Monday, February 18, 2013

ចិនទិញម៉ត់ ស្រែខ្មុក!

កសិករកំពុងហាល​ដំឡូងមីនៅស្រុក​រវៀង​ ខេត្ត​ព្រះវិហារ ជា​តំបន់​ដែល​នឹង​ត្រូវ​សាងសង់​រោងចក្រ​ដែក​ថែបរបស់ចិន​។ រូបថត Reuters

គម្រោង​$១១​ពាន់​លាន​ដ៏​អាថ៌កំបាំង​របស់​កម្ពុជា

Monday, 18 February 2013
Reuters

ភ្នំពេញៈ រវៀង​ជា​ស្រុក​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ព្រះវិហារ​ដែល​ធ្លាប់​ជា​សមរភូមិ​ប្រយុទ្ធ​មួយ​រវាង​កង​ទ័ព​រដ្ឋាភិបាល និង​ខ្មែរ​ក្រហម​។ បរិមាណ​គ្រាប់​មីន​ដែល​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​នៅ​តែ​មាន​លាក់​ខ្លួន​យ៉ាង​សម្ងាត់​ក្នុង​វាល​ស្រែ​និង​ក្នុង​ព្រៃ​។

អ្វី​ដែល​ជា​ក្តី​ប្រាថ្នា​នៅ​តំបន់​នោះ​គឺ​រ៉ែ​ដែក​ដ៏​ច្រើន​ដែល​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​មាន​ផែន​ការ​រហូត​ដល់​ទៅ​១១​ពាន់​លាន​ដុល្លារ​ដើម្បី​ទាញ​យក​រ៉ែ​ទាំង​នោះ​

សំណើ​របស់​ពួក​គេ​គឺ​រោងចក្រ​ដែក​ថែប​មួយ​និង​កំពង់​ផែ​សមុទ្រ​ដែល​ភា្ជប់​ដោយ​ផ្លូវ​ដែក​មាន​ប្រវែង​៤០៤​គីឡូ​ម៉ែត្រ​បាន​ឲ្យ​សញ្ញា​អាសន្ន​ដល់​បញ្ហា​បរិស្ថាន​ដែល​អាច​នឹង​ប្រឈម​នៅ​ពេល​ខាង​មុខ​។

វា​គឺជា​គម្រោង​ចុង​ក្រោយ​បំផុត​បន្ត​បន្ទាប់​គ្នា​ដែល​ស្ថិត​ក្រោម​កំណើន​សេដ្ឋកិច្ច​របស់​ចិន​កំពុង​តែ​កើន​ឡើង​នៅ​ទ្វីប​អាស៊ី​ស្រប​ពេល​ដែល​ចិន​កំពុង​បង្កើន​លទ្ធភាព​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​ក្នុង​តំបន់​មហា​សមុទ្រ​ឥណ្ឌា និង​សមុទ្រ​ចិន​ខាង​ត្បូង​។


ផ្លូវ​រថភ្លើង​កំពង់​ផែ និង​គម្រោង​ដែក​ថែប​នឹង​ជា​គម្រោង​ធំ​ជាង​គេ​របស់​កម្ពុជា ។

រោងចក្រ​ផលិត​ដែក​ថែប​នៅ​រវៀង​នឹង​ក្លាយ​ជា​រោងចក្រ​ដំបូង​របស់​ខ្លួន​។ កំពង់​ផែ​សមុទ្រ នឹង​ត្រូវ​បាន​ត​ភ្ជាប់​ដល់​ដី​គោក​តាម​រយៈ​ស្ពាន​មួយ​មាន​ចម្ងាយ​៣​គីឡូម៉ែត្រ​។ ខ្សែ​រថភ្លើង​នេះ នឹង​លាត​សន្ធឹង​ពេញ​ប្រទេស​កម្ពុជា​ទោះ​បី​ជា​មន្ត្រី​ខាង​ផ្លូវ​ដែក​មិន​បង្ហាញ​ឲ្យ​បាន​ដឹង​ក៏​ដោយ​។

លោក Sun Qi Cai អាយុ​៥៨ កំពុង​តែ​កាន់​ដុំ​ថ្ម​ដ៏​ធ្ងន់​មួយ​ដែល​លោក​បាន​អះអាង​ថា​៖​«​នេះ​វា​មាន​ជាតិ​ដែក​៦៥​ភាគ​រយ​។ មិន​មាន​កន្លែង​ច្រើន​ទេ​ដែល​មាន​ប្រភេទ​រ៉ែ​ដែល​មាន​គុណភាព​ខ្ពស់​ដូច​នេះ​ក្នុង​នោះ​រួម​មាន​ចិន​ជា​ប្រទេស​ដែល​ផលិត​ដែក​ថែប​ធំ​ជាង​គេ​បំផុត​របស់​ពិភពលោក​ផង​ដែរ​ដែល​រ៉ែ​ភាគ​ច្រើន​មាន​ដែក​ខាង​ក្នុង​តិច​ជាង​៤០​ភាគ​រយ​។

