Tuesday, March 19, 2013

សាច់ញាតិខ្មែរ ដែលវៀតណាមចាប់ខ្លួន សុំឲ្យតំណាងរាស្រ្តជួយ

(ថ្ងៃទី 19 មីនា 2013, ម៉ោង 07:18:PM) | ដោយ: កងមាស CEN
កំពង់ចាម: សាច់ញាតិ​ជនរងគ្រោះ​ជាង ២០ នាក់​របស់​ខ្មែរ​ដែល​សមត្ថកិច្ច​វៀត​ណា​ម​បាន​ចាប់ខ្លួន កាលពី​ប្រមាណ ប្រាំពីរ ខែ​មុន​នៅ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ខេត្តកំពង់ចាម ប្រទេស​កម្ពុជា ជាប់​ខេត្ត​តៃនិញ ប្រទេស​វៀត​ណា បាន​សុំ​ឲ្យ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​របស់​ប្រទេស​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ប្រទេស​វៀតណាម ឲ្យ​មានការ​ដោះលែង និង ប្រគល់​លុយ​ដែល​បាន​ដកហូតយក​ពី​បុរស​ទាំង ពីរ នាក់​នោះ បានមក​ជួបជុំ​ក្រុមគ្រួសារ និង ប្រកប​របរ​ចិញ្ចឹមជីវិត​វិញ​ដោយ​អនុគ្រោះ​។លិខិត​អន្តរាគមន៍​ខាងលើ​ពួកគាត់​បានប្រគល់​ជូន​តាមរយៈ​លោក ម៉ឹង ដា​វន ប្រធានការិយាល័យ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម
មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលា​ជាតិ​កសិកម្ម​កំពង់ចាម ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម កាលពី​ម៉ោង ១១ ថ្ងៃត្រង់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៣ ហើយ​លោក​តំណាងរាស្ត្រ បាន​សន្យាថា នឹង​បញ្ជូន​លិខិត​អន្តរាគមន៍​នេះ​ទៅកាន់​សម្តេច​ប្រធាន​រដ្ឋ​ភារ​បស់​ប្រទេសកម្ពុជា​ឲ្យ​បាន​ឆាប់​។​​ក្រុមគ្រួសារ​ដែល​សមត្ថ​កិច្ច​វៀតណាម​ចាប់ខ្លួនបាន​ប្រាប់​ទៅ​លោក ម៉ឹង ដា​វន ថា កន្លងមក​ពួកគាត់​ធ្លាប់​បានដាក់​លិខិត​ដូចគ្នានេះ​ទៅកាន់​លោក ហ៊ុន ណេង អភិបាលខេត្ត​កំពង់ចាម លោក​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​រួចហើយ​។​

គួររម្លឹកថា កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ សមត្ថកិច្ច​នគរបាល ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​បុរស ពីរ នាក់ៈ ឈ្មោះ ជិន ថន អាយុ ២៨ ឆ្នាំ និង ឈ្មោះ ឈន ង៉ឹ​ម អាយុ ២៧ ឆ្នាំ​។ ទាំង ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​។
ការចាប់ខ្លួន​ធ្វើឡើង​នៅ​ចំណុច​ច្រករបៀង​ដី​វៀតណាម បុស​វង ចំងាយ​ប្រមាណ ១០០ ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ខាងត្បូង​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ចំងាយ​ប្រហែល​ជាង​មួយ​គីឡូម៉ែត្រ ។ ការចាប់ ខ្លួន​ធ្វើឡើង​ខណៈដែល​ជន​
ទាំងពីរ បាន​វិលត្រឡប់​ពី​ទារលុយ​ថ្លៃ​លក់​គោ ក្របី​ចាស់ៗ
ដែល​បាត់បង់​កម្លាំង​ពលកម្ម​ឲ្យ​ឈ្មួញ​វៀតណាម បាន​ជំពាក់​កន្លងមកហើយ​បាន​សង
វិញ​ក្នុង​ថ្ងៃនោះ ដែរ​សរុប​ចំនួន ៣០.៧១០ ដុល្លារ​អាមេរិក និង ៣.៧០០.០០០
រៀល គឺ​សមត្ថកិច្ច​ប្រទេស​វៀតណាម​បាន​រឹបអូស​យកប្រាក់​នោះ​ទាំងអស់
ហើយ​យកទៅដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​រហូតមក​។

