Friday, February 22, 2013

ដំណឹងល្អ​ រៀប​រៀង​ដោយ លោក​ម៉ាថាយ ២៣ - Gospel of Matthew





ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ​ឲ្យ​​ប្រយ័ត្ន​ នឹង​ពុតត្បុត ​របស់​ពួក​អាចារ្យ និង​ពួក​ខាង​ គណៈ​ផារីស៊ី

ពេល​នោះ ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​កាន់​មហាជន និង​ពួក​សិស្ស ថា៖ «ពួក​អាចារ្យ និង​ពួក​ផារីស៊ី មាន​ភារកិច្ច​ បង្រៀន​គម្ពីរ​វិន័យ​ របស់​លោក​ម៉ូសេ។  អ្វីៗ​ ដែល​គេ ​បង្រៀន​ អ្នក​រាល់​គ្នា, ចូរ​ ស្ដាប់, ហើយ ​យក​ទៅ​ប្រតិបត្តិ​ តាម​ទៅ, ​តែ​កុំ​យក​ តំរាប់​តាម អំពើ​ ដែល​គេ​ ប្រព្រឹត្ត​ឡើយ, ដ្បិត ​គេ​ មិន​ប្រតិបត្តិ​ តាមសេចក្ដី​ ដែល​គេ​ បង្រៀន​នោះ​ទេ។  អ្នក​ទាំង​នោះ​ បាន​បង្កើត​វិន័យ​ យ៉ាង​តឹងរ៉ឹង យក​មក​ផ្ទុក​ លើ​មនុស្ស, ហើយ​ មិន​ជួយ​សម្រាល ​បន្ទុក​នោះ​ទេ, សូម្បី ​តែ​បន្តិចបន្តួច ​ក៏​មិន​ជួយ​ផង។

«គេ​ ធ្វើ​កិច្ចការ ​ផ្សេងៗ ដើម្បី​ ឲ្យ​មនុស្សម្នា​ កោត​សរសើរ, គឺ​ គេ ​ធ្វើ​ក្លាក់​​ កាន់​តែ ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល​ នៅ​ជាយ​អាវ​ កាន់​តែ ​វែង​ទៅៗ។  ពួក​គេ​ ចូល​ចិត្ត​កន្លែង​កិត្តិយស ​ក្នុង​ពិធី​ជប់លៀង, ហើយ ​រើស​កន្លែង​អង្គុយ ​នៅ​មុខ​គេ​ ក្នុង​សាលា​ប្រជុំ។  ពួក​នេះ​ ចូល​ចិត្ត ​ឲ្យ​គេ​ អោន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ ​ហៅ​ខ្លួន​ ថា, ព្រះគ្រូ

«រីឯ​ អ្នក​រាល់​គ្នា​វិញ, កុំ​ បង្គាប់​គេ ​ឲ្យ​ហៅ​ខ្លួន​ ថា, ព្រះគ្រូសោះ​ឡើយ, ដ្បិត ​អ្នក​រាល់​គ្នា​ មានព្រះគ្រូតែ​មួយ​គត់, ហើយ អ្នក​រាល់​គ្នា​ សុទ្ធ​តែ​ជា​ បង​ប្អូន​នឹង​គ្នា។  កុំ​ហៅ​នរណា​ម្នាក់ នៅ​លើ​ផែនដី​នេះ ​ថា, ព្រះបិតាឲ្យ​សោះ, ដ្បិត​ អ្នក​រាល់​គ្នា ​មាន ព្រះបិតាតែ​មួយ​គត់ ដែល​គង់​នៅ​ ស្ថាន​បរមសុខ។  កុំ​ឲ្យ​គេ​ ហៅ​អ្នក​រាល់​គ្នា​ ថា​, “មគ្គទេសក៍​ឡើយ, ដ្បិត​ មាន​តែ​ព្រះគ្រិស្ដ​ មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គទេសក៍​ របស់​អ្នក​រាល់​គ្នា។  ក្នុង​ចំណោម​ អ្នក​រាល់​គ្នា, អ្នក​ណា​ មាន​ឋានៈ​ធំ​ជាង​គេ ត្រូវ​ឲ្យ​អ្នក​នោះ ​បំរើ​អ្នក​រាល់​គ្នា។  អ្នក​ណា​ លើក​តម្កើង​ខ្លួន, អ្នក​នោះ​ នឹង​ត្រូវ​គេ​ បន្ទាប​ចុះ។  រីឯ​ អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​ លើក​តម្កើង​វិញ។»

