Monday, March 11, 2013

មេ​គណបក្ស​ប្រឆាំង​សន្យា​ចុះ​ចេញ​ពី​អំណាច បើ​ខ្លួន​ដឹក​នាំ​ហើយ​ដំឡើង​ប្រាក់​ខែ​កម្មករ​និង​មន្ត្រី​មិន​បាន

លោក កឹម​ សុ​ខា ថ្លែង​ក្នុង​វេទិកា​ជាមួយ​កម្មករ​កាល​ពី​ម្សិល​មិញ​​​។ លី​ណា
Monday, 11 March 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៏

ភ្នំពេញៈ ក្នុង​ការ​ថ្លែង​ទៅ​កាន់​កម្មករ​ប្រហែល​៥០០​នាក់​ កាល​ពី​ម្សិលមិញ នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​សន្យា​ជា​មួយ​កម្មករ​ថា ខ្លួន​នឹង​ចុះ​ចេញ​ពី​អំណាច​ បើ​សិនមិន​អាច​បង្កើន​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​ឲ្យ​បាន​១៥០​ដុល្លារ​ និង​មន្ត្រី​រាជការ​ឲ្យ​បាន​២៥០​ដុល្លារ​ ក្នុង​១ខែ​ទេ​។

លោក កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​និង​ជា​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ កម្ពុជា​ ​ថ្លែង​នៅ​ក្នុង​វេទិកា​កម្មករ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ នៅ​ខាង​លិច​រាជធានី​ភ្នំពេញ​ថា ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​មិន​ធ្វើ​ការ​សន្យា​ដូច លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​កាត់​ក្បាល បើ​សិន​ខ្លួន​មិន​អាច​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​និង​មន្ត្រី​ រាជ​ការ និង​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ​ ប៉ុន្តែ​ មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង ​ពេញ​ចិត្តនឹង​ចុះ​ចេញ​ពី​អំណាច​បើ​សិន​ធ្វើ​មិន​បាន​តាម​ការ​សន្យា​របស់ ខ្លួន។

លោក កឹម សុខា​ បាន​មាន​ប្រសាសន៍​ថា៖ «លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​ធ្លាប់បាន​សន្យា​ថា លោក​នឹង​កាត់​ក​លោក បើ​សិន​លោក​មិន​អាច​ការ​ពារ​ព្រៃ​ឈើ​ពី​ការ​កាប់​បំផ្លាញ​បាន​ទេ​។ ខ្ញុំ​មិន​ហ៊ាន​​សន្យា​កាត់​កខ្ញុំទេ ខ្ញុំ​គ្រាន់​តែ​សន្យា​ថា​ ខ្ញុំ​នឹង​ចុះ​ចេញ​ពី​អំណាច​ ប្រសិន​បើ​​គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ ដឹក​នាំ​រដ្ឋាភិបាល​មិន​អាច​ដំឡើង​​ប្រាក់​បៀ​វត្សរ៍​ដល់​កម្មករ​ទេ​នោះ ​។ បើ​សិន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​រដ្ឋា​ភិបាល​ ប្រាក់​បៀវត្សរ៍​១៥០​ដុល្លារ​ នឹង​ត្រូវ​ដំឡើង​​ឲ្យ​បាន​១០០​ភាគ​រយ»

ជាង ​នេះ​ទៀត លោក​ កឹម សុខា ​ថ្លែង​ចំ​អក​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​និង​ប្រធាន​រដ្ឋ​សភា​លោក ហេង សំរិន ​ថា បុគ្គល​ទាំង​ពីរ​នេះ​ពុំ​មាន​លក្ខណៈ​សមរម្យ​ ក្នុង​ការ​ដឹក​នាំ​ប្រទេស​ឡើយ​និង​ធ្វើ​ការ​រិះ​គន់​ថា លោក ហ៊ុន សែន និង​លោក ហេង សំរិន ​មាន​ការ​អប់រំ​កម្រិត​ទាប​។
លោក កឹម សុខា ប្រាប់​កម្មករ​ថា៖ «លោក ហ៊ុន សែន កុំ​ថា​ឡើយ​ គាត់​មាន​កម្រិត​ស្មើ​នឹង​លោក សម រង្ស៊ី សូម្បី​ត្រឹម​តែ​ជា​សិស្ស​របស់​លោក សម រង្ស៊ី ​ក៏​មិន​អាច​ស្មើ​ផង​ ព្រោះ​សិស្ស សម រង្ស៊ី ​យ៉ាង​ហោច ក៏​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ​ដែរ»

