ព្រះយេស៊ូ
មានព្រះបន្ទូល ឲ្យប្រយ័ត្ន នឹងពុតត្បុត របស់ពួកអាចារ្យ
និងពួកខាង គណៈផារីស៊ី
ពេលនោះ
ព្រះយេស៊ូ មានព្រះបន្ទូល ទៅកាន់មហាជន និងពួកសិស្ស ថា៖ «ពួកអាចារ្យ និងពួកផារីស៊ី មានភារកិច្ច បង្រៀនគម្ពីរវិន័យ របស់លោកម៉ូសេ។ អ្វីៗ ដែលគេ បង្រៀន អ្នករាល់គ្នា, ចូរ ស្ដាប់, ហើយ យកទៅប្រតិបត្តិ តាមទៅ,
តែកុំយក តំរាប់តាម អំពើ ដែលគេ ប្រព្រឹត្តឡើយ, ដ្បិត គេ មិនប្រតិបត្តិ តាមសេចក្ដី ដែលគេ បង្រៀននោះទេ។ អ្នកទាំងនោះ បានបង្កើតវិន័យ
យ៉ាងតឹងរ៉ឹង យកមកផ្ទុក លើមនុស្ស, ហើយ មិនជួយសម្រាល បន្ទុកនោះទេ, សូម្បី តែបន្តិចបន្តួច ក៏មិនជួយផង។
«គេ ធ្វើកិច្ចការ ផ្សេងៗ ដើម្បី ឲ្យមនុស្សម្នា កោតសរសើរ, គឺ គេ ធ្វើក្លាក់ កាន់តែ ធំឡើងៗ និងធ្វើខ្សែរំយោល
នៅជាយអាវ កាន់តែ វែងទៅៗ។ ពួកគេ ចូលចិត្តកន្លែងកិត្តិយស ក្នុងពិធីជប់លៀង, ហើយ រើសកន្លែងអង្គុយ នៅមុខគេ ក្នុងសាលាប្រជុំ។ ពួកនេះ ចូលចិត្ត ឲ្យគេ អោនកាយគោរព
នៅតាមផ្សារ និងឲ្យគេ ហៅខ្លួន
ថា, “ព្រះគ្រូ”។
«រីឯ អ្នករាល់គ្នាវិញ, កុំ បង្គាប់គេ ឲ្យហៅខ្លួន
ថា, “ព្រះគ្រូ” សោះឡើយ,
ដ្បិត អ្នករាល់គ្នា មាន“ព្រះគ្រូ”
តែមួយគត់, ហើយ អ្នករាល់គ្នា សុទ្ធតែជា
បងប្អូននឹងគ្នា។ កុំហៅនរណាម្នាក់ នៅលើផែនដីនេះ ថា, “ព្រះបិតា” ឲ្យសោះ, ដ្បិត អ្នករាល់គ្នា មាន “ព្រះបិតា” តែមួយគត់ ដែលគង់នៅ ស្ថានបរមសុខ។ កុំឲ្យគេ ហៅអ្នករាល់គ្នា
ថា, “មគ្គទេសក៍” ឡើយ, ដ្បិត មានតែព្រះគ្រិស្ដ
មួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍ របស់អ្នករាល់គ្នា។ ក្នុងចំណោម អ្នករាល់គ្នា, អ្នកណា មានឋានៈធំជាងគេ ត្រូវឲ្យអ្នកនោះ បំរើអ្នករាល់គ្នា។ អ្នកណា លើកតម្កើងខ្លួន, អ្នកនោះ នឹងត្រូវគេ បន្ទាបចុះ។ រីឯ អ្នកដែលបន្ទាបខ្លួន នឹងត្រូវគេ លើកតម្កើងវិញ។»
«នែ៎! ពួកអាចារ្យ
និងពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នា
ត្រូវវេទនា ជាពុំខាន, ព្រោះ អ្នករាល់គ្នា បិទទ្វារ មិនឲ្យមនុស្ស
ចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ។
អ្នករាល់គ្នា មិនត្រឹមតែ មិនបានចូល ខ្លួនឯងប៉ុណ្ណោះទេ,
គឺ ថែមទាំង រារាំងអ្នក ដែលចង់ចូល មិនឲ្យគេ ចូលទៀតផង។ ពួកអាចារ្យ និងពួកផារីស៊ី ដ៏មានពុតអើយ!
