Tuesday, February 12, 2013

កម្មករ៧០០០​នាក់តវ៉ាបិទ​ផ្លូវ​ជាតិ​លេខ​២១ដោយ​សារ​ថៅ​កែ​រត់​គេច​មិន​បើក​ប្រាក់​ខែ

កម្មករកំពុងឈរតវ៉ាមុខរោងចក្រ បិទផ្លូវជាតិលេខ២១នៅព្រឹកមិញនេះ។រូបថតផា លីណា
Tuesday, 12 February 2013 មុំ គន្ធា
ភ្នំពេញប៉ុស្តិ៍
កណ្តាលៈ កម្មករ​ប្រមាណ​ជា​៧០០០​នាក់​មកពី​រោង​ចក្រ​ចំនួន​ពីរ គឺរោងចក្រ​យ៉ុងវ៉ា១​ និងយ៉ុងវ៉ា២​ ស្ថិតនៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​  បាន​ធ្វើ​ការតវ៉ា​នៅ​ខាង​មុខ​រោង​ចក្រ​ដោយ​បាន​បិទ​ផ្លូវ​ជាតិ​លេខ​២១​តាំង​ ពី​វេលា​ម៉ោង​៦.៣០​នាទី​ព្រឹក បន្ទាប់​ពី​ថៅ​កែ​បាន​រត់​គេច​ខ្លួន​ដោយ​មិន​បាន​បើក​ប្រាក់​ខែ​ជូន​កម្មករ​ តាំង​ពី​ខែ​មករា​។
អ្នក​នាង​សុខ​ ផល្លា​ តំណាងកម្មករ​ និង​ជា​ប្រធានសម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​​កម្មករ​កាត់ដេរ​កម្ពុជា​ ប្រចាំ​រោង​ចក្រ​​យ៉ុងវ៉ា​២​ បាន​ឲ្យ​ដឹង​ថា​ កម្មករ​បាន​ផ្ទុះ​ការតវ៉ា​ដោយ​បាន​ធ្វើ​ការបិទ​ផ្លូវ​ទាំង​ព្រឹក​ព្រលឹម​ បន្ទាប់ពី​ពួកគេ​ទ្រាំ​លែង​ បាន​នូវការ​រង់ចាំការ​បើក​ប្រាក់ខែ​ពីថៅ​កែ​អស់​ជាង​២ខែ​មក​ហើយ​នោះ។​
អ្នក​នាង​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «កម្មករ​តែង​ទទួល​បាន​ប្រាក់ខែ​ពួកគេ​នៅចន្លោះ​ពីថ្ងៃទី​៥ និង​ទី១០ តែ​តាំងពីខែ​មករា មក​ដល់​ខែ​កុម្ភះនេះ​ មិនមានថៅ​កែ​ណា​បើកប្រាក់ខែ​ជូនពួក​គាត់​សោះ បាន​ជា​ពួកគេ​ទ្រាំ​លែងបាន​ក៏បាន​ចេញ​មក​តវ៉ា​នៅ​មុខ​រោងចក្រ​នេះតែ​ម្តង»។
កម្មករ សយ សុខជា​ ដែលបានធ្វើ​ការក្នុង​រោងចក្រ​នេះ​ជាង​៨ឆ្នាំ​មកហើយ​នោះ​បាន​និយាយ​ថា​ រូប​គេគ្មាន​លុយ​មួយ​​រៀលទេ​  ហើយ​ជំពាក់​ប្រាក់​គេ​ទៀត​ដោយ​សារ​តែ​ថៅកែ​​បាន​រត់ចោល​ដោយគ្មាន​ផ្តល់​អី្វ ​ដល់កម្មករ​សោះ។​
លោកបាននិយាយថា៖ ​«នេះ​ជាជំ​រើស​ចុង​ក្រោយរបស់​យើង​ក្នុង​ការ​បិទ​ផ្លូវ​ ទាមទារ​ប្រាក់ខែ​របស់យើង។​ សូមឲ្យ​សម្តេច​ហ៊ុន សែន​ជួយពួក​យើង​ផង»។

3 comments:

Anonymous said...

ហេតុអ្វី ចេះតែមានព្រឹត្តិការណ៍ដ៏អស្ចារ្យចឹងជាមួយ
ពលរដ្ឋខ្មែរ? ឬពួកអាអស់លោកថៅកែៗហ្នឹង វាបាន
ចាត់ទុក ប្រជាពលរដ្ឋខ្មែររបស់យើងខ្ញុំ សុទ្ធតែជា
មនុស្សល្ងង់ខ្លៅ?ឬមួយ រដ្ឋាភិបាល បានបណ្ដោយ
ឱ្យពួកថៅកែៗហ្នឹងធ្វើដូច្នោះ?

Anonymous said...

ទាំងអាឆ្កែអស់ហ្នឹងទាំងអាហ៊ុនសែនដែលមើលងាយ​ពលករពលការីនីព្រោះពួកវារកស៊ីលើខ្នងរាស្រ្តជាមួយគ្នា។អាឆ្កែថៅកែអស់នោះតឬូវចែកហ៊ុនពាក់កណ្តាល​ឱ្យទៅអាខ្វាក់ទើបវាអាចធ្វើអ្វីបានតាមចិត្ត។

Anonymous said...

លោកអើយលោក​ ស្រុកខ្មែរ!!!វេទនាម៉្លេះ!!!