(Reuters) |
ដោយ ៖ ដើមអម្ពិល
ថ្ងៃទីបួនត្រូវនឹងថ្ងៃទី០៤ខែកុ ម្ភៈឆ្នាំ២០១៣
-ម៉ោង៦:០០ ដល់ម៉ោង ១២:០០ថ្ងៃត្រង់: ព្រះរាជកម្មវិធីដូចថ្ងៃទី៣។
ព្រះរាជពិធីថ្វាយផ្កាខ្លឹមចន្ទន៍ និងថ្វាយព្រះភ្លើង
-ម៉ោង១៦:០០: ជួបជុំមន្រ្តីសង្ឃ ព្រះរាជវង្សានុវង្ស ចៅជិតចៅចម ជំទាវ ខុង ណាង សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ នាម៉ឺនសព្វមុខមន្រ្តី ទាហាន ស៊ីវិល មន្រ្តីកត្តិយស នៅជុំវិញព្រះមេរុ តាមឋានានុក្រម (តាមសេចក្តីអញ្ជើញ)។
-ម៉ោង១៦:៣០: ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ”នាយបេសកកម្មទូត” និងស្វាមី ឫភរិយា អញ្ជើញដល់ ព្រះពន្លាខាងត្បួង (កងកិត្តិយស និងត្រែទ័ពជូនន្ទនកិច្ច)។
-សម្តេចជាព្រះរាជវង្សានុវង្ស និងអ្នកម្នាង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ (តាមព្រះបរមរាជានុញ្ញាត) ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អនុប្រធាន និងប្រធានគណៈកម្មការ ព្រឹទ្ឋសភា រដ្ឋសភា និងលោកជំទាវ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល យាងនិងអញ្ជើញ ដល់ព្រះពន្លាខាងត្បួង។
-ម៉ោង១៧:០០: សម្តេចអគ្គមហាធម្មពោធិសាល សម្តេចអគ្គមហាពពាចក្រី និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្តេចចៅហ្វាវាំង និងលោកជំទាវអញ្ជើញ ដល់ព្រះពន្លាខាងត្បួង (កងទ័ពកិត្តិយស និងត្រែទ័ពជូនវន្ទនកិច្ច)។
-ម៉ោង១៧:២០: គណៈប្រតិភូជាន់ខ្ពស់ ប្រទេសនានាជាមិត្ត អញ្ញើញដល់ (កងទ័ពកិត្តិយស និងត្រែទ័ពជូនវន្ទនកិច្ច)
-ម៉ោង១៧:៤០: ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្ បួង និងសម្តេចព្រមហាក្សត្រិយន៍ ព្រះវររាជមាតាជាតិខ្មែរ យាងដល់ (កងទ័ពកិត្តិយស និងត្រែទ័ពជូនវន្ទនកិច្ច)។
-ម៉ោង១៧:៥០: និមន្តព្រះសង្ឃ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។
ព្រះពន្លាខាងត្បួង:
-ព្រះករុណាជា អម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះរវររាជមាតាជាតិខ្មែរ ស្តេចយាងតាម ជណ្តើរខាងត្បួង ព្រះមេរុថ្វាយផ្កាខ្លឹមចន្ទន៍។
-សម្តេចអគ្គមហាធម្មពោធិសាល សម្តេចអគ្គមហាពពាចក្រី និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្តេចចៅហ្វាវាំង និងលោកជំទាវ គណៈប្រតិភូជាន់ខ្ពស់ ប្រទេសនានា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ (តាមព្រះបរមរាជានុញ្ញាត) យាងអញ្ជើញចូលតាម ជណ្តើរខាងត្បួង ព្រះមេរុថ្វាយផ្កាខ្លឹមចន្ទន៍។
-ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អនុប្រធាន និងប្រធានគណៈកម្មការ ព្រឹទ្ឋសភា-រដ្ឋសភា និងលោកជំទាវ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល អង្គទូត "នាយបេសកកម្មទូត" និងស្វាមីឬភរិយាអញ្ជើញ ចូលនិងចេញតាមជណ្តើរ ខាងជើងព្រះមេរុ។