«នែ៎!  ពួក​អាចារ្យ និង​ពួក​ផារីស៊ី ​ដ៏​មាន​ពុត​អើយ!  អ្នក​រាល់​គ្នា​ ត្រូវ​វេទនា​ ជា​ពុំខាន, ព្រោះ​ អ្នក​រាល់​គ្នា​ បិទ​ទ្វារ មិន​ឲ្យ​មនុស្ស​ ចូល​ទៅ​ក្នុង​ព្រះរាជ្យ ​នៃ​ស្ថាន​បរមសុខ។  អ្នក​រាល់​គ្នា​ មិន​ត្រឹម​តែ​ មិន​បាន​ចូល​ ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ, គឺ​ ថែម​ទាំង ​រារាំង​អ្នក ​ដែល​ចង់​ចូល ​មិន​ឲ្យ​គេ​ ចូល​ទៀត​ផង។  ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ ដ៏​មាន​ពុត​អើយ!  អ្នក​រាល់​គ្នា ​ត្រូវ​វេទនា​ ជា​ពុំខាន, ព្រោះ​ អ្នក​រាល់​គ្នា​ ឆបោក​ យក​ទ្រព្យ​សម្បត្តិ​ របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក ​ជា​សូត្រ​ធម៌​ យ៉ាង​យូរ។  ហេតុ​នេះ​ហើយ ​បាន​ជា​អ្នក​រាល់​គ្នា ​ត្រូវ​ទទួល​ទោស​ យ៉ាង​ធ្ងន់​មិន​ខាន។

«ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ ដ៏​មាន​ពុត​អើយ!  អ្នក​រាល់​គ្នា​ ត្រូវ​វេទនា​ ជា​ពុំខាន, ព្រោះ​ អ្នក​រាល់​គ្នា​ ធ្វើ​ដំណើរ​ តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​គោក ស្វែង​រក​បញ្ចុះបញ្ចូល​គេ ឲ្យ​ចូល​សាសនា​ របស់​អ្នក​រាល់​គ្នា យ៉ាង​ហោច​ណាស់​ ឲ្យ​បាន​មនុស្ស​ ម្នាក់​ដែរ។  លុះ​គេ​ ចូល​សាសនា​ហើយ, អ្នក​រាល់​គ្នា ​ធ្វើ​ឲ្យ​គេ ​រឹត​តែ​អាក្រក់​ ជួជាតិ​ ជាង​អ្នក​រាល់​គ្នា​មួយ,​ ទ្វេ​ជា​ពីរ។

