ក្មេងៗកំពុងលេងក្រោមផ្ទះ ក្នុងភូមិនៃតំបន់
ដែលអាចនឹងក្លាយជាអាងទឹក សម្រាប់ទំនប់វារីអគ្គិសនី។ រូបថត
Will Baxter
- Friday, 08 February 2013
- ម៉ៃ ទិត្យថារ៉ា David Boyle
- និង Danson Cheongភ្នំពេញប៉ុស្តិ៍
- ខេត្តកោះកុងៈ សំឡេងរបស់ស្រ្តីចំណាស់ម្នាក់ ឈ្មោះយ៉ុងយីមបានចាប់ផ្តើមរញីរញ័រពេលគាត់និយាយអំពីទំនប់ដែលគ្រោង នឹងសាងសង់នៅជ្រលងអារ៉េងដែលអាចធ្វើឲ្យដីដែលគ្រួសាររបស់គាត់បាន រស់នៅអស់រាប់រយឆ្នាំមកហើយនោះមានទឹកជន់ពេញដែលជាអាងស្តុក ទឹកសម្រាប់ទំនប់វារីអគ្គិសនីដ៏ធំមួយ។ ស្តោះម្លូចេញពីមាត់ស្ត្រីចំណាស់រូបនេះបន្តថា៖ «ពេលខ្លះខ្ញុំស្រក់ទឹកភ្នែកព្រោះខ្ញុំនឹកស្រណោះស្រុកកំណើតនិងដី ស្រែចម្ការពីជីដូនជីតារបស់ខ្ញុំ»។ ដើមឈើនិងព្រៃគុម្ពោតដែលរីកលូតលាស់នៅទីជម្រកសម្បូរបែបខុសធម្មតា នៅខាងក្នុងជួរភ្នំក្រវាញឥឡូវនេះបង្ហាញសញ្ញាអាក្រក់មួយគឺខ្សែបូ ពណ៌ក្រហមដែលកំណត់ទីតាំងសង់ទំនប់ដែលចងដោយវិស្វករចិនកាលពី ប៉ុន្មានសប្តាហ៍មុន។ ក្នុងរយៈពេល៦៥ឆ្នាំមកហើយក្នុងមួយជីវិតរបស់អ្នកស្រីយឹមបានរស់នៅ ទីនោះក្នុងចំណោមអ្នកភូមិនានាដែលមានប្រជាជនសរុប៣៨០គ្រួសារ។ ពួកគេ ភាគច្រើនថាពួកគេជាជនជាតិដើមភាគតិចជុងនិងព័រ។ជនជាតិដើមនៅដាច់ ស្រយាលទាំងនេះនិយាយភាសាគ្រាមដែលគេជឿជាក់ថាបានមកពីខ្មែរបុរាណ ដែលត្រូវបានរក្សាចាប់តាំងពីពួកគេបានរត់មករស់នៅដាច់ពីគេនៅ ជួរភ្នំក្រវាញគេចចេញពីជនឈ្លានពានថៃកាលពីប៉ុន្មានរយឆ្នាំមុន។ ឥឡូវនេះពួកគេកំពុងជួបប្រទះការបង្ខំឲ្យផ្លាស់លំនៅម្តងទៀតហើយ ដោយស្រុកកំណើតពីបរមបុរាណរបស់ពួកគេនឹងក្លាយជាតំបន់ជាយព្រៃ អភិរក្សភ្នំក្រវាញកណ្តាលដែលបានបំផ្លិចបំផ្លាញដោយហេតុប៉ះពាល់ពី ទំនប់វារីអគ្គិសនី។រហូតមកដល់ពេលនេះមានគម្រោងទំនប់វារី អគ្គិសនីកំពុងដំណើរការនៅព្រំដែនតំបន់អភិរក្សភ្នំក្រវាញកណ្តាល។លោកលីវិស្វករម្នាក់ដែលធ្វើការនៅទំនប់មួយក្នុងចំណោមគម្រោងទំនប់ ទាំង៤នោះគឺស្ទឹងតាតៃបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីចុងខែមុនថាផែន ការចាប់ផ្តើមសាងសង់ទំនប់ជាយអារ៉េងដែលគេជំទាស់យ៉ាងខ្លាំង នោះកំពុងដំណើរការទៅមុខយ៉ាងឆាប់រហ័ស។លោកលីដែលថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះពេញរបស់ខ្លួនបានបញ្ជាក់ទៀតថា៖ «ខ្ញុំបានពិភាក្សាជាមួយនឹងមេដឹកនាំគម្រោងទំនប់ជាយអារ៉េងនាពេល ថ្មីៗនេះហើយគាត់ថាខែក្រោយ [ខែកុម្ភៈ] តំណាងក្រុមហ៊ុននឹងជួបរដ្ឋាភិបាលកម្ពុជាដើម្បីពិភាក្សាគម្រោង »។លោកលីបានបន្ថែមថាការសិក្សាលទ្ធភាពសម្រាប់ទំនប់ជាយអារ៉េងដែលត្រូវ បានបោះបង់ចោលម្តងរួចមកហើយនោះត្រូវបានបញ្ចប់ហើយនាពេលថ្មីៗ នេះដោយក្រុមហ៊ុន China Guodian Corporation ជាក្រុមហ៊ុនរដ្ឋធំមួយទទួលគម្រោងបន្តពីក្រុមហ៊ុន China Southern Power Grid ដែលបានដកខ្លួនចេញពីគម្រោងក្នុងឆ្នាំ២០១០។
លោកលីបានឲ្យដឹងទៀតថាពុំមានសេចក្តីលម្អិតពីការសិក្សានោះឡើយហើយ លោកមិនបានសួរនាំច្រើនទេព្រោះបញ្ហាទីនេះជាមួយរដ្ឋាភិបាលអាចជា បញ្ហា«ស្មុគស្មាញ»។សំណើសុំការអត្ថាធិប្បាយម្តងហើយម្តងទៀតពី ក្រុមហ៊ុន China Guodian Corporation ពុំទទួលបានការឆ្លើយតបទេហើយក្រុមហ៊ុនបានបិទទូរស័ព្ទពេលអ្នកយក ព័ត៌មានទាក់ទង។
ការសិក្សាកន្លងមកដែលបានធ្វើឡើងសម្រាប់ក្រុមហ៊ុន China Southern Power Grid ដែលបានបោះបង់គម្រោងដោយសារតែគម្រោងត្រូវបានចាត់ទុកថាមិនអាច អនុវត្តទៅបាននោះបានឲ្យដឹងថាទំនប់កម្លាំង១០៩មេហា្គវ៉ាត់នឹងត្រូវ ការអាងទឹកទំហំ២០០០០ហិកតា។អាងទឹកនេះទំហំប្រហែល១០០០០ហិកតានឹងគ្រប ដណ្តប់ផ្ទាល់លើផ្ទៃដីក្នុងព្រៃអភិរក្សភ្នំក្រវាញកណ្តាលជាការ ទន្ទ្រានធំបំផុតមួយរហូតមកដល់ពេលនេះលើតំបន់អភិរក្សល្អដែលនៅសល់ ចុងក្រោយក្នុងប្រទេសកម្ពុជា។អាងទឹកទំហំ១០០០០ហិកតាដែលនៅសល់នឹងជន់ លិចព្រៃស្រុកកំណើតរបស់ខ្មែរដើម។បើទោះបីជាមានហេតុផលប៉ះពាល់ធំ បែបនេះក៏ដោយក៏ប៉ុន្តែទិន្នផលថាមពលដែលផលិតបានមានបរិមាណតិច ខ្លាំងណាស់។
លោកស្រី Tracey Farrell នាយកបច្ចេកទេសជាន់ខ្ពស់នៃអង្គការអភិរក្សអន្តរជាតិកម្ពុជាដែល គាំទ្រកម្មវិធីអភិរក្សនៅក្នុងព្រៃអភិរក្សភ្នំក្រវាញកណ្តាលបានឲ្យ ដឹងតាមអ៊ីមែលថាការវាយតម្លៃផលប៉ះពាល់បរិស្ថានលើកមុនបានរកឃើញ ថាទំនប់«ពុំបំពេញបានតាមសមាមាត្រដង់ស៊ីតេថាមពលជាង១០០វាត់ក្នុងមួយ ម៉ែត្រការ៉េនៃផ្ទៃអាងនោះឡើយ»។
នេះជាហេតុធ្វើឲ្យអង្គការអភិរក្សចោទសួរថាតើមូលហេតុអ្វី រដ្ឋាភិបាលអនុញ្ញាតឲ្យបំផ្លិចបំផ្លាញព្រៃមានតម្លៃដែលនៅសល់ដែល ព័ត៌មានចុងក្រោយជាសាធារណៈបង្ហាញថាទំនប់នេះនឹងមិនដំណើរការទៅបាន ទេ។ពុំមានចម្លើយទាក់ទងនឹងសំណួរនេះឡើយ។