ហេតុនេះ​សាច់ញាតិ​ជនរងគ្រោះ​ទាំងពីរ​បាន​សូម​ឲ្យ​សម្តេច​អគ្គ​មហា​ពញា​ចក្រី
ហេង សំរិន ប្រធានរដ្ឋសភា ប្រទេស​កម្ពុជា និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ
ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា
មេត្តាជួយ​អន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល​ប្រទេស​វៀតណាម
សូមមេត្តា​ជួយ​ដោះលែង ឈ្មោះ ជិន ថន និង ឈន ង៉ឹ​ម ឲ្យ​មាន​សេរីភាព
បាន​វិលត្រឡប់​មកជួបជុំ​ក្រុមគ្រួសារ និង
ពិសេស​សូម​ឲ្យ​ជួយ​ប្រគល់​ប្រាក់​ចំនួន​ដូច​បានបញ្ជាក់​ខាងលើ​ដោយ​ក្តី​
អនុគ្រោះ​។ ដោយហេតុថា ប្រាក់​ទាំងអស់​ដែល​សមត្ថកិច្ច​វៀតណាម​បាន​ដកហូត​នោះ
គឺជា​ប្រាក់​ដែល​បាន​ប្រមូល​ទិញ​គោ ក្របី​ចាស់ៗ
អូស​នង្គ័ល​លែងរួច​ពី​ប្រជាពលរដ្ឋ
ហើយ​មិនទាន់បាន​ទូទាត់​ឲ្យ​ពួកគាត់​ដោយ​រង់ចាំ
លក់បាន​លុយ​ពី​ឈ្មួញ​វៀតណាម​ទើប​ទូទាត់​ជា​ក្រោយ​។​

​គួរ​
កត់សម្គាល់ថា
ការចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​នាំ​ទំនិញ​ជាច្រើន​មុខ​ទៅ​លក់​នៅ​
ប្រទេស​វៀតណាម​ដូចជា ដំឡូង​មី គ្រាប់ស្វាយចន្ទី និង
ទំនិញ​ច្រើន​មុខ​ទៀត​នោះ
បាន​លុយ​ពី​ការលក់ទំនិញ​រួចហើយ​នាំយក​លុយ​មកដល់​ជិត​ចូល​ព្រំដែន​កម្ពុជា​
វិញ គឺ​តែងតែ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រទេស​វៀតណាម​ចាប់ខ្លួន និង
រឹបអូស​យកលុយ​អស់​ដោយ​ចោទថា អ្នក​ទាំង​នោះបាន​នាំយក​លុយ​ខុសច្បាប់​(
ប្រាក់​ដុល្លារ​អាមេរិក​មិន​ឲ្យ​លើសពី​៥.០០០ ដុល្លារ​) ពី​ប្រទេស​ខ្លួន​។
ជាក់ស្តែង​គ្រាន់តែ​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​មួយ​កាលពី​ឆ្នាំ ២០១២
សមត្ថកិច្ច​វៀតណាម​បាន​ចាប់ខ្លួន​ពលរដ្ឋ​កម្ពុជា​ចំនួន ប្រាំ នាក់ និង
រឹបអូស​យកប្រាក់​ដុល្លារ​អស់​ប្រមាណ​ជាង ដប់​ម៉ឺន
ដុល្លារ​នាំយកទៅ​ដាក់ពន្ធនាគារ​។ ប៉ុន្តែ​នា​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ
នៅតែ​បន្ត​ចាប់​ដដែល​ហើយ​មាន​អន្តរាគមន៍​ពី​សមត្ថកិច្ច​កម្ពុជា​បាន​
រួចខ្លួន​វិញ
តែ​ពួកគាត់​កំពុង​ភ័យខ្លាច​អត់​ហ៊ាន​នាំ​ទំនិញ​ទៅ​លក់​នៅ​ប្រទេស​នេះ​ទៀត​ទេ

- See more at: http://www.cen.com.kh/localnews/show_detail/135?token=N2UyNjRjNG#sthash.5fUSe1qR.dpuf

5 comments:

Anonymous said...

ខ្ញុំ ឃើញសារព័ត៌មានដទៃខ្លះ សរសេរឡើងសុទ្ធ
តែ សម្ដេច នាយករដ្ឋមន្រ្តីហ៊ុនសែន​មិនដាច់ពី
ដាច់ពីដៃសោះ ប្រហែលមើលទៅខ្លាចក្រែង
ហ៊ុនសែន បិទឈប់ឱ្យផ្សាយឬ អីក៏ខ្លាចខ្លាំង
ម៉្លេះ?

Anonymous said...

Arrested/killed all khmers krom for yuon yiekcong ah Hun sen jongrai nis! Bowed down to your master with gratitude for power wealth.Ah Hun sen jongrai nis la'ngorng os jar!.....

Anonymous said...

i'm sure this guy was a thief who stole cows to sell to Viet ,,

Anonymous said...

មេក្លោងជាអតិតះខ្មែរក្រហម ជាជនឃ្លានឈាមប្រជាជនឯង ឃ្លានអំណាច ឃ្លាតស្រីស្អាត ឃ្លានប្រាក់ដុល្លា
ឃ្លានពាក្យសំដីព្រៃផ្សៃ មនុស្សអវិជ្ជា យកអំណាចជាអាវុធ កំពុងតែអោនគោរព សម្តេចព្រះគ្រូ នៃទង់ប័ក្សហូជី
មិញ យួនឈ្លានពានកម្ពុជា ដែលជាចៅហ្វាយ ជាម្ជាស់ការនៃបទបញ្ជារគ្រប់បែបយ៉ាងមកលើកម្ពុជា អោយ
វិនាស នូវអ្វីជាខ្មែរតើ!នេះហើយឬដែលថាវាជាម្ជាស់នប្រទេសជាតិ ??

Anonymous said...

9:29 AM
.....លើសពីនេះវាឃ្លាន អាចម៍យួនណាស់ !