ក្បួនដង្ហែរព្រះបរមសព សម្តេចតា
REUTERS/Samrang Pring
ថ្ងៃ សុក្រ 01 កុម្ភៈ 2013
Radio France Internationale
យ៉ាងណា ក៏ដោយ នៅព្រឹកមិញ នៅពេលព្រះបរមសព ដង្ហែរចេញពីព្រះបរមរាជវាំង បានបន្តិច លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដួលសន្លប់ ហើយត្រូវអង្គរក្ស សែងចេញពីអង្គពិធី។ លោក សុខ អាន ទើបនឹងវិលត្រឡប់មកពីប្រទេ សបារាំង កាលពីថ្ងៃ៣១ មករា ម្សិលមិញ
នៅព្រឹកថ្ងៃសុក្រនេះ ក្បួនដង្ហែរព្រះបរមសពសម្តេ ចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធមចេញពីមុខព្រះ បរមរាជវាំង ទៅកាន់វត្តភ្នំ និងបន្តទៅកាន់វិមានឯករាជ្យ មុននឹងវិលទៅកាន់វាលព្រះមេ រុ។ ក្បួនដង្ហែរព្រះបរមសព ដែលចំណាយពេលប្រហែល ៣ ម៉ោងនោះ មានព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ដោយបែងចែកជា ១១ ផែន ហើយសរុបអ្នកចូលរួមក្នុងក្បួ នដង្ហែប្រមាណ ៥០០០ នាក់។ ចំណែកមហាជននៅអមសង្ខាងផ្លូ វ ដែលបានស្កាត់មកពីបណ្តាខេត្ ត ទូទាំងប្រទេស មានប្រមាណជិត ២០ ម៉ឺននាក់។
ក្បួនដង្ហែរព្រះបរមសព សម្តេចតា នៅព្រឹកមិញ បានប្រារព្ធឡើងយ៉ាងអធិកអធម និងពុំធ្លាប់មានពីមុនឡើ យ។ ក្បួនដង្ហែរមានប្រវែងប្រមាណ ២ គីឡូម៉ែត្រ បានចំណាយពេលប្រហែល ៣ ម៉ោង ដែលបានដង្ហែរចេញពីមុខព្ រះបរមរាជវាំង តាមតីរវិថីព្រះស៊ីសុវត្ថិ នៅជួរមាត់ទន្លេ ធ្វើដំណើរត្រង់រហូតដល់ផ្លូវលេខ ៩៤ រួចបត់ឆ្វេង ដោយធ្វើដំណើរជុំវិញរង្វង់ មូលរមណីយដ្ឋានវត្តភ្នំ រហូតដល់មហាវិថីព្រះនរោត្តម រួចធ្វើដំណើរត្រង់ដល់រង្វង់មូលវិមានឯករាជ្យ ដោយឆ្លងកាត់មហាវិថីព្រះសី ហនុ ហើយបត់ឆ្វេង តាមមហាវិថីសម្តេចសុធារស ចូលវាលព្រះមេរុ។
ព្រះរាជពិធីរំកិលព្រះបរម មញ្ឈូស តម្កល់លើព្រះមហាបញ្ចា ក្នុងព្រះមេរុ និងដង្ហែរប្រទក្សិណ ព្រមទាំងព្រះរាជពិធីចូលថ្វាយបង្គំព្រះបរមសព ចប់រួចរាល់រហូតដល់ម៉ោងជិត ២ រសៀល។
ក្បួនដង្ហែរនោះ មាន ១១ ផែន មានអ្នកចូលរួមប្រមាណ ៥ពាន់នាក់ ដែលរួមមាន ផែនមន្ត្រីរាជការ និស្សិត សិស្ស ប្រជាពលរដ្ឋ ទាហាន កងរាជអាវុធហត្ថ នគរបាលជាតិ យុវជនកាយឫទ្ធិ ព្រះសង្ឃ ដូនជី តាអាចារ្យ ជនជាតិដើមភាគតិច ជនជាតិអ៊ីស្លាម ជនជាតិចិន និងជនជាតិវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា ជាដើម។
