហើយអាចក្បោះក្បាយជាង ។

តាមការកត់សម្គាល់នៅក្នុងឆាកនយោ បាយកម្ពុជា គេសង្កេតឃើញអ្នកដឹកនាំដ៏ខ្លាំងពូកែ មានតែពីរអង្គគត់គឺ សម្ដេចឪ ព្រះបិតាជាតិ ព្រះបិតាបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងសម្ដេចតេជោ ហ៊ុន សែន ដែលជាបុត្រធម៌ ដែលជាបិតា ស្ថាបនិកកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ឥឡូវនេះ នៅសល់តែសម្ដេច តេជោមួយគត់ ដែលបន្ដពីសម្ដេចឪ ហើយក៏គេធ្លាប់ឃើញសម្ដេចតេ ជោ ហ៊ុន សែន មានរិទ្ធានុភាពខ្លាំង ទើបអាច ដង្ហែសម្ដេចព្រះ មហាវីរក្សត្រ បានដល់ទីបញ្ចប់ រីឯអ្នកនយោបាយខ្លះទៀត បានត្រឹមតែពាក់កណ្ដាល ឬក៏ទើប ចាប់ផ្ដើម ក៏បាត់ទៅវិញ អាចថាមក ពីខ្វះការតស៊ូ ឬក៏គ្មានរិទ្ធានុភាព ដែលអាចដង្ហែព្រះអង្គបាន៕

30 comments:

Anonymous said...


Oh God, they are really idiot and sick to confirm like this.

They say that because they don't know nothing about the Physical law.

Please stop to comment like this because it is nonsense. If dech choso powerfull why Koch Pech bridge was burnning and caused more than 300 people death ???

Anonymous said...

កាលនៅរស់ក៏ខ្លាចហ៊ុនសែន ស្លាប់ទៅហើយក៏នៅតែខ្លាចហ៊ុនសែនទៀត ។
ហ៊ុនសែន បុរសខ្លាំងមែន គាត់ធ្វើមនុស្សរស់ និង ខ្មោច ខ្លាចគាត់ ជានិច្ច ។

Anonymous said...

មានគំនិតល្អ 5:17 AM

Anonymous said...

If Decho Hun Sen is so powerful why does Koh Tral belong to Vietnam under Decho Sen?

Anonymous said...

and why khmer village name chantrea viet take it away from Khmer? even though the chantrea village or heng somrin village belong to Vietnamese now. stupid soy sopeap.

Anonymous said...

Hun Sen Euy !!

Puok Prett are waiting for you in hell 99.

Anonymous said...

Sihanouk and Hun Sen Soth Ter Puok Neak Mearn Bonn.

In the future when Hun Sen dies, nobody will be able to burn him.

To solve this problem, Hun Sen should burn himself right now.

Anonymous said...

ល្បិចប៉ាហ៊ីមិនស៊ីលុយ!!!
ដោយសាភាពល្ងឹតល្ងង់របស់រាស្រ្តខ្មែរទើបនាំគ្នាយល់ថាពួកព្រាយនិងប្រែតជាព្រះ!!!នេះហើយសម័យឡប់ៗដែលមាន
ស្តេចពាលនិងស្តេចបាតផ្សា ដល់ងាប់ស្តេចពាលដល់វេន
ស្តេចកូនង៉ានិងស្តេចបាតផ្សា(ផ្ទះថ្មសរសឬស្សី)តែវានិងរលាយជាមួយអាណាមកុកនាបន្តិចទៀតនេះ៕៚
បើហ៊ុនសែនមានបារមីដូចពួកអាម៊ីអាថោងអ៊ួតមែនម្តេចភ័យ​ម្លេះពេលទៅណាម្តងៗរាវមិនផងកងអង្គរក្សផងពាក់អាវក្រោះ
ផង???

Anonymous said...

to 7:04 AM,

I agree with you.

In order to bring the power of Hun Sen higher, this statement are definite primitive on Eath.

