Tuesday, February 12, 2013

លោក​សៅ សុខា​​​​បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ជួន​ សុវណ្ណ

សៅ សុខា កំពុងតែ លើកស្ទួយវប្បធម៌និទន្ទភាពឬ ?
ឧត្តម​សេនី​យ៍ឯក ជួន សុ​វណ្ណ (​ឆ្វេង)​ ​នាយ​ឧត្ត​ម​សេនីយ៍ សៅ សុ​ខា​(​ស្ដាំ)។ រូបថត វីរៈ-ជីវ័ន
.......................................
 Monday, 11 February 2013 ប៊ុត រស្មីគង្គា ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេសលោក​សៅ សុខា ​បាន​បញ្ជា​ឲ្យ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​​សម្រប​សម្រួលគ្នា  ​និង​បញ្ចប់​​​ជម្លោះ​រវាង​​ស្នង​ការ​នគរ​​បាល​​រាជ​ធានី​ភ្នំពេញ​លោក​ឧត្ដម​សេនីយ៍​ឯក​​ ជួន សុវណ្ណ និង​មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​បីរូប​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​វាយ​ដំ​ដែល​ប្រព្រឹត្ត​ដោយ​លោកឧត្តម​សេនីយ៍​ឯក​ ជួន សុវណ្ណ ​កាល​ពី​សប្ដាហ៍​មុន​។ នេះ​​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។ ​

លោក​វរសេនីយ៍​ឯក​ ខេង ទីតូ ​អ្នក​​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា លោក​នាយឧត្ដម​សេនីយ៍​​ផ្កាយ​បួន​ សៅ សុខា ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជា​ឲ្យ​លោក ឧត្ដម​សេនីយ៍​ទោ​ យ៉ា គឹមអ៊ី ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ធ្វើ​ការ​សម្រប​សម្រួលគ្នា​​និង​បញ្ចប់​ជម្លោះ​រវាង​ស្នងការ​រាជ​ធានី​ភ្នំពេញ​​លោក​ឧត្ដម​សេនីយ៍​ឯក​ ជួន សុវណ្ណ ​និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បីរូប​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ដំ​អំពី​សំណាក់​លោក​ ជួន សុវណ្ណ ​នៅ​ឯ​ព្រះ​បរម​មេរុ​កាល​ពី​ថ្ងៃ​ទី​៣​កុម្ភៈ​២០១៣។

លោក​ ខេង ទីតូ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ពី​ថ្ងៃ​ម្សិល​មិញ​ថា៖«​ឯក​ឧត្ដម​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​  លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជា​​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំពេញ  ​ឲ្យ​បញ្ចប់​ករណី​ជម្លោះ​​​​​រវាង​នគរ​បាល​  និង​កង​រាជ​អាវុធ​ហត្ថ​ដែល​ជា​កង​​កម្លាំង​មានស​មត្ថកិច្ច និង​សហ​ការ​ជា​មួយ​គ្នា​។ ករ​ណី​​នេះ​ត្រូវចាត់​ទុក​ថា ​គឺ​ជា​បទ​ពិ​សោ​ធ​​ថ្មី​មួយ​​សម្រាប់​កង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ  ​និង​នគរ​បាល​នៅ​ថ្ងៃ​អនាគត​»។  លោក​បាន​បន្ថែម​ថា៖«​​ឯក​ឧត្ដម​មេ​បញ្ជា​ការ​ សៅ សុខា ​បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​សម្រប​សម្រួល​គ្នានិង​​បញ្ចប់​ករណី​នេះ»។


ទោះ​យ៉ាង​ណា ​លោក​បាន​បដិ​សេធ​​មិន​និយាយ​លម្អិត​ពី​ដំ​ណោ​ះ​​​ស្រាយពី​ជ​ម្លោះ​ខាង​លើ​នេះ​ឡើ​យ​​។

លោក​ឧត្ដម​សេនីយ៍​ទោ ​យ៉ា គីមអ៊ី ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​ពី​ថ្ងៃ​ម្សិល​មិញ​។

លោក​ឧត្ដម​សេនីយ៍​ត្រី​ ហុង វិ​ណាល់ ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញទទួល​បន្ទុក​ផ្នែក​​សន្ដិ​សុខបាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ទេ ​នៅពេល​កាសែត​ភ្នំ​ពេញ​ ប៉ុស្តិ៍​សាក​សួរ​ពី​ថ្ងៃម្សិលមិញ​​។ លោក​បាន​​មាន​ប្រសា​ស​ន៍​ថា​​៖​«ឥឡូវ​នេះ​ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្នុង​អង្​គ​ប្រជុំ​។ ខ្ញុំ​មិន​អាច​ឆ្លើយ​នឹង​សំ​ណួរ​​លោក​បាន​ទេ​។ សូម​សួរ​ព័ត៌​មាន​​នេះ​ទៅ​លោកឧត្ដម​សេនីយ៍​ យ៉ា គីមអីុ»។

