Friday, March 29, 2013

តិចអួតថាប្រាក់ ជោរ សែន ឬ បក្សស្រីលើកជើងអីអីទៀត?

ការជួយដល់ស្ត្រីក្នុងសហគ្រាសខ្នាតតូច និងមធ្យម។រូបថតផា លីណា
សហភាព​អឺរ៉ុប​ផ្តល់​ថវិកា​៩,៦ លាន​អឺរ៉ូ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា 

Thursday, 28 March 2013
លាង ផាន់ណារ៉ា
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ថវិកា សរុប​ជាង ៩,៦ លាន​អឺរ៉ូ (ត្រូវ​ជា​ជាង ១២,៥ លាន​ដុល្លារ) សម្រាប់​អនុវត្ត​លើ​គម្រោង​ថ្មី​ចំនួន​១១ គម្រោង​លើ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ អភិបាល​កិច្ច​ល្អ និង​ការ​អភិវឌ្ឍន៍​សង្គម

ជំនួយលើ​គម្រោង​ថ្មី​ទាំង ១១ នេះ ត្រូវ​បាន​យក​មក​ធ្វើ​ការ​ពិភាក្សា​នៅ​ក្នុង​សិក្ខា​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូល​ដ្ឋាន​របស់​កម្ពុជា អាច​មាន​លទ្ធភាព ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​កម្ពុជា​និង ឲ្យ​មាន​កិច្ច​រួម​សហការ​ស្អិត​ល្មួត​ក្នុង​ចំណោម​អ្នក​ទទួល​ផល​ពី​គម្រោង និង​ភាព​បំពេញ​បន្ថែម​ក្នុង​ចំណោម​គម្រោង​ដែល ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ដោយ​សហភាព​អឺរ៉ុប ។


លោក Jean-François Cautain ឯកអគ្គ​រដ្ឋ​ទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «ការ​គាំទ្រ​ចំពោះ​គម្រោង​ថ្មី​ទាំង​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ យើង​ក្នុង​ការ​បន្ត​ការ​គាំទ្រ​ដល់​កម្ពុជា លើ​មាគ៌ា​របស់​ប្រទេស​នេះ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​កិច្ច​ប្រកប​ដោយ​និរន្តរ​ភាព និង​អភិបាលកិច្ច​ល្អ។ ដើម្បី​សម្រេច​កិច្ចការ​នេះ ការ​គ្រប់គ្រង​ប្រកប​ដោយ​និរន្តរភាព​នូវ​ធនធាន​ធម្មជាតិ មាន​តួនា​ទី​សំខាន់​ជា​មូល​ដ្ឋាន​គ្រឹះ»

លោក​បញ្ជាក់​ថា «យើង​កំពុង​តែ​ទន្ទឹម​រង់​ចាំ​ធ្វើ​ការ​ជាមួយ​នឹង​ដៃ​គូ​របស់​យើង ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក និង អន្តរជាតិ និង​អាជ្ញាធរ​មូល​ដ្ឋាន​របស់​កម្ពុជា ក្នុង​គោល​ដៅ​រួម​របស់​យើង ដើម្បី​ពង្រីក​ឲ្យ​ដល់​ក្រុម​ជន​ងាយ​រងគ្រោះ​បំផុត នៅ​កម្ពុជា ដើម្បី​ជួយ​ពួកគេ​ឲ្យ​ងើប​ចេញ​ផុត​ពី​ភាព​ក្រីក្រ អសន្តិសុខ និង​ភាព​អយុត្តិធម៌​សង្គម»

យោងតាមសេចក្តីប្រកាសព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជាមួយ​នឹង​ថវិកា​សរុប​ជាង ៩,៦ លាន​អឺរ៉ូ លើ​គម្រោង​ថ្មី​ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប នឹង​ផ្តោត​ទៅ​លើ​វិស័យ​សំខាន់ៗ​ដូច​តទៅៈ
·       ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវធនធានធម្មជាតិៈ សន្តិ​សុខ​ស្បៀង និង​អាហា​រូបត្ថម្ភ ការ​ការពារ​ព្រៃ​សហគមន៍ ការ​ពង្រឹង​សមត្ថភាព​ដល់​សហគមន៍​នេសាទ ក៏​ដូចជា ការ​គាំទ្រ​ដល់​ការ​បង្កើត​ទីផ្សារ​បសុសត្វ របស់​សហគមន៍។
·       អភិបាលកិច្ចល្អៈ លើក​កម្ពស់​យុត្តិធម៌​នៅ​ថ្នាក់​មូល​ដ្ឋាន ការពារ​ធនធាន​ធម្មជាតិ និង​សិទ្ធិ​ដីធ្លី​ក្នុង​ចំណោម​ក្រុម​ងាយ​រង​គ្រោះ ក៏​ដូចជា កសាង​សមត្ថភាព​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ថ្នាក់​ក្រោម​ជាតិ ។
·       ការអភិវឌ្ឍសង្គមសម្រាប់ទាំងអស់គ្នាៈ លើក​កម្ពស់​លទ្ធភាព​របស់​ស្ត្រី​ក្នុង​ការ​ទទួល​បាន​សេវា​ការពារ​ផ្នែក​សង្គម​កិច្ច និង​ច្បាប់ និង​បង្កើន​ការ​ផ្តល់​សិទ្ធិ​អំណាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ពួកគេ លើក​កម្ពស់​សិទ្ធិ​សង្គម​កិច្ច និង​សេដ្ឋកិច្ច​របស់​យុវជន​ក្រីក្រ​ក្នុង​ទីក្រុង ក៏​ដូច​ជា បង្កើន​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​ប្រកប​ដោយ​គុណ​ភាព និង​ការ​អភិវឌ្ឍ​កុមារ​សម្រាប់​ក្រុម​ជន​ជាតិ​ភាគ​តិច។

1 comment:

Anonymous said...

បើមានបក្សស្រីលើកជើង ទាល់តែមានបក្សស្រី ចំតិតក្តិតដែរ។