កសិករកំពុងហាលដំឡូងមីនៅស្រុករវៀង ខេត្តព្រះវិហារ ជាតំបន់ដែលនឹងត្រូវសាងសង់រោងចក្រដែកថែបរបស់ចិន។ រូបថត Reuters |
គម្រោង$១១ពាន់លានដ៏អាថ៌កំបាំងរបស់កម្ពុជា
Monday, 18 February 2013
Reuters
ភ្នំពេញៈ រវៀងជាស្រុកដាច់ស្រយាលមួយក្នុងខេត្តព្រះវិហារដែលធ្លាប់ជាសមរភូមិប្រយុទ្ធមួយរវាងកងទ័ពរដ្ឋាភិបាល និងខ្មែរក្រហម។ បរិមាណគ្រាប់មីនដែលមិនទាន់ផ្ទុះជាច្រើននៅតែមានលាក់ខ្លួនយ៉ាងសម្ងាត់ក្នុងវាលស្រែនិងក្នុងព្រៃ។
អ្វីដែលជាក្តីប្រាថ្នានៅតំបន់នោះគឺរ៉ែដែកដ៏ច្រើនដែលក្រុមហ៊ុនចិនចំនួនពីរមានផែនការរហូតដល់ទៅ១១ពាន់លានដុល្លារដើម្បីទាញយករ៉ែទាំងនោះ។
សំណើរបស់ពួកគេគឺរោងចក្រដែកថែបមួយនិងកំពង់ផែសមុទ្រដែលភា្ជប់ដោយផ្លូវដែកមានប្រវែង៤០៤គីឡូម៉ែត្របានឲ្យសញ្ញាអាសន្នដល់បញ្ហាបរិស្ថានដែលអាចនឹងប្រឈមនៅពេលខាងមុខ។
វាគឺជាគម្រោងចុងក្រោយបំផុតបន្តបន្ទាប់គ្នាដែលស្ថិតក្រោមកំណើនសេដ្ឋកិច្ចរបស់ចិនកំពុងតែកើនឡើងនៅទ្វីបអាស៊ីស្របពេលដែលចិនកំពុងបង្កើនលទ្ធភាពផ្គត់ផ្គង់វត្ថុធាតុដើមក្នុងតំបន់មហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។
ផ្លូវរថភ្លើងកំពង់ផែ និងគម្រោងដែកថែបនឹងជាគម្រោងធំជាងគេរបស់កម្ពុជា ។
រោងចក្រផលិតដែកថែបនៅរវៀងនឹងក្លាយជារោងចក្រដំបូងរបស់ខ្លួន។ កំពង់ផែសមុទ្រ នឹងត្រូវបានតភ្ជាប់ដល់ដីគោកតាមរយៈស្ពានមួយមានចម្ងាយ៣គីឡូម៉ែត្រ។ ខ្សែរថភ្លើងនេះ នឹងលាតសន្ធឹងពេញប្រទេសកម្ពុជាទោះបីជាមន្ត្រីខាងផ្លូវដែកមិនបង្ហាញឲ្យបានដឹងក៏ដោយ។
លោក Sun Qi Cai អាយុ៥៨ កំពុងតែកាន់ដុំថ្មដ៏ធ្ងន់មួយដែលលោកបានអះអាងថា៖«នេះវាមានជាតិដែក៦៥ភាគរយ។ មិនមានកន្លែងច្រើនទេដែលមានប្រភេទរ៉ែដែលមានគុណភាពខ្ពស់ដូចនេះក្នុងនោះរួមមានចិនជាប្រទេសដែលផលិតដែកថែបធំជាងគេបំផុតរបស់ពិភពលោកផងដែរដែលរ៉ែភាគច្រើនមានដែកខាងក្នុងតិចជាង៤០ភាគរយ។
លោក Sun គឺជានាយកគ្រប់គ្រងការដ្ឋានចិនរបស់ក្រុមហ៊ុន Cambodia Iron and Steel Mining industry Group ដែលកាលពីថ្ងៃទី៣១ខែធ្នូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់គម្រោងផ្នែកទី៣ ជាមួយក្រុមហ៊ុន Major Bridge EngineeringCo ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Railways Group គ្រប់គ្រងដោយរដ្ឋរបស់ចិន។
រ៉ែដែកជាជោគវាសនារបស់រោងចក្រផលិតដែកថែបមកពីប្រទេសចិន។
តាមផ្លូវច្បាប់រ៉ែមិនអាចនាំចេញពីប្រទេសកម្ពុជាបានទេ។ អ្នកជំនាញរ៉ែមិនអាចធ្វើការប៉ាន់ស្មានពីទំហំរ៉ែដែកនៅក្នុងស្រុករវៀងនេះបានទេនិងថាតើដែកថែបប៉ុន្មាននឹងត្រូវផលិតបាន និងត្រូវនាំចេញទៅទីណានោះដែរ។ ទាំងអស់នោះគ្រាន់តែជាសំណួរដែលមិនបានឆ្លើយអំពីគម្រោងនេះប៉ុណ្ណោះ។
លោក Zhang Chuan You អគ្គនាយកក្រុមហ៊ុន Cambodia Iron and Steel បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានោះថាការងារនេះនឹងចាប់ផ្ដើមក្នុងខែកក្កដាហើយនឹងបញ្ចប់ក្នុងរយៈពេលបួនឆ្នាំទៀត។ ប៉ុន្តែលោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនដែលបានចូលរួមក្នុងពិធីនោះអះអាងថាមិនដឹងអំពីគម្រោងនោះទេ។
លោក Daniel Mitchell ដែលបើកក្រុមហ៊ុនវិនិយោគក្នុងទីក្រុងភ្នំពេញឈ្មោះ SRP international បានឲ្យដឹងថា៖ «មានរឿងពិតជាច្រើនកំពុងតែកើតឡើងនៅទីនេះជាមួយប្រាក់របស់ចិន។
