អ្នកទោស៖ «ខ្ញុំជាប់ ៨ខែ ខ្លះ ១០ឆ្នាំ ជាប់បាន ៨ឆ្នាំ ខ្លះជាប់បាន ៩ឆ្នាំ អ្នកជំងឺ ចាស់ជរា អត់ទាំងអស់ ព្រោះអីនៅក្នុងមានតែអ្នកកូនខ្ចី ពោះធំ ចាស់ជរាអីហ្នឹង។ និយាយទៅមានច្រើន ពីរភាគបី មានច្រើន អ្នកជំងឺ ចាស់ជរា ខ្លះនៅសល់មួយឆ្នាំ តែអត់គាត់បានចេញដែរ»។
អ្នកទោសមួយចំនួនបានតវ៉ាថា
ពួកគេមិនត្រូវបានដោះលែងទេនៅក្នុងពិធីបុណ្យព្រះបរមសព
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ
ដោយសារពួកគេមិនមានលុយសូកប៉ាន់មន្ត្រីប៉ូលិសគុក។
ចំណែកអ្នកទោសដែលមានប្រាក់វិញ បានសូកប៉ាន់ធ្វើឲ្យពួកគេបានរួចពីគុក។ រីឯមន្ត្រីសិទ្ធិមនុស្ស បានអំពាវនាវសុំឲ្យរដ្ឋាភិបាល រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតករណីចោទប្រកាន់នេះជាបន្ទាន់។
ស្របពេលដែលអ្នកទោសជាង ៤០០នាក់ រីករាយនឹងសេរីភាពថ្មី និងបានទទួលអំណោយបន្ថែមលើការសន្ដោសប្រណីពីព្រះមហាក្សត្រ នៅថ្ងៃទី៤ កុម្ភៈ កន្លងទៅ មានអ្នកទោសជាច្រើននាក់ទៀតបានតូចចិត្តយ៉ាងខ្លាំង ដោយខ្លួនមិនត្រូវបានគេដោះលែង។
អ្នកទោសខ្លះដែលកំពុងជាប់នៅពន្ធនាគារព្រៃស (ម២) បានអះអាងនៅថ្ងៃទី៥ កុម្ភៈ ថា មានអ្នកទោសជាច្រើននៅពន្ធនាគារព្រៃស ដែលបានជាប់ទោសពីរភាគបី ហើយមិនមានឈ្មោះត្រូវដោះលែង។ ក្រៅពីនេះ នៅមានអ្នកទោសវ័យចំណាស់ និងមានជំងឺ ស្ត្រីមានផ្ទៃពោះ និងម្ដាយមានកូនង៉ែត នៅគុកព្រៃស ក៏មិនត្រូវបានគេចុះឈ្មោះក្នុងបញ្ជីដោះលែងដែរ។
អ្នកទោស៖ «ខ្ញុំជាប់ ៨ខែ ខ្លះ ១០ឆ្នាំ ជាប់បាន ៨ឆ្នាំ ខ្លះជាប់បាន ៩ឆ្នាំ អ្នកជំងឺ ចាស់ជរា អត់ទាំងអស់ ព្រោះអីនៅក្នុងមានតែអ្នកកូនខ្ចី ពោះធំ ចាស់ជរាអីហ្នឹង។ និយាយទៅមានច្រើន ពីរភាគបី មានច្រើន អ្នកជំងឺ ចាស់ជរា ខ្លះនៅសល់មួយឆ្នាំ តែអត់គាត់បានចេញដែរ»។
សាក្សីម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ ក៏បានបញ្ជាក់ប្រហាក់ប្រហែលគ្នានេះដែរ៖ «ជិត ផ្ទះខ្ញុំហ្នឹង ខ្ញុំឃើញកូនចៅគេខំអរនឹកថាម្ដាយបានមកហើយ។ ហើយបានម្ដាយប្រាប់ថា អត់បានមកទេ កូនបួនប្រាំនាក់ ហើយយំ។ គេអ្នកមានលុយ គេបុកចេញ ១ពាន់ ពីរពាន់ដុល្លារអីនោះ។ ត្រង់អ្នកដែលឲ្យសម្ដេចចារអត់បានចេញផង ទៅចេញអ្នកមាន អត់មានកូនមានចៅ បានចេញទាំងអស់។ បែរជាអ្នកមានឈ្មោះ ចេញអត់បានចេញ យំទាំងអស់»។
