ដោយ ម៉ម មុនីរតន៍ 2013-02-02 RFA
នៅថ្ងៃទី២ កុម្ភៈ
ដែលជាថ្ងៃតម្កល់ព្រះបរមរតនកោដ្ឋនៅលើបញ្ចា ៩ជាន់
នៃវាលព្រះបរមរតនមេរុ គណៈកម្មាធិការជាតិរៀបចំព្រះរាជពិធី
មានកម្មវិធីតាមបែបព្រះរាជបវេណីនៃព្រះមហាក្សត្រ
និងជាថ្ងៃដែលអនុញ្ញាតឲ្យពលរដ្ឋចូលថ្វាយបង្គំ
ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ជាលើកចុងក្រោយ។
យោងតាមកម្មវិធីនៃព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព
ឲ្យដឹងថា នៅថ្ងៃទី២ នេះ ពេលព្រឹកម៉ោង៦ និង ៣០នាទី
ថ្វាយយាគូព្រះសង្ឃ ៣២អង្គ
ដែលសូត្រព្រះសត្តប្បករណ៍ព្រះអភិធម្មពីល្ងាច នៅព្រះបរមមេរុ។
លុះដល់ម៉ោង៩ និង ៣០នាទី វេរភត្តាហារប្រគេនព្រះសង្ឃ ៣២អង្គ
ដែលចាត់ចែងដោយភ្នាក់ងារមុខក្រសួងក្នុងព្រះបរមរាជវាំង។
កម្មវិធីបន្តថា ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០
អនុញ្ញាតឲ្យពលរដ្ឋបានចូលថ្វាយបង្គំព្រះបរមសព ព្រះបរមរតនកោដ្ឋ។
នៅម៉ោង ១៧:០០ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះអគ្គមហេសី
ព្រះវររាជមាតាជាតិខ្មែរ យាងមកដល់ព្រះបរមមេរុ
ថ្វាយបង្គំព្រះបរមសពតាមទ្វារទិសខាងត្បូង៕
1 comment:
Prince Norodom Ranaridth and Mr Sam Rainsy betrayed Ex king Norodom Sihanouk at 1993 after win election.
Norodom Sihanouk supposed to be Prime Minister and lead the Cambodia but Norodom Ranaridth and Sam Rainsy betrayed Norodom Sihanouk from leading the country.
Mr Sam Rainsy must remember what had you done to your country and Norodom Sihanouk at 1993 election?
If Ex king Norodom Sihanouk was a leader after 1993 election, Cambodia will not be suffered as today.
Betrayal of Norodom Sihanouk are "Norodom Ranaridth and Mr Sam Rainsy after 1993 election"
Karma of Mr Sam Rainsy and Norodom Sihanouk, they are both serving their karma.
Post a Comment