Monday, February 18, 2013

ពួកគោដំបៅខ្នង ខ្លាចស្នា​អ្នកភូមិ

ស្នាជាអាវុ​ធ​បុរាណ​ដែល​អ្នក​ភូមិ​ប្រមា​ ​ខេត្ត​ក្រចេះ ​ប្រើ។ រូបថត ​ហេង ជីវ័ន

ខេត្ត​ក្រចេះ​រឹប​អូស​យក​ស្នា​កែច្នៃ​១០០​ដើម​ពី​អ្នក​ភូមិ

Wednesday, 13 February 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍

ក្រចេះ : យោង​តាម​មន្រ្តី​នគរបាល​ជាន់​ខ្ពស់​ខេត្ត បាន​ឲ្យ​ដឹង​ថា អាវុធ​ច្នៃ​ដូច​ជា​ស្នា​ចំនួន​ជិត​១០០​ដើម ត្រូវ​សមត្ថកិច្ច​ប្រមូល​បាន​ពី​អ្នក​ភូមិ និង​យក​ទៅ​កម្ទេច​ចោល​ កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​ខេត្ត​ក្រចេះ។

លោក​ឧត្តមសេនីយ៍ ជួង ស៊ាងហាក់ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​ថ្លែង​ថា ស្នា​ទាំង​នេះ​ត្រូវ​កម្លាំង​នគរបាល​ខេត្ត ប្រមូល​យក​ពី​អ្នក​ភូមិ​កសិករ តាម​រយៈ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​ក្នុង​ស្រុក​ទាំង​៦ នៃ​ខេត្ត​ក្រចេះ។

លោក ស៊ាងហាក់​បាន​បញ្ជាក់​ថា៖ «​អាវុធ​កែច្នៃ​ទាំង​នេះ​សុទ្ធ​តែ​ជា​អាវុធ​ច្នៃ​ខុស​ច្បាប់ និង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ស្នាច្នៃ​ទាំង​នេះ​ត្រូវ​បាន​ដុត​បំផ្លាញ ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ប្រជាជន​ក្នុង​ខេត្ត។


លោក​វរសេនីយ៍​ឯក ស៊ុម សុឃីម ស្នងការ​រង​នគរ​បាល​ខេត្ត​ក្រចេះ បាន​ថ្លែងថា យោង​តាម​របាយការណ៍​របស់​នគរបាល អ្នក​ភូមិ​បាន​ផលិត​ស្នា​កែច្នៃ​ដើម្បី​បរបាញ់​សត្វ។ ការ​ប្រើ​ប្រាស់​ស្នា​ច្រើន​បែប​នេះ​បាន​សម្លាប់​ទាំង​សត្វ​ជិត​ផុត​ពូជ និង​ដោយ​ទាំង​មនុស្ស​ទៀត​ផង​។

លោក​ថា វា​ក៏​បាន​រំលោភ​លើ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ថែម​ទៀត​ផង។

លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា​៖ «ការ​ប្រមូល​ និង​បំផ្លាញ​ស្នា​ទាំង​អស់​នេះ​មាន​គោល​បំណង​ផ្តល់​សន្តិសុខ​និង សុវត្ថិភាព​ដល់​ប្រជាជន​ក្នុង​ខេត្ត​។ ​វា​ក៏​បង្ការ​គ្រោះ​ថ្នាក់ និង​ការ​បរបាញ់​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ក្នុង​ខេត្ត​ផង​ដែរ​»។

លោក​ បន្ត​ថា ដើម្បី​បង្ការ​ប្រជាជន​កុំ​ឲ្យ​ប្រើប្រាស់​ឬ​កែច្នៃ​អាវុធ អាជ្ញាធរ​ខេត្ត​នឹង​បន្ត​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ ការ​ប្រើប្រាស់​អាវុធ​កែច្នៃ​សម្រាប់​អ្នក​ភូមិ​ទៅ​ថ្ងៃ​អនាគត៕

4 comments:

Anonymous said...

ទុកអោយតែវាមានអាវុធ¨ស្របច្បាប់់¨បានហើយ
ដើម្បីគំរាមកំហែងនិងបាញ់សំលាប់់ប្រជាជនខ្មែរ
ស្លូតត្រង់់ ដោយគ្មានភ័យខ្លាចតបតពី
អាវុធបុរាណទំាងនោះ។

Anonymous said...

Fighting against Assad:
http://www.newsnow.co.uk/h/World+News/Middle+East/Syria

Anonymous said...

Well, I was really sorry to see this brutal cation...Next time Hun Sen will arrest to put in prison as well for any kid who use the crotch for bird shooting too. Be careful Children!!!

I extremely have no idea on such this stupid and crazy action which ordered by HUn Sen.

Fucking Crazy Leader!!!I am really sorry that our poor country has such stupid leader like Hun Sen.

Tx

Anonymous said...

ហ្នឹងហើយសង្គមក្រុមចោរហារយ គឺមួយថ្ងៃដេក
គិតព្រួយក្រែងប្រជាជន បះបោរប្រឆាំងសម្លាប់
ខ្លួនវិញ!