Friday, February 01, 2013

បក្សជំទាស់៖​​ គណបក្ស​គ្រប់គ្រង​ប្រទេស​មាន​ល្បិចកល​យក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​

គណបក្ស​សម រង្ស៉ី​​ឈ្នះ​អាសនៈ​ចំនួន​២៦​និង​គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​អាសនៈ​ចំនួន​៣​ ក្នុង​សភា ​ក្រោយការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០០៨។
 
សុខ ខេមរា  29 មករា 2013 VOA
 
​វ៉ាស៊ីនតោន​៖ ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​បាន​ថ្លែង​ថា​ ការ​ប្រឹងប្រែង​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​តាម​វិធី​ផ្សេងៗ​ ដើម្បី​ទប់ស្កាត់​ការ​បង្រួប​បង្រួម​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការ​ ទប់ស្កាត់​ការ​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ក្នុង​ពេល​បោះឆ្នោត​ជាតិ​ ខាងមុខ​ គឺជា​សញ្ញា​ខ្លាច​ចាញ់។​

គណបក្ស​ជំទាស់​​ថ្លែង​ដូច្នេះ​ដោយ​សំអាង​ថា​ បើ​គណបក្ស​គ្រប់គ្រង​ប្រទេស​​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៉ី​ចូលរួម​ការបោះឆ្នោត​ដែល​មាន​ការរួមគ្នា​ជាមួយ​គណបក្ស​ជំទាស់​ ផ្សេងទៀត​ យល់ព្រម​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​អាច​ទទួល​ យកបាន​ពីគ្រប់​ភាគី​ផង​ គណបក្ស​សង្គ្រោះជាតិ​នឹង​ទទួល​បាន​ជ័យជម្នះ​ ហើយ​សម្លេង​ក្រុម​ជំទាស់​ក្នុងសភា​នឹង​កើនឡើង។​ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ចាត់ទុក​ថា ​រឿង​នេះ​ហើយ​ ដែល​គណបក្ស​គ្រប់គ្រង​ ប្រទេស​ព្យាយាម​ទប់ទល់​មុនការ​បោះឆ្នោត​ខាងមុខ។​
 
លោក​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ និង​ជា​អនុប្រធាន​គណបក្ស​ សង្រ្គោះ​ជាតិ​ បាន​អះអាង​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ចង់​បំផ្លាញ​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​
 
«ដូច្នេះ​គេធ្វើអី​បាន​ដើម្បីកាត់​បន្ថយ​នូវ​ជ័យ​ជម្នះ​របស់យើង​ ​គេធ្វើ​ហើយ។​ ហើយ​ការ​អត់មាន​វត្តមាន​លោកសម រង្ស៉ី​ចូលមក​ក្នុង​ប្រទេស​ហ្នឹង​គឺ​ជា​ការ​ កាត់​បន្ថយ​នូវ​ជ័យ​ជម្នះ​យើង​មួយ​ផ្នែក​ហើយ។​ តែយើង​នៅតែ​គិត​ថា​ គណបក្ស​ប្រជាជន​ហ្នឹង​ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គាត់​នៅ​មិនទាន់​ហ៊ាន​ប្រកួត​ជាមួយ​លោក​សម រង្ស៉ី​នៅ​ឡើយ​ទេ»។​
 
គណបក្ស​សម រង្ស៉ី​​ឈ្នះ​អាសនៈ​ចំនួន​២៦​និង​គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​អាសនៈ​ចំនួន​៣​ ក្នុង​សភា ​ក្រោយការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០០៨​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៩០​អាសនៈ។​