លោក​បាន​បន្ថែម​ ថា​ ចំពោះ​ប្រធាន​រដ្ឋ​សភា​ លោក​ត្រូវ​បាន​តែង​តាំង​ជា​បេក្ខភាព​ប្រធាន​សភា​សម្រាប់​អាណត្តិ​ទី៥​នេះ​ ហើយ​ថា លោក​មាន​លក្ខណៈ​សមរម្យ​ជាង​ប្រធាន​សភា​លោក ហេង សំរិន ​ដោយ​ថ្លែង​ថា ​លោក​បាន​ទទួល​ការ​អប់រំ​ខ្ពស់​ជាង​លោក ហេង សំរិន ដែរ។

ទោះ​យ៉ាង​ណា សមាជិក​សភា​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​លោក ជាម យៀប ​បាន​ហៅ​ពាក្យ​សម្ដី​​លោក កឹម សុខា ​ថា ​ជា​វប្បធម៌​កុហក​របស់​គណ​បក្ស​ប្រឆាំង​ ដើម្បី​ស្វែង​រក​សន្លឹក​ឆ្នោត​ពី​ប្រជា​ពលរដ្ឋ​និង​អះ​អាង​ថា ​ផ្អែក​តាម​បទ​ពិសោធ​យូរ​អង្វែង​របស់​លោក ហ៊ុន សែន ​និង​លោក ហេង សំរិន ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ លោក សម​ រង្ស៊ី ​និង​លោក កឹម សុខា មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​លោក ហ៊ុន សែន និង​លោក ហេង សំរិន ឡើយ​។

លោក ជាម យៀប បាន​ថ្លែង​ថា៖ «លោក កឹម សុខា មិន​ដឹង​ខ្យល់​អីទេ អ្វី​ដែល​គាត់​និយាយ​ព្រោះ​តែ​គាត់​ចង់​ឈ្នះ​ឆ្នោត​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា ​គាត់​មិន​អាច​ឈ្នះ​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ។ បើ​សិន​លោក កឹម សុខា កាន់​តំណែង​របស់​សម្ដេច​ ហេង សំរិន ហើយ​លោក សម រង្ស៊ី កាន់​តំណែង​របស់​សម្ដេច ហ៊ុន សែន ​សូម្បី​តែ​ការ​ងារ​មួយ​ចំរៀក​ក៏​មិន​អាច​ធ្វើ​បាន​ដែរ»

លោក អះអាង​ថា មូល​ហេតុ​ដែល​លោក​អះអាង​យ៉ាង​នេះ​ពី​ព្រោះ​លោក ហ៊ុន សែន ​និង​លោក ហេង សំរិន មាន​បទពិសោធ​ពេញ​លេញ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​៣០​ឆ្នាំ​កន្លង​មក​ហើយ ​ចំណែក​លោក សម រង្ស៊ី ​និង​លោក កឹម សុខា មិន​ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ​នៅ​ឡើយ​ទេ​៕

10 comments:

New Phally said...

In reality, the Cambodia government can increase workers salaries by reducing corruption in their department, need more transparencies. There were regrettable that Cambodia men used to be bribe to do the job.

Anonymous said...

Khmer must end the occupation of Vietnamese now; don't wait. The principles claim by Cambodia National
Rescue Party's leaders most can be trusted and must be in forced when their CNRP wins and they are in command the government in the upcoming election.

Anonymous said...

The CPP government can't clean out the corruption ,because the corruption is the plan of hanoi to destroy and swallow khmer country ,by corruption hanoi can do every thing :buy the land ,buy khmer identification,buy the good job ,buy election ,buy every thing to be owner and can control khmer people .

Anonymous said...

ខ្មែរច្រើននាំគ្នាស្នេហាស្រឡាញ់បុកគល់(ចាញ់)ជាជាងស្រឡាញ់ជាតិ សម រង្ស៊ី,កឹម សុខាជាជាតិ ?
___________________________________

