Friday, March 29, 2013

ដក​មេ​ប៉ុស្តិ៍​នៅ​ប៉ៃលិន​បន្ទាប់​ពី​ការពារ​សន្តិសុខ​អ្នក​យក​ព័ត៌មាន​រឿង​ព្រំដែន

មេ ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។
RFA/Morm Moniroth
ស្នងការ​ប៉ូលិស​ខេត្ត​ប៉ៃលិន សម្រេច​ដក​តួនាទី​មេ​ប៉ុស្តិ៍​វរព្រំដែន ៨២១ នៅ​ចំណុច​បរថ្មី ក្នុង​ខេត្ត​ប៉ៃលិន ក្រោយ​ពេល​លោក​បាន​ការពារ​សន្តិសុខ​​ជូនអ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ៣​នាក់ ដែល​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម កាល​ពី​ជាង​១​សប្តាហ៍​មុន។

2013-03-27
ដោយ ម៉ម មុនីរតន៍
Radio Free Asia

ប្រធាន​ប៉ុស្តិ៍​បរថ្មី នៃ​ខេត្ត​ប៉ៃលិន ត្រូវ​គេ​បញ្ចប់​​ពី​តួនាទី និង​កំពុង​ប្រឈម​មុខ​​​តាម​ផ្លូវ​ច្បាប់ ព្រោះ​តែ​ត្រូវ​គេ​រក​ឃើញ​ថា លោក​មាន​កំហុស​ក្នុង​រឿង​ព្រំដែន។

លោក មួន ទឹម ហៅ ញ៉ន អតីត​មេ​ប៉ុស្តិ៍​វរព្រំដែន ៨២១ ប្រចាំ​នៅ​ចំណុច​បរថ្មី សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ មីនា ថា រូប​លោក​ត្រូវ​គេ​ដក​ពី​តំណែង​ជា​ប្រធាន​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា។ លោក​បន្ត​ថា អ្វី​ដែល​ឈាន​ដល់​ការ​បញ្ចប់​លោក​ពី​មុខ​តំណែង និង​ត្រូវ​ស្ថិត​ក្រោម​ការ​គំរាម​ដាក់​ពន្ធនាគារ​បន្ត​​ទៀត​នោះ ព្រោះ​តែ​ត្រូវ​គេ​ចោទ​ប្រកាន់​​ថា លោក​​ធ្វើ​ការ​ឲ្យ​បក្ស​ប្រឆាំង និយាយ​ចេញ​អំពី​ការ​សម្ងាត់​នៃ​កិច្ចការ​ព្រំដែន និង​ទន្ទ្រាន​កាន់កាប់​លើ​ដី​តំបន់​ស​រវាង​កម្ពុជា និង​ប្រទេស​ថៃ។

លោក​បញ្ជាក់​ថា យុទ្ធសាស្ត្រ​នេះ ពិត​ជា​ធ្វើ​ឲ្យ​លោក និង​ក្រុម​គ្រួសារ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។ លោក​បន្ត​ថា លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ អ្វី​ដែល​លោក​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ជាង ១​សប្ដាហ៍​មុន​នោះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ បុគ្គលិក​របស់​វិទ្យុ​អាស៊ីសេរី ប៉ុណ្ណោះ៖ «ដក​កាំភ្លើង​ម្សិលម្ង៉ៃ (២៥ មីនា)។ ខ្ញុំ​សង្ស័យ​តែ​ដក​មាន​ការ​ទេ ដក​ម្សិលម្ង៉ៃ ហើយ​ម្សិលមិញ​ហ្នឹង (២៦ មីនា) គេ​ប្រមូល​មក​ប្រជុំ​ប្រកាស​ហ្នឹង​គេ​ដក។ ហើយ​ថ្ងៃនេះ ខ្ញុំ​ត្រូវ​ទៅ​ស្នងការ​ហ្នឹង ស្នងការ បុគ្គលិក​គេ​សួរ​ខ្ញុំ ខ្ញុំ​សួរ​ថា ខ្ញុំ​ខុស​រឿង​អី​អ៊ុំ? គេ​ចោទ​ប្រកាន់​ថា ទី​១ រឿង​អា​បង្គោល​សីមា​ខ្លាំង ទី​២ ថា​ខ្ញុំ​កាប់​ព្រៃ​តំបន់​ស ហើយ​ខ្ញុំ​ថា ដី​ខ្ញុំ​នៅ​កណ្ដាល ហើយ​ដី​ទាហាន​នៅ​ជុំវិញ​អស់​ហើយ»