ដោយវិភាគរូបភាពផ្កាយរណបអង្គការអភិរក្សអន្តរជាតិបានរកឃើញថាមាន ប្រហែលតែ២ភាគរយនៃព្រៃអភិរក្សភ្នំក្រវាញកណ្តាលបានបាត់បង់ដើមឈើពី ឆ្នាំ២០០៦និង២០១២។ប៉ុន្តែដោយមានទំនប់ថ្មីស្ទឹងអាតៃស្ទឹងតាតៃនិងទួរប៊ីន ចំនួនពីរនៅស្ទឹងឫស្សីជ្រំមានអ្នកកាប់ឈើឱកាសនិយមជួលដោយក្រុមហ៊ុន មានអំណាចក៏ដូចជាអំពើហិង្សានិងពុករលួយបានធ្វើការកាប់បំផ្លាញព្រៃ ទាំងនេះ។
ដីមិនមានអ្វីប្រៀបស្មើទេ
ការបាត់បង់ជ្រលងអារ៉េងអាចជាការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ។នៅផ្នែក ខាងលើទន្លេអារ៉េងប្រហែល១៥០គីឡូម៉ែត្រជាទន្លេដីទំនាបដ៏ធំមួយទោះ នៅឆ្ងាយពីសមុទ្រយ៉ាងណាក៏ដោយ។សណ្ឋានវិទ្យាជាពិសេសអាចពន្យល់ពី មូលហេតុដែលទន្លេនេះមានជំពូកសត្វកម្រនិងជិតផុតពូជចម្រុះ។សត្វខ្លា រខិនដំរីអាស៊ីក្រពើភ្នំត្រីខ្លាឃ្មុំខ្មៅអាស៊ីនិងសត្វល្មូនដទៃ ទៀតសត្វបក្សីខ្លាត្រីនិងថនិកសត្វបានរស់រាននៅទីនេះ។ពេលចុះទៅ តំបន់អារ៉េងលោកលីវិស្វករចិនមើលឃើញជំពូកសត្វចម្រុះដ៏កម្រនិងជិត ផុតពូជដែលរកចំណីនិងរស់នៅក្នុងព្រៃលូតលាស់សេសសល់នៅជ្រលង នេះ។លោកបញ្ជាក់ថាខ្ញុំឃើញសត្វក្រពើដំរីនិងសត្វដទៃទៀតនៅតំបន់ នេះប៉ុន្តែប្រសិនបើអ្នកចង់សាងសង់ទំនប់អ្នកត្រូវកាប់ដើមឈើ។ពេល នោះសត្វដែលរស់នៅទីនេះនឹងចាកចេញ។វាមិនអាចចៀសរួចឡើយ»។
ដំរីគឺជាសត្វដែលរឹងមាំដែលនៅចុងឆ្នាំប្រមូលផលអ្នកភូមិតែងតែខឹង សម្បាហើយពុំមានជម្រើសអ្វីទេក្រៅពីបាញ់កាំជ្រួញបង្អើលសត្វដំរី ឃ្លានចំណីដែលចេញពីព្រៃចូលមកស៊ីដំណាំរបស់ពួកគេ។ប៉ុន្មានថ្ងៃមុន ពេលអ្នកយកព័ត៌មានភ្នំពេញប៉ុស្ដិ៍បានទៅដល់កាលពី៣សប្តាហ៍មុនសត្វ ដំរីបានមកស៊ីដំណាំអ្នកភូមិដូចជាចេកនិងដំណាំផ្សេងៗទៀតដែលត្រូវ ប្រមូលផល។
ប្រជាជនជិត១០០០នាក់ដែលនឹងត្រូវបង្ខំឲ្យផ្លាស់លំនៅប្រសិនបើទំនប់ ត្រូវបានសាងសង់និងទទួលបានផ្ទះទំហំ៦គុណ៨ម៉ែត្រដំបូលស័ង្កសីលើផ្ទៃ ដីទំហំ២ហិកតានៅចំកណ្តាលតំបន់អភិរក្សដែលអ្នកអភិរក្សថាជាច្រកផ្លូវ ដំរីដើរ។ប៉ុន្តែនោះមិនមែនជាក្តីកង្វល់តែមួយគត់ទាក់ទិននឹង ទីតាំងផ្លាស់លំនៅថ្មីឡើយ។