តាមច្បាប់​ គណបក្ស​ជំទាស់​ទាំង​នេះ​ត្រូវការ​សម្លេង​៣០​អាសនៈ​នៅ​សភា​​ដើម្បី​កោះហៅ​ សមាជិក​រដ្ឋាភិបាល​ ឬ​នាយក​រដ្ឋមន្ត្រី​មក​សាកសួរ​ ឬ​ស្តីបន្ទោស​ ហើយ​នឹង​សម្លេង​៤២​អាសនៈ​ដើម្បី​ធ្វើ​ឲ្យ​ខ្វះ​កូរ៉ុម​ប្រជុំ​ ធ្វើ​ឲ្យ​គាំង​ដំណើរ​ប្រជុំ​សភា​និង​អនុម័ត​នូវអ្វី​ដែលពួកគេ​​យល់​ថា ​ជា​រឿង​ខាត​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​និង​ប្រជាជាតិ។​ លោក​កឹម សុខា​ថ្លែង​ថា៖​
 
«ហើយ​បើសិន​ជា​យើង​ឈ្នះ​បាន​ដល់​កៀកគ្នា​មែនទែន ​ចាប់ពី​៥០​ទៅ​៦០​ដូច​គ្នា​នោះ ​យើង​មាន​គណបក្ស​ប្រឆាំង​មួយ​ដ៏ធំ​ដែល​យើង​ជឿង​ថា​គណបក្ស​កាន់​អំណាច​មាន​ ការ​ភ័យព្រួយ។​ តែ​បើ​យើង​មើល​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​ប្រជា​ពលរដ្ឋ​បច្ចុប្បន្ន​ ហើយ​មាន​ការ​បោះឆ្នោត​ឲ្យមាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​អាច​ទទួល​យកបាន​ត្រឹមតែ​កម្រិត​ស្តង់ដារ​អន្តរជាតិ​ល្មម​ចុះ​ យើង​ក៏នឹង​អាច​ទទួល​ជ័យជម្នះ​នៅឆ្នាំ​២០១៣​នេះ​ពិត​ប្រាកដ»។​
 
ក្រុម​គណបក្ស​ជំទាស់​ធ្លាប់​ខកខាន​ក្នុង​ការ​ទប់ស្កាត់​ការ​អនុម័ត​ច្បាប់​ ថវិកា​​ជាតិ​ឆ្នាំ​២០១៣​ដែល​គេ​ចង់ឲ្យ​មាន​ការ​កែ​សម្រួល​ ហើយនឹង​ខកខាន​ក្នុងការ​រារាំង​ការ​ដក​អភ័យ​ឯក​សិទ្ធិ​លោក​សម រង្ស៉ី​ និង​តំណាង​រាស្ត្រ​គណបក្សជំទាស់​មួយ​ចំនួន​ទៀត​ផង​ដែរ ​ដោយសារ​តែ​ខ្វះ​សំឡេង​សមាជិក​សភា​នោះ។​
 
លោក​យឹម សុវណ្ណ​ តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំពាក្យ​​គណបក្ស​សម រង្ស៉ី​ បាន​អះអាង​ថា​ នៅ​ពេល​គណបក្ស​ជំទាស់​ខ្លាំង​ វាល្អ​សម្រាប់​ប្រទេស​ជាតិ​ ដែល​មិន​បណ្តោយ​ឲ្យ​គណបក្ស​កាន់​អំណាច​ធ្វើអ្វី​ស្រេចតែ​អំពើ​ចិត្ត។​
 
«ហើយ​កាលណា​​ប្រព័ន្ធ​ត្រួតពិនិត្យ​និងតុល្យភាព​កាន់តែ​រឹងម៉ាំ​គឺជា​ឧបសគ្គ ​ធំ​ណាស់​ចំពោះ​អ្នក​ដឹកនាំ​ផ្តាច់ការ។​ ដូច្នេះ​ហើយ​បាន​ជាគេ​ខំ​ប្រឹងប្រែង​ទប់ស្កាត់​គ្រប់​មធ្យោបាយ​ទាំងអស់»។​
 
