Friday, February 08, 2013

តំណាងរាស្រ្ត បក្សប្រឆាំង ស្នើឲ្យសម្តេចតេជោ ពិនិត្យលើសំណើ បក្សប្រឆាំង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១ ឡើងវិញ

 
ភ្នំពេញ៖ តំណាងរាស្រ្តបក្សប្រឆាំង សម រង្ស៊ី មណ្ឌលកំពត លោកស្រី មួរ សុខហួរ បានសម្តែងនូវ ជំហររបស់ លោកស្រីជាថ្មីម្តងទៀតក្នុងការសើ្នឲ្យប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន ពិនិត្យ និងសើរើ ឡើងវិញពីសំណើរបស់ក្រុមតំណាងរាស្រ្ត បក្សប្រឆាំងសម រង្ស៊ី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១។
សំណើរបស់ក្រុមតំណាងរាស្រ្ត បក្សប្រឆាំងចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១ គឺជាសំណើដែលសុំឲ្យសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធានាសុវត្ថិភាពជូនពលករ ពលការិនីខ្មែរ នៅក្រៅប្រទេស។
លោកស្រី មួរ សុខហួរ តំណាងរាស្រ្តបក្សប្រឆាំងសម រង្ស៊ី មណ្ឌលកំពត បានបញ្ជាក់នូវជំហរបែបនេះ គឺធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះ នាវិមានរដ្ឋសភា។
លោកស្រីបានបន្តថា «ច្បាស់ណាស់ គឺយើងនឹងសុំឲ្យរដ្ឋាភិបាលឆ្លើយពីព្រោះរហូតមកដល់ពេលនេះ ក្រសួង ការងារ មិនដែលបានឆ្លើយ ឬមួយរដ្ឋាភិបាលក៏មិនដែលបានឆ្លើយ ហើយនឹងផ្តល់ឲ្យយើង ជាអ្នកតំណាង រាស្រ្តដឹងថា ចំណុចទាំងប៉ុន្មានដែលយើងដាក់ជូនទៅសម្តេចនាយករដ្ឋមន្រ្តីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១ តើរដ្ឋាភិបាលបានចាត់វិធានការអ្វីខ្លះ? រហូតដល់ពេលនេះ គឺយើងមិនដែល បានទទួលចម្លើយ ជាលាយ លក្ខណ៍អក្សរក្តី តាមមធ្យោបាយណាក្តី និងតាមអនុសាសន៍របស់យើងទេ»។

សូមជម្រាបផងដែរថា សំណើសុំឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ពិនិត្យ និងចាត់វិធានការ តាមផ្លូវច្បាប់ ដើម្បីធានាសុវត្ថិភាពជូនពលករ ពលការិនីខ្មែរ នៅក្រៅប្រទេស ដែលមាន៧ចំណុចនោះ ត្រូវបាន ក្រុមអ្នកតំណាងរាស្រ្តបក្សប្រឆាំងបញ្ជាក់ថា ដើម្បីធ្វើឲ្យប្រសើរដល់ការអនុវត្តច្បាប់ស្តីពីការងារ និងអនុសញ្ញា អន្តរជាតិស្តីពីពលកម្មនានា ព្រមទាំងបញ្ហាទេសន្តរប្រវេសន៍ និងការធានាសុវត្ថិភាពដល់ពលករខ្មែរចំណាកស្រុក ជាពិសេសពលការិនី ប្រយោជន៍ការពារតម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច ជាតិ៕

6 comments:

Anonymous said...

រវល់ណាស់ សម្ពោធសមិទ្ធិនានា ចែកសញ្ញាប័ត្រ
ភេ្លចងារជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ពាក្យ
ថារដ្ឋាភិបាល គឺការគ្រប់គ្រងថែទាំរាស្ត្រនិងទឹកដី
តែអាខ្វាក់នេះមិនដឹងថារាស្ត្រខ្លួនទៅណាមកណា
មានអត្តសញ្ញាណឬមិនមាន យួនចូលស្រុកប៉ុន្មាន
ក៏មិនដឹង សួរថា ពួកវាធ្វើអីសម្រាប់ស្រុកទេស
សំអុយណាស់ ល្មមលោតទឹកទន្លេឲ្យងាប់ទៅ ។

Anonymous said...

lork sam rainsy, how can you miss or mourn a king killer who murdered your own father - lork sam sary and nearly 3 million other innocent Khmer? is it for the sake of power and title? you are a disgrace to your deceased father. i really question your judgement and character!

Anonymous said...

Mr sam ransy if someone give him
a milk he will not cray any more .

Anonymous said...

បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!
________________________________

គណបក្ស(ប្រឆាំងសង្រ្គោះខ្មែរ)
ជាគណបក្សរបស់អាយួនយៀកកុង...ជាអ្នកបង្កើត
_______________________________!

មានតែ:
-អាយួន សម រង្ស៊ី ,
-អាយួន កឹម សុខា,
-មីស្រី យួនមួ សុខហួ

ទេដែលអាចជួយ បង្រ្គប់កិច្ចនូវផែនការយួន
ដើម្បី​លេបទឹកដីខ្មែរដែល វាបានគ្រោងទុកយ៉ាងច្រើនទសវត្សរ៍មកហើយ។

Anonymous said...

អស់លោក អ្នកនយោបាយខ្មែរមួយចំនួននៅតែមិន
ព្រមដឹងថា អាយួនយៀកកុងទេដែលសម្លាប់ខ្មែរ
ជាង២លាននាក់ ចេះតែនាំគ្នាជឿតាមអាយួនយៀក
កុងឃោសនា ដាក់កំហុសទៅលើអាពត។

Anonymous said...

បណ្ដាំរបស់់យាយទៀងគឺអ្នកស្រីគឹម ធីអ៊ូយ(អ្នកនិពន្ធសៀវភៅអង្គការជានរណា?)៖
ត្រូវនំាគ្នាសិក្សាអំពីនរយោបាយ
ត្រូវនំាគ្នាត្រិៈរិៈពិចារណា ដោយមិនបណ្ដែត
បណ្ដោយអោយចាញ់់បោកឥទ្ធិពលនយោបាយ
បរទេសមានចិននិងយួនជាដើម។
ត្រូវចេះខ្មាស់់អៀនចំពោះអំពើថោកទាបទំាងឡាយ
ឈប់់យល់់ច្រឡំដោយឥតពិចារណាដូចខ្មែរដែល
កើតចំជំនាន់់ស្ដេចសីហនុ និងមេខ្មែរក្រហមខៀវ
សំផន។
ត្រូវយល់ឃើញថាគ្មានសាសន៍ណាស្រឡាញ់ខ្មែរ
ជាងខ្មែរឡើយ។
បើខ្មែរមិនចេះជួយខ្មែរទេ គ្មានសាសន៍ណា
អាចមកជួយខ្មែរេបានឡើយ។
វត្ថុដ៏សក្តិសិទ្ធិដែលអាចការពារជាតិខ្មែរបានគឺខ្មែរគ្រប់់រូប គ្រប់់មជ្ឈដា្ឋនត្រូវភ្ញាក់់ក្រោកឡើង
រួបរួមគ្នាដោយស្មោះត្រង់់ជាពិសេសត្រូវចេះលះបង់់
ចោលនូវគំនុំផ្ទាល់់ខ្លួន មិនត្រូវនិយាយរំលឹក
ច្រំដែលៗនូវកំហុសទំាងឡាយដែលវរជនខ្មែរ
ប្រព្រឹត្តខុសពីមុនៗនោះឡើយ។