រីឯមហាជនស្លៀកពាក់កាន់ទុក្ ខ បានអង្គុយសំពះប្រណម ដោយទឹកចិត្តក្រៀមក្រំ ហើយអ្នកខ្លះយំ នៅអមសងខាងផ្លូវពីវត្តភ្ នំទៅវិមានឯករាជ្យ និងបន្តទៅកាន់ព្រះបរមរាជវា ំង។ ប៉ុន្តែមិនមានមហាជន នៅអមសង្ខាងផ្លូវជួរមាត់ ទន្លេ ពីមុខវាំងទៅកាន់វត្តភ្នំ ទេ។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការប៉ូលិសរាជធានី ភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានឲ្យដឹងនៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ថា ព្រះរាជពិធីដង្ហែរព្រះ បរមសពសម្តេចតា នៅព្រឹកមិញ មិនមានបញ្ហាអ្វីកើតឡើងទេ។
ចំពោះចំនួនប្រជាពលរដ្ឋនៅភ្ នំពេញ និងមកពីបណ្តាខេត្តនានា មកចូលរួមព្រះរាជពិធីដង្ហែរ ព្រះបរមសព ត្រូវបានលោកឧត្តមសេនីយ៍ឲ្យ ដឹងថា មានជិត ២០ ម៉ឺននាក់។
យ៉ាងណាក៏ដោយ នៅព្រឹកមិញ នៅពេលព្រះបរមសព ដង្ហែរចេញពីព្រះបរមរាជវាំង បានបន្តិច លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ តីការគណៈរដ្ឋមន្ត្រី បានដួលសន្លប់ ហើយត្រូវអង្គរក្ស សែងចេញពីអង្គពិធី។ លោក សុខ អាន ទើបនឹងវិលត្រឡប់មកពីប្រទេ សបារាំង កាលពីថ្ងៃ៣១ មករា ម្សិលមិញ៕
ក្បួនដង្ហែរនោះ មាន ១១ ផែន មានអ្នកចូលរួមប្រមាណ ៥ពាន់នាក់ ដែលរួមមាន ផែនមន្ត្រីរាជការ និស្សិត សិស្ស ប្រជាពលរដ្ឋ ទាហាន កងរាជអាវុធហត្ថ នគរបាលជាតិ យុវជនកាយឫទ្ធិ ព្រះសង្ឃ ដូនជី តាអាចារ្យ ជនជាតិដើមភាគតិច ជនជាតិអ៊ីស្លាម ជនជាតិចិន និងជនជាតិវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា ជាដើម។
រីឯមហាជនស្លៀកពាក់កាន់ទុក្
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការប៉ូលិសរាជធានី
ចំពោះចំនួនប្រជាពលរដ្ឋនៅភ្
យ៉ាងណាក៏ដោយ នៅព្រឹកមិញ នៅពេលព្រះបរមសព ដង្ហែរចេញពីព្រះបរមរាជវាំង បានបន្តិច លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្
4 comments:
They had to cry or else they would get arrested and go to prison. Bring down the communist Hun Sen regime of khmer vietminh BEFORE it collapses on its own with the suffering of its innocent people as a follow up.
7:25 am, You know you have just made it up about people have to cry for the king's funeral. Otherwise, they would be arrested. Speak the truth and it should set you free.
7:25 AM
You dod have a very bad personality and your behavior or your character is just like a small pampering kid.
Please let other have some freedom to act or do, what they feel well and comfortable.
កម្មពៀរវេរា បានផ្ដល់ឱ្យលោក សុខ អាន យ៉ាងទាន់
ហន់ អ្នកណាធ្វើអាក្រក់ បានផលអាក្រក់ ល្អបានផល
ល្អ។កើតមកជាមនុស្ស ត្រូវចេះធ្វើល្អ ចំពោះខ្លួននិង
អ្នកដទៃ៕
Post a Comment