លោក​យឹម សុវណ្ណ​អះអាង​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ភ័យខ្លាច​ដោយសារ​សភា​ប្រើប្រាស់​ប្រព័ន្ធ​៥០​ភាគ​ រយ​បូក​១​ ឬ​៦៣​សម្លេង​នៃ​១២៣ ​សម្លេង​ក្នុង​ចំណោម​អាសនៈ​ក្នុងសភា​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ឬ​អនុម័ត​ច្បាប់​និង​បញ្ហា​នានា។​ មន្ត្រី​គណបក្ស​ជំទាស់​អះអាង​ថា ​រឿង​ទាំងនេះ​ហើយ​ដែល​ជា​បញ្ហា​គណបក្ស​កាន់​អំណាច​មិនព្រម​ចរចា​ដើម្បីឲ្យ​ លោក​សម រង្ស៉ី​ដែល​ជាប់ទោស​នយោបាយ​នោះ ​បាន​ចូល​ស្រុក​វិញ​ ហើយ​មិន​ព្រម​កែ​ទម្រង់​គ.ជ.ប​.ឲ្យ​មាន​សមាភាព​គណបក្ស​ជំទាស់​នៅថ្នាក់ជាតិ​ និងថ្នាក់​មូលដ្ឋាន។​
 
«គណបក្ស​កាន់អំណាច​សព្វថ្ងៃ​ដឹង​ច្បាស់​ណាស់​ បើ​បោះឆ្នោត​ត្រឹមត្រូវ​ សេរី​ និង​យុត្តិធម៌​ប្រាកដ​ជា​មិន​ឈ្នះ​គណបក្ស​សង្រ្គោះជាតិ​ទេ។​ បើ​លោក​សម រង្ស៉ី​ចូល​មកទៀត​គឺថា ​ប្រជា​ប្រិយ​ភាព​នឹង​កាន់​តែកើន​ឡើង​ខ្លាំង​ក្លា​ជាទី​បំផុត»។​
 
ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ជាម យៀប ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​តំណាងរាស្ត្រ​​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ មេដឹកនាំ​គណបក្ស​ជំទាស់​ដោយ​អះអាង​ថា៖​

«ខ្ញុំ​សូម​ជំរាប​ថា​ បុគ្គល​សម រង្ស៉ី​មិន​មែន​ជា​បុគ្គល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាច​ឈ្នះ​ទេ។​ ឈ្នះៗ​ទៅ​ ជា​ធម្មតា​ទេ។​ យើង​អត់មាន​កោត​ញញើត​ ខ្លា​ចក្រែង​នោះ​ទេ។​ តែ​កន្លង​ទៅ​លោក​ពិនិត្យ​មើល​តាំងពី​សម រង្ស៉ី​បង្កើត​គណបក្ស​សម រង្ស៉ី​នៅ​អាណត្តិ​ទី២​មក​ តើ​គណបក្ស​សម រង្ស៉ី​ហ្នឹង​ធ្វើអ្វី​បាន​ខ្លះ​​ ហើយ​ប្រជាជន​ជឿជាក់​លើគាត់​លើស​លុប​យ៉ាង​ម៉េច​ខ្លះ?​ បើ​ប្រៀប​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​បច្ចុប្បន្ន​នេះ»។​
 
លោក​ជាម យៀប​ថ្លែង​ដូច្នេះ​ ដោយយោង​ថា ​សមាជិក​គណបក្ស​លោក​មាន​ជាង​៥​លាន​នាក់​ ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​បើ​ប្រៀប​ធៀប​ទៅ​នឹង​គណបក្ស​សម រង្ស៉ី​មាន​តែ​ជាង​១លាន​នាក់​ប៉ុណ្ណោះ។​
 
«ហើយ​ខ្ញុំ​មាន​ជំនឿ​ថា​ មិនចាញ់​គណបក្ស​ណា​ទេ​ មិនមែន​តែ​សម រង្ស៉ី​ទេ​ គណបក្ស​ណាក៏​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ចាញ់ឆ្នោត​បាន​ដែរ​នៅ​ក្នុង​ អាណត្តិ​ក្រោយៗ​ទៀត​នេះ»។​
 
