២៥-កក្កដា-២០១០: ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដឹកនាំកម្មករ
ទាមទារសុំដំឡើងប្រាក់ខែ នៅខាងមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។
RFA/Tin Zakariya
ដោយ សុខ សេរី
2013-03-05
Radio Free Asia
ប្រធានសហជីពការងារកម្ពុជា លោក អាត់ ធន បានមានប្រសាសន៍
នៅថ្ងៃទី៥ ខែមីនា ថា ក្រុមសមត្ថកិច្ចនគរបាលនៅមូ លដ្ឋាននៅស្រុកស្អាង ខេត្តកណ្ដាល បានឃាត់ខ្លួនមន្ត្រីតំណាង សហភាពអឺរ៉ុប និងតំណាងសហភាពការងារកម្ពុជា សរុបជិត ១០នាក់ ដើម្បីសាកសួរចម្លើយក្រោយពី មន្ត្រីទាំងនោះ បានមកសាកសួរសុខទុក្ខកម្មករ នៅរោងចក្រ អ៊ី ហ្គាមេន (E Garment Factory)។
កម្មកររោងចក្រ អ៊ី ហ្គាមេន បានធ្វើកូដកម្មអហិង្សារយៈពេ ល ១ខែកន្លងមកដោយគ្មានដំណោះ ស្រាយនៅឡើយ ថែមទាំងបានរងការវាយបង្ក្រាបទៀត។
ការសាកសួរនេះបានធ្វើឡើងនៅ ក្នុងសាលាឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល នៅវេលាម៉ោងជិត ៦ល្ងាចថ្ងៃទី៥ ខែមីនា។
លោក អាត់ ធន់ ដែលជាប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ កម្ពុជា ដែរនោះ បានមានប្រសាសន៍ប្រាប់វិទ្យុ អាស៊ីសេរី តាមទូរស័ព្ទថា នគរបាលដែលសាកសួរនោះ គឺជានគរបាលអន្តោប្រវេសន្ត៖ «គេបានកាក់ពេលពួកគេចេញដំ ណើរចេញពីរោងចក្រ អ៊ី ហ្គាមេន មកភ្នំពេញវិញ នៅមុខសាលាឃុំហ្នឹង ហើយបានចូល ហើយបន្ទាប់គេថា គេហ្នឹងតំណាងប៉ូលិសអន្តោប្ រវេសន្ត ហើយមានប៉ូលិសមួយចំនួនជាប៉ ូលិសនៅក្នុងប៉ុស្តិ៍ស្វា យរលំនេះតែម្ដង។ នៅក្នុងពេលនេះ គេកំពុងតែសាកសួរអំពីហេតុ អ្វីបានមក? ហើយមាន Passport (លិខិតឆ្លងដែន) ទៅលើជនបរទេសទាំង ៥រូបនោះបាទ!»។
វិទ្យុអាស៊ីសេរី មិនទាន់បានទាក់ទងដើម្បីសុំ ប្រតិកម្មពីសមត្ថកិច្ចនគរបា លមូលដ្ឋានលើការអះអាងនេះនៅ ឡើយទេ៕
1 comment:
យួនបង្កើត ក្រុមខ្មែរវៀតមិញ!
យួនក៏បង្កើត ក្រុមខ្មែរវៀតមិញថ្មី គឺ :
-អាស្វា សម រង្សី
-អាស្វា កឹម សុខា,និង
-មីស្វា មួ សុខហួ សំរាប់សង្រ្គោះអាយួនដែរ!
_________________________________
បើខ្មែរចង់សើច...សូមកុំទៅបោះឆ្នោតជាមួយយួន!
________________________________
បើខ្មែរចង់យំ អស់ដី........បោះឆ្នោតទៀតទៅ!
Post a Comment