ព្រះពន្លាខាងជើង និងគ្រប់វេទិកា:
-ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្រ្តីរាជការ ទាហាន ស៊ីវិល និងភ្ញៀវកិត្តិយស ឯទៀតយាង និងអញ្ញើញថ្វាយផ្កា នៅទីកន្លែងរៀបចំជូន នៅជុំវិញបរិវេណព្រះមេរុ។
-ម៉ោង១៨:០០: ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះរវររាជមាតាជាតិខ្មែរ ស្តេចយាងថ្វាយ ព្រះភ្លើងផ្ទាល់ព្រះអង្គ (ក្រុមបារគូថ្វាយស័ង្គ កាំភ្លើងធំបាញ់ ១០១ណាត់ និងអុជកាំជ្រួច ភ្ញីទៀនភ្លេងពិណពាទ្យ ភ្លេងក្លងឆ្លាល់ ប្រគំកំដរ)។
-កងកិត្តិយសត្រែទ័ព និងក្រុមទាហាន នគរបាលទាំងអស់ ថ្វាយព្រះរាជវនន្ទកិច្ច។
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បួ ង និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះរវររាជមាតាជាតិខ្មែរ ស្តេចយាងព្រះរាជទានឲ្យ គណៈប្រតិភូជាន់ខ្ពស់ នានាជាមិត្ត ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ”នាយបេសកកម្មទូត” និងស្វាមីឬភរិយា ថ្វាយបង្គំលា និងប្រទានវត្ថុអនុស្សាវរីយ៍។
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បួ ង និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះរវររាជមាតាជាតិខ្មែរ ស្តេចសព្វរាជហប្ញទ័យ ប្រោសប្រទានដោះលែង អ្នកទោស៤០០នាក់ នៅមុខព្រះមេរុ និងប្រទានព្រះរាជអំណោយ រួចស្តេចយាងនិវត្តវិញ (កងទ័ពកិត្តិយស និងត្រែទ័ពជូនវន្ទនកិច្ច)។
ម៉ោង១៨:៣០: ព្រះរាជពិធីសាសនា (យប់នេះពុំមាន ព្រះសង្ឃសូត្រ អភិធម្មទេ)។
ថ្ងៃទីប្រាំ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣
ព្រះរាជពិធីរើសព្រះអដ្ឋិ
-ម៉ោង៦:៣០: ព្រះរាជវង្សានុវង្ស ចៅជិតចៅចម ជំទាវ ខុង ណាង សម្តេចអគ្គមហាធម្មពោធិសាល សម្តេចអគ្គមហាពពាចក្រី និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្តេចចៅហ្វាវាំង និងលោកជំទាវ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អនុប្រធាន និងប្រធានគណៈកម្មការ ព្រឹទ្ឋសភា-រដ្ឋសភា និងលោកជំទាវ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ នៅទីលានព្រមេរុ។
-ម៉ោង៧:០០: ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះរវររាជមាតាជាតិខ្មែរយាងដល់ (កងទ័ពកិត្តិយស និងត្រែទ័ពជូនវន្ទនកិច្ច)។
-និមន្តព្រះសង្ឃ៨អង្គថ្វាយ ព្រះពរស្រោខស្រង់ ព្រះសុគន្ធវារី និង៤អង្គថ្វាយ ប្រែព្រះបរមរូប។
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បួ ង និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះរវរាជមាតាជាតិខ្មែរ ស្តេចយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ព្រះបរមអដ្ឋិ។
-ដង្ហែព្រះបរមអដ្ឋិ យាងទៅតម្កល់នៅមហាបញ្ចា៨ជាន់ក្នុ ងព្រះពន្លារខាងត្បួង៕
No comments:
Post a Comment