Sunday, February 03, 2013

ខេត្តកំពង់ចាមក្រោមការដឹកនាំរបស់ ហ៊ុន ណេង បង ហ៊ុន សែន ក្នុងថ្ងៃគោរពព្រះរាជបរមសព សម្តេចតា

ថ្ងៃដង្ហែព្រះរាជបរមសព សម្តេចឪ​នៅខេត្ត កំពង់ចាម មានរឿងប្លែកៗគូរឲ្យហួសចិត្ត

(ថ្ងៃទី 3 កុម្ភៈ 2013, ម៉ោង 10:16:AM) | ដោយ: កងមាស CEN
 កំពង់ចាម: ថ្ងៃ​សុក្រ ថ្ងៃទី​១ ខែ​កម្ភៈ ឆ្នាំ​២០១៣ ជា​ថ្ងៃ​រំកិល​ដង្ហែ​ព្រះ​បរម​ម​ញ្ជួ​សា ព្រះ​បរម​រតន​កោដ្ឋ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវរក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ព្រះបរមរាជវាំង​បាន​យាង​មក​តម្កល់​លើ​ព្រះមេរុ ដោយមាន​ការចូលរួម​ព្រះរាជ​ដង្ហែ​យ៉ាងច្រើន​កុះករ​ពី​មនុស្ស​រាប់សែន​នាក់ ហើយ​នៅ​ខេត្តកំពង់ចាម​ឯណេះ​វិញ តាម​មន្ទីរ អង្គភាព​នីមួយៗ​ជុំវិញ​ខេត្ត​ក៏បាន​បង្ហូត​ចង​ទង់ជាតិ​ប្រមាណ មួយ​ភាគបី នៃ​ដង និង ដាក់តាំង​ព្រះឆាយាល័ក្ខណ៍​សម្តេចឪ ដើម្បី​ងាយស្រួល​ដល់​អ្នកដំណើរ​អាច​ចូលរួម​អុជ​ទៀន ធូប ទៀតផង​។​ ​ ​ ​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ចាប់អារម្មណ៍ និង ចម្លែក​មែនទែន​នោះ គឺ​បើ​ក្រឡេក​ភ្នែក​មើលទៅ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ដែលមាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​មន្ទីរអប់រំ ស្រប​ផ្លូវធំ​ចំ​ខាងមុខ​សាលាខេត្ត​ទៀត និង មាន​អគារ​ទើប​សង់​រួច​ថ្មីៗ​នោះ បើទោះជា​មិនបាន​ដាក់តាំង​ព្រះឆាយាល័ក្ខណ៍​សម្តេចឪ ក៏​ហី​ទៅ​ចុះ បែរជា​គ្រាន់​ទង់ជាតិ​មួយ​តម្លៃ​ប្រហែល​ពីរម៉ឺន​រៀល​សោះ ដើម្បី​ដាក់តាំង​ចង​ឲ្យ​គេ​ស្គាល់​ថា ជា​ស្ថាបន​ជាតិ​មួយ​របស់​ខ្មែរ ក៏​មិន​ហ៊ាន​ចំណាយលុយ​ទិញ​ដែរ ឬមួយ​ប្រមូល​លុយ​សង់​អគារ​ថ្មី​នោះ​អស់ហើយ ឬក៏​ខាង​មន្ទីរ​នេះ នៅ​ពុំទាន់​បានទទួល​ព័ត៌មាន ស្តីពី​ព្រះរាជ​ពិធី​កាន់​មហា​មរណទុក្ខ គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព​? ​
មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ព្រះរាជ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង ដង្ហែ​ព្រះ​បរមសព​សម្តេចឪ ប៉ុន​មហាមេឃ គ្រាន់តែ​ទង់ជាតិ​មួយ​តម្លៃ ពីរម៉ឺន រៀល​មិន​ព្រម​ទិញ​ចង និង ដាក់តាំង​ព្រះឆាយាល័ក្ខណ៍​ឲ្យ​ដូច​មន្ទីរ ស្ថាបន​ដទៃ    ​
ពិសេស ​រឿង​ដែល​ហួសចិត្ត​ខ្លាំង និង ស្ទើរតែ​មិន​ជឿ គឺមាន​ហាង​ខារ៉ាអូខេ​ក៏​ល្បីឈ្មោះ​មួយ​នៅ ត្រើយ​ខាង​ទន្លេ​បិទ បាន​បើកទ្វារ​ឲ្យ​ភ្ញៀវ​ចូល​ច្រៀង​ខារ៉ាអូខេ​ធម្មតា​។ គ្រាន់តែ​គេ​បិទ​ភ្លើង​អំពូល​ខាងមុខ​ហាង ហើយ​បើក​បំភ្លឺ​ខាងក្នុង​ហាង​។ នៅពេល​ភ្ញៀវ​បើករថយន្ត ឬ​ម៉ូតូ​ចូលដល់​ខាងមុខ​ហាង​នោះ មាន​អ្នក​ស្លៀក​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​ប៉ា​រ៉ា​ម្នាក់ បាន​ដើរ​ចេញមក​ទទួល​។ បន្ទាប់មក​ទាហាន​ម្នាក់​នោះ បាន​និយាយប្រាប់​ភ្ញៀវ​បណ្តើរ និង ធ្វើ​កាយវិការ​ចង្អុល​ប​ណ្តើ​រ ឲ្យ​ភ្ញៀវ​យក​រថយន្ត ឬ​ម៉ូតូ​ទៅ​ទុក​ហាង​អាហារ​ដ្ឋា​ន​នៅជាប់​គ្នា​សិន ហើយ​ចាំ​មក​ច្រៀង​។​
​    ​
​នេះ​ជា​កាយវិការ​មួយ បាន​ប្រព្រឹត្ត​ផ្ទុយ ឬ ផ្គើន​នឹង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កន្លងមក​ដែលថា គ្រប់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ជាតិ និង ឯកជន ព្រមទាំង​កន្លែង​សម្សា​ន្ត​សប្បាយ​ត្រូវ​ផ្អាក ការផ្សាយ​នូវ​ទស្សនីយភាព ការសម្តែង និង ប្រគំ​តន្ត្រី​ផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង​ក្នុង​រយៈពេល ប្រាំពីរ ថ្ងៃ​នៃ​ព្រះ​រាជពិធី​កាន់ទុក្ខ និង គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។ ក្នុងនោះ​ក៏បាន​ណែនាំ​ផងដែរ គ្រប់​ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និង ឯកជន ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​ត្រូវ​បង្ហូតទង់ជាតិ​ត្រឹម មួយ​ភាគបី នៃ​ដង​ចាប់​ពីលើ និង ត្រូវ​តុបតែង សញ្ញា​កាន់​មរណទុក្ខ​លើ​ព្រះឆាយាល័ក្ខណ៍ ហើយ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ពាក់​សញ្ញា​កាន់​មរណទុក្ខ​នេះ​រយៈពេល ប្រាំពីរ ថ្ងៃ​ដែរ​៕

3 comments:

Anonymous said...

or this http://www.youtube.com/watch?v=W6WBN4gp4qo
think again if you think he is that good.frsrio164

Anonymous said...

Ah Hun Neng is a senior Viet kong. He doesn't care about the government regulation with the national mourning, in fact he wants to show he holds the power and give order, no one will tell him what to do.
This serve beautifully to the monarch to associate with thugs.

Anonymous said...

Mr Kim Suor Phirun is the director of the provincial health department ; he is the
brother of Kim Suor Phirith , Sam Rainsi Party 's congressman . They are the nephews of Hun Neng . A couple of deputy directors are Mr HENG Samrin advisors .They are rich but cheap ,