ការ​សម្រេច​បញ្ចប់​តួនាទី និង​អាច​ប្រឈមមុខ​ជាប់​ពន្ធនាគារ​របស់​អតីត​ប្រធាន​ប៉ុស្តិ៍​វរព្រំដែន ៨២១ នេះ ធ្វើ​ឡើង​ក្នុងរយៈ​ពេល​ជាង ១​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​អតីត​មេ​ប៉ុស្តិ៍​បរថ្មី ត្រូវ​អម​ដំណើរ​ដើម្បី​ការពារ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ៣​នាក់ ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា។

ឆ្លើយ​តប​បញ្ហា​នេះ មេបញ្ជាការ​រង​នគរបាល​វរព្រំដែន ៨២១ លោក អែម ជាតិ ដែល​រង់​ការ​ចោទ​ប្រកាន់​ថា គឺ​ជា​អ្នក​ធ្វើ​របាយការណ៍​ប្ដឹង​លោក មួន ទឹម បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ដោយ​ចាត់​ទុក​ថា កិច្ចការ​នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​ជំនាញ៖ «ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ រឿង​របស់​ថ្នាក់​លើ [=អង្គការលើ?]។»


ចំណែក​ស្នងការ​នគរបាល​​ខេត្ត​ប៉ៃលិន ទទួល​បន្ទុក​ផែន​ព្រំដែន លោក ថា ធា មាន​ប្រសាសន៍​ថា លោក មួន ទឹម មិន​ត្រូវ​បាន​គេ​បញ្ចប់​តួនាទី​លោក​ឡើយ គឺ​គ្រាន់​តែ​​ផ្លាស់ប្ដូរ​ការងារ​ប៉ុណ្ណោះ។ លោក​ចាត់​ទុក​ថា នេះ​ជា​ក្របខ័ណ្ឌ និង​ការ​ទទួល​ខុសត្រូវ​របស់​អង្គភាព​នៃ​ស្ថាប័ន​រដ្ឋ៖ «ឥត​មាន​រឿង​អី​ទេ គេ​ផ្លាស់ប្ដូរ អា​នេះ​​វា​ការងារ​ផ្ទៃ​​អង្គភាព ត្រូវ​តែ​មាន​ការ​ផ្លាស់ប្ដូរ​អ៊ីចឹង​ហើយ»

លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ហៅ​ទង្វើ​​សមត្ថកិច្ច​ជំនាញ​របស់​រដ្ឋាភិបាល​នេះ​ថា ធ្វើ​ឡើង​គឺ​​ប្រឆាំង​បាន​តែ​ជាតិ​សាសន៍​ខ្លួន និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ដែល​មាន​និន្នាការ​មិន​គាំទ្រ​គណបក្ស​គ្រប់គ្រង​អំណាច​ប៉ុណ្ណោះ៖ «ចំពោះ​ខ្ញុំ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ក្នុង​នាម​ក្រុមប្រឹក្សា​ឃ្លាំមើល ខ្ញុំ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ទង្វើ​​ដែល​បាន​ធ្វើ​ទៅ​លើ​នាយក​ទាហាន ទៅ​លើ​ទាហាន»

បើ​ទោះ​ជា​មន្ត្រី​រដ្ឋាភិបាល​តែង​អះអាង​ថា នឹង​ពុំ​មាន​ការ​​រឹតត្បិត​អំពី​បញ្ហា​ព្រំដែន​ក្តី​ ក៏​ប៉ុន្តែ​ជា​គោលការណ៍ មន្ត្រី​ដែល​មាន​ភារកិច្ច​ការពារ​ព្រំដែន​នៅ​មូលដ្ឋាន​​ពុំ​បាន​បង្កើត​បរិយាកាស​ធូរ​ស្រាល​ដើម្បី​​បាន​ឃើញ ឬ​ចូល​ជិត​​បង្គោល​ព្រំដែន​នោះ​ឡើយ៕

3 comments:

Anonymous said...

Well...the Siem and the Youn can bullshit AH HUN SEN Vietcong slave who got a fake Phd without going to school and his highest education is second grade. But the Siem and the Youn can't bullshit Cambodian people!

What is on paper is not the same as what is on the map and what is on the map is not the same as what is on the ground and what is on the ground can be verified by the using modern technology such as GPS. The time will come…

Anonymous said...

«ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ រឿង​របស់​ថ្នាក់​លើ [=អង្គការលើ?]។» សម្ដីនេះបញ្ជាក់ច្បាស់ថា
របបផ្ដាច់ការភ្នំពេញសព្វថ្ងៃ គឺ របបខ្មែរក្រហម
យៀមិញ។ អរគុណ វិទ្យុអាស៊ីសេរី បានចុះ
ផ្សាយព័ត៌មានដ៏សំខាន់នេះ៕

Anonymous said...

S I E M ) ) )Khmer( ( ( Y U O N