Monday, 04 February 2013
ដោយៈ ដើមអម្ពិល (DAP)
ភ្នំពេញៈ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី នៃប្រទេសថៃឡង់ដ៍ នាព្រឹកថ្ងៃទី៤ ខែមកុម្ភៈ ឆ្នាំ២០១៣ នេះ បានថ្លែងអំណរគុណដល់កម្ពុជាដោយផ្ទាល់មាត់ ចំពោះការដោះលែង និងបន្ធូរបន្ថយ ទោសដល់ជនជាតិ របស់ខ្លួនដែលបានជាប់គុកនៅស្រុកខ្មែរ ចាំតាំងពីឆ្នាំ២០១០កន្លងទៅ ដោយចោទប្រកាន់ពីបទចូលទឹកដី និង ចូលតំបន់យោធាខ្មែរដោយខុសច្បាប់នោះ។
ការថ្លែងអំណរគុណបែបនេះគឺបានធ្វើឡើង ខណៈអ្នកស្រីបានចូលជួបសំដែង ការគួរសមជាមួយ និង សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរចូលរួមគោរព និងថ្វាយព្រះភ្លើងដល់ព្រះបរមសពព្រះរតនកោដ្ឋ របស់ព្រះ បាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យរបស់ខ្មែរ ដែលនឹងត្រូវរំលាយព្រះសពនាល្ងាចថ្ងៃនេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ច ជំនួបនោះថា អ្នកស្រីយីងឡាក់បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ដែលបានដោះលែងអ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ដែលតុលាការ ក្រុងភ្នំពេញ ផន្ទារទោសឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ កាលពីកំឡុង ឆ្នាំ២០១០កន្លងទៅពីបទ ចូលទឹកដីកម្ពុជា និងចូលតំបន់ យោធារខ្មែរដោយខុសច្បាប់នោះ។
អ្នកស្រី រ៉ាទ្រី ត្រូវបានដោះលែង កាលពីរសៀលថ្ងៃទី១ កន្លងទៅនេះត្រូវនឹងថ្ងៃដង្ហែរព្រះបរមរតនកោដ្ឋ តប់តាម សំណើររបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នអ្នកស្រីយីង ឡាក់ស៊ីណាវ៉ាត់។
នៅក្នុងកិច្ចជំនួបនោះដែរ អ្នកស្រី យីង ឡាក់ ក៏បានសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខជាមួយ និងប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលដែលបានបាត់បង់ព្រះបិតាឯករាជរបស់ខ្លួន៕
Subscribe to:
Post Comments (Atom)
1 comment:
នាយករដ្ឋមន្រ្តីគេតែងតែគិតពីប្រជាជនគេ សូម្បីតែ
អ្នកទោសដែលធ្វើខុសប្បាស់នៅកម្ពុជា ក៏គេស្នើរសុំ
ឲ្យដោះលែងដែរ! ចុះហ៊ុន សែន វិញ យ៉ាងម៉េច
ដែរ? មានដែលស្នើរសុំឲ្យ យីង ឡាក់ ដោះលែង
ជនជាតិកម្ពុជាដែលត្រូវដាក់គុកយ៉ាងអយុត្តិធម៌នៅ
ស្រុកសៀមទេ? ពិតជាអន់ជាងមនុស្សស្រីមែន!
Post a Comment