លោក Sun គឺ​ជា​នាយក​គ្រប់​គ្រង​ការដ្ឋាន​ចិន​របស់​ក្រុមហ៊ុន Cambodia Iron and Steel Mining industry Group ដែល​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សាង​សង់​គម្រោង​ផ្នែក​ទី​៣ ជាមួយ​ក្រុមហ៊ុន Major Bridge EngineeringCo ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន China Railways Group គ្រប់​គ្រង​ដោយ​រដ្ឋ​របស់​ចិន​។

រ៉ែ​ដែក​ជា​ជោគ​វាសនា​របស់​រោងចក្រ​ផលិត​ដែក​ថែប​មក​ពី​ប្រទេស​ចិន​។

តាម​ផ្លូវ​ច្បាប់​រ៉ែ​មិន​អាច​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​បាន​ទេ​។ អ្នក​ជំនាញ​រ៉ែ​មិន​អាច​ធ្វើ​ការ​ប៉ាន់​ស្មាន​ពី​ទំហំ​រ៉ែ​ដែក​នៅ​ក្នុង​ស្រុក​រវៀង​នេះ​បាន​ទេ​និង​ថា​តើ​ដែក​ថែប​ប៉ុន្មាន​នឹង​ត្រូវ​ផលិត​បាន និង​ត្រូវ​នាំ​ចេញ​ទៅ​ទី​ណា​នោះ​ដែរ​។ ទាំង​អស់​នោះ​គ្រាន់​តែ​ជា​សំណួរ​ដែល​មិន​បាន​ឆ្លើយ​អំពី​គម្រោង​នេះ​ប៉ុណ្ណោះ​។

លោក Zhang Chuan You អគ្គ​នាយក​ក្រុមហ៊ុន Cambodia Iron and Steel បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ថា​ការ​ងារ​នេះ​នឹង​ចាប់​ផ្ដើម​ក្នុង​ខែ​កក្កដា​ហើយ​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ទៀត​។ ប៉ុន្តែ​លោក​ត្រាំ អ៊ីវតឹក រដ្ឋ​មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​អះអាង​ថា​មិន​ដឹង​អំពី​គម្រោង​នោះ​ទេ​។

លោក Daniel Mitchell ដែល​បើក​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ឈ្មោះ SRP international បាន​ឲ្យ​ដឹង​ថា​៖ «​មាន​រឿង​ពិត​ជា​ច្រើន​កំពុង​តែ​កើត​ឡើង​នៅ​ទី​នេះ​ជា​មួយ​ប្រាក់​របស់​ចិន។

ខ្ញុំ​មិន​គិត​ថា​ផ្លូវ​រថភ្លើង​នេះ​ជា​ផ្លូវ​រថភ្លើង​មួយ​របស់​ពួក​គេ​នោះ​ទេ​»។

អ្នក​ជំនាញ​ខាង​រ៉ែ សួរ​ថា​តើ​ភាគ​ខាង​ជើង​កម្ពុជា​មាន​ភោគ​ទ្រព្យ​រ៉ែ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ត្រូវ​គ្នា​នឹង​តម្លៃ​របស់​គម្រោង​នេះ​ដែរ​ទេ​។

ក្រុម​អ្នក​ជំនាញ​ខាង​ដឹក​ជញ្ជូន​ក៏​មាន​ចម្ងល់​ផង​ដែរ​ថា​មូល​ហេតុ​អ្វី​បាន​ជា​ផ្លូវ​ដែក​របស់​ចិន​មិន​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​មាន​ស្រាប់​របស់​កម្ពុជា​ដែល​កំពុង​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ក្នុង​តម្លៃ​១៤១,៦​លាន​ដុល្លារ​អាមេរិក​នោះ​។

ក្រុម​ប្រឹក្សា​វិនិយោគ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​គម្រោង​ដែល​មាន​មហិច្ឆតា​នេះ​អាច​ជា​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ច្រើន​។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ក្នុង​ប្រទេស​កម្ពុជា​មាន​ទឹក​ប្រាក់​សរុប​ដល់​ទៅ​៩,១​ពាន់​លាន​ដុល្លារ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ដែល​ការ​វិនិយោគ​នេះ​រួម​មាន​ទឹក​ប្រាក់​១,២​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១១​ដែល​ចំនួន​នេះ​បាន​កើន​ឡើង​ខ្ពស់​ជាង​ការ​វិនិយោគ​មក​ពី​សហរដ្ឋ​អាមេរិក​រហូត​ដល់​ទៅ​៨​ដង​។

