Monday, March 11, 2013

អ្នកនាំពាក្យ​៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​ចូល​ធ្វើ​នយោបាយ​វិញ​ទេ​ [- គោះទឹកបង្អើលត្រី?]

ថ្ងៃទី 11 មីនា 2013 | ដោយ: លី សិលា
Cambodia Express News

ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​យាង​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ​។ ព្រះអង្គ​នៅ​គង់តែ​ជា​ព្រះប្រធាន​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។ រីឯ​បណ្តឹង​របស់​ហ្វ៊ុនស៊ិនប៉ិច ប្រឆាំង​ព្រះអង្គ រឿង​យក​ឧទ្ធម្ភាគចក្រ​របស់​គណ​បក្សទៅ​លក់ ក៏​ត្រូវ​ច្រានចោល​ផងដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នក​ជំនិត​នឹង​សម្តេចក្រុមព្រះ​។​

​លោក ប៉ែន សង្ហា អ្នក​ជំនិត​នឹង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ឆ្នាំ​២០១៣ ថា "​ខ្ញុំ​សូមជម្រាបថា ព័ត៌មាន​ដែល​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបំណង​យាង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​ជា​ការពិត​ទេ ពីព្រោះ​ព្រះអង្គ​បានប្រកាសសម្រាក ឈប់​ពី​ឆាក​នយោបាយ​ហើយ​"​។​


​ចំពោះ​សេចក្តីប្រកាស​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ប្តឹង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ពី​រឿង​លក់​យន្តហោះ​របស់​គណបក្ស​នោះ ត្រូវបាន​លោក ប៉ែន សង្ហា បដិសេធ​យ៉ាងខ្លី​ថា "​មិន​មាន​ករណី​សម្តេចក្រុមព្រះ យក​យន្តហោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​លក់​ទេ​"​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ មាន​សេចក្តីរាយការណ៍​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សម្ព័ន្ធភាព​គណ​បក្សប្រឆាំង បង្កើតឡើង​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដោយ​លើកឡើង​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​យាង​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​នឹង​ត្រូវ​គេ​តែងតាំង​ព្រះអង្គ ជា​ព្រះ​ប្រធានកិត្តិយស​របស់​គណបក្សប្រឆាំង នៅក្នុង​សមាជ​នៅ​ថ្ងៃ​ទី​៧​មេសា​ខាង​មុខ​។​

​ក្នុងពេល​ដំណាលគ្នា​នោះ ក៏​មាន​សេចក្តីរាយការណ៍​ពី​សេចក្តីប្រកាស​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​ប្រកាសដាក់​ពាក្យបណ្តឹងទៅកាន់​តុលាការ ចោទប្រកាន់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​បទ​ពុករលួយ និង​យក​ឧទ្ធម្ភាគចក្រ​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​លក់​ផងដែរ​។​

​នៅក្រោយពេលគណបក្ស​ហ្វ៊ុនស៊ិនប៉ិច បែកបាក់​ជា​ពីរ កាលពី​ខែ​តុលា ឆ្នាំ​២០០៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ប្រធាន​គណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច ក៏​ត្រូវបាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ បាន​ប្តឹង​ចោទប្រកាន់​ព្រះអង្គ ក្នុង​រឿង​លក់​ដី​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ហើយ​ព្រះអង្គ​ក៏ត្រូវ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ នាំ​ឲ្យ​ព្រះអង្គភៀស​ព្រះកាយ គង់​នៅ​ក្រៅ​ប្រទេស​មួយរយៈ​។ កាលណោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បាន​ជាប់​បណ្តឹង​នៅ​តុលាការ ក្នុង​សំណុំរឿង​ឯក​ពន្ធភាព ដោយសារ​តែ​ព្រះអង្គ មាន​មហេសី​ក្រោយ គឺ​អ្នក​ម្នាង អ៊ុក ផល្លា​៕

4 comments:

Anonymous said...

ទាំងរណរិទ្ធ​ប្រពន្ធក្មេង ,ទាំងអាងាប់សម រាង្ស៊ី , ទាំងអាងាប់កឹមសុខា ទាំងអាគណបក្ស(សង្រោះជាតិយួន)ជាមនុស្សក្រឡិចក្រឡុច តែ...១...ទេ!

Anonymous said...

Like father like son,
always look out for his tails and limelight. Once he got what he wanted, sold his self to the devil. Khmer people should forget this royal crap.

Anonymous said...

SAM RAKK NOV LEU KRAIES TOV WEAR SROURL CHEARNG.
10:22 P.M AING KOMM CHHKOURTH YUE PEK...LA MORM ...LA MORM BANN HUEY!!!
Pee anh SOURN METREI RATHA

Anonymous said...

JOMPOIS LOK SOURN METREI RATHA,
LOK PIT JEA MEAN KOMNIT SNEHA LOK SAM RAINSY PD'O PD'ACH MAEN,JEANG SNEHA JEAT.

SOM KORT SOR SOEU LOK YANG KRAI-LENG.