Monday, March 18, 2013

សហភាព​អឺរ៉ុប​ថា ការដោះលែង លោក ម៉ម សូណង់ដូ ឆ្លុះបញ្ចាំង​ពី​ភាពប្រសើ​ឡើង នៅក្នុង​ការសម្តែង​មតិ​

ថ្ងៃទី 16 មីនា 2013 | ដោយ: គ្រី​ទិច​
Cambodia Express News

ភ្នំពេញ: សហភាព​អឺរ៉ុប​បានចាត់ទុក ការដោះលែង លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សម្បុក​ឃ្មុំ ថា ជាការ​រីកចម្រើន​មួយ​សម្រាប់​សេរីភាព នៅក្នុង​ការសម្តែង​មតិ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍ នៃ​អ្នកនាំពាក្យ​របស់​អ្នកស្រី Catherine Ashton អនុប្រធាន​គណកម្មកា​រ​អឺរ៉ុប​បាន​និយាយថា ក្នុងនាមអ្នកស្រីជា តំណាង​ជាន់ខ្ពស់ សហភាព​អឺរ៉ុប បានធ្វើការ​កត់សម្គាល់ អំពី​ការសំរេចចិត្ត​របស់​សាលា ឧ ទ្ទ រណ៍ ក្នុងការ​ដោះលែង លោក ម៉ម សូណង់ដូរ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​នៃ​កម្ពុជា និង ជានា​យក​នៃ​វិទ្យុ​សំបុក​ឃ្មុំ កាលពី​ថ្ងៃទី​១៤ ខែមីនា បើទោះបីជា​គាត់ ត្រូវ​កាត់ទោស អោយមាន​ទោស​ក្តី​

​ការសំរេចចិត្ត​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ឆ្ពោះទៅមុខ​នៃ ការអនុវត្តន៍​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ និង​ឯករាជ្យភាព​នៃ សារ​ព៌​ត័​មាន ដែលជា​ការបង្ហាញ​ឲ្យ​ឃើញ​យ៉ាង​សំខាន់បំផុត​សំរាប់​ការបោះឆ្នោតជាតិ ក្នុង​ខែកក្កដា​ពេលខាងមុខ​។​

​លោក ម៉ម សូណង់ដូ ត្រូវបាន​ដោះលែង​ចេញពី​មន្ទីរឃុំឃាំង​កាលពី​ថ្ងៃ​សុក្រ​ដោយមាន​ការស្វាគមន៍​ពី​អ្នកគាំទ្រ​ជាច្រើន​។​

​លោក​សន្យា​នឹង​បំពេញ​ការបន្ត នៅក្នុង​សារព័ត៌មាន​ហើយ​មិន​ឡូកឡំ​នឹង​នយោបាយ​៕

2 comments:

Anonymous said...

សហភាព​អឺរ៉ុប​ថា ការដោះលែង លោក ម៉ម សូណង់ដូ ឆ្លុះបញ្ចាំង​ពី​ភាពប្រសើ​ឡើង នៅក្នុង​ការសម្តែង​មតិ​ ។តែទង្វើរបស់អ្នកមានអំណាច ដែលចេះតែចោទហើយចាប់ អត់រឿងយកទៅឲ្យ​តុលាការ ចោទលេងម្តងថាអីចេះ ម្តងថាអីចុះ​ហើយ​ដាក់​គុក រួចដោះលែងវិញ​ស្រាច់តែចិត្ត គឺជា​ការរំ​លោភសិទ្ធសេរីភាព យ៉ាងធ្ងន់ធ្ងរបំផុត ។ដូច្នេះបើមនុស្សទូទៅធ្វើខុស ត្រូវទទួលទោស ហើយបើតុលាការកាត់ទោសឲ្យជាប់គុក ដោយ​រក​មិនឃើញកំហុស រាជរដ្ឋាភិបាលត្រូវតែ​សង​ជម្ងឺចិត្ត ដល់ជនរងគ្រោះ ​នឹងសងនូវភាពស្អាត​ស្អំមកវិញ ។នៅបរទេសបើតុលាការចោទខុស ដាក់គុកអ្នកគ្មានកំហុស គេអាចរកមេធាវីប្តឹងរដ្ឋា​ភិបាល សងលុយរាប់លានដុល្លារ មិនមែនចាប់​ហើយ​ចោទ រួចលែងវិញតាមចិត្តនោះទេ នេះជា​ទង្វើមិនទទួលខុសត្រូវ មានន័យថាចង់ចាប់ចង់​លែងស្រាច់តែចិត្ត ព្រោះអញគឺច្បាប់៕

Anonymous said...

អាចោរយួនមានដៃឆ្វេងគឺអាហ៊ុន សែន
ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរ​

ហើយនិងដៃស្ដាំគឺអាសម រាំងស៊ី
ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។
___________________________________

លោក ម៉ម សូណង់ដូ ជាប់ជាចំណាប់ខ្មាំង
របស់អាមេគ្រោះសម រង្ស៊ី ,
គណបក្សសង្គ្រោះជាតិយួនយៀកកុង។