ប្រទេស​ចិន​គឺជា​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​ធំ​ជាង​គេ​បំផុត​របស់​កម្ពុជា​ដែល​ភាគ​ច្រើន​ជា​ជំនួយ​ដែល​មិន​ភ្ជាប់​លក្ខខណ្ឌ​។

លោក Sun អ្នក​គ្រប់​គ្រង​ការដ្ឋាន​នៅ​រវៀង​បាន​និយាយ​ថា​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​មាន​សញ្ជាតិ​ចិន​៣​នាក់​ជា​បង​ប្អូន​បង្កើត​។ មាន​ជនជាតិ​ខ្មែរ​តែ​ម្នាក់​គត់​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​ធំ​ក្នុង​ក្រុង​ភ្នំពេញ​។

កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​មុន​មន្រ្តី​ទូរគមនាគមន៍​និង​អគ្គិសនី​ត្រូវ​បាន​កោះ​ប្រជុំ​ជាមួយ​អ្នក​តំណាង​ចិន​មក​ពី​ក្រុមហ៊ុន Cambodia Iron and Steel នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដើម្បី​ពន្យល់​ប្រាប់​ដំណើរ​ការ​ជីក​កប់​ខ្សែ​កាប​អុប​ទិក​និង​ខ្សែ​កាប​អគ្គិសនី​។

មន្រ្តី​ម្នាក់​និយាយ​ថា​លោក​ត្រូវ​ការ​ដឹង​ដើម្បី​កុំ​ឲ្យ​ផ្លូវ​រថភ្លើង​កាត់​ផ្ដាច់​ខ្សែ​កាប​ទាំង​នោះ។

មន្រ្តី​ក្រុមហ៊ុន Major bridge Engineering របស់​ចិន​និយាយ​ថា​វា​នឹង​ចាប់​ផ្ដើម​សាង​សង់​នៅ​ឆ្នាំ​នេះ​ប៉ុន្តែ​មិន​បាន​ផ្ដល់​កាល​បរិចេ្ឆទ​ជាក់​លាក់​ទេ​។

គ្មាន​សញ្ញា​ហាម​ចូល​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ការដ្ឋាន​ដ៏​ធំ​របស់​ក្រុមហ៊ុន​នេះ​នៅ​ស្រុក​រវៀង​ទេ ពោល​គឺ​មាន​តែ​ផ្ទះ​ទ្រុឌ​ទ្រោម​មួយ​ដែល​កាន់​កាប់​ដោយ​កង​ទ័ព​កម្ពុជា​ជា​ច្រើន​ដែល​បាន​ហាម​ឃាត់​មិន​ឲ្យ​អ្នក​រាយ​ការ​ព័ត៌មាន​រ៉យទ័រ​ចូល​ទី​នោះ។

លោក សុំ សឿន អាយុ ៦៤​ឆ្នាំ​ជា​អ្នក​ដឹក​នាំ​សហគមន៍​ស្ថិត​ក្នុង​ចំណោម​អ្នក​ភូមិ​រាប់​រយ​នាក់ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​កាល​ពី​ឆ្នាំ​២០១១ ក្នុង​ស្រុក​រវៀង​ដើម្បី​ប្រកាស​ពី​ការ​សាង​សង់​រោងចក្រ​ដែក​ថែប​បាន​ប្រាប់​ថា​រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​បាន​ប្រាប់​អ្នក​ភូមិ​មិន​ឲ្យ​តវ៉ា​រោងចក្រ​នោះ​ទេ​ព្រោះ​វា​ជា​ការ​អភិវឌ្ឍ​ប្រទេស​៕ PB

3 comments:

Anonymous said...

រឿងទាំងឡាយ គួរឱ្យភ្ញាក់ផ្អើលណាស់ ហេតុអ្វីក៏
ក្រុមហ៊ុនរបស់ចិនត្រូវបានសាងសង់ស្ទើរតែពេញ
ផ្ទៃប្រទេស?

Anonymous said...

Because China know that they can make min. 50 times win in compare with rail ways cost. China know well how many win they get from Cambodia but Cambodia don't so much about this.

Aussie Victim said...

Cambodia should hand to China as a Province in China so China can look after Cambodia, from Aussie Victim in Australia