Thursday, February 21, 2013

មហាក្សត្រយាងទៅពេទ្យ អ្នកជូនដំណើរសំដែងទឹកមុខដូចជាសម្បាយចិត្តច្រើន!!!



ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​សម្តេចម៉ែ យាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ប្រទេស​ចិន​

ថ្ងៃទី 21 កុម្ភៈ 2013 | ដោយ: រតនា
Cambodia Express News

​ភ្នំពេញ: ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ យាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ប្រទេស​ចិន នៅវេលា​ម៉ោង​ ៩ ព្រឹក ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៣ ដោយមាន​ការជូនព្រះរាជ​ដំណើរពីស​ម្តេច​តេ​ជោ ហ៊ុន សែន សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា សមាជិករាជវង្សានុវង្ស និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់​ទៀត​។​

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខាធិការ​ផ្ទាល់​ព្រះមហាវីរក្សត្រ បាន​មានបន្ទូលថា សម្តេចម៉ែ និង​ព្រះករុណា នរោត្តម សីហមុនី បាន​យាង​ទៅ​ឲ្យ​ក្រុមគ្រូពេទ្យ​ចិន ត្រួតពិនិត្យព្រះរាជសុខភាព ដែលជា​ធម្មតា ការពិនិត្យ​ព្រះរាជសុខភាព​នេះ តែងតែធ្វើឡើង​ពីរដង ក្នុង​មួយឆ្នាំ​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​បញ្ជាក់ថា ការយាង​ទៅ​ឲ្យ​ក្រុមគ្រូពេទ្យ​ចិន​ពិនិត្យ​ព្រះរាជសុខភាព​នោះ គឺធ្វើឡើង​ជា​លក្ខណៈ​ឯកជនរបស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ តែប៉ុណ្ណោះ។ ព្រះ​អង្គ នឹង​គង់នៅ​ប្រទេស​ចិនរយៈពេល​ពីរ​សប្តាហ៍។


​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់​បន្ថែមថា ដោយសារតែ​ប្រទេស​ចិន​ មាន​បច្ចេក​វិទ្យា និង​បច្ចេកទេស​ខ្ពស់ក្នុងការ​ត្រួតពិនិត្យសុខភាព និង​ធ្វើ​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល ក៏​ទៅធ្វើ​ការពិនិត្យ​សុខភាពនៅ​ប្រទេស​ចិន​នេះ​ផងដែរ​។

សូមរម្លឹកថា ព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ទៅកាន់ប្រទេសចិន នាព្រឹកនេះ បានធ្វើក្រោយពីព្រះរាជពិធីបុណ្យព្រះបរមសពរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានប្រារព្ធចប់រួចរាល់ កាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០១៣៕

5 comments:

Anonymous said...

HUN SEN'S FACE = SHOW OFF
NHEK BUN CHHAY'S FACE = UPSET WITH NARARRIDDH
NARARRIDDH'S FACE = PROUD FACE BECAUSE HE WALKS WITH HU SEN

Anonymous said...

ពូជស្តេចសីហនុ មួយណាក៏យកចិនជាមហាមិត្តដែរ។
ពេទ្យណាក៏មិនពូកែដូចពួកពេទ្យចិនៗទាំងនោះដែរ!
ឪ!មហាមិត្តចិនអើយអ្នកពិតជាល្អជាមួយខ្មែរណាស់!
ល្អតាំងពីស្តេចរហូតដល់រាស្រ្ត ល្អតាំងពីស្រុកខ្មែរ ថ្កើងថ្កានរហូតស្ទើរវិនាស! ការចងមិត្តជាមួយអ្នកពិត
ជានាំមកនូវភាពរីនចំរើនមែន! អ្នកជួយខ្មែរច្រើន
ណាស់! មានតាំងពីស្ពាន ថ្នល់ ទំនប់វ៉ារីអគ្គីសនី ។ល។ ជំនួយនេះគឺគ្មានសំណង
ទេ! មានតែការដឹកជញ្ជូនសម្បត្តិធម្មជាតិ(ដូចជា
រ៉ែមាសជាដើម)យ៉ាងគគ្រឹកគគ្រេងចេញពីប្រទេស
ខ្មែរតែប៉ុណ្ណោះ! ។ រឿងមួយទៀតដែលខ្មែរត្រូវ
តែចងចាំរហូតដល់ថ្ងៃស្លាប់នោះគឺ ខ្មែរស្លាប់រាប់
លានព្រោះតែចំណងមិត្តភាពដ៏អមតះមួយនេះ!
ឪ!ខ្មែរអើយ! ពេលណាទើបឈប់ភ្លើ!?

Anonymous said...

អាខាងឆ្វេងគឺពូជអាក្បត់ស្តេច។
អាកណ្តាលគឺពូជអាក្បត់ជាតិនិងក្បត់រាស្រ្ត។
អាខាងស្តាំគឺអាក្បត់ញាតិវង្ស។

Anonymous said...

អាកណ្តាលគឺស្តេច VIET-CONG!

Anonymous said...

អាខាងឆ្វេងគឺពូជអាឆៃប៉ូវ!
អាកណ្តាលគឺអាស្តេចអាយ យួនយៀកកុង !
អាខាងស្តាំគឺអាស្តេចអាយវ៉ៃ SEXE កណ្តាលវាល!