Tuesday, March 05, 2013

ជយោ ៧មករា អង្គការ កំទេចផ្ទះ ​អ្នកស្រុក បាន​ទាំង​ស្រុងហើយ!!!


ផ្ទះ​១៨​ខ្នង បាន​កំទេច​ទាំង​ស្រុង លើដី​ទំនាស់​រវាង​ពលរដ្ឋ​៤៩​គ្រួសារ និង​ថៅកែ​ស្រា​បៀរ​លី​អូ​

ថ្ងៃទី 5 មីនា 2013 | ដោយ: សមុទ្រ
Cambodia Express News

ខេត្តព្រះសីហនុ: ផ្ទះសម្បែង​តូចធំ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រុងរាំង ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ប្រមាណ​ជាង​ដប់​ខ្នង ត្រូវបាន​កំទេច​ទាំងស្រុង​ដោយ​គ្រឿងចក្រ​ធំៗ ក្នុងការ​អនុវត្ត​សាលក្រម​ស្ថាពរ​មួយ ក្នុង​រឿង​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​៤៩​គ្រួសារ និង​លោក​ជៀម ផែន ថៅកែ​ស្រា​បៀរ​លី​អូ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៣​នេះ​។​
​ ​
​ក្នុងការ​អនុវត្ត​សាលក្រម​ស្ថាពរ​លេខ​០៦​ចុះ​ថ្ងៃទី​៣០ មករា ឆ្នាំ​២០០៧ របស់​សាលាដំបូង​ខេត្តកោះកុង ដែល​អនុវត្ត​ឡើង​ដោយ​សាលាខេត្ត​ព្រះសីហនុ តាម​សំណូមពរ​របស់​មេធាវី​ដើមចម ពេលនេះ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ប្រមាន​ជាង​១០០​នាក់ និង​គ្រឿងចក្រ​ធំៗ​ច្រើន​គ្រឿង ដើម្បី​សម្រេចបាន​នូវ​ការអនុវត្ត​សាលក្រម​នេះ ។ ទោះជា​យ៉ាងនេះ​ក្តី​ក្នុង​ហេតុការណ៍​ដ៏​ក្តៅគគុក​នៅពេលនេះ ពុំទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន​រងគ្រោះ​ដោយសារ​ការ​ប្រ​ទុង​ប្រ​ទាញ​​ក្នុងការ​អនុវត្ត​សាលក្រម​ស្ថាពរ​មួយ​នេះដែរ​។​

ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ខ្ទេចខ្ទី​ផ្ទះសម្បែង បាន​សម្តែង​ការមិន​ពេញចិត្ត​ក្នុងការ​អនុវត្ត​សាលក្រម​ស្ថាពរ របស់​សាលាដំបូង ខេត្ត​ព្រះសីហនុ នៅពេលនេះ​ទេ ដោយ​ពួកគាត់​បាន​ចោទថា នេះ​ជា​អំពើ​ផ្លន់ដណ្តើមយក​ដី​លំនៅដ្ឋាន​របស់​ពួកគាត់ ដែល​ពួកគាត់​បានរស់នៅ​តាំងពី​អំឡុង​ឆ្នាំ​១៩៧៩ មកហើយ​សព្វថ្ងៃនេះ​មានកូន​និង​ចៅ​រាប់សិប​នាក់​ទៅហើយ​។​

ស្ត្រី​ឈ្មោះ ជិន ថា​វី អាយុ​៤៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ប្រមាណ​ជាង​១០០​នាក់ បាន​ចុះមក​រុះរើ ផ្ទះ​របស់​ពួក​ខ្ញុំ ពេលនេះ​បាន​ឈូស​ចេញ​អស់ហើយ ចំនួន​១៨​ខ្នង ដោយ​សមត្ថកិច្ច​បាន​យក​គ្រឿងចក្ មក​ឈូស​ទាំង​ព្រឹក​។​


ជិន ថា​វី បន្តថា “​សមត្ថកិច្ច​បាន​ឡើងទៅ​ចាប់​អូស​ដៃ ប្រជាពលរដ្ឋ​ទំលាក់​ពីលើផ្ទះ ដោយ​អ្នកខ្លះ​មិនទាន់​ទាំង​ក្រោក​ពី​ដេក​ផង ដោយ​សមត្ថកិច្ច ទាំងអស់​មិនបាន​ប្រាប់​ខ្ញុំ​ទេ ពេលមកដល់​គេ​ឲ្យ​ខ្ញុំ​ចេញ ហើយ​មិនដឹង​ជា​យក​ពួក​ខ្ញុំ​ទៅ​ដាក់​នៅ​កន្លែង​ណា​ទេ​”​។​


