Saturday, February 02, 2013

ព្រះរាជពិធី​ដង្ហែរ​ព្រះបរមសព​ ពី​ព្រះបរមរាជវាំង​ ទៅកាន់​វាល​ព្រះមេរុ​

ក្បួន​ដង្ហែរ​ព្រះ​បរមសព សម្តេច​តា
REUTERS/Samrang Pring

ថ្ងៃ សុក្រ 01 កុម្ភៈ 2013
Radio France Internationale
យ៉ាងណា ​ក៏ដោយ នៅ​ព្រឹកមិញ នៅ​ពេល​ព្រះ​បរម​សព ដង្ហែរ​​ចេញ​ពី​ព្រះបរមរាជវាំង បាន​បន្តិច លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ដួល​សន្លប់ ហើយ​ត្រូវ​អង្គរក្ស សែង​ចេញ​ពី​អង្គ​ពិធី។ លោក សុខ អាន ទើប​នឹង​វិល​ត្រឡប់​មក​ពី​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​៣១ ​មករា ម្សិលមិញ
នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្បួន​ដង្ហែរ​​ព្រះ​បរមសព​សម្តេច​ព្រះ​មហាវីរ​ក្សត្រ នរោត្តម សីហនុ ត្រូវ​បាន​ប្រារព្ធ​ឡើង យ៉ាង​អធិកអធម​ចេញ​ពី​មុខ​ព្រះ​បរមរាជវាំង ទៅកាន់​វត្តភ្នំ និង​បន្ត​ទៅ​កាន់​វិមានឯករាជ្យ មុន​នឹង​វិល​ទៅ​កាន់​វាល​ព្រះមេរុ។​ ​ក្បួន​ដង្ហែរ​ព្រះបរមសព ដែល​ចំណាយ​ពេល​ប្រហែល ៣ ម៉ោង​នោះ មាន​ព្រះរាជវង្សានុវង្ស ថ្នាក់​ដឹកនាំ​ប្រទេស មន្ត្រី​រាជការ​ ដោយ​បែង​ចែក​ជា​​ ១១ ផែន ហើយ​​សរុប​អ្នកចូលរួមក្នុង​ក្បួន​ដង្ហែ​ប្រមាណ ៥០០០ នាក់។ ចំណែក​មហាជន​​នៅ​អម​សង្ខាង​ផ្លូវ ដែលបាន​ស្កាត់​​​មកពីបណ្តា​ខេត្ត ​ទូទាំង​ប្រទេស មាន​ប្រមាណ​ជិត ២០ ម៉ឺន​នាក់។​
ក្បួន​ដង្ហែរ​ព្រះ​បរមសព សម្តេច​តា នៅ​ព្រឹកមិញ បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម និង​ពុំ​ធ្លាប់​មាន​​ពី​​មុន​ឡើយ។ ក្បួន​ដង្ហែរ​មាន​ប្រវែង​ប្រមាណ ២ គីឡូម៉ែត្រ បាន​ចំណាយ​ពេល​ប្រហែល ៣ ម៉ោង​ ដែល​បាន​​ដង្ហែរ​ចេញ​ពី​មុខ​ព្រះ​បរមរាជវាំង តាម​តីរវិថី​ព្រះស៊ីសុវត្ថិ នៅ​ជួរ​មាត់​ទន្លេ ធ្វើ​ដំណើរ​​ត្រង់​រហូត​ដល់​ផ្លូវ​លេខ ៩៤ រួច​បត់​ឆ្វេង ដោយ​ធ្វើ​ដំណើរ​ជុំវិញ​រង្វង់​មូល​រមណីយដ្ឋាន​វត្តភ្នំ រហូត​ដល់​មហាវិថី​ព្រះ​នរោត្តម រួច​ធ្វើ​ដំណើរ​ត្រង់​ដល់​រង្វង់​មូល​វិមានឯករាជ្យ ដោយ​ឆ្លង​កាត់​មហាវិថី​ព្រះ​សីហនុ ហើយ​បត់​ឆ្វេង តាម​មហា​វិថី​សម្តេច​សុធារស ចូល​វាល​ព្រះមេរុ។


