ម្ចាស់ផ្ទះអ្នកភូមិកែវផុស ដែលគេចខ្លួនពីការតាមចាប់របស់តុលាកាខេត្តព្រះស៊ីហនុ
តុលាការ ប្រកាសតាមចាប់ខ្លួន អ្នកភូមិកែវផុស ៦នាក់
ភ្នំពេញៈ អ្នកភូមិកែវផុសពីរនាក់ ដែលបានរត់មកដល់ភ្នំពេញ
ក្រោយពីអាជ្ញាធរ ខេត្តព្រះសីហនុ ឈូសឆាយផ្ទះ សម្បែង របស់ពួកគាត់ចោល
ហើយប្រកាសចាប់ខ្លួន ជាមួយនឹងអ្នកភូមិ៤ នាក់ទៀតថា
បានធ្វើការប្រមូលផ្តុំគ្នាតវ៉ា និងញុះញង់ក្នុងការជេរប្រមាថកម្លាំងអាជ្ញាធរ។
អ្នកភូមិកែវផុស ចំណុចចំរាំង លោក ទីវ ម៉ៃ បានប្រាប់ឲ្យដឹងនៅថ្ងៃទី៦
ខែមីនា ឆ្នាំ២០១៣ នេះ ថា គាត់ត្រូវបាន ក្រុមសមត្ថកិច្ច ដេញចាប់ តាំងពី
ថ្ងៃទី៤ ខែមីនា ដោយចោទថា ជាមេក្លោងក្នុងការប្រមូលផ្តុំកម្លាំង
ប្រជាពលរដ្ឋធ្វើការតវ៉ារឿងដីធ្លី និងជាអ្នកញុះញង់ ឲ្យប្រជាពលរដ្ឋ ជេរប្រមាថ
អាជ្ញាធរ។ លោក ទីវ ម៉ែ និយាយថា
“ខ្ញុំមិនបានញុះញង់ពួកគាត់ឲ្យជេរប្រមាថសមត្ថកិច្ចនោះទេ អ្នកភូមិទាំងនោះ
គឺជេរដោយខ្លួនឯងក៏ព្រោះ ពួក សមត្ថកិច្ចទាំងនោះ មកអនុវត្តសាលក្រម
រំលោកដីស្រែ ដីចំការ របស់ពួកគាត់ឲ្យលោក ជៀម ផែន ” ។
អ្នកភូមិម្នាក់ទៀត ដែលរត់មកដល់ភ្នំពេញនេះដែរ លោក ឌឿន គង្គារ
ក៏បានបញ្ជាក់ដែរថា រូបគាត់ក៏ត្រូវបាន កម្លាំងសមត្ថកិច្ច ធ្វើការដេញតាម
ចាប់ខ្លួនដែរ ដោយចោទថា បានធ្វើសកម្មភាពស្រដៀងគ្នា និងលោក ទីវ ម៉ៃ ដែរ។ លោក
ឌឿន គង្គារ ក៏បានបញ្ជាក់ដែរថា អ្នកភូមិ៤ នាក់ទៀត ក៏ត្រូវបានក្រុមអាជ្ញាធរ
ប្រកាសចាប់ខ្លួន ហើយ ពួកគាត់កំពុងតែរត់គេចខ្លួនមិនដឹងទៅទីណាអស់ហើយនោះទេ។
លោក ទីវ ម៉ៃ និងលោក ឌឿន គង្គារ ដែលជាប្រជាពលរដ្ឋរងគ្រោះ ដ៏អយុត្តិធម៌
បន្ទាប់ពីអាជ្ញាធរបានប្រើគ្រឿង ចក្រធ្វើការឈូសឆាយផ្ទះ សម្បែងរបស់ពួកគាត់
ហើយរឹបអូសដីធ្លីយកទៅឲ្យម្ចាស់ក្រុមហ៊ុនស្រាបៀលីអូ គឺ លោក ឧកញ៉ា ជៀម ផែន
បានចាត់ទុកការអនុវត្តសាលក្រមនេះ ជាការអារកបង្ហូរឈាម ដើម្បីសម្លាប់អ្នកភូមិ
យកដីស្រែចំការ ដែលពួកគាត់ខិតខំទន្ទ្រានកាន់កាប់តាំងពីឆ្នាំ៩៣
យកទៅឲ្យឈ្មួញរកស៊ី ដោយមិន រវីរវល់ ពីទុក្ខសោក របស់រាស្ត្រខ្លួនឯង
នេះក៏ព្រោះអំណាចប្រាក់ និងលាភសក្ការៈ ដ៏ក្រាសក្រែលដែល ឧកញ៉ា ជៀម ផែន
បានជះទៅលើ ៕
4 comments:
ពួករន្ទះបាញ់ អស់នេះ នឹងត្រូវវិនាសដ៏ឆាប់បំផុត!
Don't be so strong to insult the Khmer poor people like today, please spend to read the old Khmer history carefully. You (all Khmer traitors as oppressors) believe that those Khmers allow you all do what you have been wanted?
If they have no farm what will they do?
http://www.theaustralian.com.au/news/world/rebels-receive-training-for-fight-against-assad/story-fnb64oi6-1226588709349
អាយួនយៀកកុងបានបង្កើត ក្រុមអាខ្មែរវៀតមិញ (CPP)!
អាយួនយៀកកុងក៏បង្កើត ក្រុមអាខ្មែរវៀតមិញ (CPP)ថ្មី គឺ :
-អាស្វា សម រង្សី
-អាស្វា កឹម សុខា,និង
-មីស្វា មួ សុខហួ សំរាប់សង្រ្គោះអាយួនយៀកកុងដែរ!
_________________________________
បើខ្មែរចង់សើច...សូមកុំទៅបោះឆ្នោតជាមួយអាស្វាយួនយៀកកុង!
________________________________
បើខ្មែរចង់យំ អស់ផ្ទះ-អស់ដី-អស់ប្រទេស........បោះឆ្នោតទៀតទៅ!
ស្នាដៃអាគណបក្សប្រឆាំងមានសមត្ថភាព១00% នឹង អភិវឌ្ឍន៍អានិគមយួនតាំងពីគ្មានយួន រហូតយួនជាង៨លាននាក់ ក្នុងស្រុកខ្មែរ។
កំទេច មិនមែន កំទេជទេ យ៉ាប់រកលេខដាក់គ្មាន។
Post a Comment