បុណ្យផ្កាមួយឈ្មោះ បុណ្យសាមគ្គីសង្គ្រោះជាតិ នៅវត្តខ្មែរមួយនៅរដ្ឋVirginia សហរដ្ឋអាមេរិក |
ដោយ អ៊ឹម សុធារិទ្ធ VOA Khmer
ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៣ ប្រជាពលរដ្ឋនៅតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន បានប្រារព្ធពិធីបុណ្យផ្កាមួយឈ្មោះ បុណ្យសាមគ្គីសង្គ្រោះជាតិ នៅវត្តខ្មែរមួយនៅរដ្ឋVirginia សហរដ្ឋអាមេរិក ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់គណបក្សសង្គ្រោះជាតិក្នុងដំណើរការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។
ក្នុងចំណោមអ្នកចូលរូមតិចជាង១០០នាក់ លោក ឃូ គិមទុយ អ្នកចូលនិវត្តន៍រស់នៅរដ្ឋម៉ារីលែនដ៍ និយាយជាមួយវីអូអេ ថា លោករីករាយ និងគាំទ្រទាំងជាស្មារតី និងហិរញ្ញវត្ថុ។
«មកដើម្បីចូលរួម ដើម្បីប្រមូលធនធានជួយគណបក្សសង្គ្រោះជាតិដើម្បីរៀបចំស្រុកឡើងវិញ។ ហើយគេមានកម្មវិធីគេល្អណាស់។ គណបក្សថ្មីនោះណា៎ គឺថាគួរឲ្យជឿបាន»។
លោក ព្រហ្ម សៅរ៍នរ៉ា នាយកគណៈកម្មការនៃមូលនិធិសង្គ្រោះជាតិខ្មែរ និងអ្នករៀបចំពិធីបុណ្យផ្កានេះ បានអំពាវនាវឲ្យមហាជនទូទៅជួយជាវិភាគទានប្រហែល១ដុល្លារក្នុងមួយថ្ងៃរហូតដល់ការបោះឆ្នោតនៅប៉ុន្មានខែខាងមុខទៀតនេះ។
«ហើយការផ្សាយបុណ្យនេះគឺថា ដូចអស់លោកជ្រាប់ស្រាប់ហើយថា ប្រសិនបើយើងធ្វើបុណ្យតាមព្រះពុទ្ធសាសនា គឺបានបុណ្យខ្លាំងណាស់។ ប៉ុន្តែការចូលក្នុងបុណ្យផ្កានេះ បើយើងជួយ១០០ដុល្លារ យើងយកទៅជួយខែ្មរជាង១០លាននាក់។ ដូច្នេះបុណ្យនេះគឺថា បានច្រើនលើសលុប បើប្រៀបធៀបទៅនឹងបុណ្យដ៏ទៃទៀត។ ដូច្នេះបានជាខ្ញុំសុំ អស់លោកទាំងអស់ នាំគ្នាជួយ ដើម្បីយកថវិកាទៅជួយសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសដើម្បីធ្វើការឲ្យមានប្រសិទ្ធភាព»។
ក្នុងពេលជាមួយគ្នានោះដែរ ពីប្រទេសកូរ៉េខាងត្បូង លោក កឹម សុខា អនុប្រធានគណៈបក្សសង្គ្រោះក៏បាននិយាយតាមរយៈស្កែបជាមួយអ្នកយកព័ត៌មានរបស់វីអូអេ ដែលនៅកន្លែងបុណ្យផ្កានេះ ថា លោកមានការរីករាយដោយបានឃើញមានចលនាគាំទ្រពីគ្រប់ស្រទាប់មហាជន និងគ្រប់ទីកន្លែងនៅក្នុងប្រទេស និងបរទេសដល់គណបក្សសង្គ្រោះជាតិនេះ។
«សម្រាប់ខ្ញុំចាប់អារម្មណ៍ទី១ គឺស្មារតី។ ស្មារតីនៃការក្រោកឈរឡើងរបស់ប្រជាពលរដ្ឋខ្មែរ។ ហើយស្មារតីនៃការផ្តោតតម្រង់ចំទិសឥឡូវនេះ។ អម្បាញ់មិញនេះ ខ្ញុំក៏បានជួបខាងណូវ៉ែលហ្សេឡង់ដែរ កំពុងធ្វើបុណ្យផ្កាដែរ។ ប្រជាពលរដ្ឋខ្មែរយើងដោយឃើញចលនាសង្គ្រោះជាតិបង្រួបបង្រួមជាតិមក គាត់តម្រង់ទិសមករករឿងនយោបាយតាមរយៈការធ្វើបុណ្យដើម្បីកសាងប្រទេសជាតិនេះ កសាងតាមរយៈផ្លូវនយោបាយនេះ គឺជាស្មារតីភ្ញាក់រឭកមួយរឹងមាំណាស់ ហើយក៏ជាំស្មារតីលើកទឹកចិត្តដល់អ្នកតស៊ូនៅក្នុងប្រទេសយើងដើម្បីសង្គ្រោះជាតិផង ហើយក៏មិនមែនតែស្មារតីទេ គឺបានមកផ្តល់មធ្យោបាយដើម្បីជាស្ពានឆ្លងទៅរកសង្គ្រោះជាតិផង»។
