Tuesday, February 05, 2013

អាតូចលួចបានតិច អាធំសំបូរល្បិចប្លន់បានច្រើន ជារឿងធម្មតាក្នុងសង្គមអនាធិបតេយ្យរបស់ ហ៊ុន សែន ទៅហើយ !

អ្នក​ទោស៖ «ខ្ញុំ​ជាប់ ៨​ខែ ខ្លះ ១០​ឆ្នាំ      ជាប់​បាន ៨​ឆ្នាំ ខ្លះ​ជាប់​បាន ៩​ឆ្នាំ    អ្នក​ជំងឺ ចាស់​ជរា អត់​ទាំង​អស់ ព្រោះ​អី​នៅ​ក្នុង​មាន​តែ​អ្នក​កូន​ខ្ចី ពោះ​ធំ ចាស់​ជរា​អី​ហ្នឹង។ និយាយ​ទៅ​មាន​ច្រើន   ពីរ​ភាគ​បី   មាន​ច្រើន ​    អ្នក​ជំងឺ ចាស់​ជរា ខ្លះ​នៅ​សល់​មួយ​ឆ្នាំ តែ​អត់​គាត់​បាន​ចេញ​ដែរ»។
RFA/Tin Zakariya

អ្នក​ទោស​ដែល​ត្រូវ​សុំ​ព្រះរាជ​ទាន​ការ​លើក​ លែង​ទោស​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​រតន​កោដ្ឋ នា​ទីលាន​ព្រះ​បរម​មេរុ នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
មន្ត្រី​គុក​រង​ការ​ចោទ​ថា​ពុក​រលួយ​ករណី​ដោះ​លែង​អ្នក​ទោស​ក្នុង​បុណ្យ​ព្រះបរមសព  
ដោយ វោហារ ជាតិ  2013-02-05  RFA
អ្នក​ទោស​មួយ​ចំនួន​បាន​តវ៉ា​ថា ពួក​គេ​មិន​ត្រូវ​បាន​ដោះលែង​ទេ​នៅ​ក្នុង​ពិធី​បុណ្យ​ព្រះបរមសព ​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ដោយ​សារ​ពួក​គេ​មិន​មាន​លុយ​សូកប៉ាន់​មន្ត្រី​ប៉ូលិស​គុក។

ចំណែក​អ្នក​ទោស​ដែល​មាន​ប្រាក់​វិញ បាន​សូកប៉ាន់​ធ្វើ​ឲ្យ​ពួក​គេ​បាន​រួច​ពី​គុក។ រីឯ​មន្ត្រី​សិទ្ធិ​មនុស្ស បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល រួម​ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​នេះ​ជា​បន្ទាន់។
ស្រប​ពេល​ដែល​អ្នក​ទោស​ជាង ៤០០​នាក់ រីករាយ​នឹង​សេរី​ភាព​ថ្មី និង​បាន​ទទួល​អំណោយ​បន្ថែម​លើ​ការ​សន្ដោស​ប្រណី​ពី​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី៤ កុម្ភៈ កន្លង​ទៅ មាន​អ្នក​ទោស​ជាច្រើន​នាក់​ទៀត​បាន​តូច​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ខ្លួន​មិន​ត្រូវ​បាន​គេ​ដោះ​លែង។