លោកព្រីមរីនអាយុ៤៣ឆ្នាំជឿជាក់ថាលោកនឹងផ្លាស់ទីលំនៅទៅដីដែលមាន ចម្ងាយតែ១០០ម៉ែត្រប៉ុណ្ណោះពីកន្លែងទំនប់។លោកភ័យខ្លាចនឹងកើតមាន គ្រោះមហន្តរាយប្រសិនបើមានបញ្ហាក្នុងការសាងសង់។
ថ្មដូនពៅជាកន្លែងលំនៅថ្មីមួយក្នុងចំណោមកន្លែងលំនៅថ្មី ជាច្រើនហើយបើទោះបីជាគ្មានសេចក្តីជូនដំណឹងជាផ្លូវការក៏ដោយក៏ ប៉ុន្តែអ្នកភូមិជឿជាក់ថាទីកន្លែងនេះអាចនឹងក្លាយជាជម្រើស។ លោករីនបានបន្តថា៖ «ខ្ញុំព្រួយបារម្ភថាយើងនឹងបាត់បង់គ្រប់យ៉ាង»។
ការភ័យខ្លាចរបស់លោករីនគឺមានមូលហេតុ។កាលពីខែធ្នូការផ្ទុះបំពង់ ទឹកនៅទំនប់ស្ទឹងអាតៃដូចអារ៉េងផងដែរបានបញ្ចេញទឹកទៅជើងព្រៃ អភិរក្សភ្នំក្រវាញកណ្តាល។ទឹកដែលបញ្ចេញនោះបានហូរនាំបុរសយ៉ាងហោច ណាស់៣នាក់ឬអាច៤នាក់ដែលឥឡូវនេះត្រូវបានសន្មតថាបានស្លាប់បាត់ ហើយ។ចំណុចសំខាន់បំផុតចំពោះអ្នកទាំងឡាយដែលប្រឈមនឹងការបណ្តេញចេញ ដោយបង្ខំនោះគឺថាពួកគេនឹងបាត់បង់ដីអារក្ខអ្នកតាហើយដែលពួកគេបាន ធ្វើស្រែចម្ការជាច្រើនជំនាន់មកហើយ។អ្នកភូមិខ្លះលើកឡើងថាទេស ចរណ៍ធម្មជាតិអាចជាការអភិវឌ្ឍជំនួសទំនប់គឺតំបន់នេះអាចទាក់ទាញ ភ្ញៀវទេសចរមកទស្សនាជំពូកសត្វចម្រុះក្នុងតំបន់នេះ។ប៉ុន្តែគ្មាន អ្នកណាម្នាក់ជួយពួកគេអភិវឌ្ឍទេសចរណ៍ធម្មជាតិទេ។ប្រសិនបើករណីនៃ គម្រោងទំនប់ដទៃទៀតនៅជាយព្រៃអភិរក្សភ្នំក្រវាញកណ្តាលពុំត្រូវបាន ដោះស្រាយនោះប្រជាជននៅជ្រលងអារ៉េងអាចរំពឹងទុកនូវបញ្ហា បរិស្ថាននិងសង្គមធ្ងន់ធ្ងរទាក់ទងនឹងពាណិជ្ជកម្មឈើប្រណីតដោយ សម្ងាត់ដែលអាចឆ្លងហួសពីព្រំប្រទល់នៃទំនប់និងអាងទំនប់។
បទពិសោធពីអតីតកាល
ចម្ងាយប្រហែល១៦គីឡូម៉ែត្រពីទីក្រុងហៅថាថ្មបាំងកងរាជអាវុធហត្ថនិង ទាហានមានវត្តមានពេញផ្លូវដើរល្បាតតំបន់នេះហាក់ដូចជាតំបន់ កម្មសិទិ្ធឯកជន។
គេដឹងថាទាហាននិងកងរាជអាវុធហត្ថទាំងនោះបានប្រើការបំភិតបំភ័យនិង អំពើហិង្សាប្រឆាំងនឹងជនណាក៏ដោយដែលហ៊ានប៉ះពាល់ដល់ផលប្រយោជន៍ របស់ពាណិជ្ជករនិងមន្រ្តីពុករលួយដែលទទួលប្រាក់ចំណេញពីការជួញដូរ ឈើប្រណីតនៅឃុំតាតៃលើដែលស្ថិតនៅក្បែរនោះ។ម្តងហើយម្តងទៀតការ បំភិតបំភ័យនេះបានយកមកប្រើលើអ្នកយកព័ត៌មានពីភ្នំពេញប៉ុស្តិ៍ដែល ឃាត់ខ្លួនហើយត្រូវបានគំរាមកំហែងនិងបង្ខំឲ្យរត់គេចពីកងរាជ អាវុធហត្ថ។