លោក​បាន​ប្រៀប​ធៀប​គណបក្ស​របស់​លោក​ទៅនឹង​មាស​ដែល​នៅតែ​ជា​មាស។ ​លោក​បានវាយ​ប្រហារ​គណបក្ស​ជំទាស់ថា​ ជា​ទម្លាប់​តាំងពី​អណត្តិ​មុនៗ​ ដែល​មាន​ការ​តវ៉ា​ ការ​ធ្វើពិហិការ ​មិនចូលរួម​បង្កើត​រចនា​សម្ព័ន្ធ​សភា​ជាដើម ​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ភ្លូកទឹក​ភ្លូកដី។​​
លោក​បាន​អះអាង​ថា ​ករណី​លោក​សម រង្ស៉ី​ជារឿង​របស់​តុលាការ​ មិនមែន​ជា​រឿង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ក៏មិនមែន​ជារឿង​នយោបាយ​ដែរ។​
 
ក៏​ប៉ុន្តែ​លោក​យឹម សុវណ្ណ​បាន​អះអាង​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ប្រើ ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​ចាត់ការ​ក្រុម​ជំទាស់​ ជាពិសេស​​លោក​សម រង្ស៉ី​ដោយ​មិន​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រកប​ដោយ​កិត្តិយស។​
 
« ពីព្រោះ​អត់សេរី ​និង​អត់​យុត្តិធម៌។​ យើង​(គណបក្ស​កាន់អំណាច)​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​គេ​មើល​ឃើញ​ថា ​ជា​ប្រព័ន្ធ​តុលាការ ​ទទួល​នូវ​ឥទ្ធិពល​នៃ​គណបក្ស​កាន់​អំណាច ​ហើយ​មក​ដាក់​ទោស​ទណ្ឌ​ដែល​គ្មាន​ មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​ ដាក់ទោស​ទណ្ឌ​ក្នុង​ហេតុផល​នយោបាយ។ ​ អាហ្នឹង​គេ​មើល​ឃើញ​យ៉ាងច្បាស់។ ​ទាំង​សហគមន៍​អន្តរជាតិ​ ទាំង​បណ្តា​ប្រទេស​មហា​អំណាច​ធំៗ​ហ្នឹង ​គេ​មើល​ឃើញ​ថា ​គណបក្ស​ប្រជាជន​ហ្នឹង​កំពុង​តែ​ព្រួយ​បារម្ភ​ ហើយ​ប្រើប្រាស់​ល្បិចកល​មិនយុត្តិធម៌​ទាល់តែសោះ​ ដើម្បី​ប្រជែង​យកឈ្នះ​នៅ​ឆ្នាំ​២០១៣​ហ្នឹង»។​
 
លោក​យឹម សុវណ្ណ​ និងលោក​កឹម សុខា​អះអាង​ថា ​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោល​នយោបាយ​ច្បាស់លាស់​ និង​មាន​សាមគ្គីភាព​ទាំង​ថ្នាក់​ជាតិ​និង​មូលដ្ឋាន​ដ៏​រឹងមាំ​ផង​នោះ​ ​គណបក្ស​នេះ​កំពុង​ធ្វើឲ្យ​មាន​ប្រជា​ពលរដ្ឋ​ច្រើន​ចូលរួម​ជាមួយ​គណបក្ស​ នេះ។​