ប្រជាពលរដ្ឋ​រូបនោះ​បន្តថា ៖ មូលហេតុ​ដំបូង​នោះ គឺ​ប្តឹងផ្តល់​គ្នា​រឿង​ដីចំការ ជាមួយ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ទេ តែ​ពេលនេះ មក​ឈូសឆាយ ចូលដល់​ភូមិ​ខ្ញុំ ទៅទៀត ពេលនេះ​ពួក​ខ្ញុំ​មិនដឹង​ទៅណា​ទេ គឺ​បានត្រឹមតែ​នាំគ្នា ឈរ​មើល​គេ​ឈូស​ផ្ទះ​តែប៉ុណ្ណោះ​

ក្រុម​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​នោះ បាន​និយាយថា បើ​ពិនិត្យ​លើ​ការរស់នៅ​ដោយមាន​សំណង់​ធំៗ និង​ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​បញ្ជាក់ថា ពិតជា​អយុត្តិធម៌​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ប៉ុន្តែ​បញ្ហា​ផ្លូវច្បាប់​វិញ គឺ​ប្រជាពលរដ្ឋ​ត្រូវតែ​ចាញ់ក្តី​យ៉ាងពិត​ប្រាកដ ពីព្រោះ ពួកគាត់​សុទ្ធសឹង​អ្នក​ល្ងង់ខ្លៅ រស់នៅ​ក្នុងព្រៃ គ្មាន​ការយល់ដឹង​អំពី​ផ្លូវច្បាប់​។​
​ ​
​សូមបញ្ជាក់ថា នៅក្នុង​ជម្លោះដីធ្លី​នេះ រវាង​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ នៅ​ជាមួយ​លោក​ជៀម ផែន ថៅកែ​ស្រា​បៀរ​លី​អូ បាន​កើតមានឡើង​តាំងពី​អំឡុង​ឆ្នាំ​២០០៦ មកម្ល៉េះ ដោយ​ពេលនោះ​ទឹកដី​ជម្លោះ​នោះ​ស្ថិតនៅក្នុង​ខេត្តកោះកុង ក្នុង​ជម្លោះ​នោះដែរ ប្រជាពលរដ្ឋ​ទាំង​៤៩​គ្រួ​សារបាន​ចាញ់ក្តី​តាំងពី​ពេលនោះ​មក ដោយមាន​ការសម្រេច​សាលក្រម​ស្ថាពរ ដូចខាងលើ​នោះ​ស្រាប់​។


​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​បាលប​ន្ត ក្នុង​ឆ្នាំ​២០១០ ដែល​ទឹកដី​ជម្លោះ​ខាងលើ ត្រូវបាន​កាត់​មក​ក្នុងការ​គ្រប់គ្រង​ដោយ​ខេត្ត​ព្រះ​សី​​ហ​នុ​វិញ ដូចនេះ​ការអនុវត្ត​សាលក្រម​ ស្ថាពរ ​នៅពេលនេះ សាលាដំបូង​ខេត្ត​ព្រះសីហនុ គ្រាន់តែ​បាន​អនុវត្ត​សាលក្រម​ស្ថាពរ​មួយ​នេះ តាម​សំណូមពរ​របស់​ភាគី​ដើមចម (​លោក ជៀម ផែ​ម ) តែប៉ុណ្ណោះ​។​
​ ​
​ទីតាំង​ជម្លោះ​នោះ ស្ថិតនៅ​តំបន់​មាត់សមុទ្រ ដែល​គេ​ហៅថា ព្រែក​អន្ទង់ស ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រក​បរបរ​នេសាទ ពុំមាន​ផ្លូវ គមនាគមន៍ អ្វី​ទេ គឺ​ធ្វើដំណើរ​តាមផ្លូវ​ទឹកសមុទ្រ ចេញពី​កំពង់ផែ​ទំនប់រលក ស្រុក​ស្ទឹងហាវ ទៅ​មាន​ចម្ងាយ​ប្រហែល​ជិត មួយរយ​គីឡូម៉ែត្រ ត្រូវ​ជិះទូក​រយៈពេល​ជាង​ពីរ​ម៉ោង បើ​ធ្វើដំណើរ​តាមផ្លូវ​គោក គឺ​តាមផ្លូវ​រទេះ​កាត់​ព្រៃ ចេញពី​ផ្លូវលំ​ក្នុង​ចម្ការកៅស៊ូ​លោក​ឧកញ៉ា​ម៉ុង ឫទ្ធី ចូលទៅ​មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​៕​

2 comments:

Anonymous said...

ជយោ ជយោ ជយោ!

Anonymous said...

Hun Sen should look at Thai plot to destroy Khmers through business deal , don't
just be blindly hungry for money . Kill those dual Thai- Khmer national : Ly yong Phat , Chiem Pen , Tea Banh etc..