ពេលភ្នំពេញប៉ុស្តិ៍ចុះទៅគឺនៅអារ៉េងឈើប្រណីតនៅមានច្រើនព្រោះគ្មាន អ្នកណាកាប់ទេម្ចាស់ដីបានបោះឈើប្រណីតមានតម្លៃមួយដុំតូចលើដី ហើយមិនកាប់ឈើប្រណីតមូលធំដើម្បីរកប្រាក់ចំណេញថែមទៀតឡើយ។
ឃុំតាតៃលើធ្លាប់ជាកន្លែងសម្បូរទៅដោយឈើប្រណីតប៉ុន្តែនៅចុងឆ្នាំ ២០១១នៅពេលទំនប់ស្ទឹងតាតៃត្រូវបានអនុម័តកាលពីខែមករាឆ្នាំដដែល នោះអ្នកចំណាកស្រុកជាច្រើនបានទៅដល់ហើយបានចាប់ផ្តើមកាប់ឈើដើម្បី លក់ទៅឲ្យក្រុមហ៊ុនមានអំណាច។សព្វថ្ងៃនេះអ្នកចំណាកស្រុកប្រមូល បានតែគល់ឈើដែលនៅសល់ប៉ុណ្ណោះហើយសូម្បីតែគល់ឈើក៏ពុំសូវសម្បូរ ដែរ។ដោយមានចំណូលតិចតួចពីការកាប់ឈើខុសច្បាប់អ្នកចំណាកស្រុកឥឡូវ នេះខិតខំឈូសឆាយដីដើម្បីធ្វើស្រែចម្ការដូច្នេះពួកគេអាចចិញ្ចឹម គ្រួសាររបស់ខ្លួនបាន។
បើទោះបីជាឈើប្រណីតអាចរកបានប្រាក់ជាងមួយលានដុល្លារពីការលក់ គ្រឿងសង្ហារិមនៅចិនក៏ដោយក៏ប៉ុន្តែអ្នកទាំងឡាយដែលខិតខំកាប់ឈើរក បានតែប៉ុន្មានដុល្លារប៉ុណ្ណោះពីឈើមួយដុំ។រវាងការកាប់ឈើនិង ចាប់យកដីធ្លីពុំមានអ្វីខុសគ្នាឡើយគឺបញ្ហាទាំងពីរនេះផ្សារ ភ្ជាប់គ្នាដែលចាប់ផ្តើមជាមួយនឹងការកាប់ឈើប្រណីត (ជាញឹកញាប់ក្នុងករណីព្រៃអភិរក្សភ្នំក្រវាញកណ្តាលគឺបន្ទាប់ពី ក្រុមហ៊ុនទទួលបានសិទិ្ធឈូសដីសម្រាប់អាងទំនប់ )។វាបញ្ចប់ដោយអ្នកចំណាកស្រុកដែលចូលមកតំបន់នេះជាកម្មករធ្វើការ ឲ្យក្រុមហ៊ុននិងជនមានអំណាចត្រូវឈូសឆាយដើមឈើនៅសល់ដោយអ្នកចំណាក ស្រុកខិតខំគ្រាន់តែដើម្បីចិញ្ចឹមជីវិតហើយក្រុមហ៊ុននិងអ្នកមាន អំណាចខិតខំដើម្បីទទួលបានប្រាក់ចំណេញច្រើនពីការធ្វើកសិកម្មខ្នាត ធំ។
ឧទាហរណ៍អាក្រក់បំផុតមួយគឺនៅឃុំអូសំខេត្តពោធិ៍សាត់នៅភាគខាងជើង នៃព្រៃអភិរក្សភ្នំក្រវាញកណ្តាលដែលដីទំហំធំមើលទៅដូចជាកន្លែង ទម្លាក់គ្រាប់បែកបន្ទាប់ពីក្រុមហ៊ុន MDS Import& Export របស់ឧកញ៉ាទ្រីភាពបានចូលមកឈូសឆាយអាងទឹកសម្រាប់ទំនប់ស្ទឹងតាតៃកាល ពីឆ្នាំ២០០៩។ដូច្នេះវាដូចគ្នាផងដែរនៅឃុំតាតៃលើដែលមានដីទំហំ ធំត្រូវបានឈូសឆាយរួច។អ្នកភូមិបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាពួកគេ ឈូសឆាយកាប់ឈើដោយសារអ្នកស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែនបានដាក់ពង្រាយដោយផ្ទាល់ចូលទៅក្នុងព្រៃអភិរក្សភ្នំក្រវាញ កណ្តាលហើយពួកគេចាំបាច់ត្រូវបង្ហាញភស្តុតាងថាពួកគេកំពុងដាំដុះលើ ដីដើម្បីមានក្តីសង្ឃឹមថាពួកគេនឹងទទួលបានប័ណ្ណកម្មសិទិ្ធ។ពួកគេ ថាប៉ុន្តែមន្រ្តីថ្នាក់ខ្ពស់ក៏ប្រញាប់ប្រញាល់ឆ្លៀតឱកាសកាប់ឈើផង ដែរហើយដើម្បីមានក្តីសង្ឃឹមទទួលប័ណ្ណកម្មសិទិ្ធអ្នកភូមិត្រូវតែ មានទំនាក់ទំនងល្អ។