អ្នករាល់គ្នា ត្រូវវេទនា ជាពុំខាន,
ព្រោះ អ្នករាល់គ្នា ឆបោក យកទ្រព្យសម្បត្តិ របស់ស្ត្រីមេម៉ាយ
ដោយធ្វើឫក ជាសូត្រធម៌ យ៉ាងយូរ។ ហេតុនេះហើយ
បានជាអ្នករាល់គ្នា ត្រូវទទួលទោស យ៉ាងធ្ងន់មិនខាន។
«ពួកអាចារ្យ និងពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នា ត្រូវវេទនា ជាពុំខាន,
ព្រោះ អ្នករាល់គ្នា ធ្វើដំណើរ តាមផ្លូវទឹក
និងតាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ ឲ្យចូលសាសនា របស់អ្នករាល់គ្នា យ៉ាងហោចណាស់
ឲ្យបានមនុស្ស
ម្នាក់ដែរ។ លុះគេ ចូលសាសនាហើយ, អ្នករាល់គ្នា ធ្វើឲ្យគេ រឹតតែអាក្រក់ ជួជាតិ ជាងអ្នករាល់គ្នាមួយ, ទ្វេជាពីរ។
«ពួកអាចារ្យ និងពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នា ត្រូវវេទនា ជាពុំខាន, ព្រោះ អ្នករាល់គ្នា យកជីរអង្កាម, ជីរនាងវង, និងម្អមមួយ ភាគដប់ មកថ្វាយ ព្រះជាម្ចាស់,
ប៉ុន្តែ អ្នករាល់គ្នា លះបង់ក្រឹត្យវិន័យ សំខាន់ៗចោល—មានសេចក្ដីសុចរិត, មេត្តាករុណាធម៌, និងជំនឿស្មោះត្រង់ ជាដើម។ វិន័យ ទាំងប៉ុន្មានប្រការ នេះហើយ ដែលអ្នករាល់គ្នា
ត្រូវប្រតិបត្តិតាម ដោយឥត លះបង់ ចោលប្រការ ឯទៀតៗ។ អ្នកដឹកនាំ កង្វាក់អើយ! អ្នករាល់គ្នា ត្រងយកមូស ចេញពីទឹកផឹក, តែ អ្នករាល់គ្នា លេបដំរីមួយ ទាំងមូល ទៅវិញ។
«ពួកអាចារ្យ និងពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នា ត្រូវវេទនា ជាពុំខាន, ព្រោះ អ្នករាល់គ្នា សំអាតពែង និងចាន តែខាងក្រៅប៉ុណ្ណោះ, ប៉ុន្តែ ផ្នែកខាងក្នុង ពោរពេញ ទៅដោយផល ដែលកើតមក ពីការកេងប្រវ័ញ្ច
និងការលោភលន់។ ពួកផារីស៊ី
ដ៏កង្វាក់អើយ! ចូរសំអាត ផ្នែកខាងក្នុងពែង
ជាមុនសិន ទើបអ្វីៗ នៅខាងក្រៅ បានស្អាតបរិសុទ្ធដែរ។
«ពួកអាចារ្យ និងពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នា ត្រូវវេទនា ជាពុំខាន,
ព្រោះ អ្នករាល់គ្នា ប្រៀបបាន នឹងផ្នូរ ដែលគេ លាបកំបោរស,
មើលពីក្រៅ ឃើញហាក់ដូចជាស្អាត,
តែខាងក្នុង ពោរពេញ ទៅដោយឆ្អឹង សាកសព និងធាតុរលួយ សព្វបែបយ៉ាង។ អ្នករាល់គ្នា ក៏ដូច្នោះដែរ។
អ្នករាល់គ្នា សំដែងឫកពារ ខាងក្រៅ ឲ្យមនុស្សម្នា
ឃើញថា, អ្នករាល់គ្នា សុចរិត។ តែចិត្តអ្នករាល់គ្នា
ពោរពេញ ដោយគំនិត លាក់ពុត និងគំនិត ទុច្ចរិតទៅវិញ។
«ពួកអាចារ្យ និងពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នា ត្រូវវេទនា ជាពុំខាន,
ព្រោះ អ្នករាល់គ្នា បានសង់ផ្នូរ ឲ្យពួកព្យាការី, ព្រមទាំង តុបតែងផ្នូរ របស់មនុស្សសុចរិត, ដោយពោល
ថា, “ប្រសិនបើ យើង បានរស់នៅ ជំនាន់បុព្វបុរស,
នោះ យើង មុខជាមិនសមគំនិត ជាមួយគេ ក្នុងការសម្លាប់ ពួកព្យាការីឡើយ។” អ្នករាល់គ្នា ពោលដូច្នេះ បានសេចក្ដី
ថា, អ្នករាល់គ្នា ចោទខ្លួនឯង ថា, ជាពូជពង្ស របស់ពួកអ្នក ដែលបានសម្លាប់ ព្យាការី។ ដូច្នេះ ចូរ បន្ដកិច្ចការ របស់បុព្វបុរស
អ្នករាល់គ្នា ឲ្យបានសំរេចទៅ!
