ដោយ តាំង វីដា, ង៉ែត ស្រីពៅ និង អ៊ឹង ប៊ុនថន ថ្ងៃព្រហស្បតិ៍ ទី14 មីនា ឆ្នាំ2013 ម៉ោង17:34 VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មចំពោះការអ្នកវិភាគ
ពាក់ព័ន្ធនឹងព័ត៌មានដែលថា
គណបក្សកាន់អំណាចអាចគាបសង្កត់លើសម្តេចក្រុមព្រះ
ក្នុងការវិលត្រលប់ចូលឆាកនយោបាយវិញ។
ថ្លែងក្នុងពិធីកាត់ឫសសីមា
និងសម្ពោធសមិទ្ធផលនានានៅវត្តនន្ទមុនី ក្នុងសង្កាត់ស្ទឹងមានជ័យ
នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានរិះគន់ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ
ដែលបានវិភាគពាក់ព័ន្ធទៅនឹងលទ្ធភាព
នៃការយាងចូលឆាកនយោបាយជាថ្មីម្តងទៀត របស់សម្តេចក្រុមព្រះ
ដែលលោកវិភាគថា ការត្រលប់ចូលឆាកនយោបាយរបស់ទ្រង់
អាចនឹងទទួលការគំរាមកំហែងជាច្រើន ដូចជាការបើកកកាយព័ត៌មាន
ឬក្លាយជាចំណាប់ខ្មាំងរបស់គណបក្សកាន់អំណាច ៖ "អ្នកវិភាគឡប់ៗ
វាមកលើកថា រឿងប្តឹងមិនប្តឹងវាស៊ីសងលើគណបក្សប្រជាជន
បើឡប់តែធន់ហ្នឹងធ្វើអ្នកវិភាគយ៉ាងម៉េច
មើលជៀសឆ្ងាយឲ្យពីខ្ញុំបន្តិចបានទេ លោកអ៊ូ វិរៈ អើយ
លោកគួរណាស់តែចេះដឹងជាងនេះ ឲ្យបានច្រើនតិចបានទេ
លោកពិតជាមានសិទ្ធិហើយ តែខ្ញុំក៏មានសិទ្ធិដែរ
ខ្ញុំគិតថាការវិភាគរបស់លោកនេះ អន់ណាស់ៗ
គួរតែទៅរៀនសារជាថ្មីជាមួយនឹងសិស្សនៅមធ្យមសិក្សា
ឬបឋមសិក្សាល្អជាង វាគ្រាន់បើជាង"។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគសង្គម លោក អ៊ូ
វីរៈ មានប្រសាសន៍ថា លោកនៅតែប្រកាន់ជំហរដដែលចំពោះវិភាគនោះ តែលោកថា
ប្រតិកម្មនេះ គប្បីធ្វើឡើងក្នុងគំនិតនៃនយោបាយ
ជៀសវាងការវាយប្រហារលើបុគ្គលផ្ទាល់ ៖
"ស្វាគមន៍ការបញ្ចេញមតិរបស់សម្តេច អាហ្នឹងគឺជាសិទ្ធិរបស់គាត់
បើសិនជាអាចបញ្ចេញអាចពិភាក្សា ឈានទៅដល់ការពិភាក្សា
ពីគំនិតនិងគោលនយោបាយ គឺជារឿងមួយល្អ
ជៀសវាងការវាយប្រហារបុគ្គល គឺមើលទៅជារឿងមិនល្អ"។
គួរបញ្ជាក់ថា ថ្មីៗនេះមានព័ត៌មានថា សម្តេចក្រុមព្រះ
ចង់យាងចូលឆាកនយោបាយវិញ ជាមួយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែខណៈនោះ
ក៏មានព័ត៌មានថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានព្រមានសើរើឡើងវិញ
ដើម្បីប្តឹងសម្តេចក្រុមព្រះ ពីបទពុករលួយ លក់ឧទ្ធម្ភាគចក្រ
បន្ទាប់ពីព្រះអង្គចង់ចូលធ្វើនយោបាយប្រឆាំង៕
8 comments:
When I see this picture, I want to slap Ah Hun Sen in the face.
Chang Ter Teas Kom Pleang Ah Choy Marai Hun Sen Oy Bek!!
I don't understand why reporters like to use this type of Khmer font for their articles. It's hard to read; it's blurry. Plus, it wasted ink when you print it.
Are we, Khmer, running of regular font? This type of font is reserved for headlines and other important phrases. Not for news articles!
Be reasonable and make some sense, author!
This is how "bong Thom" look like.....Ah Sen looking sooooo ugly.
នាំតែសឹកគូតខោទេ វាគ្មាននរណាគេគាំទ្រគាត់ទៀតទេ។ ហ៊ានតែចូល វាច្បាស់ជាអាម៉ាស់មុខមិនខាន។
Please Hun Sen care about Khmer' Country or People.Even you rich or strong , you will be died oneday for sure.I can be died because of my people , my country.Please save our country from VN.
From Khmer at USA.
AH Hun Sen face is ugly.
ចុះហ្អែងហ្នឹង ចេះស្អី អាមោឃ អាសម្រែស៊ីត្រីទាំងអាចម៍ស៊ីច្រាច់ទាំងឫស។ សញ្ញាប័ត្រអាហ្អែង សូម្បីតែក្មេងមិនដឹងអីក៏វាមិនចង់កាន់ ហើយវាខ្ពើមមើលទៀតផង។អាមោឃ អាខ្វាង។
A message to Ah Kdor Khun Meng Lieng motherfucker You should put Ah Kwak hun sen Youn's dog in jail for life motherfucker
Post a Comment