Tuesday, 12 February 2013 មុំ គន្ធា
ភ្នំពេញប៉ុស្តិ៍
កណ្តាលៈ កម្មករប្រមាណជា៧០០០នាក់មកពីរោងចក្រចំនួនពីរ
គឺរោងចក្រយ៉ុងវ៉ា១ និងយ៉ុងវ៉ា២ ស្ថិតនៅក្រុងតាខ្មៅខេត្តកណ្តាល
បានធ្វើការតវ៉ានៅខាងមុខរោងចក្រដោយបានបិទផ្លូវជាតិលេខ២១តាំង
ពីវេលាម៉ោង៦.៣០នាទីព្រឹក
បន្ទាប់ពីថៅកែបានរត់គេចខ្លួនដោយមិនបានបើកប្រាក់ខែជូនកម្មករ
តាំងពីខែមករា។
អ្នកនាងសុខ ផល្លា តំណាងកម្មករ
និងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា
ប្រចាំរោងចក្រយ៉ុងវ៉ា២ បានឲ្យដឹងថា
កម្មករបានផ្ទុះការតវ៉ាដោយបានធ្វើការបិទផ្លូវទាំងព្រឹកព្រលឹម
បន្ទាប់ពីពួកគេទ្រាំលែង
បាននូវការរង់ចាំការបើកប្រាក់ខែពីថៅកែអស់ជាង២ខែមកហើយនោះ។
អ្នកនាងបានឲ្យដឹងទៀតថា៖
«កម្មករតែងទទួលបានប្រាក់ខែពួកគេនៅចន្លោះពីថ្ងៃទី៥ និងទី១០
តែតាំងពីខែមករា មកដល់ខែកុម្ភះនេះ
មិនមានថៅកែណាបើកប្រាក់ខែជូនពួកគាត់សោះ
បានជាពួកគេទ្រាំលែងបានក៏បានចេញមកតវ៉ានៅមុខរោងចក្រនេះតែម្តង»។
កម្មករ សយ សុខជា
ដែលបានធ្វើការក្នុងរោងចក្រនេះជាង៨ឆ្នាំមកហើយនោះបាននិយាយថា
រូបគេគ្មានលុយមួយរៀលទេ
ហើយជំពាក់ប្រាក់គេទៀតដោយសារតែថៅកែបានរត់ចោលដោយគ្មានផ្តល់អី្វ
ដល់កម្មករសោះ។
លោកបាននិយាយថា៖ «នេះជាជំរើសចុងក្រោយរបស់យើងក្នុងការបិទផ្លូវ
ទាមទារប្រាក់ខែរបស់យើង។ សូមឲ្យសម្តេចហ៊ុន សែនជួយពួកយើងផង»។
3 comments:
ហេតុអ្វី ចេះតែមានព្រឹត្តិការណ៍ដ៏អស្ចារ្យចឹងជាមួយ
ពលរដ្ឋខ្មែរ? ឬពួកអាអស់លោកថៅកែៗហ្នឹង វាបាន
ចាត់ទុក ប្រជាពលរដ្ឋខ្មែររបស់យើងខ្ញុំ សុទ្ធតែជា
មនុស្សល្ងង់ខ្លៅ?ឬមួយ រដ្ឋាភិបាល បានបណ្ដោយ
ឱ្យពួកថៅកែៗហ្នឹងធ្វើដូច្នោះ?
ទាំងអាឆ្កែអស់ហ្នឹងទាំងអាហ៊ុនសែនដែលមើលងាយពលករពលការីនីព្រោះពួកវារកស៊ីលើខ្នងរាស្រ្តជាមួយគ្នា។អាឆ្កែថៅកែអស់នោះតឬូវចែកហ៊ុនពាក់កណ្តាលឱ្យទៅអាខ្វាក់ទើបវាអាចធ្វើអ្វីបានតាមចិត្ត។
លោកអើយលោក ស្រុកខ្មែរ!!!វេទនាម៉្លេះ!!!
Post a Comment