Wednesday, March 06, 2013

តំណាង​សហភាព​អឺរ៉ុប-សហភាព​ការងារ​ជិត​១០​នាក់​ត្រូវ​ឃាត់​ខ្លួន

២៥-កក្កដា-២០១០: ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដឹក​នាំ​កម្មករ​
ទាម​ទារ​សុំ​ដំឡើង​ប្រាក់​ខែ នៅ​ខាង​មុខ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ។
RFA/Tin Zakariya

ដោយ សុខ សេរី
2013-03-05
Radio Free Asia

ប្រធាន​សហជីព​ការងារ​កម្ពុជា លោក អាត់ ធន បាន​មាន​ប្រសាសន៍
នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ថា ក្រុម​សមត្ថកិច្ច​នគរបាល​នៅ​មូលដ្ឋាន​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ឃាត់​ខ្លួន​មន្ត្រី​តំណាង​សហភាព​អឺរ៉ុប និង​តំណាង​សហភាព​ការងារ​កម្ពុជា សរុប​ជិត ១០​នាក់ ដើម្បី​សាកសួរ​ចម្លើយ​ក្រោយ​ពី​មន្ត្រី​ទាំង​នោះ បាន​មក​សាកសួរ​សុខទុក្ខ​កម្មករ​នៅ​រោងចក្រ អ៊ី ហ្គាមេន (E Garment Factory)

កម្មករ​រោងចក្រ អ៊ី ហ្គាមេន បាន​ធ្វើ​កូដកម្ម​អហិង្សា​រយៈពេល ១​ខែ​កន្លង​មក​ដោយ​គ្មាន​ដំណោះ​ស្រាយ​នៅ​ឡើយ ថែម​ទាំង​បាន​រង​ការ​វាយ​បង្ក្រាប​ទៀត។

ការ​សាកសួរ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​វេលា​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​ទី​៥ ខែ​មីនា។


លោក អាត់ ធន់ ដែល​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ដែរ​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា នគរបាល​ដែល​សាកសួរ​នោះ គឺ​ជា​នគរបាល​អន្តោប្រវេសន្ត៖ «គេ​បាន​កាក់​ពេល​ពួក​គេ​ចេញ​ដំណើរ​ចេញ​ពី​រោងចក្រ អ៊ី ហ្គាមេន មក​ភ្នំពេញ​វិញ នៅ​មុខ​សាលាឃុំ​ហ្នឹង ហើយ​បាន​ចូល ហើយ​បន្ទាប់​គេ​ថា គេ​ហ្នឹង​តំណាង​ប៉ូលិស​អន្តោប្រវេសន្ត ហើយ​មាន​ប៉ូលិស​មួយ​ចំនួន​ជា​ប៉ូលិស​នៅ​ក្នុង​ប៉ុស្តិ៍​ស្វាយរលំ​នេះ​តែម្ដង។ នៅ​ក្នុង​ពេល​នេះ គេ​កំពុង​តែ​សាកសួរ​អំពី​ហេតុ​អ្វី​បាន​មក? ហើយ​មាន Passport (លិខិត​ឆ្លង​ដែន) ទៅ​លើ​ជនបរទេស​ទាំង ៥​រូប​នោះ​បាទ!»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​បាន​ទាក់ទង​ដើម្បី​សុំ​ប្រតិកម្ម​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​លើ​ការ​អះអាង​នេះ​នៅ​ឡើយ​ទេ៕

1 comment:

Anonymous said...

យួនបង្កើត ក្រុមខ្មែរវៀតមិញ!

យួនក៏បង្កើត ក្រុមខ្មែរវៀតមិញថ្មី គឺ :
-អាស្វា សម រង្សី
-អាស្វា កឹម សុខា,និង
-មីស្វា មួ សុខហួ សំរាប់សង្រ្គោះអាយួនដែរ!
_________________________________


បើខ្មែរចង់សើច...សូមកុំទៅបោះឆ្នោតជាមួយយួន!
________________________________
បើខ្មែរចង់យំ អស់ដី........បោះឆ្នោតទៀតទៅ!