អ្នក​ទោស​ខ្លះ​ដែល​កំពុង​ជាប់​នៅ​ពន្ធនាគារ​ព្រៃស (ម២) បាន​អះអាង​នៅ​ថ្ងៃ​ទី៥ កុម្ភៈ ថា មាន​អ្នក​ទោស​ជាច្រើន​នៅ​ពន្ធនាគារ​ព្រៃស ដែល​បាន​ជាប់​ទោស​ពីរ​ភាគ​បី ហើយ​មិន​មាន​ឈ្មោះ​ត្រូវ​ដោះលែង។ ក្រៅ​ពី​នេះ នៅ​មាន​អ្នក​ទោស​វ័យ​ចំណាស់ និង​មាន​ជំងឺ ស្ត្រី​មាន​ផ្ទៃពោះ និង​ម្ដាយ​មាន​កូន​ង៉ែត នៅ​គុក​ព្រៃស ក៏​មិន​ត្រូវ​បាន​គេ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ដោះលែង​ដែរ។
អ្នក​ទោស៖ «ខ្ញុំ​ជាប់ ៨​ខែ ខ្លះ ១០​ឆ្នាំ ជាប់​បាន ៨​ឆ្នាំ ខ្លះ​ជាប់​បាន ៩​ឆ្នាំ អ្នក​ជំងឺ ចាស់​ជរា អត់​ទាំង​អស់ ព្រោះ​អី​នៅ​ក្នុង​មាន​តែ​អ្នក​កូន​ខ្ចី ពោះ​ធំ ចាស់​ជរា​អី​ហ្នឹង។ និយាយ​ទៅ​មាន​ច្រើន ពីរ​ភាគ​បី មាន​ច្រើន ​អ្នក​ជំងឺ ចាស់​ជរា ខ្លះ​នៅ​សល់​មួយ​ឆ្នាំ តែ​អត់​គាត់​បាន​ចេញ​ដែរ»
សាក្សី​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏​បាន​បញ្ជាក់​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ៖ «ជិត ​ផ្ទះ​ខ្ញុំ​ហ្នឹង ខ្ញុំ​ឃើញ​កូន​ចៅ​គេ​ខំ​អរ​នឹក​ថា​ម្ដាយ​បាន​មក​ហើយ។ ហើយ​បាន​ម្ដាយ​ប្រាប់​ថា អត់​បាន​មក​ទេ កូន​បួន​ប្រាំ​នាក់ ហើយ​យំ។ គេ​អ្នក​មាន​លុយ គេ​បុក​ចេញ ១​ពាន់ ពីរ​ពាន់​ដុល្លារ​អី​នោះ។ ត្រង់​អ្នក​ដែល​ឲ្យ​សម្ដេច​ចារ​អត់​បាន​ចេញ​ផង ទៅ​ចេញ​អ្នក​មាន អត់​មាន​កូន​មាន​ចៅ បាន​ចេញ​ទាំង​អស់។ បែរ​ជា​អ្នក​មាន​ឈ្មោះ ចេញ​អត់​បាន​ចេញ យំ​ទាំង​អស់»
តាម​លក្ខខណ្ឌ​កំណត់ អ្នក​ទោស​ដែល​ត្រូវ​ដោះ​លែង​ក្នុង​ពេល​ពិធី​បុណ្យ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ អ្នក​ទោស​ដែល​ត្រូវ​ដោះលែង លុះ​ត្រា​បាន​ទទួល​ទោស ២​ភាគ​បី​នៃ​ចំនួន​ទោស​សរុប​សិន។ ក្រៅ​ពី​នេះ អ្នក​ទោស​ដែល​មាន​អាទិភាព​ជាង​គេ ដែល​ត្រូវ​ដោះលែង គឺ​មនុស្ស​វ័យ​ចំណាស់ ជា​ស្ត្រី​ មាន​ផ្ទៃ​ពោះ ម្ដាយ​មាន​ទារក ដែល​បាន​កែប្រែ​ខ្លួន​បាន​ល្អ។ ហើយ​ប្រធាន​គុក​នីមួយៗ​ជា​អ្នក​សម្រេច​ជ្រើស​រើស​អ្នក​ទោស​ដែល​ត្រូវ​ដោះលែង ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​កំណត់​នេះ។
វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​ទាក់​ទង​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ តាម​ទូរស័ព្ទ​ជា​ច្រើន​ដង ដើម្បី​ផ្ដល់​ឱកាស​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចោទ​ប្រកាន់​នេះ តែ លោក​មិន​លើក​ទូរស័ព្ទ។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ដូច្នេះ តែង​តែ​កើត​មាន​ឡើង​រៀង​រាល់​លើក នៅ​ពេល​ដែល​ព្រះមហាក្សត្រ​លើក​លែង​ទោស​ម្ដងៗ។ ប៉ុន្តែ​លើក​នេះ លោក​បាន​សុំ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស៊ើប​អង្កេត​រឿង​នេះ​បន្ទាន់ ដើម្បី​រក្សា​កិត្តិនាម​របស់​ព្រះមហាក្សត្រ៖ «យើង​ទទូច​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​មិន​ប្រក្រតី​នេះ​ឡើង​វិញ។ បើ​សិន​ជា​មាន សុំ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់»
របាយការណ៍​ក្រសួង​មហា​ផ្ទៃ បង្ហាញ​ថា មាន​អ្នក​ទោស​ចំនួន​ជាង ១ម៉ឺន ៣​ពាន់​នាក់ នៅ​ទូទាំង​ប្រទេស។ ចំនួន​នេះ មិន​គិត​ចំនួន​អ្នក​ទោស​ជាង ៤០០​នាក់​ដែល​ទើប​លើក​លែង​ទោស​ពេល​បុណ្យ​ព្រះបរមសព​របស់​ព្រះ​មហា​វីរក្សត្រ ​លើក​នេះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

វាដូចគេថាមែន​ព្រោះមីស្រីកន្ធាត់ម្នាក់ដែលខ្ញុំបានឃើញក្នុងទូរទស្សន៍គឺជាមីមេកាងក្នុងគុកដែលពួកអាមេគុកឱ្យវាជាអ្នកវ៉ៃស្រីពិរុទ្ធជនណាដែលទើបនឹងចូលក្នុងគុកថ្មីៗ។មីកន្ធាត់នោះត្រូវបានដោះលែងក្នុងថ្ងៃនោះមែន។នេះហើយ​អំពើពុករលួយរបស់ពួកអាយាមគុក។

Anonymous said...

អំពើពុករលួយនិងការរិះគន់គ្នាឯង ជាប្រពៃណី របស់ពួកអាខ្មែរ!

Anonymous said...

ហេ ហេ អាស្រកីឈាមឈ្លើង ពួកហាញកុំតែ
បានគុណខ្មែរ ត្រូវងាប់អស់ តាំងពីឆ្នាំ២០០០ម៉្លេះ!
លោកនួនខឿន សរសេរត្រូវគ្មានខុសកន្លែងណា
ទេ។