មេដឹកនាំ​ក្រុមជំទាស់​ទាំងពីរ​អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​ចង់មាន​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​ ដោយសារ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​ មិន​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រទេស​ជា​ច្រើន ​ដូច​ជា​អំពើ​ពុករលួយ​ រឿង​ព្រំដែន​ជា​មួយ​ប្រទេស​ជិតខាង​ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ ការ​រំលោភ​បំពាន​ដីធ្លី​ ទំនិញ​ឡើង​ថ្លៃ ​ជីវភាព​ពលរដ្ឋ​ មន្ត្រី​រាជការ​ ប៉ូលិស ​ទាហាន​មាន​កម្រិត​ទាប​ បញ្ហា​ធនធាន​ធម្មជាតិ​ ព្រៃឈើ​ រ៉ែ​ ត្រី ​ការធ្វើ​កំណែ​ទម្រង់​​ប្រព័ន្ធ​តុលាការ​ បញ្ហា​ធានា​ទីផ្សារ​សម្រាប់​ផលិត​ផល​កសិកម្ម​ និង​ការ​គិតគូរ​ពីប្រាក់​សង្គម​កិច្ច​ដល់​មនុស្ស​ចាស់​ជាដើម។​
 
លោក​ជាម យៀប​ថ្លែង​ការពារ​គណបក្ស​លោក​ ដោយ​និយាយ​ថា​ គណបក្ស ​នេះ​បាន​ដឹកនាំ​ប្រទេស​ត្រឹមត្រូវ​ មានការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ជាពិសេស​លើការ​ខិតខំ​កសាង​ប្រទេស​ជាតិ ​និង​ការពារ​ប្រទេស​ជាតិ​កុំឲ្យ​បាត់បង់។​
 
«ហើយ​សូម​ជំរាប​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ ប្រជាជន​ជឿជាក់ ​ឲ្យ​ស្រឡាញ់​រាប់អាន ​និង​បោះឆ្នោត​ឲ្យ​កាន់តែ​បាន​ច្រើន​ថែម​ទៀត​លើស​អាណត្តិ​មុនៗ»។​
 
ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ នៅថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ ដែល​គេ​មើល​ឃើញ​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៉ី ​និង​លោក​កឹម ​សុខា​ ជាគណបក្ស​ជំទាស់​ដ៏ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​គេ​គិត​ថា​ ជា​ដៃ​គូ​ដ៏​សក្តិសម​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​នឹង​គណបក្ស​ប្រជាជន​ កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់កាប់​អំណាច​ជាង​៣០​ឆ្នាំ​នោះ។​ មេ​ដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​សម រង្ស៉ី​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ក្រោយពី​ជាប់​ពិរុទ្ធ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម ​កាលពី​ឆ្នាំ​២០០៩​ នៅ​ខេត្ត​ស្វាយរៀង។ ​

គេ​ចាត់​ទុក​ថា ​ចំណាត់​ការ​ប្រឆាំង​នឹង​លោក​សម រង្ស៉ី​នេះ​គឺ​ជា​រឿង​បណ្តាល​មកពី​ហេតុផល​នយោបាយ ​ដែល​គួរ​ត្រូវ​មាន​ការ​សម្រប​ សម្រួល​ផ្នែក​នយោបាយ​ដើម្បី​ឲ្យ​លោក​សម រង្ស៉ី​អាច​ចូលមក​កម្ពុជា​និង​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​បាន។​ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​អះអាង​ថា ​ការ​បោះឆ្នោត​ខាង​មុខ​ ឬ​ក៏រដ្ឋាភិបាល​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​ដែល​គ្មាន​ការ​រៀបចំ​ដោយ​សេរី​ និង​យុត្តិធម៌នោះ​ នឹង​ពុំមាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ទេ៕​

13 comments:

Anonymous said...

ប្រយ័ត្ន….
ថ្វីបើ ហ៊ុនសែនបានបង្កើតព្រឹត្តិការ ក្រោមរូបភាព ទំលាយការសន្ទនាសំងាត់ ហ៊ុនសែន-កឹមសុខា តាមទូរសព្ទ រៀបចំ ដោយក្រុមហ៊ុនសែន ជាសំលេងសន្ទនាថ្លែង តាមទូរសព្ទ សំរាប់ហ៊ុនសែន ប្រើប្រាស
កឹមសុខា, កឹមសុខា នៅតែជានិច្ច ជា អ្នកទទួលរាល់បញ្ជា ពីហ៊ុនសែន ប៉ុន្តែមានភាពសំងាត់ជាងមុន ព្រោះ គោលដៅចំបង នៃរាល់ទង្វើ របស់ហ៊ុនសែន-កឹមសុខា គ្មានអ្វីក្រៅពី បំបែកគណបក្សសមរង្ស៊ី ។

