Monday, February 04, 2013

អាជ្ញាធរ​សមត្ថកិច្ច​បាន​បិទ​លែង​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ថ្វាយ​បង្គំ

ប្រជាពលរដ្ឋឈររង់ចាំចូលថ្វាយបង្គំ។រូបថតម៉ៃ វីរៈ

Monday, 04 February 2013 
ម៉ៃ ទិត្យថារ៉ា  ភ្នពេញប៉ុស្តិ៍

តាំង​ពី​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី០៤ ខែ​កុម្ភៈ​នេះ អាជ្ញាធរ​បាន​បិទ​លែង​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​គោរព​ព្រះ​បរមសព ព្រះ​បរមរតន​កោដ្ឋ​ទៀត​ហើយ ដោយសារ​មាន​មន្ត្រី​អង្គទូត​តំណាង​ឲ្យ ១៦​ប្រទេស​ត្រូវ​ចូល​គោរព​ព្រះ​បរមសព។
ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ ដែល​មិន​បាន​ចូល​គោរព​ព្រះ​បរមសព ព្រះ​បរមរតន​កោដ្ឋ​បាន​សម្តែង​ការ​ខក​ចិត្ត តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​សម្តែង​ការ​ខក​ចិត្ត​នោះ​ទេ​ ដោយ​សារ​តែ​ពួកគាត់​បាន​មក​ដល់ និង​បាន​ឃើញ​ព្រះភ័ក្រ​ព្រះ​បាទ​នរោត្តម សីហនុជា​លើក​ចុង​ក្រោយ​រួច​ហើយ។
ទោះជា​គេ​លែង​អនុញ្ញាត​ឲ្យ​ចូល​ដល់​ព្រះមេរុ ទី​តម្កល់​ព្រះ​បរមសព ព្រះ​បរមរតន​កោដ្ឋ​លើ​ព្រះ​មហា​បញ្ចា ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ នៅ​អង្គុយ​មុខ​ព្រះ​បរម​រាជ​វាំង​រង់​ចាំ និង នៅតែ​មាន​សង្ឃឹម​ថា នៅ​ថ្ងៃ​ត្រង់ ឬ​ក៏​រសៀល​នេះ ប្រហែល​ជា​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ចូល​ថ្វាយ​បង្គំ​ទៀត។
តាមកម្មវិធី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ចាប់ពីម៉ោង ៤ ដល់ម៉ោង ៦ និង៣០នាទី តាមកម្មវិធីគេនឹងរៀប ចំព្រះរាជពិធីថ្វាយផ្កាខ្លឹមចន្ទន៍ និងថ្វាយព្រះភ្លើងព្រះបរមសព ព្រះបរមរតនកោដ្ឋ។

2 comments:

Anonymous said...

Prince Norodom Ranaridth and Mr Sam Rainsy betrayed Ex king Norodom Sihanouk at 1993 after win election.

Norodom Sihanouk supposed to be Prime Minister and lead the Cambodia but Norodom Ranaridth and Sam Rainsy betrayed Norodom Sihanouk from leading the country.

Mr Sam Rainsy must remember what had you done to your country and Norodom Sihanouk at 1993 election?

If Ex king Norodom Sihanouk was a leader after 1993 election, Cambodia will not be suffered as today.

Betrayal of Norodom Sihanouk are "Norodom Ranaridth and Mr Sam Rainsy after 1993 election"
Karma of Mr Sam Rainsy and Norodom Ranariddth, they are both serving their karma.

Anonymous said...

DEAR CAMBODIAN PEOPLE, PLEASE TAKE IT EASY, SIHANOUK DOES NOT DESERVE YOUR RESPECT. THIS MAN HAD COMMITTED SO MUCH CRIME FOR THE COUNTRY. THE ATROCITIES THAT HAPPEN AT THIS PRESENT TIME ARE THE CONSEQUENCES OF HIS FAILED POLICY AND HIS DEMAGOFY.

MONARCHY IS NO LONGER NECESSARY IN CAMBODIA BECAUSE THE KING DOES NOTHING FOR THE COUNTRY EXCEPT MAKE YOUR BOWE IN FRONT OF HIM. LET'S KICK HIM OUT OF THE COUNTRY, SHUT DOWN THE ROYAL PALACE, AND DECLARE THE SECOND REPUBLIC OF CAMBODIA