លោកគឹមរ៉ាអាយុ៣៦ឆ្នាំនិងគ្រួសាររបស់លោកបានផ្លាស់មកឃុំតាតៃលើ ប្រហែល៦ខែមកហើយបន្ទាប់ពីពួកគេបានឮដំណឹងអំពីគម្រោងផ្តល់ប័ណ្ណ កម្មសិទិ្ធដីធ្លីនេះ។លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ខ្ញុំគិត ថាប្រសិនបើនិស្សិតមិនវាស់វែងដីធ្លីឲ្យខ្ញុំមិនថ្វីទេប៉ុន្តែ ខ្ញុំនៅតែរស់នៅទីនេះ»។ដូចអ្នកភូមិទាំងអស់ដែលភ្នំ ពេញប៉ុស្តិ៍បានសម្ភាសន៍ក្នុងឃុំតាតៃលើដែរលោករ៉ាបាននិយាយថាមេឃុំនិង អភិបាលស្រុកបានខិតខំដើម្បីទទួលបានដីទំហំធំក្រោមគម្រោងផ្តល់ ប័ណ្ណកម្មសិទិ្ធរាប់បញ្ចូលទាំងភ្នំដែលឥឡូវនេះមួយចំហៀងភ្នំស្ទើរតែ កាប់អស់ព្រៃឈើទៅហើយ។
នៅពេលទាក់ទងដោយភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញលោកមាសចាន់មេឃុំតាតៃ លើបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយទេដោយគ្រាន់តែនិយាយថាលោកមិន បានដឹងទេហើយពុំពាក់ព័ន្ធផងដែរចំណែកឯលោកទូសារវុធអភិបាលស្រុកថ្ម បាំងមិនអាចទាក់ទងបានទេ។
លោកស្រី Tracy Farrell នៅអង្គការអភិរក្សអន្តរជាតិ‑កម្ពុជាបានសរសេរថាបញ្ហាអ្នកចំណាកស្រុក ឈូសឆាយដីធ្លីនៅព្រៃអភិរក្សភ្នំក្រវាញកណ្តាលដើម្បីទាមទារប័ណ្ណ កម្មសិទិ្ធក៏ជាបញ្ហាផងដែរ។លោកស្រីបានបញ្ជាក់ថា៖ «ការឈូសឆាយដីដែលកំពុងធ្វើឡើងទោះនៅខាងក្នុងឬខាងក្រៅព្រៃ អភិរក្សភ្នំក្រវាញកណ្តាលក៏ដោយក៏ជាការគំរាមកំហែងធំចំពោះជីវ ចម្រុះនិងប្រព័ន្ធអេកូដែលផ្តល់ធនធានសំខាន់ៗដែលប្រជាជនពឹងផ្អែក »។
លោកស្រី Farrell បានបន្តថាដោយសារការគំរាមកំហែងនេះឯកសារស្តីពីករណីឈូសឆាយដីខុស ច្បាប់ចំនួន៨ករណីពាក់ព័ន្ធនឹងដីព្រៃទំហំ៦០ហិកតាកំពុងត្រូវបានស៊ើប អង្កេតដោយតុលាការខេត្ត។ក្នុងករណីចំនួន២ជនសង្ស័យសំខាន់ត្រូវបាន កំណត់ឈ្មោះដោយតុលាការរួចហើយ។
ទោះជាយ៉ាងណាមានទំនាស់រវាងអាជ្ញាធរនិងមន្រ្តីរដ្ឋាភិបាលផ្សេងៗលើ បញ្ហាថាតើត្រូវបង្ក្រាបការកាប់ឈើខុសច្បាប់ឬយ៉ាងណា?