Anonymous said...

បើតាមសំដីអាសត្វសេកសយ សុភាព វាចា :

សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ
សមេ្តចបណ្ឌិតជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ ជាទេវតារស់ (ធាតុ​ភ្លើង )ក្រឡេកឆេះ ចង្អុលឆេះ
នៃកម្ពុជា ...

Anonymous said...

ANH OT JESS READ KHMER. TRANSLATE OY ANH MER

Anonymous said...

Lotus Revolution Leaders = Coward hide their own identities from Hun Sen but provoke other = Opportunist only, their dream is to be rich like Hun Sen Once day

Anonymous said...

I'd like ask KI to post this topic on top for 1 week to see how much khmer opinions would be like about the "POWER OF HUN SEN"?

Anonymous said...

Too much of this funeral things. Can we just skip some and move on to something else?

Anonymous said...

AH Kwak Hun Sen is a Youn dog. This Youn dog is loved by all Youn. Hated by all Khmer.

Anonymous said...

ផែនដីខ្មែរមិនអាចមាន ព្រះអាទិត្យពីររះលើ
ផែនដីតែមួយបានឡើយ។
ព្រះអាទិត្យចាស់អស្តង្គត ព្រះអាទិត្យថ្មីរះលើ
ផែនដីចាស់ដដែល ។

តើអ្នកណាព្រះអាទិត្យចាស់...?

តើអ្នកណាព្រះអាទិត្យថ្មី...?

Anonymous said...

Hun Sen is powerful. Then it is time for him to reclaim first and foremost the Island of Koh Tral and other smaller islands. Secondly, he must reclaim the entire region of the Mekong Delta or Kampuchea Krom Region. Thirdly, he must reclaim the lost islands in the west. Then he must reclaim the entire region used to belong to the Khmer Empire. Fourth, he must reclaim the Khmer region from the north and the Khmer temple of Wat Phu. If he can do all of these things, then Hun Sen will be bestowed the highest title above even King Sihanouk for generations to worship. Go ahead Hun Sen, put your power to use. We are waiting.

Anonymous said...

The worse joke that I ever heard!

That's the Viet trick, they promoted SHN in the same way and used SHN to their advantage and now, the Viet do the same thing to Hun Sen.




Baay Kdaing

Anonymous said...

អាអាចម៍
ប៉ាហ៊ី
បំភ័ន្ត
អំនួត
អាខ្វាក់
អាល្ងើ
អាបាតដៃប្រឡាក់ឈាមរាស្រ្តខ្មែរ

Anonymous said...

It is possible! as HS used to burn people alive. He knows who to do it unlike the K & the Q mother. They never burn any thing. It's simple as that.

Anonymous said...

not just a "strong man" leader, but he could be a good funeral director, too! right, ah lbong soy sopheap?

Anonymous said...

បើតាមសំដីអាសត្វសេកសយ សុភាព វាចាថា :

សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ
សមេ្តចបណ្ឌិតជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ ជាទេវតារស់ (ធាតុ​ភ្លើង )ក្រឡេកឆេះ ចង្អុលឆេះ
នៃកម្ពុជា ...

Anonymous said...

If he stayed and ruled until he is 99' maybe he would be able to "twaiy preah pleung" for samdach Soy Otsopheap as well...

Anonymous said...

Where are your Lotus Revolution Leaders?

They are hidding for an opportunity to be rich like Hun Sen.

Bee Hive is much better than Lotus Revolution leaders and Mr Sam Rainsy and the people around Sam Rainsy that like to kiss ass but don't dare like Bee Hive!

Proof that you are better than Bee Hive defendless old Man!

Anonymous said...

ឱម្ម ក្រឡេកឆេះ ចង្អុលឆេះ តេជោដុតឆេះ ស្វាហែកយក្ស ម:ម:

តើអ្នកនិយាយនោះជានរណាដែរ ម:ម:?

