ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ (ឆ្វេង) នាយឧត្តមសេនីយ៍ សៅ សុខា(ស្ដាំ)។ រូបថត វីរៈ-ជីវ័នសៅ សុខា កំពុងតែ លើកស្ទួយវប្បធម៌និទន្ទភាពឬ ?
.......................................
Monday, 11 February 2013 ប៊ុត រស្មីគង្គា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកសៅ សុខា បានបញ្ជាឲ្យមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្របសម្រួលគ្នា និងបញ្ចប់ជម្លោះរវាងស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងមន្ត្រីកងរាជអាវុធហត្ថបីរូបពាក់ព័ន្ធនឹងអំពើហិង្សាវាយដំដែលប្រព្រឹត្តដោយលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ កាលពីសប្ដាហ៍មុន។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃម្សិលមិញ។
លោកវរសេនីយ៍ឯក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោកនាយឧត្ដមសេនីយ៍ផ្កាយបួន សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឲ្យលោក ឧត្ដមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសម្របសម្រួលគ្នានិងបញ្ចប់ជម្លោះរវាងស្នងការរាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងមន្ត្រីកងរាជអាវុធហត្ថបីរូបពាក់ព័ន្ធនឹងការវាយដំអំពីសំណាក់លោក ជួន សុវណ្ណ នៅឯព្រះបរមមេរុកាលពីថ្ងៃទី៣កុម្ភៈ២០១៣។
លោក ខេង ទីតូ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃម្សិលមិញថា៖«ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានបញ្ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបញ្ចប់ករណីជម្លោះរវាងនគរបាល និងកងរាជអាវុធហត្ថដែលជាកងកម្លាំងមានសមត្ថកិច្ច និងសហការជាមួយគ្នា។ ករណីនេះត្រូវចាត់ទុកថា គឺជាបទពិសោធថ្មីមួយសម្រាប់កងកម្លាំងកងរាជអាវុធហត្ថ និងនគរបាលនៅថ្ងៃអនាគត»។ លោកបានបន្ថែមថា៖«ឯកឧត្ដមមេបញ្ជាការ សៅ សុខា បានបញ្ជាឲ្យធ្វើការសម្របសម្រួលគ្នានិងបញ្ចប់ករណីនេះ»។
ទោះយ៉ាងណា លោកបានបដិសេធមិននិយាយលម្អិតពីដំណោះស្រាយពីជម្លោះខាងលើនេះឡើយ។
លោកឧត្ដមសេនីយ៍ទោ យ៉ា គីមអ៊ី មិនអាចទាក់ទងសុំការអធិប្បាយបានទេពីថ្ងៃម្សិលមិញ។
លោកឧត្ដមសេនីយ៍ត្រី ហុង វិណាល់ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលបន្ទុកផ្នែកសន្ដិសុខបានបដិសេធមិនធ្វើអធិប្បាយទេ នៅពេលកាសែតភ្នំពេញ ប៉ុស្តិ៍សាកសួរពីថ្ងៃម្សិលមិញ។ លោកបានមានប្រសាសន៍ថា៖«ឥឡូវនេះខ្ញុំកំពុងស្ថិតនៅក្នុងអង្គប្រជុំ។ ខ្ញុំមិនអាចឆ្លើយនឹងសំណួរលោកបានទេ។ សូមសួរព័ត៌មាននេះទៅលោកឧត្ដមសេនីយ៍ យ៉ា គីមអីុ»។
លោកអនុសេនីយ៍ឯក វង្ស ប៊ុណ្ណា អាយុ៥៣ឆ្នាំជាជំនួយការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាតំណាងឲ្យមន្ត្រីកងរាជអាវុធហត្ថបីរូបដែលបានអះអាងថា ពួកគេត្រូវបានលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ វាយដំនោះបានមានប្រសាសន៍ពីថ្ងៃម្សិលមិញថា លោកនិងមន្ត្រីពីរនាក់ទៀតបានដាក់ពាក្យបណ្ដឹងប្ដឹងលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ទៅកាន់មេបញ្ជាការរបស់ខ្លួនរួចហើយគឺលោកឧត្ដមសេនីយ៍ត្រី យ៉ា គីម អ៊ី។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ លោកមិនទាន់ដឹងថា ពាក្យបណ្ដឹងរបស់លោកត្រូវបានដោះស្រាយឬមិនទាន់ដោះស្រាយនៅឡើយទេ។ លោកបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ពីថ្ងៃម្សិលមិញថា៖«ខ្ញុំបានដាក់ពាក្យបណ្ដឹងប្ដឹងលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ទៅកាន់មេបញ្ជាការកងរាជអាវុធហត្ថរបស់ខ្ញុំរួចហើយ។ តែរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ដឹងពីរឿងនេះនៅឡើយទេ។ ឥឡូវនេះខ្ញុំកំពុងរង់ចាំមើលដំណោះស្រាយករណីនេះ»។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានមានប្រសាសន៍ពីថ្ងៃម្សិលមិញថា ករណីនេះឥឡូវត្រូវបានបញ្ចប់ហើយ។ លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃម្សិលមិញថា៖«ឥឡូវករណីនេះត្រូវបានដោះស្រាយរួចហើយ ហើយក៏បានបញ្ចប់វាហើយដែរ ព្រោះគ្មានរឿងអ្វីពិតប្រាកដកើតឡើងដូចគេបាននិយាយនោះទេ»។
ទោះយ៉ាងណាពាក់ព័ន្ធនឹងជម្លោះខាងលើនេះ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបដិសេធទាំងស្រុងនូវការចោទប្រកាន់ខាងលើនេះ ហើយថ្លែងថា ការនិយាយមួលបង្កាច់ខាងលើនេះបានប៉ះពាល់ដល់កិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់លោក។ លោកបានបញ្ជាក់ថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់នៃស្នងការនគរបាលជាតិព្រមទាំងជាមេបញ្ជាប្រតិបត្តិការក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងព្រះរាជពិធីបុណ្យបរមសពសម្ដេចឪ ខ្ញុំមិនអាចប្រព្រឹត្តអំពើល្ងង់ខ្លៅបែបនេះទេ។ នេះជាការទទួលខុសត្រូវរបស់ខ្ញុំជាមេបញ្ជាការប្រតិបត្តិការនៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចឪ»។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ នៅប្រហែលជាម៉ោង៨និង៣០នាទី លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទវាយលោក វង់ ប៊ុណ្ណា មន្រ្តីរាជអាវុធហត្ថ និងមន្រ្តីរាជអាវុធហត្ថពីរនាក់ទៀតដែលគេមិនចាំឈ្មោះ ដែលបម្រើការនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានី ដែលចុះប្រចាំការយាមវាលព្រះមេរុ ក្នុងព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចឪ៕PN
6 comments:
Impunity = និទ្ទណ្ឌភាព គឺ ការមិនចាប់ទោស
ហើយមិនដាក់ទណ្ឌកម្មដល់អ្នកដែលប្រព្រឹត្តខុសនឹងមាត្រាច្បាប់។
**//(*_*)\\**
Choss Srok Knhom Yuon Niss Mech Kor Mearn General Chreun Maless?
Wow, even the chief of the Police bears the title of "Excellency" and general. In America, we have none of that title. The chief of Police for for the city of Dallas, Texas command about 3,000 police force with the salary of $230,000 per year, his rank is only captain. In the kingdom of wonder even a deputy provincial governors have "Excellency" title.
11:45 PM, because the thief can not only Rob the money, but also the title. Believe me, these crooks steal over $230,000 from the poor yearly.
I feel bad for Obama, the president of the United States as his title is only Mr.
And I feel bad for myself as Hun Sen makes $1,450 a month as Cambodia prime minister but he is richest on earth while I'm making $3,000 a month as office worker but I remain to be the poorest on earth.
Post a Comment