ទោះបីជាមន្រ្តីកងរាជអាវុធហត្ថនៅឃុំតាតៃលើដែលបានបដិសេធមិនប្រាប់ ឈ្មោះនោះបង្ហាញការខកចិត្តយ៉ាងច្បាស់ចំពោះអ្វីដែលលោកថាការឈូស ឆាយកាប់ឈើដែលគាំទ្រដោយមន្រ្តីមូលដ្ឋានពុករលួយ។លោកបានបន្តថា៖ «ប្រសិនបើខ្ញុំជានិស្សិតស្ម័គ្រចិត្តខ្ញុំមិនវាស់វែងដីឲ្យពួក គេទេហើយខ្ញុំនឹងដាក់ពាក្យបណ្តឹងប្រឆាំងពួកគេទៅតុលាការព្រោះពួក គេជាអ្នកកាប់ឈើ» ហើយលោកបានចោទតាមការចោទប្រកាន់របស់មន្ត្រីមូលដ្ឋាន។
លោកអុំមករីប្រធានរដ្ឋបាលព្រៃឈើខេត្តកោះកុងបានទទួលស្គាល់ថាការ កាប់ឈើខុសច្បាប់បានកើតឡើងក្នុងព្រៃអភិរក្សភ្នំក្រវាញ កណ្តាលប៉ុន្តែលោកថាអ្វីដែលលោកអាចធ្វើបានគឺបញ្ជូនរបាយការណ៍ទៅ អភិបាលខេត្តនិងមន្រ្តីថ្នាក់លើ។លោកបានបន្តថា៖ «ខ្ញុំគ្មានភារកិច្ចធ្វើវាទេក្រៅពីរាយការណ៍»។លោកបន្ថែមថាឧត្តម សេនីយ៍ផ្កាយបីម្នាក់ដែលបានខិតខំចាត់វិធានការបញ្ឈប់ការកាប់ឈើ ខុសច្បាប់ត្រូវបានបញ្ឈប់ពីតំណែងនាពេលថ្មីៗនេះ។
កាលពី២សប្តាហ៍មុនក្រុមមន្រ្តីរដ្ឋាភិបាលក្នុងនោះមានលោកនាយករដ្ឋ មន្រ្តីនិងក្រុមមន្រ្តីជាន់ខ្ពស់ទាំងមូលបានធ្វើដំណើរមកទីក្រុង ថ្មបាំងនេះដោយមកដល់ទីក្រុងនេះក្នុងរថយន្ត SUV ពណ៌ខ្មៅ។ខណៈដែលលោកនាយករដ្ឋមន្រ្តីកោតសរសើរទំព័រចុងក្រោយនៃ គម្រោងផ្តល់ប័ណ្ណកម្មសិទិ្ធថ្នាក់ជាតិរបស់លោកច័ន្ទសារុនរដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបើករថយន្តបន្តទៅឃុំតាតៃ លើឆ្លងកាត់តំបន់កាប់ឈើរាលដាលនៅសងខាងផ្លូវដែលគ្រោងប្រែក្លាយ ជាព្រៃអភិរក្ស។ប្រសិនបើលោកច័ន្ទសារុនភ្ញាក់ផ្អើលចំពោះការបំផ្លិច បំផ្លាញព្រៃឈើនៅសងខាងផ្លូវនោះលោកប្រហែលមិនចេញវាចាអ្វីទេ៕ TK
No comments:
Post a Comment