ក្រៅពីប្រគេនចង្ហាន់ព្រះសង្ឃ ពិធីនេះក៏មានការថ្លែងសុន្ទរកថាអំណរគុណ និងសូត្រកំណាព្យផងដែរ។ តទៅនេះគឺការដកស្រង់ពីកំណាព្យរបស់លោក អ៊ុក ស៊ីផា ដែលជាអ្នកចូលរួមម្នាក់។
«ខ្មែរមិនយកខ្មែរជាសត្រូវ ទាំងក្នុងទាំងក្រៅរួមសាមគ្គី
វិញធ្លុងតែមួយមិនមែនពីរ នោះគឺសាមគ្គីឥតបែកបាក់។
ខ្មែរក្រោមខ្មែរលើខ្មែរកណ្តាល នាំគ្នាជ្រួលច្រាលខំធ្វើបុណ្យ
ញាប់ដៃញាប់ជើងមិនទម្រន់ មានឈ្មោះថាបុណ្យផ្កាសាមគ្គី។
ខ្មែររួមសាមគ្គីទើបខ្មែររស់ ដើម្បីរំដោះរដ្ឋកម្ពុជា
គឺពួកសត្រូវដែលជាមា កំពុងប្រហារជីវិតខ្មែរ។
នៅទីបញ្ចប់សូមជូនពរ សុខភាពបវរល្អប្រពៃ
ដល់បងប្អូនខ្មែរទាំងប្រុសស្រី ប្រាថ្នាអ្វីៗបានសម្រេច»។
ថវិកាដែលប្រមូលបាននៅកន្លែងបុណ្យនេះមានចំនួន ៣.០០០ ដុល្លារសហរដ្ឋអាមេរិក ហើយថវិកានៃមូលនិធិសង្គ្រោះជាតិរហូតមកដល់ពេលនេះប្រមូលបានសរុបប្រហែល២សែនដុល្លារសហរដ្ឋអាមេរិក។ អ្នករៀបចំកម្មវិធីបុណ្យសង្ឃឹមថា ការប្រមូលមូលនិធិសង្គ្រោះជាតិមិនចប់ត្រឹមពិធីបុណ្យសាមគ្គីសង្គ្រោះជាតិនេះទេ។
3 comments:
បើខ្មែរនៅតែពុលហើយមិនព្រមយល់ថាការបោះឆ្នោតបច្ចុប្បន្នជាអន្ទាក់របស់យួនទេហើយនៅតែនាំគ្នាត្បុរក្បាលទៅបោះឆ្នោតទៀត...នោះមិត្តភាពខ្មែរនិងយួនប្រាកដជាមិត្តម៉ឺនឆ្នាំមែនហើយ..! ជាមួយពួកកាន់អំណាចផ្តាច់ការមធ្យោបាយដែលអាចឈ្នៈពួកវាបានគឺមានតែច្បាប់ពីរគត់ ទី១-ពលរដ្ឋប្រើច្បាប់ធម្មជាតិ ទី២-ពលរដ្ឋប្រើច្បាប់អន្តរជាតិ។
ខ្ញុំឆ្ងល់ថាស្រុកខ្មែរសោះ ,
ហេតុអីខ្មែរត្រូវតែលេងល្បែងបោះឆ្នោតជាមួយយួន៧-៨លាននាក់ខុសច្បាប់នៅក្នុងស្រុកខ្មែរ?
អាចោរ គជប នៅតែដដែល:
ឈ្មោះអ្នកបោះឆ្នោតមានឈ្មោះជាយួន-ដូរឈ្មោះ-ខុសឈ្មោះ-កែឈ្មោះ-ឈ្មោះបន្លំ- ឈ្មោះខ្មោច......។ល។
ខ្មែរចំណាកស្រុក ចេញញចង់អស់ពីប្រទេស!
ខ្មែរគ្មានអត្តសញ្ញាណបណ្ណបោះឆ្នោត,
បើការបោះឆ្នោតរវាងខ្មែរនិងខ្មែរខ្ញុំមិនថាទេ....
very low down to earth for your jobs today keep planting all evil negative garbage into Khmer brain. and iif you wanna rescue you must saving life from killing field first and then buildd school build school. school a million of school and do not criticize people they biuld school did you hear me. ? and hewasn't it right? and Khmer are hunger poor homeless and no food no food you do you hear me. no clean water no hospital we need we desperately need aid why you fight very hard to stop foreign donation to the Khmer hunger and millions ol them are widower and children why? why you stop foreign aid. why?. you Sam rainsy rescue or destroying now?. you are destroying khmer right? wasn't it true? Khmer do not need you l. ok? .Mike
Post a Comment