ក្រុមហ៊ុនដីសម្បទានសេដ្ឋ |
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
កំពង់ធំៈ បណ្តាញសហគមន៍ព្រៃឡង់មកពីខេ ត្តកំពង់ធំប្រមាណជា៣០០នាក់ នឹងដើរហែក្បួនចេញពីមុខក្ រុមហ៊ុនវៀតណាម CRCK ឆ្ពោះមកសាលាស្រុកសណ្តាន់ នៅថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីដាក់ពាក្យបណ្តឹងស្នើ សុំឲ្យអាជ្ញាធរផ្អាកសកម្ មភាពបំផ្លាញព្រៃឈើរបស់ក្រុ មហ៊ុន និងឈូសឆាយទន្ទ្រានប៉ះពាល់ដី ចម្ការរបស់ពលរដ្ឋ។
លោក ហឿន សុភាព តំណាងបណ្តាញសហគមន៍ព្រៃឡង់ មកពីខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា ពលរដ្ឋបណ្តាញសហគមន៍ព្រៃឡង់ នៅក្នុងខេត្តកំពង់ធំប្រ មាណជា៣០០នាក់ នឹងដើរហែក្បួនចេញពីក្រុម ហ៊ុន CRCK មកដាក់ពាក្យបណ្តឹងនៅឯសាលា ស្រុកសណ្តាន់ដើម្បីសុំអន្ តរាគមន៍ពីអាជ្ញាធរស្រុកឲ្យ ផ្អាកសកម្មភាពឈូសបំផ្លាញព្រៃ ឈើរបស់ក្រុមហ៊ុននេះ។ លោកបានប្រាប់ថា៖«បច្ចុប្បន្ នគេបានឈូសដីព្រៃថ្មីៗអស់ ប្រមាណ ៣០ ហិកតាហើយធ្វើឲ្យប៉ះពាល់ ដល់ដីចម្ការរបស់ពលរដ្ឋទៀត ។ នៅពេលយប់គេដុតព្រៃឡើងភ្ លើងឆេះភ្លឺដល់ទីរួមស្រុក សណ្តាន់ទល់ភ្លឺ»។
លោកឲ្យដឹងទៀតថា ក្រុមហ៊ុនបានឈូសឆាយនៅក្ នុងឃុំដងកាំបិត ត្រង់ភូមិឈូក និង ភូមិសំព័រធំ ដោយគេបានឈូសឆាយព្រៃអស់ ហើយទុកព្រៃមួយគុម្ពោតដើម្ បីចាប់សត្វព្រៃហូប គេបានហាមឃាត់ពលរដ្ឋមិនឲ្យ ចូលក្នុងចំណុចនោះទេ បើពលរដ្ឋណាចង់ទៅរកសត្វ ក្នុងព្រៃនោះត្រូវតែចែកឲ្ យក្រុមហ៊ុនពាក់កណ្តាលទើ បគេឲ្យចូលរក។ លោកឲ្យដឹងទៀតថា៖ «ប្រសិនបើអាជ្ញាធរមិនអន្ តរាគមន៍ជាបន្ទាន់ទេ ព្រៃឡង់នឹងត្រូវបាត់បង់ ហើយពលរដ្ឋក៏ប៉ះពាល់ជីវភាព ធ្ងន់ធ្ងរផងដែរ។ ខ្ញុំមានភ័ស្តុតាងគ្រប់គ្រា ន់អំពីសកម្មភាពបំផ្លាញព្រៃ ឈើ របស់ក្រុមហ៊ុន វៀតណាម CRCK ដើម្បីដាក់ជូនទៅអាជ្ញាធរ»។
លោក សឹត សេង តំណាងពលរដ្ឋម្នាក់ដែរដែលបា នយកលិខិតជូនដំណឹងទៅដាក់ ជូនអាជ្ញាធរនៅថ្ងៃម្សិលមិ ញ ដើម្បីជូនដំណឹងទៅអាជ្ញាធរ បានឲ្យដឹងថា លោកបានដាក់លិខិតជូនដំណឹងឲ្ យអាជ្ញាធររួចហើយដើម្បីឲ្យ គេដឹងមុន។ លោកបន្តថា៖«យើងខ្លាចអា ជ្ញាធរភ្ញាក់ផ្អើលនៅពេលឃើ ញមានពលរដ្ឋមកច្រើនទើបបានជា ខ្ញុំជម្រាបទៅគេមុន។ យើងទាមទារឲ្យអាជ្ញា ធរផ្អាកជាបន្ទាន់ដើម្បីទប់ ស្កាត់ឲ្យព្រៃឡង់បានគង់ វង្សទៅថ្ងៃអនាគត បើមិនដូច្នោះទេ វាអាចនឹងហួសពេលហើយក្នុងកា ររក្សាព្រៃឡង់ ហើយពួកយើងក៏វេទនាដែរ»។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៣ បណ្តាញសហគមន៍ព្រៃឡង់ មកពីខេត្តចំនួនបួនបានមកធ្ វើសន្និសីទសារព័ត៌មានដោយអំ ពាវនាវឲ្យរាជរដ្ឋាភិបាល ជំរុញការអនុម័តសេចក្តីព្រា ងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់ព្រៃកា រពារនិងអភិរក្សជីវចម្រុះ«ព្រៃឡង់» ឲ្យបានឆាប់ដើម្បីទប់ស្កាត់ បទល្មើសទាន់ពេលវេលា និងស្នើឲ្យរដ្ឋាភិបាលសហកា រ ការពារព្រៃឡង់រួមជាមួយនឹ ងសហគមន៍។