ខ្ញុំមិនគិតថាផ្លូវរថភ្លើងនេះជាផ្លូវរថភ្លើងមួយរបស់ពួកគេនោះទេ»។
អ្នកជំនាញខាងរ៉ែ សួរថាតើភាគខាងជើងកម្ពុជាមានភោគទ្រព្យរ៉ែគ្រប់គ្រាន់ដើម្បីធ្វើឲ្យត្រូវគ្នានឹងតម្លៃរបស់គម្រោងនេះដែរទេ។
ក្រុមអ្នកជំនាញខាងដឹកជញ្ជូនក៏មានចម្ងល់ផងដែរថាមូលហេតុអ្វីបានជាផ្លូវដែករបស់ចិនមិនតភ្ជាប់ជាមួយប្រព័ន្ធផ្លូវរថភ្លើងមានស្រាប់របស់កម្ពុជាដែលកំពុងត្រូវបានស្តារឡើងវិញក្នុងតម្លៃ១៤១,៦លានដុល្លារអាមេរិកនោះ។
ក្រុមប្រឹក្សាវិនិយោគកម្ពុជាបានឲ្យដឹងថាគម្រោងដែលមានមហិច្ឆតានេះអាចជាយុទ្ធសាស្រ្តសេដ្ឋកិច្ចច្រើន។ ការវិនិយោគរបស់ក្រុមហ៊ុនចិនក្នុងប្រទេសកម្ពុជាមានទឹកប្រាក់សរុបដល់ទៅ៩,១ពាន់លានដុល្លារចាប់តាំងពីឆ្នាំ១៩៩៤មកដែលការវិនិយោគនេះរួមមានទឹកប្រាក់១,២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១១ដែលចំនួននេះបានកើនឡើងខ្ពស់ជាងការវិនិយោគមកពីសហរដ្ឋអាមេរិករហូតដល់ទៅ៨ដង។
ប្រទេសចិនគឺជាប្រទេសអ្នកផ្ដល់ជំនួយធំជាងគេបំផុតរបស់កម្ពុជាដែលភាគច្រើនជាជំនួយដែលមិនភ្ជាប់លក្ខខណ្ឌ។
លោក Sun អ្នកគ្រប់គ្រងការដ្ឋាននៅរវៀងបាននិយាយថាក្រុមហ៊ុនដែលបានចុះបញ្ជីមានសញ្ជាតិចិន៣នាក់ជាបងប្អូនបង្កើត។ មានជនជាតិខ្មែរតែម្នាក់គត់ដែលកំពុងធ្វើការនៅក្នុងការិយាល័យធំក្នុងក្រុងភ្នំពេញ។
កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំមុនមន្រ្តីទូរគមនាគមន៍និងអគ្គិសនីត្រូវបានកោះប្រជុំជាមួយអ្នកតំណាងចិនមកពីក្រុមហ៊ុន Cambodia Iron and Steel នៅក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីពន្យល់ប្រាប់ដំណើរការជីកកប់ខ្សែកាបអុបទិកនិងខ្សែកាបអគ្គិសនី។
មន្រ្តីម្នាក់និយាយថាលោកត្រូវការដឹងដើម្បីកុំឲ្យផ្លូវរថភ្លើងកាត់ផ្ដាច់ខ្សែកាបទាំងនោះ។
មន្រ្តីក្រុមហ៊ុន Major bridge Engineering របស់ចិននិយាយថាវានឹងចាប់ផ្ដើមសាងសង់នៅឆ្នាំនេះប៉ុន្តែមិនបានផ្ដល់កាលបរិចេ្ឆទជាក់លាក់ទេ។
គ្មានសញ្ញាហាមចូលណាមួយគួរឲ្យកត់សម្គាល់នៅក្នុងការដ្ឋានដ៏ធំរបស់ក្រុមហ៊ុននេះនៅស្រុករវៀងទេ ពោលគឺមានតែផ្ទះទ្រុឌទ្រោមមួយដែលកាន់កាប់ដោយកងទ័ពកម្ពុជាជាច្រើនដែលបានហាមឃាត់មិនឲ្យអ្នករាយការព័ត៌មានរ៉យទ័រចូលទីនោះ។
លោក សុំ សឿន អាយុ ៦៤ឆ្នាំជាអ្នកដឹកនាំសហគមន៍ស្ថិតក្នុងចំណោមអ្នកភូមិរាប់រយនាក់ ដែលបានចូលរួមក្នុងពិធីកាលពីឆ្នាំ២០១១ ក្នុងស្រុករវៀងដើម្បីប្រកាសពីការសាងសង់រោងចក្រដែកថែបបានប្រាប់ថារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានប្រាប់អ្នកភូមិមិនឲ្យតវ៉ារោងចក្រនោះទេព្រោះវាជាការអភិវឌ្ឍប្រទេស៕ PB
3 comments:
រឿងទាំងឡាយ គួរឱ្យភ្ញាក់ផ្អើលណាស់ ហេតុអ្វីក៏
ក្រុមហ៊ុនរបស់ចិនត្រូវបានសាងសង់ស្ទើរតែពេញ
ផ្ទៃប្រទេស?
Because China know that they can make min. 50 times win in compare with rail ways cost. China know well how many win they get from Cambodia but Cambodia don't so much about this.
Cambodia should hand to China as a Province in China so China can look after Cambodia, from Aussie Victim in Australia
Post a Comment