ស្នាជាអាវុធបុរាណដែលអ្នកភូមិប្រមា ខេត្តក្រចេះ ប្រើ។ រូបថត ហេង ជីវ័ន |
ខេត្តក្រចេះរឹបអូសយកស្នាកែច្នៃ១០០ដើមពីអ្នកភូមិ
Wednesday, 13 February 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
ក្រចេះ : យោងតាមមន្រ្តីនគរបាលជាន់ខ្ពស់ខេត្ត បានឲ្យដឹងថា អាវុធច្នៃដូចជាស្នាចំនួនជិត១០០ដើម ត្រូវសមត្ថកិច្ចប្រមូលបានពីអ្នកភូមិ និងយកទៅកម្ទេចចោល កាលពីថ្ងៃចន្ទ នៅក្នុងខេត្តក្រចេះ។
លោកឧត្តមសេនីយ៍ ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តក្រចេះ បានថ្លែងថា ស្នាទាំងនេះត្រូវកម្លាំងនគរបាលខេត្ត ប្រមូលយកពីអ្នកភូមិកសិករ តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពក្នុងស្រុកទាំង៦ នៃខេត្តក្រចេះ។
លោក ស៊ាងហាក់បានបញ្ជាក់ថា៖ «អាវុធកែច្នៃទាំងនេះសុទ្ធតែជាអាវុធច្នៃខុសច្បាប់ និងត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ទេនៅក្នុងប្រទេសកម្ពុជា។ ស្នាច្នៃទាំងនេះត្រូវបានដុតបំផ្លាញ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនក្នុងខេត្ត។
លោកវរសេនីយ៍ឯក ស៊ុម សុឃីម ស្នងការរងនគរបាលខេត្តក្រចេះ បានថ្លែងថា យោងតាមរបាយការណ៍របស់នគរបាល អ្នកភូមិបានផលិតស្នាកែច្នៃដើម្បីបរបាញ់សត្វ។ ការប្រើប្រាស់ស្នាច្រើនបែបនេះបានសម្លាប់ទាំងសត្វជិតផុតពូជ និងដោយទាំងមនុស្សទៀតផង។
លោកថា វាក៏បានរំលោភលើការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាថែមទៀតផង។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «ការប្រមូល និងបំផ្លាញស្នាទាំងអស់នេះមានគោលបំណងផ្តល់សន្តិសុខនិង សុវត្ថិភាពដល់ប្រជាជនក្នុងខេត្ត។ វាក៏បង្ការគ្រោះថ្នាក់ និងការបរបាញ់សត្វព្រៃជិតផុតពូជក្នុងខេត្តផងដែរ»។
លោក បន្តថា ដើម្បីបង្ការប្រជាជនកុំឲ្យប្រើប្រាស់ឬកែច្នៃអាវុធ អាជ្ញាធរខេត្តនឹងបន្តផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពី ការប្រើប្រាស់អាវុធកែច្នៃសម្រាប់អ្នកភូមិទៅថ្ងៃអនាគត៕
4 comments:
ទុកអោយតែវាមានអាវុធ¨ស្របច្បាប់់¨បានហើយ
ដើម្បីគំរាមកំហែងនិងបាញ់សំលាប់់ប្រជាជនខ្មែរ
ស្លូតត្រង់់ ដោយគ្មានភ័យខ្លាចតបតពី
អាវុធបុរាណទំាងនោះ។
Fighting against Assad:
http://www.newsnow.co.uk/h/World+News/Middle+East/Syria
Well, I was really sorry to see this brutal cation...Next time Hun Sen will arrest to put in prison as well for any kid who use the crotch for bird shooting too. Be careful Children!!!
I extremely have no idea on such this stupid and crazy action which ordered by HUn Sen.
Fucking Crazy Leader!!!I am really sorry that our poor country has such stupid leader like Hun Sen.
Tx
ហ្នឹងហើយសង្គមក្រុមចោរហារយ គឺមួយថ្ងៃដេក
គិតព្រួយក្រែងប្រជាជន បះបោរប្រឆាំងសម្លាប់
ខ្លួនវិញ!
Post a Comment