ទង្វើ ដែលពួកកំមុយនីស្ត បានបង្កើតព្រឹត្តិការបែបចឹង សំដៅបន្តបិទបាំង រាល់ទង្វើទទួលបញ្ជា ជាសំងាត់ របស់កឹមសុខា ពីហ៊ុនសែន។
ថ្វីបើ ពួកកំមុយនីស្តកញ្ជះយួន បង្កើតព្រឹត្តិការបំភាន់ភ្នែកកូនខ្មែរ ដោយបង្ហាញថា កឹមសុខា នឹងលែងជាគ្នីគ្នា របស់ពួកកំមុយនីស្ត ប៉ុន្តែគោលដៅចំបង របស់ពួក កំមុយនីស្តកញ្ជះយួន គ្មានអ្វីក្រៅពី ត្រូវការ កឹមសុខាជ្រៀតចូល គណបក្សសមរង្ស៊ី តាមគ្រប់វិធី អោយខានតែបាន សំដៅគ្រប់ពេល បំបែកគណបក្សសមរង្ស៊ី។

ពេលនេះ កឹមសុខា ពិតជាភ្នាក់ងារសំងាត់បំផុត របស់ហ៊ុនសែនកញ្ជះយួន ដែលគោលដៅចំបងបំផុត គ្មានអ្វីក្រៅពី រកគ្រប់វិធី ជ្រៀតចូល/បំបែក គណបក្សសមរង្ស៊ី។

សូមរាល់កូនខ្មែរ វិភាគរាល់ព្រឹត្តិការកន្លង ទាក់ទិន រាល់ទង្វើ របស់ហ៊ុនសែន និង រាល់ទង្វើ របស់កឹមសុខា ដែលខំប្រឹងបំបែក គណបក្សសមរង្ស៊ី។

Anonymous said...

បើដឹងថាគណបក្សប្រជាជនCPPមានកលល្បិច,
តើហេតុអីបានជាគណបក្សយួនសង្រ្គោះជាតិខ្មែរក្លែងក្លាយ-ក្ដធំជាងគេ
ប្រជាភិថុត-ឡេមឡឺមនេះ ត្រសុលក្បាលក្ដ ទៅចូលរួម លេងល្បែង បោះឆ្នោតយួនចាញ់បង្រ្គប់កិច្ច
រាប់ភ្លេច!....ចាញ់ដដែលៗៗៗៗ....
សង្គ្រោះតាំងពី​យួនរហូតយួនជាង៨លាននាក់ វាចូលនៅពេញ ស្រុកខ្មែរ។

សង្គ្រោះតែកៅអី!.......សង្រ្គោះកណ្ដួយម៉ែវា!

អានយោបោក បោកយកតែ $$$$$$$$$$$$$$$ + យកតែកៅអីយួនCPP !

Anonymous said...



មន្រ្ដីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹង ថា ទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ត្រូវបានលុបឈ្មោះចេញ ពីបញ្ជី ឈ្មោះបោះឆ្នោតជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ។
លុះត្រាតែដើរមកចូលគុក១២ឆ្នាំសិន ទើបឈរ
ឈ្មោះបោះឆ្នោតម្ដងទៀតបាន។

Anonymous said...