ឱម្ម ប្រឌិតរឿងថ្វាយព្រះភ្លើង បារមីតេជោដុតឆេះ ម:ម:?

ឱម្មសិទ្ធី ស្វាហែកយក្ស ម:ម:

Anonymous said...

រឿងប្រឌិតដែលហួសការគិតស្មាននេះ គឺ សយ
សុភាព ខ្ញុំបំរើដាច់ថ្លៃ ហ៊ុនសែន បានលើកឡើង
ដើម្បីឱ្យហ៊ុនសែន កាន់តែមានឈ្មោះល្បី ឬចង់
តម្កើងខ្លួនជាស្ដាចម៍ទៀតផងក៏មិនដឹងខ្មាសគេ
ណាស់!

Anonymous said...

នេះជាយុទ្ឋសាស្រ្តថ្មីមួយដែលបានរៀបចំ ឱ្យពលរដ្ឋខ្មែរមានការភាន់ច្រឡំតទៅទៀត លើការដឹកនាំរបស់រដ្ឋាភិបាលអាយ៉ងយួនដែល
លោកហ៊ុន.សែន ធ្លាប់បាននិយាយប្រាប់ពលរដ្ឋខ្មែរថា(គាត់ជាអាយ៉ងយួន)ចំណុចទាំងនេះសូមពលរដ្ឋខ្មែរយកទៅវិភាគបន្តិច ព្រោះ
កន្លងមកគេមានល្បិច សម្លាប់ខ្មែររាប់លាននាក់ ហើយគេនៅតែបន្តរសម្លាប់រហូតដល់សព្វថ្ងៃនេះ ហេតុអីក៏ខ្មែរនៅតែអរគុណគេទៀត។
សព្វថ្ងៃនេះខ្មែររកគឹតអីលែងយល់អស់ហើយ។

Anonymous said...

ល្បិចនេះធ្វើឲ្យខ្មែរមួយនគរឆ្កួតទៀតហើយ​ ដូច
ឃើញរូបស្ដេចនៅលើព្រះចន្ទអីចឹង តើអាខ្វាក់
ក្បត់ជាតិនេះចំណាយអស់ប៉ុន្មាន ដើម្បីប្រើល្បិច
បោកប្រាសនេះ អ្វីក៏ដោយ មិនមែនមិនមានចេតនា
ធ្វើនោះទេ មនុស្សមានបុណ្យមិនដែលមានរណា
ស្អប់ច្រើននោះទេ តែមនុស្សធ្វើឲ្យគេស្រក់ទឹកភ្នែក
រងទុក្ខវេទនាច្រើន គេដាក់ទំនាយ បណ្ដាសារាល់
ថ្ងៃគេត្រូវប្រើមធ្យោបាយថោកទាបនេះហើយ ចុះ
អាមន្ត្រីដែលឃើញហ្នឹងម៉េចមិនបញ្ចេញឈ្មោះផង
អាហ្នឹងហើយបានលុយច្ច្រើនដែលអាខ្វាក់នេះផ្ដល់
ឲ្យវា អាឆ្កែ សយ សុភាពមិនគួររស់ជាខ្មែរទេ គួរ
តែរលាយរូបទៅ អាឯងនេះបានបង្ករឿងក្នុង
សង្គមខ្មែរច្រើនណាស់ ។

Anonymous said...

បើអីចឹងមែន គិតរកទិញចេកទុំនិងសណ្តែកខៀវស្តុកទុក ខ្លាចក្រែងវាឡើងថ្លៃ ព្រោះប្រជាជនច្បាស់ជាផ្អើលទិញមិនខាន។ ហេសហេ!!!!!!

Anonymous said...

To Hun Sen'advisers who can read English. Oh! yes, I believe that Master Hun Sen has almighty super natural magic power. No one can compare with him.

Please show this power to the world that Hun Sen has that power by using a loaded M-16, unlock it, point it to Hun Sen chest or head and pull the trigger. And the world will know and I will bow down to Samdech Decho as well.