Tuesday, February 19, 2013

ខៀវ កាញារីទ្ធ(នាយវីស្គី) ៖ គណបក្ស កាន់អំណាច ត្រូវការ គណបក្សប្រឆាំង ជានិច្ច សម្រាប់ធ្វើជា កញ្ចក់ឆ្លុះបញ្ចាំង (sic! សិច!)



Tuesday, 19 February 2013 
ដោយ ៖ ដើមអម្ពិល(DAP)
ភ្នំពេញៈអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានិងជារដ្ឋមន្រ្តីក្រសួងព័ត៌មានលោកខៀវកាញារីទ្ធបានថ្លែងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ថា រាជរដ្ឋាភិបាល គាំទ្រឲ្យមានបក្សប្រឆាំង ដើម្បីធ្វើការប្រកួតប្រជែងគ្នា ជាអ្វីដែលលោកចាត់ ទុកថាជា កញ្ចក់សម្រាប់ឆ្លុះបញ្ចាំង អំពីសកម្មភាពរាជរដ្ឋាភិបាលផងដែរ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មានមួយ ដើម្បីពង្រឹងក្រមសីលធម៌របស់ អ្នកសារព័ត៌មាន នៅទីស្តីការក្រសួងថា «យើងទទូលស្គាល់តួនាទី របស់គណបក្សប្រឆាំង ប្រសិនបើពុំមានបក្សប្រឆាំងទេគណបក្សកាន់អំណាចនឹងជិះសេះលែងដៃ យើងអាច និយាយគ្នាបានតើ មិនចាំបាច់ប្រើពាក្យ រហូតដល់ចោរក្បត់ជាតិលក់ទឹកដី ចោរលួចជាតិអី វាអាក្រក់មើលណាស់»
 ជាមួយគ្នានោះដែរលោក ខៀវ ការញារីទ្ធ ក៏បានបដិសេដចំពោះអ្នកបកស្រាយមួយ ចំនួនដែលតែង តែចោទប្រកាន់ រាជរដ្ឋាភិបាល ថាមិនទទូល ឬក៏ចាប់ដៃជាមួយ គណបក្សប្រឆាំង ក៏ប៉ុន្តែផ្ទុយទៅវិញទេ ដែល គណបក្ស ប្រឆាំង បានបដិសេធ ហើយគណបក្សប្រឆាំង បែរជា ជេរប្រមាណ គណបក្ស កាន់អំណាច ថា ជាក្រុមក្បត់ជាតិ និង លក់ក្បាល ឲ្យគេ ជាដើមនោះ។
 លោក ខៀវ កាញារីទ្ធ បានបន្តទៀតថា «គណបក្សប្រឆាំងចោទមន្រ្តីរបស់គណបក្សប្រជាជនជាជនក្បត់ជាតិ ជាចោរ លួចជាតិ។ អញ្ចឹងចេះ មកចង់ចាប់ ដៃជាមួយ ធ្វើអីបើពួកអាហ្នឹងវាក្បត់ជាតិ ហើយ កុំចាប់ មានតែចង់ក្បត់ ជាតិ ដែរ... ហើយថា គេមិន អាចចាប់ដៃ បានបើជេរ គេរហូត អីចឹងអ្នកណា អាចចាប់កើត»


បើទោះបីជាលោកខៀវ កាញារីទ្ធមិនបានបញ្ចេញឈ្មោះថាគណបក្សប្រឆាំងនោះថា
ជាអ្នកណាក៏ដោយក៏គេអាចដឹងថាលោកសំដៅទៅលើលោកសម រង្ស៊ីដែលបច្ចុប្បន្នកំពុង
គេចខ្លួន ពីអំណាចយុត្ថាធិការកម្ពុជា ក្នុងករណីរឿងដកតម្រុយបង្គោល ព្រំដែនកម្ពុជា-វៀតណាម កាលពីកំឡុងខែតុលា ឆ្នាំ២០០៩កន្លងទៅ។

លោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោស ឲ្យជាប់ពន្ធធនាគារចំនួន១២ឆ្នាំ ហើយបន្ថយមកនៅត្រឹមតែ១០ឆ្នាំវិញ និងពិន័យជាប្រាក់ជិត មួយរយលាន រៀល ពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និងចោទប្រកាន់ពីបទខ្លែងបន្លំផែនទី។

តែយ៉ាងណាក៏ដោយ មន្រ្តីគណបក្សប្រឆាំងចាត់ទុកថា ករណីលោកសម រង្ស៊ីគឺជាករណីនយោបាយសុទ្ធសាធ ហើយការបិទផ្លូវមិនឲ្យលោក សម រង្ស៊ី វិលមកស្រុក វិញ ដោយខ្លាចប្រជាប្រិយរបស់លោក សម រង្ស៊ី។

