Thursday, February 21, 2013
មហាក្សត្រយាងទៅពេទ្យ អ្នកជូនដំណើរសំដែងទឹកមុខដូចជាសម្បាយចិត្តច្រើន!!!
ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន
ថ្ងៃទី 21 កុម្ភៈ 2013 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយមានការជូនព្រះរាជដំណើរពីសម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សមាជិករាជវង្សានុវង្ស និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ទៀត។
ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នករាយការណ៍ព័ត៌មាន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាធិការផ្ទាល់ព្រះមហាវីរក្សត្រ បានមានបន្ទូលថា សម្តេចម៉ែ និងព្រះករុណា នរោត្តម សីហមុនី បានយាងទៅឲ្យក្រុមគ្រូពេទ្យចិន ត្រួតពិនិត្យព្រះរាជសុខភាព ដែលជាធម្មតា ការពិនិត្យព្រះរាជសុខភាពនេះ តែងតែធ្វើឡើងពីរដង ក្នុងមួយឆ្នាំ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់ថា ការយាងទៅឲ្យក្រុមគ្រូពេទ្យចិនពិនិត្យព្រះរាជសុខភាពនោះ គឺធ្វើឡើងជាលក្ខណៈឯកជនរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ តែប៉ុណ្ណោះ។ ព្រះអង្គ នឹងគង់នៅប្រទេសចិនរយៈពេលពីរសប្តាហ៍។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់បន្ថែមថា ដោយសារតែប្រទេសចិន មានបច្ចេកវិទ្យា និងបច្ចេកទេសខ្ពស់ក្នុងការត្រួតពិនិត្យសុខភាព និងធ្វើឲ្យមន្ត្រីរាជរដ្ឋាភិបាល ក៏ទៅធ្វើការពិនិត្យសុខភាពនៅប្រទេសចិននេះផងដែរ។
សូមរម្លឹកថា ព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ទៅកាន់ប្រទេសចិន នាព្រឹកនេះ បានធ្វើក្រោយពីព្រះរាជពិធីបុណ្យព្រះបរមសពរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានប្រារព្ធចប់រួចរាល់ កាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០១៣៕
Subscribe to:
Post Comments (Atom)
5 comments:
HUN SEN'S FACE = SHOW OFF
NHEK BUN CHHAY'S FACE = UPSET WITH NARARRIDDH
NARARRIDDH'S FACE = PROUD FACE BECAUSE HE WALKS WITH HU SEN
ពូជស្តេចសីហនុ មួយណាក៏យកចិនជាមហាមិត្តដែរ។
ពេទ្យណាក៏មិនពូកែដូចពួកពេទ្យចិនៗទាំងនោះដែរ!
ឪ!មហាមិត្តចិនអើយអ្នកពិតជាល្អជាមួយខ្មែរណាស់!
ល្អតាំងពីស្តេចរហូតដល់រាស្រ្ត ល្អតាំងពីស្រុកខ្មែរ ថ្កើងថ្កានរហូតស្ទើរវិនាស! ការចងមិត្តជាមួយអ្នកពិត
ជានាំមកនូវភាពរីនចំរើនមែន! អ្នកជួយខ្មែរច្រើន
ណាស់! មានតាំងពីស្ពាន ថ្នល់ ទំនប់វ៉ារីអគ្គីសនី ។ល។ ជំនួយនេះគឺគ្មានសំណង
ទេ! មានតែការដឹកជញ្ជូនសម្បត្តិធម្មជាតិ(ដូចជា
រ៉ែមាសជាដើម)យ៉ាងគគ្រឹកគគ្រេងចេញពីប្រទេស
ខ្មែរតែប៉ុណ្ណោះ! ។ រឿងមួយទៀតដែលខ្មែរត្រូវ
តែចងចាំរហូតដល់ថ្ងៃស្លាប់នោះគឺ ខ្មែរស្លាប់រាប់
លានព្រោះតែចំណងមិត្តភាពដ៏អមតះមួយនេះ!
ឪ!ខ្មែរអើយ! ពេលណាទើបឈប់ភ្លើ!?
អាខាងឆ្វេងគឺពូជអាក្បត់ស្តេច។
អាកណ្តាលគឺពូជអាក្បត់ជាតិនិងក្បត់រាស្រ្ត។
អាខាងស្តាំគឺអាក្បត់ញាតិវង្ស។
អាកណ្តាលគឺស្តេច VIET-CONG!
អាខាងឆ្វេងគឺពូជអាឆៃប៉ូវ!
អាកណ្តាលគឺអាស្តេចអាយ យួនយៀកកុង !
អាខាងស្តាំគឺអាស្តេចអាយវ៉ៃ SEXE កណ្តាលវាល!
Post a Comment