សេចក្តីព្រាងអនុក្រឹត្យ បានរៀបចំឡើងក្នុងឆ្នាំ២០១១ មាន៩មាត្រា ដែលមានគោលដៅ បង្កើតតំបន់ព្រៃការពារ សម្រាប់អភិរក្សជីវចម្រុះ "ព្រៃឡង់" ដែលស្ថិតនៅក្នុងខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង មានផ្ទៃក្រឡាសរុប ៦១៥.៣០៦ ហិកតា។ នៅក្នុងសេចក្តីព្រាងនោះក៏ បានកំណត់ពីតំបន់ហាមឃាត់ មិនឲ្យធ្វើសកម្មភាពផ្សេងៗ ក្នុងតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះ «ព្រៃឡង់» មានការកាប់រាន ដុតឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ឈើ ជាកម្មសិទ្ធិ ការកែច្នៃផល អនុផលព្រៃឈើ ការប្រមូលផល អនុផលព្រៃឈើ និងសកម្មភាពបរបាញ់ ដែលប៉ះពាល់ដល់ព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ។
តាមរបាយការណ៍របស់សមាគមសិទ្ ធិមនុស្សអាដហុកបានឲ្យដឹង ថា យ៉ាងហោចមានក្រុមហ៊ុន៣៣ទ ទួលបានដីសម្បទានសេដ្ឋកិ ច្ចពីរដ្ឋាភិបាលធ្វើវិនិ យោគក្នុងតំបន់ព្រៃឡង់ដែល មានផ្ទៃដីសរុប១.០៤៥.៨៥៧ហិ កតា ក្នុងនោះ សម្បទានដីព្រៃមាន ៧៤៤.៧២០ហិកតា ឲ្យទៅក្រុមហ៊ុនចំនួន៥ ដីសម្បទានសេដ្ឋកិច្ច១២០. ៦៩៥ហិកតា ឲ្យទៅក្រុមហ៊ុនចំនួន១៤ និងដីសម្បទានរ៉ែ១៨០.៤៤២ ហិកតា ផ្តល់ឲ្យក្រុមហ៊ុនចំនួន១៤។
ក្រុមហ៊ុនចម្ការកៅស៊ូ CRCK របស់វៀតណាមបានទទួលដីសម្ បទានសេដ្ឋកិច្ចពីរដ្ឋាភិបា ល នៅក្នុងខែឧសភា ឆ្នាំ២០១០ លើផ្ទៃ ៦.១៥៥ ហិកតា នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីដាំកៅស៊ូ រយៈពេល៧០ឆ្នាំ។ ក្រុមហ៊ុន CRCK មិនអាចទាក់ទងសុំការអត្ថា ធិប្បាយបានទេ កាលពីម្សិលមិញ។
លោក សឹម វណ្ណា អភិបាលស្រុកសណ្តាន់ បានថ្លែងដែរថា លោកបានទទួលលិខិតជូនដំណឹ ងរបស់ពលរដ្ឋហើយ ហើយបានឲ្យពួកគាត់រើស តំណាង១០ នាក់មកពិភាក្សានឹងអាជ្ញា ធរ។ លោកបញ្ជាក់ថា៖ «បើយើងរកឃើញដូចអ្វីដែ លពួកគាត់ចោទប្រកាន់ នោះយើងនឹងឲ្យខាងក្រុមហ៊ុ នសងថ្លៃខូចខាតមកគាត់»។
លោក ឈឹម សាវុធ អ្នកសម្របសម្រួលវេទិកាសា ធារណៈនៅមជ្ឈមណ្ឌលសិទិ្ ធមនុស្សកម្ពុជាបានថ្លែងថា សកម្មភាពឈូសឆាយយកដីព្រៃ យកមកធ្វើចម្ការកំពុងតែផុ សផុលក្នុងខេត្តទាំងបួន នៅជុំវិញព្រៃឡង់នោះ។ លោកក៏ឆ្ងល់ដែរថា មិនដឹងមានមូលហេតុអ្វីបាន ជាសមត្ថកិច្ចពុំចាត់ការក្ នុងករណីនេះ។ លោកថា៖«បើតាមខ្ញុំសន្ និដ្ឋាន អាជ្ញាធរមូលដ្ឋានដូចជាពុំ ធ្វើការទេ បានជា
រងចាំទាល់តែពលរដ្ ឋទៅប្តឹងដល់ការិយាល័យបែ បនេះ»។
លោកបញ្ជាក់ថា អ្វីដែលពលរដ្ឋធ្វើនេះ គឺបញ្ជាក់បានថា បើពួកគាត់ពុំងើបឈរធ្វើកា រតវ៉ាឬក៏ប្រឆាំងក្រុមហ៊ុ ននោះទេ គឺពួកគាត់នឹងបាត់បង់អ្វី ៗទាំងអស់ ដោយសារតែអាជ្ញាធរគាត់បាន បិទភ្នែកបើកដៃឲ្យឈ្មួញធ្វើ អ្វីៗតាមអំពើចិត្តមិន ខាន។ លោកថា៖«ចៅហ្វាយស្រុក គួរតែដឹងថាមានអ្វីកើតឡើ ងនៅក្នុងមូលដ្ឋានខ្លួន។ គាត់គួរធ្វើការខ្លះហើយ»
No comments:
Post a Comment