សូមមេត្តាកុំប្រើពាក្យ ទណ្ឌិតទៀតអី ព្រោះវាគ្មាន
ន័យ លោកសម រាង្ស៊ី មិនមានឈ្មោះជាទណ្ឌិតទេ
គ្រាន់តែដកបង្គោលដែលអាយួនយៀកកុងលួចបោះ
ចូលក្នុងដីកម្ពុជានោះ ផ្ទុយទៅវិញ លោកសមរាង្ស៊ី
ជាអ្នកស្នេហាជាតិដោយមិនអាចប្រកែកបាន។
ចុះបើ ស្ដេច អាយ៉ងទាំងបី ប្រគល់កោះត្រល់
ឱ្យអាយួនយៀកកុង មេចពួកអាឯងមិនចោទវា
ថាក្បត់ជាតិផង????

Anonymous said...

គណបក្សសិទ្ធិមនុស្ស ជាគណបក្សស៊ីឈ្នួល អោយពួកក្បត់ជាតិកញ្ជះយួន។
កឹម សុខាជាប្រធានគណបក្សស៊ីឈ្នួល លក់ក្បាលអោយពួកកញ្ជះយួន។
មេបោក កឹម សុខា គេបានប្រាប់ក្នុងមហាសន្និបាតមួយ
នៅក្រៅប្រទេស គឺនៅ Philadelphia រដ្ឋ Pennsylvania, USA
ថា គេនឹងទៅដណ្ដើមយកកៅអីអង្គុយយ៉ាងតិចឱ្យបាន៤៥ដែរ ។
អ្នកវិភាគឯករាជ បានខ្សឹបប្រាប់ថា សម្ដេចឱ្យ២កៅអីហ្នឹង
សំណាងហើយអានាង!!!
ខ្លួនមួយកុំជិះទូកពីរតែម្តងនោះ...ប្រយ័ត្នណា...

Anonymous said...

បើដឹងថាគណបក្សប្រជាជនCPPមានកលល្បិច,
តើហេតុអីបានជាគណបក្សយួនសង្រ្គោះជាតិខ្មែរក្លែងក្លាយ-ក្ដធំជាងគេ
ប្រជាភិថុត-ឡេមឡឺមនេះ ត្រសុលក្បាលក្ដ ទៅចូលរួម លេងល្បែង បោះឆ្នោតយួនចាញ់បង្រ្គប់កិច្ច
រាប់ភ្លេច!....ចាញ់ដដែលៗៗៗៗ....
សង្គ្រោះតាំងពី​គ្មានយួន រហូតយួនជាង៨លាននាក់ វាចូលនៅពេញ ស្រុកខ្មែរ។

សង្គ្រោះតែកៅអី!.......សង្រ្គោះកណ្ដួយម៉ែវា!

អានយោបោក បោកយកតែ $$$$$$$$$$$$$$$ + យកតែកៅអីយួនCPP !

Anonymous said...

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន!
ហើយពួកប្រឆាំងទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ។

Anonymous said...

សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ទេវតាគ្រប់គ្រងរដ្ឋកម្ពុជា លោកមានប្រសាសន៍នៅទីស្ដីកាគណៈរដ្ឋមន្រ្តីក្នុងកិច្ចប្រជុំកំពូលអាស៊ានថា :

"ទណ្ឌិតសម រង្ស៊ី" អាចចូលមកស្រុកបាន
ប៉ុន្ដែត្រូវដើរមកចូលគុក "តេ៣" គ្រប់១២ឆ្នាំសិន
ទើបឈរឈ្មោះបោះឆ្នោតម្ដងទៀតបាន។

ម៏….ម៏ចូលគុក១២ឆ្នាំសិនទៅ!

Anonymous said...