លោក​អនុ​សេនីយ៍​ឯក វង្ស ​ប៊ុណ្ណា ​អាយុ​៥៣​ឆ្នាំ​ជា​ជំនួយ​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានីភ្នំពេញ​ និង​ជា​តំណាង​ឲ្យ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បីរូប​ដែល​បាន​អះ​អាង​ថា ពួកគេ​ត្រូវបាន​លោកឧត្ដម​សេនីយ៍​ ជួន សុវណ្ណ ​វាយ​ដំនោះ​បាន​មាន​ប្រសាសន៍ពី​ថ្ងៃ​ម្សិលមិញថា លោក​និង​មន្ត្រី​ពីរ​នាក់​ទៀត​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ឧត្ដម​សេនីយ៍​ ជួន សុវណ្ណ ​ ទៅ​កាន់​មេ​បញ្ជាការ​របស់ខ្លួន​រួច​ហើយ​​គឺ​លោក​ឧត្ដម​សេនីយ៍​ត្រី​ យ៉ា គីម ​អ៊ី។ លោក​បាន​បន្ថែម​ថា រហូត​​មក​ដល់​ពេល​នេះ​ លោក​មិន​ទាន់​​ដឹង​ថា ពាក្យ​បណ្ដឹង​របស់​លោក​ត្រូវ​បាន​ដោះ​ស្រាយឬ​មិន​ទាន់​​ដោះ​ស្រាយ​​នៅឡើយ​ទេ។ លោក​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍ពី​ថ្ងៃ​ម្សិល​មិញ​ថា៖«​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្ដឹង​លោក​ឧត្ដម​សេនីយ៍​ ​ជួន សុវណ្ណ​ ទៅ​កាន់​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​របស់​ខ្ញុំ​រួច​ហើយ​។ តែ​រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​មិន​​ទាន់​ដឹង​ពី​រឿង​នេះ​នៅឡើយ​ទ​េ​។ ឥឡូវ​នេះ​ខ្ញុំ​កំពុង​រង់​ចាំ​មើល​ដំណោះ​ស្រាយ​ករណី​នេះ​»។

លោក​ឧត្តម​សេនីយ៍​ឯក​ ជួន សុវណ្ណ ​បាន​មាន​ប្រសាសន៍​ពី​ថ្ងៃ​ម្សិលមិញ​ថា ករណី​នេះ​ឥឡូវ​ត្រូវ​បាន​បញ្ចប់​ហើយ​។ លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ម្សិល​មិញ​ថា៖«​ឥឡូវ​ករណី​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ ហើយ​ក៏​បាន​បញ្ចប់​វា​ហើយ​ដែរ ព្រោះ​គ្មាន​រឿង​អ្វី​ពិត​ប្រាកដ​កើត​ឡើង​ដូច​គេ​បាន​និយាយ​នោះ​ទេ​»។

ទោះ​យ៉ាង​ណា​ពាក់​ព័ន្ធ​នឹង​ជម្លោះ​​ខាង​លើ​នេះ ​លោក​ឧត្តម​សេនីយ៍​ ជួន សុវណ្ណ ​បាន​បដិ​សេធ​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រកា​ន់​​ខាង​លើ​នេះ​ ហើយ​ថ្លែង​ថា ការ​និ​យាយ​មួល​បង្កាច់​ខាង​លើ​នេះ​​បាន​​ប៉ះ​ពាល់​​ដល់​កិត្តិ​នាម និង​កេរ្តិ៍​​ឈ្មោះ​របស់​លោក​។ លោក​បា​ន​​បញ្ជាក់​ថា៖ «​ក្នុង​នាម​ជា​ថ្នាក់​ដឹក​​នាំ​ម្នាក់​នៃ​ស្នង​ការ​នគរ​បាល​ជាតិ​​ព្រម​ទាំង​ជា​មេ​បញ្ជាប្រតិ​បត្តិ​ការ​​ក្នុង​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​នៅ​​ក្នុ​ង​ព្រះ​រាជ​ពិធី​បុណ្យ​បរម​សព​សម្ដេច​ឪ​ ខ្ញុំ​មិន​អាច​ប្រព្រឹត្ត​អំពើ​ល្ងង់​ខ្លៅ​បែប​នេះ​ទេ។ នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​ជា​មេ​បញ្ជា​ការ​ប្រតិ​បត្តិ​ការ​​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​សម្ដេច​ឪ​»​។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០​១៣​ នៅ​ប្រហែល​ជា​ម៉ោង​៨​និង​៣០នាទី លោក​ឧត្តមសេនីយ៍​ឯក ជួន សុវណ្ណ ស្នង​ការ​នគរ​បាល​រាជ​​ធានី​ភ្នំពេញ ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​វាយ​លោក វង់ ប៊ុណ្ណា ​មន្រ្តី​រាជ​អាវុធហត្ថ និង​មន្រ្តី​រាជ​អា​វុធ​ហត្ថ​ពីរនាក់​​ទៀត​ដែល​គេ​មិន​ចាំ​​ឈ្មោះ​ ដែល​​បម្រើ​​ការ​នៅ​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ ដែល​ចុះ​​​ប្រ​ចាំការយាម​វាល​ព្រះ​មេរុ ក្នុង​ព្រះ​រាជ​ពិ​ធី​បុណ្យ​ព្រះ​បរម​សព​សម្តេចឪ៕PN


6 comments:

Anonymous said...

Impunity = និទ្ទណ្ឌភាព គឺ ការមិនចាប់ទោស

ហើយមិនដាក់ទណ្ឌកម្មដល់អ្នកដែលប្រព្រឹត្តខុសនឹងមាត្រាច្បាប់។

**//(*_*)\\**

Anonymous said...

Choss Srok Knhom Yuon Niss Mech Kor Mearn General Chreun Maless?

Anonymous said...

Wow, even the chief of the Police bears the title of "Excellency" and general. In America, we have none of that title. The chief of Police for for the city of Dallas, Texas command about 3,000 police force with the salary of $230,000 per year, his rank is only captain. In the kingdom of wonder even a deputy provincial governors have "Excellency" title.

Anonymous said...

11:45 PM, because the thief can not only Rob the money, but also the title. Believe me, these crooks steal over $230,000 from the poor yearly.

Anonymous said...

I feel bad for Obama, the president of the United States as his title is only Mr.

Anonymous said...

And I feel bad for myself as Hun Sen makes $1,450 a month as Cambodia prime minister but he is richest on earth while I'm making $3,000 a month as office worker but I remain to be the poorest on earth.