Monday, March 25, 2013

ហ៊ុន សែន​ ធ្វើ​ការ​ឃោស​នា​រក​សំឡេង​ឆ្នោត​

លោក កឹម​ សុ​ខា ប្រ​ធាន​គណបក្ស​សិទ្ធិ​មនុស្ស(​ឆ្វេង)លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន(​ស្តាំ)​​។ រូបថត វីរៈ/លីណា

Friday, 22 March 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៏

រឿង​នេះ​គឺ​ជា​រឿង​អាយុ​ជី​វិត​របស់​ខ្ញុំ​ផ្ទាល់​​​​​។ ការ​បោះ​ឆ្នោតលើក​នេះ​គឺ​ ឬមួយ​បោះ​សម្លាប់ ​ហ៊ុន សែន ឬមួយ ​បោះ​ឲ្យ​ ហ៊ុន សែន ​រស់​ទៅ​មុខ​ទៀត​»។(លើកនេះងាប់រស់ដូចកាលឆ្នាំ១៩៩៣?)
ភ្នំពេញៈ លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បានអំពាវ​នាវ​ជា​សាធារណៈ​​ទៅ​​ប្រ​ជា​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រ​ទេស​ឲ្យ​គាំ​ទ្រ​​គណ​បក្ស​ប្រ​ជា​ជន​និង​​គាំ​ទ្រ​រូប​លោក​ជា​បេក្ខ​​ភាព​​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥​ដែ​ល​​​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្ក​ដា ឆ្នាំនេះ​។

ថ្លែង​ចេញ​ពី​ទឹក​ដី​ខេត្ត​កំព​ង់ធំ ​ក្នុង​ស្រុក​សន្ទុក​កាល​​​ពី​ម្សិល​មិញ នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធ​ផល​សាសនា សំពៅ​ត្រៃ​លោកនិង​សំពៅ​​ត្រៃ​​ល​ក្ខណ៍ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រ​សាស​ន៍​ទាក់​ទង​នឹង​ការបោះ​ឆ្នោត​​​ខែ​កក្កដា​​​ ​ដោយ​អំពា​វនាវ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​កម្ពុជា​​ ឲ្យ​​គាំទ្រ​​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គាំទ្រ​រូប​លោក​​ ក្នុងនាម​ជា​បេក្ខ​ភាព​នាយ​ករ​ដ្ឋមន្ត្រី​ សម្រាប់​អាណត្តិ​ថ្មី​ ដើម្បី​បន្ត​ដឹក​នាំ​ប្រ​ទេស​កម្ពុជា​ក្នុង​ផ្លូវ​ត្រូវ​ ដែល​បាន​​នាំ​មក​នូវ​សន្តិភាព​ជូន​ប្រ​ជា​ជន​កម្ពុជា​​ គិត​ចាប់​តាំង​ពី​របប​ប្រល័យ​ពូជ​សាស​ន៍​បាន​ដួល​រលំ​​​។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា៖«ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ​ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ បាន​ធ្វើ​អស់​ហើយ​ បាន​បំពេញ​ករណី​កិច្ច​​ក្នុង​ឋានៈជា​ប្រ​ជា​ពលរដ្ឋ​ ហើយ​ក៏​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី​ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ពាំ​នាំ​​នូវ​សុខ​សន្តិភាព​ជូនប្រ​ជាពលរដ្ឋ​ ឥឡូវ​ដល់​វេន​ដែល​ខ្ញុំ​សូម​ពឹង​ពាក់​វិញ​ម្តង​ វា​អត់​មាន​អី​ពិបាក​ទេ​ គ្រាន់តែ​គូស​តែ​១​ ខ្វិច បើ​សិន​ជា​ស្រឡាញ់​ហ៊ុន សែន! បើ​សិន​ជា​អាណិត​ ហ៊ុន សែន! បើសិន​ជា​ពេញ​ចិត្ត​ហ៊ុន​ សែន! បើសិន​ជា​ជឿ​ទុក​ចិត្ត​ ហ៊ុន សែន!​ សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រ​ជា​ជន​​»