-អ្នកនយោបាយ ខិលខូចដូច កឹម សុខា ដែលធ្លាប់លួចប្រាក់ខែបុគ្គលិកខ្លួនឯង
-អ្នកនយោបាយ ខិលខូច កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានលួចមានសាហាយស្មន់ និងមានប្រពន្ធចុងច្រើន ដែលជាទង្វើក្បត់ចិត្តភរិយា ។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ ប្រពន្ធចុងរបស់ កឹម សុខា សម្រាលបានកូនប្រុសមួយ ។
-អ្នកនយោបាយខិលខូច កឹម សុខា មិនត្រឹមតែមានប្រពន្ធច្រើនប៉ុណ្ណោះទេ តែថែមទាំងលួចដឹកស្រីក្មេងចូលផ្ទះសំណាក់ និងសណ្ឋាគារទៀតផង ។
-ប្រពន្ធចុងទី២ នៃអ្នកនយោបាយខិលខូច កឹម សុខា ឈ្មោះ នាង ម៉ៅ ។
-ប្រពន្ធមួយក្នុងចំណោមប្រពន្ធចុងទាំងពីរ នៅខេត្តកំពង់ចាម
ដែលគេតែងតែហៅនាងនោះថា ម៉ាក់អានីតា ។ ក្រៅពីនេះ អ្នកនយោបាយខិលខូច កឹម សុខា
បានយកលុយទៅចិញ្ចឹមស្រីក្មេងជាច្រើននាក់ទៀត។
-បើអ្នកនយោបាយខិលខូច កឹម សុខា មានប្រវត្តិលួចលុយបុគ្គលិកខ្លួនឯង
ប្រព្រឹត្តអំពើពុករលួយ បំរើនយោបាយដាច់ថ្លៃឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ
និងមានសាហាយស្មន់ រួមទាំងមានប្រពន្ធចុងច្រើនទៀត
តើឲ្យប្រជារាស្រ្តមានជំនឿលើការដឹកនាំរបស់ខ្លួនយ៉ាងដូចម្តេច?
___________________________________
យើងឃើញច្បាស់ណាស់ កម្ពុជា គ្មានគណបក្សស្នេហាជាតិទៀតទេ
យួន វាបានកំទេចចោលអស់ហើយ។
___________________________________
បើថាគណបក្សនេះសង្រ្គោះអាយួនត្រូវជាង!!!!!

Anonymous said...

បុកគល់ ម៉ែអាហ្ងែង អា ចុយម៉្រាយ ៩:៥១​ PM

Anonymous said...

9:51PM is youn 's kids in 1979

Anonymous said...

៩,៥១ មនុស្សខ្វះសម្បជញ្ញៈ​ ដូចគាត់នេះគឺអង្គុយ
ចាំតែចាប់កំហុសគេ គាត់នេះភ្លេចគិតថា ចៅហ្វាយ
របស់ពួកវា មានស្រីរាបមិនអស់ដូចម៉ៅ សេទុង
ហូជីមិញ រាប់ទាំងហ៊ុន សែននិងបក្សពួកអាម៉ី
អាថោង ឧកញ៉ាលក់ជាតិមានស្រីក្មេងរាប់មិនអស់
រហូតមានស្រីក្មេងៗទទួលរងទុក្ខទោសពីជំទាវជ្រួញ
អស់នោះ ។ សម័យខ្មែរក្រហម អ្នកក្ដាប់កងចល័ត
យុវជន យុវនារី មិនដឹងពួកគេបំផ្លាញស្រីក្រមុំអស់
ប៉ុន្មាននាក់ដែរទៅ ។ កូនក្មួយនិងចៅហ៊ុន សែន
កូនជាស៊ីមទាំងស្រីទាំងប្រុសយ៉ាងណាដែរ ហើយ
ពួកអស់នោះមានគុណបំណាច់អ្វីដល់ជាតិដែរ
ឬទេ? គឺបំផ្លាញ ! ចំពោះ កឹម​សុខាមិនទាន់
បានបំផ្លាញជាតិទេ ស្រុកគេដែលជឿនលឿន
គេមិនគិតទេ សំខាន់គឺមនសិការជាតិ មិនក្បត់
ប្រជារាស្ត្រ ។

Anonymous said...

កម្ពុជា គ្មានគណបក្សស្នេហាជាតិទៀតទេ
យួន វាបានកំទេចចោលអស់ហើយ។
___________________________________
បើថាគណបក្សនេះសង្រ្គោះអាយួនត្រូវជាង!!!!!

Anonymous said...

អ្នក​ដែល​ក្បត់​ជាតិ​នឹង​ស្លាប់​នៅ​ជាតិនេះ​យ៉ាង​ទាន់ហន់។

Anonymous said...

អ្នក​ដែល​ក្បត់​ជាតិ​សង្រ្គោះអាយួន
នឹង​ស្លាប់​យ៉ាង​ទាន់ហន់។