«ពួក​អ្នក​ដឹក​នាំ​ កង្វាក់​អើយ!  អ្នក​រាល់​គ្នា​ ត្រូវ​វេទនា​ ជា​ពុំខាន, ព្រោះ ​អ្នក​រាល់​គ្នា​ និយាយ​ ថា, “បើ​ អ្នក​ណា​ ស្បថ​ដោយ​យក​ព្រះវិហារ ​ធ្វើ​ជា​សាក្សី, ពាក្យ​សម្បថ​នោះ​ យក​ជា​ការ​ ពុំ​បាន​ទេ។  ផ្ទុយ​ទៅ​វិញ បើ​ ស្បថ​ ដោយ​យក​មាស ​របស់​ព្រះវិហារ​ ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន។  មនុស្ស​លេលា កង្វាក់​អើយ!  មាស និង​ព្រះវិហារ ​ដែល​ធ្វើ​ឲ្យ​មាស ​ទៅ​ជា​វត្ថុ​ពិសិដ្ឋ, តើ​ មួយ​ណា​ សំខាន់​ជាង?  អ្នក​រាល់​គ្នា ​និយាយ​ទៀត ថា, អ្នក​ណា​ ស្បថ​ដោយ​យក​អាសនៈ​ ធ្វើ​ជា​សាក្សី, ពាក្យ​សម្បថ​នោះ​ យក​ជា​ការ​ពុំ​បាន​ទេ។  ផ្ទុយ​ទៅ​វិញ, បើ​ ស្បថ​ដោយ​យក​តង្វាយ ​លើ​អាសនៈ​ ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន។  មនុស្ស​ កង្វាក់​អើយ!  តង្វាយ​ ដែល​គេ​ ថ្វាយ​លើ​អាសនៈ និង​អាសនៈ ​ដែល​ធ្វើ​ឲ្យ​តង្វាយ​ ទៅ​ជា​តង្វាយ ​ពិសិដ្ឋ, តើ ​មួយ​ណា​ សំខាន់​ជាង?  ដូច្នេះ អ្នក​ណា​ ស្បថ​ ដោយ​យក​អាសនៈ​ ជា​សាក្សី, អ្នក​នោះ​ មាន​ទាំង​ អាសនៈ, មាន​ទាំង ​អ្វីៗ ​នៅ​លើ​អាសនៈ​ ជា​សាក្សី​មែន។  អ្នក​ណា ​ស្បថ ​ដោយ​យក​ ព្រះវិហារ​ ជា​សាក្សី, អ្នក​នោះ​ មាន​ទាំង ​ព្រះវិហារ, មាន​ទាំង ​ព្រះជាម្ចាស់ ​ដែល​គង់​នៅ​ក្នុង ​ព្រះវិហារ​ ជា​សាក្សី​ដែរ។  អ្នក​ណា ​ស្បថ ​ដោយ​យក​ ស្ថាន​បរមសុខ​ ជា​សាក្សី, អ្នក​នោះ​ មាន​ទាំង ​បល្ល័ង្ក ​របស់​ព្រះជាម្ចាស់, មាន​ទាំង​ ព្រះជាម្ចាស់​ ដែល​គង់​ នៅ​លើ​បល្ល័ង្ក​ ជា​សាក្សី។

«ពួក​អាចារ្យ និង​ពួក​ផារីស៊ី ​ដ៏​មាន​ពុត​អើយ!  អ្នក​រាល់​គ្នា ​ត្រូវ​វេទនា​ ជា​ពុំខាន, ព្រោះ ​អ្នក​រាល់​គ្នា​ យក​ជីរអង្កាម, ជីរនាងវង, និង​ម្អម​មួយ ​ភាគ​ដប់​ មក​ថ្វាយ​ ព្រះជាម្ចាស់, ប៉ុន្តែ អ្នក​រាល់​គ្នា ​លះបង់​ក្រឹត្យវិន័យ សំខាន់ៗ​ចោលមាន​សេចក្ដី​សុចរិត, មេត្តាករុណា​ធម៌, និង​ជំនឿ​ស្មោះ​ត្រង់​ ជា​ដើម។  វិន័យ​ ទាំង​ប៉ុន្មាន​ប្រការ​ នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​ ត្រូវ​ប្រតិបត្តិ​តាម ​ដោយ​ឥត​ លះបង់​ ចោល​ប្រការ ​ឯ​ទៀតៗ។  អ្នក​ដឹក​នាំ​ កង្វាក់​អើយ!  អ្នក​រាល់​គ្នា ​ត្រង​យក​មូស​ ចេញ​ពី​ទឹក​ផឹក, តែ ​អ្នក​រាល់​គ្នា ​លេប​ដំរី​មួយ​ ទាំង​មូល​ ទៅ​វិញ។

«ពួក​អាចារ្យ និង​ពួក​ផារីស៊ី ​ដ៏​មាន​ពុត​អើយ!  អ្នក​រាល់​គ្នា​ ត្រូវ​វេទនា ​ជា​ពុំខាន, ព្រោះ​ អ្នក​រាល់​គ្នា​ សំអាត​ពែង និង​ចាន តែ​ខាង​ក្រៅ​ប៉ុណ្ណោះ, ប៉ុន្តែ ផ្នែក​ខាង​ក្នុង ​ពោរពេញ​ ទៅ​ដោយ​ផល​ ដែល​កើត​មក​ ពី​ការ​កេងប្រវ័ញ្ច និង​ការ​លោភលន់។  ពួក​ផារី​ស៊ី​ ដ៏​កង្វាក់​អើយ!  ចូរ​សំអាត​ ផ្នែក​ខាង​ក្នុង​ពែង​ ជា​មុន​សិន ទើប​អ្វីៗ ​នៅ​ខាង​ក្រៅ​ បាន​ស្អាត​បរិសុទ្ធដែរ។

«ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ ដ៏​មាន​ពុត​អើយ!  អ្នក​រាល់​គ្នា​ ត្រូវ​វេទនា​ ជា​ពុំខាន, ព្រោះ​ អ្នក​រាល់​គ្នា ​ប្រៀប​បាន​ នឹង​ផ្នូរ ដែល​គេ​ លាប​កំបោរ​ស, មើល​ពី​ក្រៅ​ ឃើញ​ហាក់​ដូច​ជា​ស្អាត, តែ​ខាង​ក្នុង ​ពោរពេញ​ ទៅ​ដោយ​ឆ្អឹង ​សាកសព និង​ធាតុ​រលួយ​ សព្វ​បែប​យ៉ាង។  អ្នក​រាល់​គ្នា ​ក៏​ដូច្នោះ​ដែរ។  អ្នក​រាល់​គ្នា​ សំដែង​ឫកពារ​ ខាង​ក្រៅ ​ឲ្យ​មនុស្សម្នា ​ឃើញ​ថា, អ្នក​រាល់​គ្នា​ សុចរិត។  តែ​ចិត្ត​អ្នក​រាល់​គ្នា ​ពោរពេញ​ ដោយ​គំនិត​ លាក់​ពុត និង​គំនិត​ ទុច្ចរិត​ទៅ​វិញ។

«ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ ដ៏​មាន​ពុត​អើយ!  អ្នក​រាល់​គ្នា ​ត្រូវ​វេទនា​ ជា​ពុំខាន, ព្រោះ​ អ្នក​រាល់​គ្នា​ បាន​សង់​ផ្នូរ ​ឲ្យ​ពួក​ព្យាការី, ព្រម​ទាំង​ តុបតែង​ផ្នូរ​ របស់​មនុស្ស​សុចរិត, ដោយ​ពោល​ ថា, “ប្រសិន​បើ​ យើង​ បាន​រស់​នៅ ​ជំនាន់​បុព្វ​បុរស, នោះ​ យើង​ មុខ​ជា​មិន​សម​គំនិត​ ជា​មួយ​គេ ក្នុង​ការ​សម្លាប់ ​ពួក​ព្យាការី​ឡើយ។  អ្នក​រាល់​គ្នា ​ពោល​ដូច្នេះ ​បាន​សេចក្ដី ​ថា, អ្នក​រាល់​គ្នា​ ចោទ​ខ្លួន​ឯង ​ថា, ​ជា​ពូជពង្ស​ របស់​ពួក​អ្នក ​ដែល​បាន​សម្លាប់​ ព្យាការី។  ដូច្នេះ ចូរ​ បន្ដ​កិច្ចការ​ របស់​បុព្វបុរស​ អ្នក​រាល់​គ្នា ​ឲ្យ​បាន​សំរេច​ទៅ!