លោក​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​បក​ស្រាយ​ពន្យល់​​ពាក្យ​ទាំង​បួន​ម៉ាត់​នោះថា ការ​ស្រឡាញ់ អាណិត ពេញ​ចិត្ត និង​ជឿទុក​ចិត្ត​នោះ​ដោយ​សារ​តែ​​​ពេញ​ចិត្ត​ទៅ​លើ​អ្វី​ដែល​បាន​​អភិវឌ្ឍ និង​ដឹក​នាំ​ប្រ​ទេស​ឲ្យ​មាន​​សន្តិ​ភាព​។

លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​បន្ថែម​​ថា៖​ «ប្រសិន​បើ​មាន​ចំណុច​ណា​មួយ​ ក្នុង​ចំណោម​ចំណុច​ទាំង​បួន ​សូម​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រ​ជា​ជន​ រឿង​នេះ​គឺជា​​រឿង​កំណត់​ជោគ​វា​សនា​របស់​នាយក​រដ្ឋ​មន្ត្រី រឿង​នេះ​គឺ​ជា​រឿង​អាយុ​ជី​វិត​របស់​ខ្ញុំ​ផ្ទាល់​​​​​។ ការ​បោះ​ឆ្នោតលើក​នេះ​គឺ ឬមួយ​បោះ​សម្លាប់ ​ហ៊ុន សែន ឬមួយ ​បោះ​ឲ្យ​ ហ៊ុន សែន ​រស់​ទៅ​មុខ​ទៀត​»

លោកនាយ​ក​រដ្ឋ​មន្ត្រី​​លើក​ឡើងបែប​ចំអក​ទៅ​គណ​បក្ស​នយោបាយ​ដទៃ​​ថា​ អ្វី​ដែល​លោក​បាន​លើក​ឡើង​នោះ ​ដូច​ជា​មិន​ខុសនោះ​ទេ​ ពី​ព្រោះ​អ្នក​ដទៃ​គេ​បាន​ប្រើ​​ពាក្យនេះ​យូ​រ​ហើយ​ រី​ឯ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) ​​ក៏​ពុំ​មាន​ហាម​អ្វី​ដែរ​​។

លោ​កនាយក​រដ្ឋ​មន្ត្រីហ៊ុន សែនថ្លែង​បញ្ជាក់​ទៀត​ថា​៖ «នេះ​គឺ​ជា​សិទ្ធិ​នយោ​បាយ​ដែល​ត្រូវ​និយាយ គេ​សុំសន្លឹកឆ្នោត​ដែរ​ ខ្ញុំ​សុំដែរ​វា​ម៉េច? ឥឡូវ​នេះ​​បើ​លេង​កុំ​ខឹង​!បើ​ខឹង​កុំ​លេង​!​​ ប៉ុន្តែ​​ចំពោះ​អ្នកដែល​មិន​ស្រ​ឡាញ់​ មិន​​ពេញ​ចិត្ត មិនអាណិត និង​មិន​ទុកចិត្ត​ មិន​ចាំ​បាច់​បោះ​ឆ្នោត​​ឲ្យ ​ហ៊ុន សែន ​ទេ​​»

ឆ្លើយ​តប​ទៅនឹង​ការ​លើក​ឡើង​​​ទាំងនេះ​​លោក​ កឹម សុខា ប្រ​ធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ថ្លែង​ឲ្យ​ដឹង​ថា ចំពោះ​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​នោះ ​គឺ​ជា​សារ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រ​ជា​ជន​ទៅវិញ​ទេ ពី​ព្រោះ​គាត់​នឹង​គិត​អាណិ​ត​​កូន​​គាត់​ ស្រ​ឡាញ់​កូន​របស់​គាត់​ និង​ជឿ​លើ​ខ្លួន​គាត់។