តាមលក្ខខណ្ឌកំណត់ អ្នកទោសដែលត្រូវដោះលែងក្នុងពេលពិធីបុណ្យព្រះបរមសព ព្រះមហាវីរក្សត្រ អ្នកទោសដែលត្រូវដោះលែង លុះត្រាបានទទួលទោស ២ភាគបីនៃចំនួនទោសសរុបសិន។ ក្រៅពីនេះ អ្នកទោសដែលមានអាទិភាពជាងគេ ដែលត្រូវដោះលែង គឺមនុស្សវ័យចំណាស់ ជាស្ត្រី មានផ្ទៃពោះ ម្ដាយមានទារក ដែលបានកែប្រែខ្លួនបានល្អ។ ហើយប្រធានគុកនីមួយៗជាអ្នកសម្រេចជ្រើសរើសអ្នកទោសដែលត្រូវដោះលែង ឲ្យស្របតាមលក្ខខណ្ឌកំណត់នេះ។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងលោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ តាមទូរស័ព្ទជាច្រើនដង ដើម្បីផ្ដល់ឱកាសឆ្លើយតបទៅនឹងពាក្យចោទប្រកាន់នេះ តែ លោកមិនលើកទូរស័ព្ទ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានបញ្ជាក់ថា ការចោទប្រកាន់ដូច្នេះ តែងតែកើតមានឡើងរៀងរាល់លើក នៅពេលដែលព្រះមហាក្សត្រលើកលែងទោសម្ដងៗ។ ប៉ុន្តែលើកនេះ លោកបានសុំឲ្យរដ្ឋាភិបាល ជាពិសេសសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតរឿងនេះបន្ទាន់ ដើម្បីរក្សាកិត្តិនាមរបស់ព្រះមហាក្សត្រ៖ «យើងទទូចសុំឲ្យមានការស៊ើបអង្កេតលើករណីមិនប្រក្រតីនេះឡើងវិញ។ បើសិនជាមាន សុំឲ្យចាត់វិធានការជាបន្ទាន់»។
របាយការណ៍ក្រសួងមហាផ្ទៃ បង្ហាញថា មានអ្នកទោសចំនួនជាង ១ម៉ឺន ៣ពាន់នាក់ នៅទូទាំងប្រទេស។ ចំនួននេះ មិនគិតចំនួនអ្នកទោសជាង ៤០០នាក់ដែលទើបលើកលែងទោសពេលបុណ្យព្រះបរមសពរបស់ព្រះមហាវីរក្សត្រ លើកនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
វាដូចគេថាមែនព្រោះមីស្រីកន្ធាត់ម្នាក់ដែលខ្ញុំបានឃើញក្នុងទូរទស្សន៍គឺជាមីមេកាងក្នុងគុកដែលពួកអាមេគុកឱ្យវាជាអ្នកវ៉ៃស្រីពិរុទ្ធជនណាដែលទើបនឹងចូលក្នុងគុកថ្មីៗ។មីកន្ធាត់នោះត្រូវបានដោះលែងក្នុងថ្ងៃនោះមែន។នេះហើយអំពើពុករលួយរបស់ពួកអាយាមគុក។
អំពើពុករលួយនិងការរិះគន់គ្នាឯង ជាប្រពៃណី របស់ពួកអាខ្មែរ!
ហេ ហេ អាស្រកីឈាមឈ្លើង ពួកហាញកុំតែ
បានគុណខ្មែរ ត្រូវងាប់អស់ តាំងពីឆ្នាំ២០០០ម៉្លេះ!
លោកនួនខឿន សរសេរត្រូវគ្មានខុសកន្លែងណា
ទេ។
Post a Comment