ថ្ងៃទី 11 មីនា 2013 | ដោយ: លី សិលា
Cambodia Express News
ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនយាងចូលធ្វើនយោបាយឡើងវិញទេ។ ព្រះអង្គនៅគង់តែជាព្រះប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ រីឯបណ្តឹងរបស់ហ្វ៊ុនស៊ិនប៉ិច ប្រឆាំងព្រះអង្គ រឿងយកឧទ្ធម្ភាគចក្ររបស់គណបក្សទៅលក់ ក៏ត្រូវច្រានចោលផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនិតនឹងសម្តេចក្រុមព្រះ។
លោក ប៉ែន សង្ហា អ្នកជំនិតនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានប្រសាសន៍នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៣ ថា "ខ្ញុំសូមជម្រាបថា ព័ត៌មានដែលថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបំណងយាងទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ មិនមែនជាការពិតទេ ពីព្រោះព្រះអង្គបានប្រកាសសម្រាក ឈប់ពីឆាកនយោបាយហើយ"។
ចំពោះសេចក្តីប្រកាសរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលប្តឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ពីរឿងលក់យន្តហោះរបស់គណបក្សនោះ ត្រូវបានលោក ប៉ែន សង្ហា បដិសេធយ៉ាងខ្លីថា "មិនមានករណីសម្តេចក្រុមព្រះ យកយន្តហោះគណបក្សហ្វ៊ុនស៊ិនប៉ិច ទៅលក់ទេ"។
សូមរម្លឹកថា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ មានសេចក្តីរាយការណ៍ពីគណបក្សសង្គ្រោះជាតិ ដែលជាសម្ព័ន្ធភាពគណបក្សប្រឆាំង បង្កើតឡើងដោយគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដោយលើកឡើងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ហើយនឹងត្រូវគេតែងតាំងព្រះអង្គ ជាព្រះប្រធានកិត្តិយសរបស់គណបក្សប្រឆាំង នៅក្នុងសមាជនៅថ្ងៃទី៧មេសាខាងមុខ។
ក្នុងពេលដំណាលគ្នានោះ ក៏មានសេចក្តីរាយការណ៍ពីសេចក្តីប្រកាសរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានប្រកាសដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ចោទប្រកាន់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីបទពុករលួយ និងយកឧទ្ធម្ភាគចក្ររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ទៅលក់ផងដែរ។
នៅក្រោយពេលគណបក្សហ្វ៊ុនស៊ិនប៉ិច បែកបាក់ជាពីរ កាលពីខែតុលា ឆ្នាំ២០០៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ត្រូវបានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានប្តឹងចោទប្រកាន់ព្រះអង្គ ក្នុងរឿងលក់ដីទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយព្រះអង្គក៏ត្រូវតុលាការផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារ នាំឲ្យព្រះអង្គភៀសព្រះកាយ គង់នៅក្រៅប្រទេសមួយរយៈ។ កាលណោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានជាប់បណ្តឹងនៅតុលាការ ក្នុងសំណុំរឿងឯកពន្ធភាព ដោយសារតែព្រះអង្គ មានមហេសីក្រោយ គឺអ្នកម្នាង អ៊ុក ផល្លា៕
Subscribe to:
Post Comments (Atom)
4 comments:
ទាំងរណរិទ្ធប្រពន្ធក្មេង ,ទាំងអាងាប់សម រាង្ស៊ី , ទាំងអាងាប់កឹមសុខា ទាំងអាគណបក្ស(សង្រោះជាតិយួន)ជាមនុស្សក្រឡិចក្រឡុច តែ...១...ទេ!
Like father like son,
always look out for his tails and limelight. Once he got what he wanted, sold his self to the devil. Khmer people should forget this royal crap.
SAM RAKK NOV LEU KRAIES TOV WEAR SROURL CHEARNG.
10:22 P.M AING KOMM CHHKOURTH YUE PEK...LA MORM ...LA MORM BANN HUEY!!!
Pee anh SOURN METREI RATHA
JOMPOIS LOK SOURN METREI RATHA,
LOK PIT JEA MEAN KOMNIT SNEHA LOK SAM RAINSY PD'O PD'ACH MAEN,JEANG SNEHA JEAT.
SOM KORT SOR SOEU LOK YANG KRAI-LENG.
Post a Comment