លោក កឹម​ សុ​ខា ​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «ខ្ញុំ​សូម​ផ្ញើ​ជា​សារ​នយោបាយដែរ​​ថា​ បើ​អាណិត​គ្រួសារ​គាត់ ស្រឡាញ់​កូន​គាត់ចង់ឲ្យមានអនាគត ហើយជឿលើ​ខ្លួន​គាត់ ​សុំបោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​»។​ ​​

លោក​ ទេព នីថា​ អគ្គលេខាធិការ​ គ.​ជ.​ប​ ​បាន​ថ្លែង​ថា​ ទាក់​​​ទិន​ទៅ​នឹង​​សារ​នយោបាយ​របស់​​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​នោះ​ពុំ​មាន​ប៉ះពាល់​អ្វីទៅ​នឹង​ច្បាប់​បោះ​ឆ្នោត​ទេ​ ពីព្រោះ​រហូត​មក​ដល់​ពេល​នេះ ​គ.ជ.ប​ នៅ​ពុំ​ទាន់​ដឹង​ថា ​មាន​គណបក្ស​ប៉ុន្មាន​នឹង​ឈរ​​ឈ្មោះ​​បោះ​ឆ្នោត​នៅឡើយ។ ​បច្ចុប្បន្ន​គណ​បក្ស​នយោ​បា​យ​ដែល​ត្រៀម​នឹង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ធ្វើ​ការ​ឃោសនា​ដូច​គ្នា​ ហើយ​​ច្រើន​រូប​ភាព​ណាស់​ ទាំង​នៅ​ក្នុង​ប្រ​​ទេស​និង​ក្រៅប្រ​ទេស។

​លោក ទេព​ នីថា ​បន្ត​ឲ្យ​ដឹងថា៖«ពេល​​​នេះ​ពុំ​មែន​ជា​ពេល​បោះ​ឆ្នោត​​ទេ​ ដូច្នេះ​គណបក្ស​ន​យោ​បា​​យ​មាន​សិទ្ធិ​ឃោសនាដូច​គ្នា​​ ប៉ុន្តែ​នៅ​ពេល​បោះ​ឆ្នោត​ ច្បាប់​បាន​កំណត់​ឲ្យ​ឃោសនា​រយៈ​ពេល​១ខែ ​​គឺ​ចាប់​​​​​​​​​​​​​ពីថ្ងៃទី​ ២៧ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​នេះ»។​

លោក ​អ៊ូ វី​រៈ ប្រ​ធាន​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុ​ជា​​បាន​ថ្លែង​ចាប់​អារម្មណ៍​ដែរ​ថា​ នៅប្រទេស​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ គឺ​ពុំ​មាន​​អ្វី​ដែល​ខុស​នោះ​ទេ​ គឺ​គណ​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រ​ឆាំង​អាច​ឃោសនាដើម្បី​ស្វែង​រក​សន្លឹក​ឆ្នោត​បាន​គឺ​អាច​ប្រ​កួ​ត​ប្រ​ជែង​គ្រប់​ពេល​វេលា​។

លោក​ អ៊ូ វី​រៈ ​បាន​បន្ត​​ថា​៖​​«អ្វីដែល​ប្លែក ហើយ​​លោក​នាយក​រដ្ឋ​មន្ត្រី​ទទូច​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​លោកនោះ​ ប្រ​ហែលជា​លោក​ព្រួយ​បារម្ភ​ទាក់​ទិន​ទៅ​នឹង​​ការ​ច្រ​បាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​​ប្រ​ឆាំង​សមរង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​។ នេះ​ជា​ហេតុ​​ដែល​ធ្វើ​ឲ្យ​គណ​បក្ស​ប្រ​ជា​ជន​​ព្រួ​យ​​បារម្ភ​ជាង​មុន​ ដោយ​សារ​តែ​ពុំ​អាច​ពឹង​ផ្អែកទៅ​​លើ​តែ​គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច​បាន​»។​

