ថ្ងៃទី 16 មីនា 2013 | ដោយ: គ្រីទិច
Cambodia Express News
ភ្នំពេញ: សហភាពអឺរ៉ុបបានចាត់ទុក ការដោះលែង លោក ម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ ថា ជាការរីកចម្រើនមួយសម្រាប់សេរីភាព នៅក្នុងការសម្តែងមតិនៅក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ នៃអ្នកនាំពាក្យរបស់អ្នកស្រី Catherine Ashton អនុប្រធានគណកម្មការអឺរ៉ុបបាននិយាយថា ក្នុងនាមអ្នកស្រីជា តំណាងជាន់ខ្ពស់ សហភាពអឺរ៉ុប បានធ្វើការកត់សម្គាល់ អំពីការសំរេចចិត្តរបស់សាលា ឧ ទ្ទ រណ៍ ក្នុងការដោះលែង លោក ម៉ម សូណង់ដូរ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនៃកម្ពុជា និង ជានាយកនៃវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី១៤ ខែមីនា បើទោះបីជាគាត់ ត្រូវកាត់ទោស អោយមានទោសក្តី។
ការសំរេចចិត្តនេះ បានបង្ហាញឲ្យឃើញពីការឆ្ពោះទៅមុខនៃ ការអនុវត្តន៍សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងឯករាជ្យភាពនៃ សារព៌ត័មាន ដែលជាការបង្ហាញឲ្យឃើញយ៉ាងសំខាន់បំផុតសំរាប់ការបោះឆ្នោតជាតិ ក្នុងខែកក្កដាពេលខាងមុខ។
លោក ម៉ម សូណង់ដូ ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងកាលពីថ្ងៃសុក្រដោយមានការស្វាគមន៍ពីអ្នកគាំទ្រជាច្រើន។
លោកសន្យានឹងបំពេញការបន្ត នៅក្នុងសារព័ត៌មានហើយមិនឡូកឡំនឹងនយោបាយ៕
Subscribe to:
Post Comments (Atom)
2 comments:
សហភាពអឺរ៉ុបថា ការដោះលែង លោក ម៉ម សូណង់ដូ ឆ្លុះបញ្ចាំងពីភាពប្រសើឡើង នៅក្នុងការសម្តែងមតិ ។តែទង្វើរបស់អ្នកមានអំណាច ដែលចេះតែចោទហើយចាប់ អត់រឿងយកទៅឲ្យតុលាការ ចោទលេងម្តងថាអីចេះ ម្តងថាអីចុះហើយដាក់គុក រួចដោះលែងវិញស្រាច់តែចិត្ត គឺជាការរំលោភសិទ្ធសេរីភាព យ៉ាងធ្ងន់ធ្ងរបំផុត ។ដូច្នេះបើមនុស្សទូទៅធ្វើខុស ត្រូវទទួលទោស ហើយបើតុលាការកាត់ទោសឲ្យជាប់គុក ដោយរកមិនឃើញកំហុស រាជរដ្ឋាភិបាលត្រូវតែសងជម្ងឺចិត្ត ដល់ជនរងគ្រោះ នឹងសងនូវភាពស្អាតស្អំមកវិញ ។នៅបរទេសបើតុលាការចោទខុស ដាក់គុកអ្នកគ្មានកំហុស គេអាចរកមេធាវីប្តឹងរដ្ឋាភិបាល សងលុយរាប់លានដុល្លារ មិនមែនចាប់ហើយចោទ រួចលែងវិញតាមចិត្តនោះទេ នេះជាទង្វើមិនទទួលខុសត្រូវ មានន័យថាចង់ចាប់ចង់លែងស្រាច់តែចិត្ត ព្រោះអញគឺច្បាប់៕
អាចោរយួនមានដៃឆ្វេងគឺអាហ៊ុន សែន
ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរ
ហើយនិងដៃស្ដាំគឺអាសម រាំងស៊ី
ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។
___________________________________
លោក ម៉ម សូណង់ដូ ជាប់ជាចំណាប់ខ្មាំង
របស់អាមេគ្រោះសម រង្ស៊ី ,
គណបក្សសង្គ្រោះជាតិយួនយៀកកុង។
Post a Comment