សូមខ្មែរទាំងអស់ស្វាងឡើង..! ភ្ញាក់រលឹកឡើង..!
ឈប់រស់ក្រោមការបោកប្រាស់ ញុះញង់របស់ គណបក្សសម រង្ស៊ី តទៅទៀតទៅ ពួកគេ បានបោកប្រាស់អ្នកទាំងអស់គ្នាជិត
២0ឆ្នាំមកហើយ។
ឥឡូវនេះមេបក្សទណ្ឌិត សមរង្ស៊ីកំពុងតែដើរបោកខ្មែរក្រៅប្រទេស
ដែលល្ងង់ខ្លៅមិនមានការចេះដឹងថា គាត់នឹងប្ដឹង
សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដាក់គុកអន្ដរជាតិ ? hahaha

សូមអ្នកទាំងអស់គ្នាពិចារណាទៅមើល សូម្បីតែទណ្ឌិតសម រង្ស៊ី ខ្លួនឯងក៏ត្រូវដេញចេញពីដំណែងដែរ គ្មានអភ័យឯកសិទ្ធិជាតំណាងរាស្ដ្រស្អីទៀតទេ
ហើយត្រូវជាប់គុក
១២ឆ្នាំទៀត ធ្វើដូចម្ដេចទណ្ឌិត សម រង្ស៊ី អាចទៅប្ដឹង
សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដាក់គុកអន្ដរជាតិបានទៅហក ? បើទណ្ឌិតសម រង្ស៊ី ខ្លួនឯងជា
ពិរុទ្ធជនរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន១២ឆ្នាំទៅហើយនោះ ។ hahaha

ហ្នឹង មិនសំដីបោកប្រាស់ថោកទាប របស់ទណ្ឌិត សម រង្ស៊ី ទេឬ?

ពី
និស្សិតថ្នាក់បណ្ឌិតច្បាប់ឆ្នាំទី៤នៅសកលវិទ្យាល័យ
ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ភ្នំពេញ

Anonymous said...

សូមបងប្អូនខ្មែរមើលមុខអាមេគ្រោះខ្មែរ ឲ្យច្បាស់
អាង្វៀងសំរាំង ស៊ី និង អាមេគ្រោះខ្មែរ អាង្វៀងកឹម សុខា អាអស់នេះពិតជាឆ្កែរបស់អាយួនហ៊ុន សែនCPP យ៉ាងប្រាកដ។

Anonymous said...

****

ខាអើយខា..................!




បាទ..បាទសម្ដេច............!


គណបក្សសិទ្ធិមនុស្ស ជាគណបក្សស៊ីឈ្នួល អោយពួកអាក្បត់ជាតិកញ្ជះយួន។
កឹម សុខា ជាប្រធានគណបក្សស៊ីឈ្នួល លក់ក្បាលអោយពួកអាក្បត់ជាតិកញ្ជះយួន។

ថ្ងៃនេះយើងស្ដាប់ឮជាក់និងត្រចៀករបស់យើង យ៉ាងច្បាស់លាស់ហើយ ថា៖

កឹម សុខា ពិតជាប្រធានគណបក្សស៊ីឈ្នួល លក់ក្បាលអោយពួកអាក្បត់ជាតិកញ្ជះយួនមែន។
រួមបញ្ចូលទាំងកូនស្ដេចសីហនុ និង សួន សេរីរដ្ឋា ចូលរួមទៅលិតបាតជើង ពួកអាក្បត់ជាតិកញ្ជះយួនផងដែរ។

ពួកនេះជ្រៅតែមាត់ គំនិតរាក់កំផេល ...!
ពួកអាពូជខ្ញុំគេ ៥រយជាតិ....!

Anonymous said...

ពួកអាស្វាទាំងប៉ុន្មានខាងលើ ត្រៀមខ្លួនឡើងទូកត្រឡប់ទៅស្រុកពួកឯងវិញឲ្យហើយទៅ ពីព្រោះខ្មែរអ្នកស្នេហាជាតិនឹងមិនស្វាគមន៍អ្នកបំផ្លាញជាតិដូចពួកឯងនោះទេ ដែល រស់ ស៊ីចុកបុកទំពារ លើទឹកដីគេហើយតែនៅតែមិនដឹងគុណ ហើយបែរជាមកប្រមាថម្ចាស់ផ្ទះទៅវិញ ។ បាបពួកអាស្វាឯងធ្ងន់ណាស់ !!!

Anonymous said...

បាបចោច!