ក្រុមការងារវិទ្យុអាស៊ីសេរី ក្នុងពេលបំពេញបេសកម្ម (រូបភាពពី Youtube)
ដោយ កែវ រតនៈ និងស៊ុនណារិន
ថ្ងៃព្រហស្បតិ៍ ទី28 មីនា ឆ្នាំ2013 ម៉ោង13:47 VOD
រាជរដ្ឋាភិបាល គ្រោងនឹងចាត់វិធានការផ្លូវច្បាប់
លើអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី
ករណីផ្សាយព័ត៌មានទាក់ទងនឹងព្រំដែនកម្ពុជាថៃថា នៅខេត្តបាត់ដំបង
បាត់ដីប្រមាណ១០គីឡូម៉ែត្រ។
ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៣
នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ
ស៊ីផាន មានប្រសាសន៍ថា កន្លងមកវិទ្យុអាស៊ីសេរី
បានដកស្រង់សម្តីប្រជាពលរដ្ឋមួយរូបមកផ្សាយថា
ដីខ្មែរតាមព្រំដែនក្នុងស្រុកសំឡូត
ដែលកងទ័ពខ្មែរក្រហមគ្រប់គ្រងចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៦
ត្រូវថៃរំលោភយកមិនតិចជាង១០គីឡូម៉ែត្រ ពីច្រកព្រំដែនកម្ពុជា-ថៃ
ត្រង់ចំណុចច្រកបួនរយសព្វថ្ងៃនេះ។ លោកថា ព័ត៌មាននេះមិនពិតឡើយ
ហើយវិធានការផ្លូវច្បាប់នឹងអាចកើតមានចំពោះការផ្សាយនេះព្រោះបញ្ហា
ព្រំដែនជាបញ្ហាសន្តិសុខ និងអធិបតេយ្យ៖
"យកមតិអ្នកដទៃយករូបភាពអ្វីៗ យកសម្លេងអ្វីៗមកដាក់
គឺជាការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានមិនមែនយកការរួចខ្លួន
អំពីការឆ្លើយដាក់ដល់អ្នកដទៃទេ គឺអត់មានទេ
គឺត្រូវទទួលការខុសត្រូវ ហើយយើងនឹកឃើញថា
វិធានការច្បាប់នឹងអាចកើតមាន
ត្បិតបញ្ហាព្រំដែនជាបញ្ហាសន្តិសុខជាតិ និងអធិបតេយ្យ"។
កាលពី
ថ្ងៃទី២៧ ខែមីនាកន្លងទៅ វិទ្យុអាស៊ីសេរី
បានផ្សាយអត្ថបទមួយក្រោមចំណងជើងថា
ពលរដ្ឋតាមព្រំដែនចោទទាហានថៃថារំលោភយកទឹកដីខ្មែរ។
អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីរនាក់ គឺលោក ម៉ម មុនីរតន៍ និង
ដែន អយុធ្យា។
នៅថ្ងៃនេះ VOD មិនទាន់អាចទាក់ទងបុគ្គលិកវិទ្យុអាស៊ីសេរី ដើម្បីសុំព័ត៌មានស្តីពីបញ្ហានេះបាននៅឡើយទេ។
សមាជិកគណៈនាយករបស់ក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មាន
កម្ពុជាលោក ពុយ គា មានប្រសាសន៍ថា
ករណីនេះរាជរដ្ឋាភិបាលអាចបកស្រាយបញ្ហានេះជាសាធារណៈ
ហើយស្នើឲ្យស្ថាប័នដែលផ្សព្វផ្សាយកែតម្រូវជាជាងប្តឹងទៅតុលាការ៖ "បើ
សិនជាអ្នកសារព័ត៌មាននោះគាត់បដិសេធផ្សាយឡើងវិញ
អាហ្នឹងគឺជាជំហ៊ានទី អាហ្នឹងជាធម្មតា
គឺគេអាចប្តឹងតាមផ្លូវច្បាប់ នេះច្បាប់យើងក៏បានចែង
ចឹងទេខ្ញុំថា បើដំណាក់កាលដំបូងភ្លាម យើងឃើញថា
ការផ្សព្វផ្សាយហ្នឹងមានការខុសឆ្គង
ឬក៏មិនត្រឹមត្រូវយើងសុំឲ្យធ្វើការបំភ្លឺ
ជាជាងការប្តឹងទៅតុលាការ"។
គួរបញ្ជាក់ថា គម្រោងចាត់ការតាមវិធានការច្បាប់
ករណីវិទ្យុអាស៊ីសេរីចុះផ្សាយទាក់ទងនឹងការបាត់បង់ដីរបស់កម្ពុជា
ទៅប្រទេសថៃនេះ ធ្វើឡើងខណៈដែលតុលាការយុត្តិធម៌អន្តរជាតិ
គ្រោងនឹងបកស្រាយសាលក្រមករណីប្រាសាទព្រះវិហារកម្ពុជាចាប់ពីថ្ងៃទី
១៥ខែមេសាខាងមុខ។
ចាប់តាំងពីប្រាសាទព្រះវិហារបានចួលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ជម្លោះព្រំដែនកម្ពុជា ថៃបានកើតមានជាហូរហែរ
ព្រមទាំងឈានដល់ការផ្ទុះអាវុធទៀតផងដែរ។
4 comments:
Oh, Khmer has people has no right about her border between neighboring countries? What the real definition means for democracy? The government for people or the people are slave of government? We know that Cambodia is just still communism!
Sa’ey hah srok khmer chea roboss ha’eng ha’ey?
Ah Hun Sen choy mra’ay, kanduoy ma’ai via.
this call ah ignorant hun sen. no education no brain to think of anythings.
Please bully the Thais or the head of the Khmer RFA not the poor local reporters of the RFA.
Btw, the government should clarify the border situation with evidence not to use the court again to hide behind the so called legal system.
Post a Comment