ព្រះរាជ​ពិធី​រំកិល​ព្រះ​បរម​មញ្ឈូស តម្កល់​លើ​ព្រះ​មហា​បញ្ចា ក្នុង​ព្រះមេរុ និង​ដង្ហែរ​​ប្រទក្សិណ ព្រម​ទាំង​ព្រះរាជ​ពិធី​ចូល​ថ្វាយបង្គំ​ព្រះ​បរមសព ចប់​រួច​រាល់​រហូត​ដល់​ម៉ោង​ជិត ២ រសៀល។​
ក្បួន​ដង្ហែរ​​នោះ មាន ១១ ផែន មាន​អ្នក​ចូលរួម​ប្រមាណ ៥​ពាន់​នាក់ ដែល​រួម​មាន ផែន​មន្ត្រី​រាជការ និស្សិត សិស្ស ប្រជា​ពលរដ្ឋ ទាហាន កង​រាជ​អាវុធហត្ថ នគរបាល​ជាតិ យុវជន​កាយឫទ្ធិ ព្រះសង្ឃ ដូនជី តាអាចារ្យ ជនជាតិ​ដើម​ភាគតិច ជនជាតិ​អ៊ីស្លាម ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម ដែល​រស់​នៅ​លើ​ទឹកដី​កម្ពុជា ជាដើម។​
រី​ឯ​មហាជន​ស្លៀកពាក់​កាន់​ទុក្ខ បាន​អង្គុយ​សំពះ​ប្រណម ដោយ​ទឹក​ចិត្ត​ក្រៀមក្រំ ហើយ​អ្នកខ្លះ​យំ នៅ​អម​សង​ខាង​ផ្លូវ​ពី​វត្ត​ភ្នំ​ទៅ​វិមាន​ឯករាជ្យ និង​បន្ត​ទៅ​កាន់​ព្រះ​បរមរាជវាំង។ ប៉ុន្តែ​មិន​មាន​មហាជន នៅ​អម​សង្ខាង​ផ្លូវ​ជួរ​មាត់​ទន្លេ ពី​មុខ​វាំង​ទៅកាន់​វត្ត​ភ្នំ​ទេ។​
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ថា ព្រះ​រាជពិធី​ដង្ហែរ​​ព្រះ​បរមសព​សម្តេច​តា នៅ​ព្រឹក​មិញ មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ។
ចំពោះ​ចំនួន​ប្រជា​ពលរដ្ឋ​នៅ​ភ្នំពេញ និង​មក​ពី​បណ្តា​ខេត្ត​នានា មក​ចូលរួម​ព្រះរាជ​ពិធី​ដង្ហែរ​​ព្រះ​បរមសព ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​ឲ្យ​ដឹង​ថា មាន​ជិត ២០ ម៉ឺន​នាក់។
យ៉ាងណា​ក៏ដោយ នៅ​ព្រឹកមិញ នៅ​ពេល​ព្រះ​បរម​សព ដង្ហែរ​​ចេញ​ពី​ព្រះបរមរាជវាំង បាន​បន្តិច លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ដួល​សន្លប់ ហើយ​ត្រូវ​អង្គរក្ស សែង​ចេញ​ពី​អង្គ​ពិធី។ លោក សុខ អាន ទើប​នឹង​វិល​ត្រឡប់​មក​ពី​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​៣១ ​មករា ម្សិលមិញ៕

4 comments:

Anonymous said...

They had to cry or else they would get arrested and go to prison. Bring down the communist Hun Sen regime of khmer vietminh BEFORE it collapses on its own with the suffering of its innocent people as a follow up.

Anonymous said...

7:25 am, You know you have just made it up about people have to cry for the king's funeral. Otherwise, they would be arrested. Speak the truth and it should set you free.

Anonymous said...

7:25 AM

You dod have a very bad personality and your behavior or your character is just like a small pampering kid.

Please let other have some freedom to act or do, what they feel well and comfortable.

Anonymous said...

កម្មពៀរវេរា បានផ្ដល់ឱ្យលោក សុខ អាន យ៉ាងទាន់
ហន់ អ្នកណាធ្វើអាក្រក់ បានផលអាក្រក់ ល្អបានផល
ល្អ។កើតមកជាមនុស្ស ត្រូវចេះធ្វើល្អ ចំពោះខ្លួននិង
អ្នកដទៃ៕