បាតុកម្មរបស់កម្មករ ទាមទារដំឡើងប្រាក់ឈ្នួល នៅថ្ងៃអាទិត្យ ៣០ ធ្នូ ២០១២ (រូបថតឯកសារ)
RFI/Channa Siv
អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 13 កុម្ភៈ 2013
ក្រុម
កម្មករជិត ២ ម៉ឺននាក់ នៅរោងចក្រជាង ៣០ ផ្នែកកាត់ដេរ រោងចក្រផលិតកង់
ធ្វើពូក និងផលិតគ្រឿងអគ្គិសនី នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង
និងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្នុងទីក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះកូដកម្មព្រមៗគ្នា នៅថ្ងៃពុធនេះ។
ក្រុមកម្មករ នៅរោងចក្រជាប់ព្រំដែនវៀតណាម បានទាមទារដំឡើងប្រាក់ខែ រហូតដល់
១៥០ ដុល្លារ និងទាមទារលក្ខខណ្ឌការងារ មួយចំនួនទៀត។
កិច្ចប្រជុំដោះស្រាយសំណើរបស់កម្មករទាំងនោះ នឹងធ្វើឡើង
នៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែក។ កូដកម្មរបស់ក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងមេនហាតធេន ក្នុងទីក្រុងបាវិត ខេត្តស្វាយរៀង បានផ្តើមចេញពីរោងចក្រ Best Way ដែល
ជារោងចក្រតម្លើងកង់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន។
ក្រុមកម្មករទាមទារតម្លើងប្រាក់ខែពី ១២០ ទៅ ១៥០ ដុល្លារ
ព្រមទាំងលក្ខខណ្ឌការងារមួយចំនួនទៀត។ នៅតំបន់សេដ្ឋកិច្ចពិសេសនោះ
ក៏មានកម្មកររោងចក្រ ឡុងប្រាយ ដែលផលិតអំពូលភ្លើង
ក៏បានតវ៉ាផងដែរ។
រហូតដល់ព្រឹកថ្ងៃពុធនេះ កូដកម្មបានផ្ទុះឡើងក្នុង រោង ចក្រជាង ៣០ ដែលមានកម្មករសរុបជិត ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស នៅទីក្រុងបាវិត។
លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង បានប្រាប់វិទ្យុបារាំងថា នៅព្រឹកថ្ងៃពុធ ទី១៣កុម្ភៈ ឆ្នាំ២០១៣ ក្រុមកម្មករតវ៉ាទាំងនោះ បានអុកឡុក ដល់រោងចក្រផ្សេងទៀត នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ដោយរារាំងមិនឲ្យកម្មករ ចូលធ្វើការ រហូតដល់ថៅកែរោងចក្រចិន និងជប៉ុនទាំងនោះ ហួសចិត្ត និងអនុញ្ញាតឲ្យកម្មករ ឈប់សម្រាក ពេញមួយថ្ងៃនេះ។
តាមលោកប្រធានមន្ទីរ ក្រុមកម្មករ តវ៉ា បានគប់ដុំថ្ម លើអគាររោងចក្រ។ តែអាជ្ញាធរ មិនបានបង្ក្រាប ឬចាប់ខ្លួនកម្មករទេ គ្រាន់តែការពារសន្តិសុខរោងចក្រប៉ុណ្ណោះ។
លោក ហាស់ ប៊ុនធី ក៏បានបន្ថែមថា នៅថ្ងៃស្អែក ( ថ្ងៃព្រហស្បតិ៍ ទី១៤កុម្ភៈ ) នឹងមានការជួបប្រជុំដោះស្រាយ ដោយមានមន្ត្រីក្រសួងការងារ សមាគមរោងចក្រកាត់ដេរ តំណាងអភិបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត ដើម្បីជួបប្រជុំដោះស្រាយបញ្ហាកូដកម្មតវ៉ារបស់កម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង និងមេនហាតធេន នៅទីក្រុងបាវិត។
កូដកម្មនៅបាវិតនោះ ត្រូវបានលោកប្រធានមន្ទីរ អះអាងថា ជាបញ្ហាក្តៅគគុក រយៈពេល ៤ ទៅ ៥ ថ្ងៃហើយ ដែលមន្ត្រីមន្ទីរការងារ ក៏ដូចជាអាជ្ញាធរដែនដី បានព្យាយាមសម្របសម្រួល តែមិនត្រូវរ៉ូវគ្នា ដោយសារតែក្រុមកម្មករ ទាមទារហួសហេតុ លើសច្បាប់ការងារ ដូចជា ប្រាក់ថែមម៉ោង រួមទាំងការតម្លើងប្រាក់ខែ។ រីឯថៅកែរោងចក្រ ក៏មានជំហររឹងផ្អឹងផងដែរ។
ដោយឡែក កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ កម្មករជាង ៦០០ នាក់ នៅរោងចក្រ ឡុងប្រាយ ដែលផលិតអំពូលអគ្គិសនី នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក៏បានលើកគ្នា ទៅកាន់ទីរួមខេត្តស្វាយរៀង ដើម្បីស្នើសុំអភិបាលខេត្តស្វាយរៀង ឲ្យជួយអន្តរាគមន៍ រកដំណោះស្រាយ ចំពោះការតវ៉ា យូរថ្ងៃមកហើយ ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថា បន្ទាប់ពីតំណាងសហជីពកម្មករ បានចូលជួបអភិបាលរងខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១៣កុម្ភៈនេះ ក៏មានការសម្រេចថា នឹងរៀបចំកិច្ចប្រជុំដោះស្រាយដោយឡែកមួយ នៅសាលាក្រុងបាវិត នាព្រឹកថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៣ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ តំណាងសហជីពកម្មករ និងភាគីថៅកែរោងចក្រ ជុំវិញការទាមទាររបស់កម្មករទាំង ៦ ចំណុច ដែលរួមមានការស្នើសុំឲ្យក្រុមហ៊ុន ដកប្រធានរដ្ឋបាលឈ្មោះ ដេវីដ និងលក្ខខណ្ឌការងារមួយចំនួនទៀត។ងាកមកមើលកូដកម្មបិទផ្លូវ នៅរោងចក្រយ៉ុងវ៉ា១ និង យ៉ុងវ៉ា២នៅតាខ្មៅខេត្តកណ្តាលវិញគឺនៅថ្ងៃពុធនេះចូលដល់ថ្ងៃទី២ហើយ កម្មករបន្តបិទផ្លូវ ដោយគ្មានដំណោះស្រាយ៕

1 comment:
កម្មករក្ដាន់!
Post a Comment