Friday, 15 March 2013
ដោយៈ ដើមអម្ពិល(DAP)
ភ្នំពេញ៖លោកម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុ សំបុកឃ្មុំ និងជាប្រធាន សមាគម អ្នកប្រជាធិបតេយ្យ ត្រូវបាន ដោះលែងឲ្យមាន សេរីភាពហើយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីរូបលោក ត្រូវបាន ឃុំខ្លួន នៅពន្ធនាគារ ព្រៃសអស់រយៈពេល ៨ខែមកនោះ ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា លោក ម៉ម សូណង់ដូ ត្រូវបានចេញពីពន្ធនាគារព្រៃសហើយ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមីនានេះ ដោយមានអ្នកគាំទ្ររូបលោកប្រមាណ២. ០០០នាក់ ទៅចាំទទួលនៅខ្លោង ទ្វារច្រកចេញ ចូលពន្ធនាគារ។
លោកបានបន្តថា “ឥឡូវដោះលែងចេញពីពន្ធនាគារហើយ ហើយកំពុងធ្វើដំណើរទៅវិទ្យុសំបុ កឃ្មុំ នៅបឹងទំពុន ហើយអ្នកគាំទ្រលោកសូណង់ដូមានកា រសប្បាយចិត្តគ្រប់គ្នានៅពេលដែ លឃើញលោករួចផុតពីទោស អ្នកគាំទ្រ មានច្រើនហួសពីការរំពឹងទុក”។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមថា ការដោះលែងលោក ម៉ម សូណង់ដូ ជាជោគជ័យ តូចមួយដើម្បី លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ត្រូវបានចៅក្រមសាលាឧទ្ធរណ៍សម្រេ ច ផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ តែអនុវត្តត្រឹមតែ៨ខែប៉ុណ្ណោះ ពាក់ព័ន្ធបទល្មើសព្រៃឈើ។ គិតចាប់ពី ថ្ងៃចាប់ខ្លួន គឺថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ វាគម្រប់៨ខែត្រឹមសម្រាប់ការ ឃុំខ្លួនលោក ម៉ម សូណង់៕
2 comments:
លោកម៉ម-សូណង់ដូ តាមការសម្រេចរបស់សា
លាឧទ្ធរត្រូវជាប់គុក៥ឆ្នាំ បានជាប់ឃុំចំនួន៨ខែ
រួចហើយ ទោសដែលនៅសល់ចំនួន៤ឆ្នាំនឹង៤ខែ
ត្រូវគេព្យួរជាបន្តោះអាសន្ន មិនមានន័យថារួចខ្លួន
ហើយនោះទេ គេចង់ចាប់យកទៅដាក់គុកថ្ងៃណា
វិញក៏បានដែរ។ នេះមិនមែនជាលើកទី១ដែលជន ផ្តាច់ការបានធ្វើនោះទេ។
ស៊ី-អេងគ្រុយ
My hat off to your exemplary courage and determination! The future Khmer Peace Nobel laureate is around the corner.
Post a Comment