លោក ​កែម​ ឡី​ អ្នក​វិភាគ​សង្គម​​​​ឯក​រាជ្យ​បា​ន​លើក​ឡើង​ថា នេះ​គឺ​ជា​ប្រ​ពៃ​ណី​របស់​អ្នក​នយោបាយ​ដែល​គេ​តែង​តែ​ផ្ញើ​សារន​យោបា​យ​​នៅ​​​ពេ​ល​​​ដែ​ល​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​ ដើម្បី​រំឭ​ក​​ប្រ​ជា​ពលរដ្ឋ​កុំ​ឲ្យ​ភ្លេច​ ហើយ​ការ​លើក​ឡើង​គ្រ​ប់​​​គណបក្ស​នយោបាយ​នោះ​ ក៏​ជា​ការ​ផ្តល់​ចំណេះ​ដឹង​មួយ​ដល់​ពលរដ្ឋ​ដែរដើម្បី​ឲ្យ​គាត់​ចេះ​វិភាគ​ត្រឹម​ត្រូវ​ ប្រ​សើរ​ជា​ជាង​គាត់​ទៅ​បោះ​ឆ្នោត​ដោយ​ពុំ​ទទួល​បាន​ព័ត៌មាន​​​អ្វី​សោះ​។

លោក​ថ្លែង​​​ថា​៖​«អ្វី​ដែល​ពុំ​ច្បាស់​លាស់​នោះ​ គឺ​យើង​ពុំ​បាន​កំណត់​ឲ្យ​បាន​ថា​ តើ​អ្វី​​ជា​​សារ​នយោបាយ​ នេះ​គឺ​អ្វី​ដែល​​យើង​ខ្វះ​ចន្លោះ»

5 comments:

Anonymous said...

Hun sen said," he had ruled 30 years". Why he wants to lead on !!!
it's enough to be a leader.The next five years should be some other person, not the same one.

Anonymous said...

អាឆ្កួតអើយ ល្មមដល់ពេលខ្វេះភ្នែកចោលម្ខាងទៀត​ហើយ ដើម្បីកុំឱ្យមើលឃើញស្អីផ្តេសផ្តាសទៀត។

Anonymous said...

9:00PM keu krom ah KAM CHILL S S RATHA 100%.
kromm niss 85% sott tai Pourk sy Louy chhkourth ning Torth kajorll.
KAN DIEAR MAI VOURY

Anonymous said...

Khmer people who vote for him
are stupid because hun sen himself is
stupid,e work for yuons not for khmer people,not for Cambodia.
He is a khmer trator with all his gangs.

Anonymous said...

ល្បិចកល-ឆាកល្ខោនយួនយ៉ាងយូរ....
........ដើម្បីលេបស្រុកខ្មែរទាំងមួល!
___________________________________
ខ្មែរច្រឡំឈ្លោះខ្មែរ-ព្រោះចាញ់បោកយួនយ៉ាងយូរ​

ECCC.................យ៉ាងយូរ​
NEC..................យ៉ាងយូរ​
CPP..................យ៉ាងយូរ​
CNRP.................យ៉ាងយូរ​
____________________________
អាចោរយួន.............យ៉ាងយូរ​
គណបក្សប្រជាជន........យ៉ាងយូរ​
គណបក្សប្រឆាំង.........យ៉ាងយូរ
ស្វាយួន ហ៊ុន សែន.......យ៉ាងយូរ​
ស្វាយួន សំរាំង ស៊ី........យ៉ាងយូរ
ស្វាយួន កឹម សុខា........យ៉ាងយូរ
ស្វាយួន មួ សុកហួ........យ៉ាងយូរ
គជប.................យ៉ាងយូរ​
___________________________
អាយួនយៀកកុងបង្កើតស្វា CNRP...យ៉ាងយូរ
យ៉ាងយូរ..............INDOCHINA
VIETNAM.............យ៉ាងរ​ហូត