«នែ៎, ពួក​ពស់!  ពូជ​ពស់​វែក​អើយ!  ធ្វើ​ម្ដេច ​ឲ្យ​អ្នក​រាល់​គ្នា ​គេច​ផុត​ ពី​ទោស​ ធ្លាក់​នរក​បាន?  ហេតុ​នេះ ខ្ញុំ​ ចាត់​ព្យាការី, អ្នក​ប្រាជ្ញ, និង​អាចារ្យ ​ឲ្យ​មក​រក​ អ្នក​រាល់​គ្នា។  តែ​ អ្នក​រាល់​គ្នា ​នឹង​សម្លាប់​ពួក​គេ​ខ្លះ, ឆ្កាង​ខ្លះ, និង​វាយ​ ធ្វើ​បាប​ខ្លះ ​ក្នុង​សាលា​ប្រជុំ, ព្រម​ទាំង ​តាម​បៀតបៀន​គេ​ ពី​ក្រុង​មួយ ​ទៅ​ក្រុង​មួយ​ផង។  ដូច្នេះ អ្នក​រាល់​គ្នា ​ត្រូវ​ទទួល​ទោស, ព្រោះ​ អ្នក​រាល់​គ្នា​ បាន​បង្ហូរ​ឈាម ​ជន​សុចរិត, ចាប់​ពី​លោក​អេបិល ​ជា​មនុស្ស​សុចរិត ​រហូត​ដល់​ លោក​សាការី, ជា​បុត្រ​ របស់​ លោក​បារ៉ាគា ​ដែល​អ្នក​រាល់​គ្នា ​បាន​សម្លាប់ នៅ​ត្រង់​ចន្លោះ​ ទីសក្ការៈ និង​អាសនៈ។  ខ្ញុំ​ សុំ​ប្រាប់​ ឲ្យ​អ្នក​រាល់​គ្នា​ បាន​ដឹង​ ថា, ទោស​ទាំង​នោះ​ នឹង​ត្រូវ​ធ្លាក់​ មក​លើ​មនុស្ស​ ជំនាន់​នេះ​ ជា​មិន​ខាន។

អ្នក​ក្រុង​ យេរូសាឡឹម​ បដិសេធ ​មិន​ទទួល​ ព្រះយេស៊ូ

«អ្នក​ក្រុង ​យេរូសាឡឹម!  អ្នក​ក្រុង​ យេរូសាឡឹម​អើយ!  អ្នក​រាល់​គ្នា​ បាន​សម្លាប់​ ពួក​ព្យាការី និង​យក​ដុំ​ថ្ម​ គប់​សម្លាប់​ អស់​អ្នក ​ដែល​ព្រះជាម្ចាស់​ បាន​ចាត់​ឲ្យ​មក ​រក​អ្នក​រាល់​គ្នា។  ច្រើន​លើក ​ច្រើន​សា ​មក​ហើយ ​ដែល​ខ្ញុំ ​ចង់​ប្រមូល​ផ្ដុំ​ អ្នក​រាល់​គ្នា, ដូច​មេ​មាន់ ​ក្រុង​កូន​វា ​នៅ​ក្រោម​ស្លាប, តែ ​អ្នក​រាល់​គ្នា ​ពុំ​ព្រម​សោះ។  ហេតុ​នេះ ផ្ទះ​ របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​បោះ​បង់​ចោល ​ឲ្យ​នៅ​ស្ងាត់​ជ្រងំ។  ខ្ញុំ​ សុំ​ប្រាប់​អ្នក​ រាល់​គ្នា​ ថា, ពី​ពេល​នេះ​ ទៅ​មុខ, អ្នក​រាល់​គ្នា ​នឹង​លែង​ឃើញ​ខ្ញុំ ​ទៀត​ហើយ, រហូត​ដល់​ពេល ​អ្នក​រាល់​គ្នា​ ពោល​ថា,
សូម ​ព្រះជាម្ចាស់​ ប្រទាន​ពរ​ ដល់​ព្រះអង្គ ដែល​យាង​មក ​ក្នុង​នាម​ព្រះអម្ចាស់។”» 

 

5 comments:

Anonymous said...

ខេអាយ កន្លែងផ្សាយយេស៊ូ ។
កាន់តែយ៉ាប់ហើយ!
ហេងស៊យអើយ!

Anonymous said...

Amen or Anal ???

Anonymous said...

កក្តាន់ជានិច្ច!

Anonymous said...

កូនំមេចោរគេចុយមួយ@៩:៥១PM នេះប្រាកដជា
កើតពីប្រហោងកណ្ដួយ ឆ្កែខ្មៅយួននៅគឺឡុលេខ៦

Anonymous said...

កូនំមេចោរគេចុយមួយ@៩:៥១PM នេះប្រាកដជា
កើតពីប្រហោងកណ្ដួយ ឆ្កែខ្មៅយួននៅគឺឡុលេខ៦


ក.សេង ធារី