«នែ៎, ពួកពស់! ពូជពស់វែកអើយ! ធ្វើម្ដេច ឲ្យអ្នករាល់គ្នា គេចផុត ពីទោស ធ្លាក់នរកបាន? ហេតុនេះ ខ្ញុំ ចាត់ព្យាការី, អ្នកប្រាជ្ញ, និងអាចារ្យ ឲ្យមករក
អ្នករាល់គ្នា។ តែ អ្នករាល់គ្នា នឹងសម្លាប់ពួកគេខ្លះ, ឆ្កាងខ្លះ, និងវាយ ធ្វើបាបខ្លះ ក្នុងសាលាប្រជុំ,
ព្រមទាំង តាមបៀតបៀនគេ ពីក្រុងមួយ ទៅក្រុងមួយផង។ ដូច្នេះ អ្នករាល់គ្នា ត្រូវទទួលទោស,
ព្រោះ អ្នករាល់គ្នា បានបង្ហូរឈាម ជនសុចរិត, ចាប់ពីលោកអេបិល ជាមនុស្សសុចរិត រហូតដល់ លោកសាការី, ជាបុត្រ របស់ លោកបារ៉ាគា ដែលអ្នករាល់គ្នា បានសម្លាប់ នៅត្រង់ចន្លោះ
ទីសក្ការៈ និងអាសនៈ។ ខ្ញុំ សុំប្រាប់ ឲ្យអ្នករាល់គ្នា
បានដឹង ថា, ទោសទាំងនោះ នឹងត្រូវធ្លាក់ មកលើមនុស្ស
ជំនាន់នេះ ជាមិនខាន។
អ្នកក្រុង
យេរូសាឡឹម បដិសេធ មិនទទួល ព្រះយេស៊ូ
«អ្នកក្រុង យេរូសាឡឹម! អ្នកក្រុង យេរូសាឡឹមអើយ! អ្នករាល់គ្នា
បានសម្លាប់ ពួកព្យាការី និងយកដុំថ្ម គប់សម្លាប់ អស់អ្នក ដែលព្រះជាម្ចាស់
បានចាត់ឲ្យមក រកអ្នករាល់គ្នា។
ច្រើនលើក ច្រើនសា មកហើយ ដែលខ្ញុំ ចង់ប្រមូលផ្ដុំ
អ្នករាល់គ្នា, ដូចមេមាន់ ក្រុងកូនវា នៅក្រោមស្លាប, តែ អ្នករាល់គ្នា ពុំព្រមសោះ។ ហេតុនេះ ផ្ទះ របស់អ្នករាល់គ្នា
នឹងត្រូវបោះបង់ចោល ឲ្យនៅស្ងាត់ជ្រងំ។ ខ្ញុំ សុំប្រាប់អ្នក រាល់គ្នា
ថា, ពីពេលនេះ ទៅមុខ,
អ្នករាល់គ្នា នឹងលែងឃើញខ្ញុំ ទៀតហើយ, រហូតដល់ពេល អ្នករាល់គ្នា
ពោលថា,
“សូម ព្រះជាម្ចាស់ ប្រទានពរ ដល់ព្រះអង្គ ដែលយាងមក
ក្នុងនាមព្រះអម្ចាស់។”»
5 comments:
ខេអាយ កន្លែងផ្សាយយេស៊ូ ។
កាន់តែយ៉ាប់ហើយ!
ហេងស៊យអើយ!
Amen or Anal ???
កក្តាន់ជានិច្ច!
កូនំមេចោរគេចុយមួយ@៩:៥១PM នេះប្រាកដជា
កើតពីប្រហោងកណ្ដួយ ឆ្កែខ្មៅយួននៅគឺឡុលេខ៦
៕
កូនំមេចោរគេចុយមួយ@៩:៥១PM នេះប្រាកដជា
កើតពីប្រហោងកណ្ដួយ ឆ្កែខ្មៅយួននៅគឺឡុលេខ៦
៕
ក.សេង ធារី
Post a Comment