ជាមួយនឹងការលើកឡើងខាងលើនេះផងដែរ លោក ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់អំពីគោលជំហរ របស់គណបក្សប្រជាជនកម្ពុជាថា គណបក្សហ៊្វុនស៊ិនប៉ិច ជាដៃ គូរបស់គណបក្សកាន់អំណាច របស់លោកដដែល ក្នុងជួររាជរដ្ឋាភិបាលតែងតែ មានមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិច ជាប់រហូតតាំងពីថ្នាក់ស្រុក ថ្នាក់ខេត្ត ហើយគណបក្ស ប្រជាជន តែងតែបន់ឲ្យគណបក្សដៃគូមូយនេះ មានសំឡេងកាន់តែច្រើនផងដែរ៕

8 comments:

Anonymous said...

នាយវីស្គី ជាទីរាប់អាន គួរឱ្យអស់សំណើចខ្លាំងណាស់
សេចក្តីប្រកាសលោក វាហាក់ដូចមានអ្វីមួយមិនដំណើរ
ការក្នុងរដ្ឋាភិបាលរបស់លោកហើយ ទើបបានជាលោក
ស្រវឹងវីស្គីហើយ បកស្រាយបានពិរោះរណ្ដំទៀត!!!
ឬប្រហែលទាក់ទងទៅនឹង រឿងសាលាក្ដីខ្មែរក្រហម
គ្មានប្រទេសណាជួយផ្ដល់ថវិកា?

Anonymous said...

You're a real pig.

Anonymous said...

Ah Kanharith chea sampheung, chea pimp ah youn Hanoi.

Anonymous said...

ពួកអស់នេះវាកំពុងឈ្លក់វង្វេងខ្លាំងណាស់ ពួក
វាមានមោទនភាពនឹងអំណាចបុណ្យសក្ដិ​បើនិយាយ
ឲ្យចំគឺឈ្លក់នឹងអាចម៍នោមជាតិយួន ជាពួកកែមិន
ឡើង ទាល់តែប្រមូលពួកវាដូចឆ្នាំ ៧៥ ទើបស
ភ្នែក កំហុសដែលវាធ្វើមិនព្រមទទួលស្គាល់ថាបាន
ធ្វើ តើវាលក់ជាតិ កាត់ទឹកដីមែនទេ វាស្រវឹងជោក
ជាំហើយ ពួកវានិយាយលែងដឹងល្អអាក្រក់ទៀត
ហើយ ពួកវាអាមួយណាក៏ដូចអាមួយណានិយាយ
ភាសាតែមួយ យួនបានដាក់ថ្នាំពួកវាគ្រប់គ្នាឲ្យឆ្កួត
ភ្លេចជាតិសាសន៍ឯង មើលឃើញខ្មែរជាសត្រូវ​។
សំដីអាខៀវ កាន់ក្ដិតនេះ គ្រាន់តែជាលេសមួយ
ដោះសាពីភាពពិត ដែលបក្សពួកវាចាត់ទុកថា
ជាភាពត្រឹមត្រូវរបស់ពួកវាប៉ុណ្ណោះ សំដីមិនមាន
ខ្លឹមសារបែបនេះ មិនគួរសោះជាអ្នកដឹកនាំសោះ
គួរនិយាយនៅតាមបា ហាងការាអូខេទើបសម
សំដីវាគ្រាន់តែជាអ្នកធំលើគំនរអាចម៍ មិនសម
មានឈ្មោះជាមន្ត្រី ដែលមានន័យថា អ្នកពិគ្រោះ
អ្នកគិតពិភាក្សាឡើយ​។

Anonymous said...

Maybe he will change from whiskey to Chivas, right?

Anonymous said...

អាភ្លើអើយ។សម្តីអ្ហែងបានតែក្មេងបៀមដៃទេដែលស្តាប់បានថាម៉េច។តែបើគេអ្នកមានខួរវិញ។គេមិនដឹងជាអ្ហែងនិយាយពីស្អីទេ។អាចោរលួចជាតិអាចោរក្បត់​ជាតិ។

Anonymous said...

how can you denial the facts of life, when you know that you are really is a thief! sic! this man needs to go down to hell. he should talk about how to develop our country and nation with love and unity, not to bring negative into life. it is very important to promote team work and collaboration, crazy old man, just like kingta who always like sex. Crazy bastard!

Anonymous said...

អាភ្លើអើយ។សម្តីអ្ហែងបានតែក្មេងបៀមក្តទេដែលស្តាប់បានថាម៉េច។តែបើគេអ្នកមានក្តវិញ។គេមិនដឹងជាអ្ហែងនិយាយពីស្អីទេ។អាចោរលួចជាតិអាចោរក្បត់​ជាតិ។ អាចោរក្តខ្លី។