ថ្ងៃដង្ហែព្រះរាជបរមសព សម្តេចឪនៅខេត្ត កំពង់ចាម មានរឿងប្លែកៗគូរឲ្យហួសចិត្ត
(ថ្ងៃទី 3 កុម្ភៈ 2013, ម៉ោង 10:16:AM) | ដោយ: កងមាស CEN
កំពង់ចាម: ថ្ងៃសុក្រ ថ្ងៃទី១ ខែកម្ភៈ ឆ្នាំ២០១៣ ជាថ្ងៃរំកិលដង្ហែព្រះបរមមញ្ជួសា ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រះបរមរាជវាំងបានយាងមកតម្កល់លើព្រះមេរុ ដោយមានការចូលរួមព្រះរាជដង្ហែយ៉ាងច្រើនកុះករពីមនុស្សរាប់សែននាក់ ហើយនៅខេត្តកំពង់ចាមឯណេះវិញ តាមមន្ទីរ អង្គភាពនីមួយៗជុំវិញខេត្តក៏បានបង្ហូតចងទង់ជាតិប្រមាណ មួយភាគបី នៃដង និង ដាក់តាំងព្រះឆាយាល័ក្ខណ៍សម្តេចឪ ដើម្បីងាយស្រួលដល់អ្នកដំណើរអាចចូលរួមអុជទៀន ធូប ទៀតផង។
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ចាប់អារម្មណ៍ និង ចម្លែកមែនទែននោះ គឺបើក្រឡេកភ្នែកមើលទៅ មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅទល់មុខមន្ទីរអប់រំ ស្របផ្លូវធំចំខាងមុខសាលាខេត្តទៀត និង មានអគារទើបសង់រួចថ្មីៗនោះ បើទោះជាមិនបានដាក់តាំងព្រះឆាយាល័ក្ខណ៍សម្តេចឪ ក៏ហីទៅចុះ បែរជាគ្រាន់ទង់ជាតិមួយតម្លៃប្រហែលពីរម៉ឺនរៀលសោះ ដើម្បីដាក់តាំងចងឲ្យគេស្គាល់ថា ជាស្ថាបនជាតិមួយរបស់ខ្មែរ ក៏មិនហ៊ានចំណាយលុយទិញដែរ ឬមួយប្រមូលលុយសង់អគារថ្មីនោះអស់ហើយ ឬក៏ខាងមន្ទីរនេះ នៅពុំទាន់បានទទួលព័ត៌មាន ស្តីពីព្រះរាជពិធីកាន់មហាមរណទុក្ខ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព?
មន្ទីរសុខាភិបាលខេត្តកំពង់ចាម
ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ និង ដង្ហែព្រះបរមសពសម្តេចឪ
ប៉ុនមហាមេឃ គ្រាន់តែទង់ជាតិមួយតម្លៃ ពីរម៉ឺន រៀលមិនព្រមទិញចង និង
ដាក់តាំងព្រះឆាយាល័ក្ខណ៍ឲ្យដូចមន្ទីរ ស្ថាបនដទៃ
ពិសេស រឿងដែលហួសចិត្តខ្លាំង និង ស្ទើរតែមិនជឿ គឺមានហាងខារ៉ាអូខេក៏ល្បីឈ្មោះមួយនៅ ត្រើយខាងទន្លេបិទ បានបើកទ្វារឲ្យភ្ញៀវចូលច្រៀងខារ៉ាអូខេធម្មតា។ គ្រាន់តែគេបិទភ្លើងអំពូលខាងមុខហាង ហើយបើកបំភ្លឺខាងក្នុងហាង។ នៅពេលភ្ញៀវបើករថយន្ត ឬម៉ូតូចូលដល់ខាងមុខហាងនោះ មានអ្នកស្លៀកសម្លៀកបំពាក់ជាឯកសណ្ឋានប៉ារ៉ាម្នាក់ បានដើរចេញមកទទួល។ បន្ទាប់មកទាហានម្នាក់នោះ បាននិយាយប្រាប់ភ្ញៀវបណ្តើរ និង ធ្វើកាយវិការចង្អុលបណ្តើរ ឲ្យភ្ញៀវយករថយន្ត ឬម៉ូតូទៅទុកហាងអាហារដ្ឋាននៅជាប់គ្នាសិន ហើយចាំមកច្រៀង។
ពិសេស រឿងដែលហួសចិត្តខ្លាំង និង ស្ទើរតែមិនជឿ គឺមានហាងខារ៉ាអូខេក៏ល្បីឈ្មោះមួយនៅ ត្រើយខាងទន្លេបិទ បានបើកទ្វារឲ្យភ្ញៀវចូលច្រៀងខារ៉ាអូខេធម្មតា។ គ្រាន់តែគេបិទភ្លើងអំពូលខាងមុខហាង ហើយបើកបំភ្លឺខាងក្នុងហាង។ នៅពេលភ្ញៀវបើករថយន្ត ឬម៉ូតូចូលដល់ខាងមុខហាងនោះ មានអ្នកស្លៀកសម្លៀកបំពាក់ជាឯកសណ្ឋានប៉ារ៉ាម្នាក់ បានដើរចេញមកទទួល។ បន្ទាប់មកទាហានម្នាក់នោះ បាននិយាយប្រាប់ភ្ញៀវបណ្តើរ និង ធ្វើកាយវិការចង្អុលបណ្តើរ ឲ្យភ្ញៀវយករថយន្ត ឬម៉ូតូទៅទុកហាងអាហារដ្ឋាននៅជាប់គ្នាសិន ហើយចាំមកច្រៀង។
នេះជាកាយវិការមួយ បានប្រព្រឹត្តផ្ទុយ ឬ ផ្គើននឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកន្លងមកដែលថា គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ជាតិ និង ឯកជន ព្រមទាំងកន្លែងសម្សាន្តសប្បាយត្រូវផ្អាក ការផ្សាយនូវទស្សនីយភាព ការសម្តែង និង ប្រគំតន្ត្រីផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងក្នុងរយៈពេល ប្រាំពីរ ថ្ងៃនៃព្រះរាជពិធីកាន់ទុក្ខ និង គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។ ក្នុងនោះក៏បានណែនាំផងដែរ គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និង ឯកជន ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាត្រូវបង្ហូតទង់ជាតិត្រឹម មួយភាគបី នៃដងចាប់ពីលើ និង ត្រូវតុបតែង សញ្ញាកាន់មរណទុក្ខលើព្រះឆាយាល័ក្ខណ៍ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវពាក់សញ្ញាកាន់មរណទុក្ខនេះរយៈពេល ប្រាំពីរ ថ្ងៃដែរ៕
3 comments:
or this http://www.youtube.com/watch?v=W6WBN4gp4qo
think again if you think he is that good.frsrio164
Ah Hun Neng is a senior Viet kong. He doesn't care about the government regulation with the national mourning, in fact he wants to show he holds the power and give order, no one will tell him what to do.
This serve beautifully to the monarch to associate with thugs.
Mr Kim Suor Phirun is the director of the provincial health department ; he is the
brother of Kim Suor Phirith , Sam Rainsi Party 's congressman . They are the nephews of Hun Neng . A couple of deputy directors are Mr HENG Samrin advisors .They are rich but cheap ,
Post a Comment